ផ្សព្វ​ផ្សាយ​ជាមួយ​យើង​
ផលិតផល​គុណភាព​ខ្ពស់

Tag Archives: Free Sofware

កម្មវិធី FontCreator សម្រាប់​​ឱ្យ​លោក​អ្នក​អាច​បង្កើត​ម៉ូដ​អក្សរ​ខ្មែរ

របៀប​បង្កើត​ម៉ូដ​អក្សរ​ខ្មែរ​​យូនិកូដ ដោយ​សារ​តែ​មាន​សំណូមពរ​ពី​មិត្ត​អ្នក​អាន ខ្ញុំ​សូម​ចែក​រំលែក​នូវ​កម្មវិធី FontCreator ប្រើ​ប្រាស់​ដើម្បី​បង្កើត​ម៉ូដ​អក្សរ​យូនិកូដ​បាន​ដោយ​ខ្លួន​ឯង​

លប់​កម្មវិធី​សម្រាប់​លប់​ Deep Freeze ចេញ​ពី​កុំព្យូទ័រ

ខ្ញុំ​តែង​ហៅ​កម្មវិធី​នេះ​ថា Crazy Software សូម្បី​តែ​ឯកសារ​ដែល​ចម្លង​ដាក់​ក្នុង​កុំព្យូទ័រ​ក៏​វា​លប់​ចោល ពេល​យើង Update កម្មវិធី Anit Virous ក៏​វា​លប់​ចោល ធ្វើ​អ្វី​ក៏​វា​លប់​ចោល​ដែរ​ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​រងគ្រោះ​ដោយ​សារ​វា ​២​ដង​មក​ហើយ

​ប្រើ ​Khmer Spell Checker សម្រាប់​ពិនិត្យ​អក្សរ​ខ្មែរ​​ក្នុង Firfox

ខ្ញុំ​សាក​ល្បង​សរសេរ​ពាក្យ ស្មែរ សូម​​លោក​អ្នក​​​ងាក​មក​​ប្រើ​ប្រាស់​នូវ កម្មវិធី​នេះ​ព្រោះ​វា​ប្រើ​ប្រាស់​តាម​ទ្រង់​ទ្រាយ​ ​វចនានុក្រម​សម្ដេច ​ជួន​ណាត ។

កម្មវិធី Aimersoft DVD Studio មាន​តួនាទី​៤​យ៉ាង​បញ្ចូល​តែ​មួយ

ខ្ញុំ​​ដឹង​ថាកម្មវិធី​នេះ​​ល្អ​ណាស់ ទើប​ខ្ញុំ​យក​មក​ចែក​​ជូន​លោក​អ្នក​សម្រាប់ ទាញ​យក​ ទៅ​ប្រើ​អា​ Full Version តែ​ម្ដង​។​ សម្រាប់​អ្នក​ដែល​ចង់​ចេះ​ការងារ​ខាង​ ស្ទូឌីយ៉ូ កាត់​ត ចម្រៀង ឬ​ កាត់​ត វីដេអូ អាច​ប្រើ​កម្មវិធី​នេះ​បាន​​។ គ្រាន់​តែ​​​ដំឡើង​​​​កម្មវិធី Aimersoft DVD Studio នោះ​វា​​ស្មើ​នឹង​ដំឡើង​កម្មវិធី​៤​ប្រភេទ​​ព្រោះ​វា​មាន​ឈ្មោះ​ផ្សេង​គ្នា​​​ដើម្បី​អោយ​យើង​​​​ធ្វើ​ការ​ជ្រើស​នូវ​តួនាទី​របស់​វា​​​ រួម​មានៈ Audio Converter   -​   DVD Creator   –   DVD Ripper   -   Video Converter ។ ឥឡូវ​ខ្ញុំ​សូម​បង្ហាញ​​ត្រួស​ៗ​នូវ​មុខ​ងារ​​ផ្សេង​ៗ​គ្នា​របស់​កម្មវិធី​ខាង​​លើ​នេះ​ដូច​តទៅ​៖ DVD Ripperអាច​អោយ​យើង ច្រៀក​យក ឬ​ចម្លង

