ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Tag Archives: ស្រុកខ្មែរ

ហេតុ​អ្វី​ក៏​​​យក​វត្ថុ​ដែល​មាន​តម្លៃ​អច្ឆរិយ​ ទៅ​រាប់​បញ្ចូល​ក្នុង​វត្ថុ​ដែល​មនុស្ស​ចេះ​ដឹង​មិន​ត្រូវ​ការ

គ្រឿង​ញៀន​នៅ ប្រទេស​ខ្មែរ ទូទាំង​ពិភពលោក គេ​បានបែង​ចែក​ជា២​គឺ​គ្រឿង​ញៀន មាន​ច្បាប់ និង​គ្រឿង​ញៀន​គ្មាន​ច្បាប់។

ក្មេង​​ស្រី​អាយុ ៨​ឆ្នាំ​ត្រូវ​គេ​រំលោភ​ហើយ​ត្រូវ​​បង់​លុយ​សង​​ជន​ល្មើស​ទៀត

ក្រឡាស់​រឿង​ស​ទៅជា​ខ្មៅ ល្អ​ទៅជា​អាក្រក់​ពិតជា​ពូកែ​មែន​នេះ​ខ្ញុំ​ធ្លាប់តែ​ឃើញ​នៅក្នុង​កុន​ទេ។ មន្ត្រី​បង្កើត​មក ដើម្បី​ការពារ​រាស្ត្រ​រក​យុ​ត្តិ​ធ​ម៍​ជួន​រាស្ត្រ ហេតុអ្វី​ក៏​មន្ត្រី​នៅ​ខេត្ត​ប៉ៃលិន​គ្មាន​យុ​ត្តិ​ធ​ម៍សុ​ច្ចធ​ម៍​អ្វី​ដូច្នោះ? តើ​មន្ត្រី ប្រភេទ​នេះ​គួ​តែ​រ​ដ្ផា​ភិ​បាល​មាន​វិធានការ​ណ៏​​បែបណា​សំរាប់​ពួកគេ? តើ​រាស្ត្រ​គ្រប់​រួប​គួរតែ​ស​ង្ងំ​ស្ងៀម​ហើយ បោះឆ្នោត​ឲ្យ​ពួកគេ ទៀត​ទេ? បើ​នៅតែ​បណ្តោយ​បែបនេះ​តើ​ប្រទេស​ខ្មែរ​នៅមាន​យុ​ត្តិ​ធ​ម៍​ទៀត​ទេ?

ស្រុក​ខ្មែរ​យើង​អាច​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​តាម អ៊ីនធឺណិត​បាន

ស្វែង​រក​តាម​រយៈ លេខ​អត្តសញ្ញាណបណ្ណ ខ្ញុំ​មិនដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បង្កើត​កម្មវិធី​​នេះ​តាំងពី​ពេលណា​មក​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ស្វែង​រកឃើញ​តាមរយៈ Google ក៏​ចាប់អារម្មណ៍ ហើយ​រំភើប​ណាស់​ដែល​ឃើញ​មាន កម្មវិធី​តាម​អ៊ីនធឺណិត​មួយ​នេះ។

ព័ត៌មាន​រឿង​ដី​ធ្លី​នៅ​ស្រុក​ខ្មែរ​ផ្អើល​ពិភព​ អីនធឺណិត

ប៉ូលីស​វាយ​ក្មេង ក្រុម​មន្ត្រី​ប៉ូលិស​ប្រដាប់​ដោយ​ខែល​ និង​ដំបងឆក់​ជា​ច្រើន​រាប់រយ​នាក់​បាន​មក​បំបែក​ការ​តវ៉ា​របស់​ក្រុម​អ្នក​ស្រុក​ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​បាន​តបត​ទៅ​វិញ ​ដោយ​គប់​ដប​ទឹក​សុទ្ធ​ នឹង​យក​សម្លៀកបំពាក់​មក​វាយ​តប​នឹង​សមត្ថកិច្ច។

