ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Tag Archives: អំពី​ខ្មែរ

ជនជាតិ​ថៃ​កំពុង​​ឌឺ​ដាក់​ខ្មែរ​ អំពី​ការ​ចម្លង​បទ​ចម្រៀង

នៅ​ក្នុង​គេហទំព័រ youtube.com មាន​ជន​ជាតិ​ថៃ​ម្នាក់​បាន​​ដក​ស្រង់​បទ​ចម្រៀង​ ថៃ​និង​ខ្មែរ មួយ​ចំនួន​ហើយ​ព្យាយាម​បង្ហាញ​ថា It's time to fight back with Cambodia's Copy ខ្ញុំ​បាន​មើល​​ហើយ តែ​មិន​ហ៊ាន​បង្ហាញ Comments ជាមួយ​ពួក​គេ​នោះ​ទេ ខ្លាច​គេ ផា ស្ពឹក​មុខ ព្រោះ​តាម​ Comment មួយ​ចំនួន​សុទ្ធ​តែ​និយាយ​ថា Keep it up to good work and prove it to those Crazy portion of Cambodia on youtube.

ឃើញ​ខ្ញុំ​ក្រ​មែន តែ​កុំ​មើល​ងាយ​ខ្ញុំ​!

​កំពុង​តែ​អង្គុយ​ស្រាប់​តែ​មាន បង​ប្រុស​ម្នាក់​អាយុ​ប្រហែល​ជា​ ២៩ ឬ ៣០ បាន​មក​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​ក៏​ឆ្លៀត​និយាយ​លេង​ជាមួយ​ខ្ញុំ​។ រំពេច​នោះ​ផង​ដែរ​មាន​​ តា​​សក់​ស្កូវ​ម្នាក់​ជា​អ្នក​សុំ​ទាន​បាន​ចូល​មក​លើក​ដៃ​សុំ​ទាន ខ្ញុំ​បាន​ហុច​អោយ​គាត់ ៥០០៛ បាន​លុយ​ហើយ​គាត់​ក៏​ដើរ​ចេញ​​។​

ជំនឿ​ដែល​ខុស​គោល​ដៅ​នាំ​អោយ​​អនុវត្តន៍​ខុស​ដូច​គ្នា​

ភាគ​ច្រើន​ជំនឿ​ដែល​គេ​ប្រឌិត​ឡើង​គឺ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ព្រោះ​ដើម្បី​លាភ​សក្ការៈ​ និង​ដើម្បី​គោល​ដៅ​នយោបាយ​ ដោយ​មធ្យោបាយ​ណា​មួយ​​។​ ខ្ញុំ​សូម​ដក​ស្រង់​អំពី​ហេតុការណ៍​មួយ​ចំនួន​បាន​កើត​ឡើង​កន្លង​មក​​ដែល​សុទ្ធ​តែ​ជា​​ជំនឿ​​ ខុស​ពី​ការ​ពិត​​ទាំង​អស់​។

អាជ្ញាធរ​ថៃ ចាប់​ជន​ជាតិ​ខ្មែរ ១៣៩ នាក់​ដែល​​គ្មាន​លិខិត​ឆ្លង​ដែន

មាន​អារម្មណ៍​ថា​អន់​ចិត្ត ហើយ​ក៏​ខ្មាស​​បរទេស​ដែរ​​​​ ព្រោះ​​ប្រទេស​យើង​ក្រី​ក្រ ប្រជាជន​​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ជា​កម្មករ ជា​កញ្ជះ​ស៊ី​ស្នួល (​សុំ​ទោស​ដែល​ប្រើ​ពាក្យ​នេះ​) អ្នក​ខ្លះ​ត្រូវ​គេ​ធ្វើ​បាប រត់​មក​ស្រុក​វិញ​សឹង​តែ​មិន​ចង់​បាន​។ ហើយ​ពល​រដ្ឋ​ខ្លះ​ព្រោះ​តែ​ភាព​ក្រី​ក្រ​ពេក​ក៏​លួច​ឆ្លង​ដែន​ទៅ​រស់​នៅ​ប្រទេស​ជិត​ខាង​ដើម្បី​រក​ការងារ​ធ្វើ តែ​ត្រូវ​ប្រឈម​មុខ​​ជាមួយ​ផ្លូវ​ច្បាប់​​របស់​ប្រទេស​គេ ហើយ​ចុះ​​ស្រុក​ខ្មែរ​? មាន​ការ​គ្រប់​គ្រង​បាន​ល្អិត​ល្អន់​ដែរ ឬ​ទេ​? បើ​បរទេស​មក​រស់​នៅ​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់​ តើ​រដ្ឋាភិបាល​យើង​​បាន​គ្រប់​គ្រង ចាប់​​ខ្លួន​បញ្ជូន​ទៅ​វិញ ឬ​កាត់​ទោស​តាម​ច្បាប់​ដែរ​ ឬ​ទេ​?​

ពិភព​​ប្លក់​ខ្មែរ​​ហាក់​ស្ងៀម​ស្ងាត់ និង​កាន់​តែ​ប្លែក​ទៅ​ៗ​

មួយ​រយៈ​កន្លង​​មក​នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា​ក្នុង​បណ្ដា​ប្លក់​ភាសា​ខ្មែរ​​នានា​​ ហាក់​ដូច​ជា​ស្ងៀម​ស្ងាត់​​​ណាស់ ក្រុម​អ្នក​សរសេរ​ទាំង​ឡាយ​មិន​សូវ​បាន Update ទំព័រ​​​ដើម្បី​​បង្ហាញ​ចែក​រំលែក​អ្វី​ជា​​ដុំ​កំភួន​ឡើយ តែ​យ៉ាង​ក៏​នៅ​មាន​បង​ប្អូន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​សរសេរ​ទៅ​មុខ​រហូត...​​ពេល​ខ្លះ​ខ្ញុំ​គិត​ថា ខ្ញុំ​ហាក់​ដូច​ជា​តែលតោល​តែ​​ឯង​ក្នុង​ Wordpress ហេ​ហេ​ហេ​។ ​ដល់​យូយូ​ទៅ​ឃើញ​​មាន​តែ​​មនុស្ស​ប្រហែល​បួន​ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​បន្ត​សរសេរ​ជា​ដរាប​។