កម្មវិធី​សម្រាប់​លាក់​ឈ្មោះ Folder ក្នុង​កុំព្យូទ័រ

ថ្ងៃ​នេះ​ទំនេរ ក៏​ឆ្លៀត​មក​​បង្ហាញ​កម្មវិធី​ដ៏​សមញ្ញា​មួយ​ដែល​មាន​ឈ្មោះ​ថា Free Hide Folder កម្មវិធី ​គ្មាន​​មុខ​ងារ​អី​ធំដុំ​ ឬ​សំខាន់​ដែល​ចាំ​បាច់​ត្រូវ​ស្វែង​យល់​បន្ថែម​នោះ​ទេ​​​ គ្រាន់​តែ​ជា​កូន​កម្មវិធី​ដ៏​តូច​មួយ​ប៉ុន្តែ​វា​អាច​ជួយ​ដល់​សុវត្ថិភាព​ ឯកសារ​របស់​យើង​បាន​។ មាន​ន័យ​ថា​យើង​អាច​ធ្វើ​អោយ​ Folder ណាមួយ​​​មើល​មិន​ឃើញ​ក្នុង​កុំព្យូទ័រ លាក់​ជិត​​។

កម្មវិធី​​បង្រួម​ទំហំ​រូប​ថត​ឱ្យ​តូច​ជាង​មុន

សម្រាប់​អ្នក​ដែល​និយម​ចូល​​ចិត្ត​ផ្ទុក​រូប​ថត​គឺ​ចាំ​បាច់​ណាស់​ត្រូវ​​មាន​ឧបករណ៍​សម្រាប់​ផ្ទុក​ទិន្នន័យ​ដែល​មាន​ទំហំ​ធំៗ ដូច​ជា USB ឬ External Hard Disk ជា​ដើម…​តែ ពេល​នេះ​ខ្ញុំ​ចង់​និយាយ​ទំហំ ព្រោះ​ថា​ពេល​ខ្លះ​យើង​មាន​រូប​​ថត ដែល​មាន​ទំហំ​ធំ ​ពេល​ដែល​យើង​មាន​រូប​ថត​កាន់​តែ​ច្រើន វា​កាន់​តែ​ធ្វើ​ឱ្យ​យើង​លំបាក​ផ្ទុក​ណាស់ ម្យ៉ាង​វិញ​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដញ​ផ្សេង​ៗ​ដូច​ជា HI5, Facebook ល… នោះ​តែ​មាន​ការ​លំបាក់​នៅ​ពេល​ដែល​យើង Upload រូប​ថត​ព្រោះ​ថា​ពេល​ខ្លះ​រូប​ថត​យើង​ ១​សន្លឹក​មាន​ទំហំ​រហូត​ដល់​ទៅ 3MB ឬ 4MB ខ្លះ​ទៀត​ដល់ ជាង 10MB ក៏​មាន​ដែរ,, តែ​អ៊ិនធឺណេត​ស្រុក​ខ្មែរ​យើង​ដើរ​យឺត​ណាស់ ដូច្នេះ ទម្រាំ​តែ​ដំឡើង​រូប​ថត​​ទាំង​ហ្នុង​រួច​គឺ​មាន​ការ​លំបាក​ខ្លះ​ៗ​ដែរ។​ ឥឡូវ​ខ្ញុំ​សូម​ណែនាំ​កម្មវិធី​ ដែល​អាច​ជួយ​បង្រួម​ទំហំ រូប​ថត​របស់​អ្នក​ឱ្យ​កាន់​តែ​តូច​ជាង​មុន​ ងាយ​ស្រួល​ប្រើ​មិន​ពិបាក,,, រាល់​លើក ពេល​ដែល​ខ្ញុំ​ចង់​បង្រួម​ទំហំ​រូបថត​ខ្ញុំ​តែង​ធ្វើ​នៅ​ក្នុង Photoshop អី​ជា​ដើម តែ​​ឥឡូវ​ខ្ញុំ​បាន​ប្ដូរ​មក​ប្រើ​កម្មវិធី​​ដែល​ខ្ញុំ​កំពុង​ណែនាំ​នេះ​វិញ​ម្ដង​។

កញ្ចប់​កម្មវិធី​ជំនួយ​ដល់​ Unicode ខ្មែរ

សម្រាប់​​អ្នក​ណា​ដែល​ធ្វើ​ការ​​ជាមួយ MS.Office ញឹក​ញាប់​ គួរ​ប្រើ​កម្មវិធី​ទាំង​នេះ ព្រោះ​ថា​វា​មាន​តួនាទី​​សំខាន់​ៗ ដែល​​អាច​ជួយ​ការងារ​យើង​បាន​មួយ​កម្រិត​​។ ​​ក្រុម PanCambodia បាន​បង្កើត​ចង្កោម​កម្មវិធី​ចំនួន​​ ៤​​ ដែល​មាន​មុខ​ងារ​ផ្សេង​ៗ​គ្នា​គឺ