ស្រុក​ខ្មែរ​ក៏​​ចាប់​ផ្ដើម​មាន​ចំការ​ ផ្លែរស្ត្រប​បឺរី ដែរ​​

នៅ​ក្នុង​ទឹក​ដី​តំបន់​ភូមិ​ភាគ​ឥសាន្ត​នៃ​ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​ជា​​តំបន់​ដី​ក្រហម សំបូរ​ទៅ​ដោយ​ជន​ជាតិ​ភាគ​តិច​ដូច​ជា​ព្នង​ជា​ដើម​។ តែ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សូម​លើក​យក​ចំណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ជាង​គេ​គឺ ដំណាំ​ដាំ​ដុះ​​មួយ​ប្រភេទ​ដែល កំពុង​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ខ្មែរ​មួយ​ចំនួន​។ តាម​ធម្មតា​​ផ្លែរ ស្ត្រប​បឺរី នេះ​ជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​បាន​ដាំ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូច​ជា​បារាំង អូស្ត្រាលី អាមេរិក ជា​ដើម ហើយ​ដាំ​​តែ​នៅ​ដំបន់​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ខណៈពេល​ដែល​ខ្ញុំ​ទៅ​លេង​នៅ​ខេត្ត​មណ្ឌល​គិរី ស្រាប់​តែ​ឃើញ​មាន​ការ​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ​ដែរ​។ តាម​សំដី​ដែល​ខ្ញុំ​បាន​សាក​សួរ​ពី​បង​ប្អូន​​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ គាត់​បាន​បញ្ជាប់​ត្រួស​ៗ​ថា នេះ​​ទើប​តែ​ជា​​ការ​សាក​ល្បង​តែ​ប៉ុណ្ណោះ តែ​ក៏​កំពុង​ទទួល​បាន​លទ្ធផល​ល្អ​គួរ​សម​ផង​ដែរ​ រដូវ​កាល​ដែល​ទទួល​ភោគផល​បាន​នោះ គឺ​ក្នុង​អំឡុង​ខែ មករា កុម្ភៈ រី​ឯ​តម្លៃ​ក្នុង​ទី​ផ្សារ​ក៏​មាន​តម្លៃ​សម​ល្មម ផ្លែរ​ប្រភេទ​នេះ​មិន​មាន​ដាក់​លក់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នោះ​ទេ​ ភាគ​ច្រើន​គឺ​ទទួល​ការ​កុម្មង់​ទិញ​ពី អ្នក​ជំនួញ​ដែល​មក​ពី​ភ្នំពេញ ហើយ​ក៏​មាន​នាំ​ចេញ​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀត​ណាម​ផង​ដែរ​។ ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

ចុះ​សួរ​សុខ​ទុក្ខ​និង​ ចែក​អំណោយ​ជូន​ជន​ជាតិ​ព្នង​​នៅ​មណ្ឌល​គិរី (​ឆ្នាំ 2012)

បើ​​និយាយ​អំពី​ការងារ​មនុស្ស​ធម៌​បែប​នេះ​ខ្ញុំ​តែង​ចុះ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន ​ពិសេស​គឺ​តាម​ភូមិ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ជា​ច្រើន​នៅ​តាម​ជន​បទ​នានា ប៉ុន្តែ​​នេះ​ជា​លើក​ទី មួយ​របស់​ខ្ញុំ​ដែល​បាន​ចូល​មក​ដល់​​​តំបន់​ភូមិ​ភាគ​សាន្ត​គឺ ខេត្ត​​មណ្ឌល​គិរី​។ អាកាស​ធាតុ​នៅ​​តំបន់​នេះ​ពិត​ជា​ត្រជាក់​ខ្លាំង​ណាស់​។ ពួក​ខ្ញុំ​បាន​នាំ​ជូន​អំណោយ​មួយ​ជា​ច្រើន​ប្រភេទ​មាន​ដូច​ជា អំបិល ស្ក ប៊ី​ចេង ក្រមា និង​ របស់​ញាំ​មួយ​ចំនួន​ ដែល​សុទ្ធ​តែ ជា​ការ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​របស់​បង​ប្អូន​ខ្មែរ​យើង​ដែល​ចុះ​ទៅ​លេង​នៅ​តំបន់​នោះ​។ តាម​ការ​អង្កេត​ជាក់​ស្ដែង​​នោះ​ឃើញ​ថា​ពួក​គាត់ ​កំពុង​ប្រកាន់​នូវ​ទម្លាប់​រស់​នៅ​ វប្បធម៌​ប្រពៃ​ណី ដូច​ធម្មតា គ្រាន់​តែ​ការ​ស្លៀក​ពាក់​ដូច​ជា​មាន​ការ​ប្រែ​ប្រួល​បន្តិច​ដោយ​សារ​ពួក​គាត់​តែង​ចូល​​មក​កាន់​ទី​រួម​ខេត្ត​ដើម្បី​​ធ្វើ​ការ​ងារ​រក​ស៊ី​ជាមួយ​បង​ប្អូន​ខ្មែរ​យើង​។ តែ​រប្បធម៌​របស់​ពួក​គាត់​នៅ តែ​ប្រកាន់​បាន​ខ្ជាប់ខ្ជួន​ដដែល ហើយ​ផ្ទះ​​​មួយ​ចំនួន​ក៏​សាង​សង់​តាម​ទម្លាប់​របស់​ពួក​គាត់​ដែរ គឺ​មាន​រាង​ដូច​ផ្លែ​ផ្សិត​ឥចឹង​ ហេ​ហេ​ហេ​។ ឱកាស​នេះ​ជា​រដូវ​កាល​ដែល​ពួក​គាត់​កំពុង​​មញា​ញឹក​ជាមួយ​ការ​ងារ​បង្ករ​បង្កើន​ផល ព្រោះ​​ពួក​គាត់​ភាគ​ច្រើន​ធ្វើ​ការងារ​ស្រែ​ចម្កា ដាំ​ដណាំ​ពោត សណ្ដែក​ជា​ប្រចាំ​។ តាម​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​គឺ ​ធ្វើ​ដំណើរ​ដោយ​ថ្នើ​ជើង​ចម្ងាយ ១០​គីឡូ ឬ ជាង ១០​គីឡូ មក​កាន់​ទី​រួម​ខេត្ត​មណ្ឌល​គិរី​ដើម្បី រក​ស៊ី​តិច​តួច​​តួច​ដូច​ជា លក់​ទឹក​ឃ្មុំ ​លក់​បន្លែ លក់​​ផ្លែ​ឈើ

ដំណើរ​កម្សាន្ត​មក​កាន់​ខេត្ត​មណ្ឌល​គិរី​រយៈ​ពេល​ ២​យប់ ៣​ថ្ងៃ​

នៅ​ដើម​ឆ្នាំ ២០១២ នេះ​​គឺ​ក្នុង​ដើម​​ខែ​​មករា ចំ​ថ្ងៃ​បុណ្យ​ជាតិ ៧​មករា ខ្ញុំ​បាន​ឈប់​សម្រាក​ពី​ការងារ​រយៈ​ពេល​៣​ថ្ងៃ ហើយ​ក៏​​ទៅ​លេង​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី​តែ​ម្ដង​​។ ការ​ធ្វើ​ដំណើរ​​ចេញ​ពី​ភ្នំពេញ​ទៅ នៅ​ព្រឹក​ម៉ោង ៥​កន្លះ​ភ្លឺ​ ខ្ញុំ​ចាប់​ផ្ដើម​ចេញ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសចរណ៍​ភូមិ​ភាគ​ឥសាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី ដើម្បី​គយ​គន់​​ទេសភាព​ព្រៃ​ព្រឹក្សា ជ្រោះ ជ្រលង​ដង​អូរ​ នៅ​តាម​ផ្លូវ​សំបូរ​ទៅ​ដោយ​ចម្ការ​ស្លារ ចម្ការ​កៅស៊ូ និង​ចម្ការ​ស្វាយ​ចន្ទី​​ដ៏​ល្អ​ប្រណិត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ចាម​។ ហើយ​ក៏​ចូល​ទស្សនា​រមណីដ្ឋាន ប្រវត្តិសាស្ត្រ​នគរបាជ័យ ដែល​ជា​កន្លែង​កសាង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័្​ទី​៧​ ក្រោយ​មក​ក៏​ទៅ​លេង​នៅ អតីត​ប្រាសាទ​ដែល​ជា​កន្លែង​របស់​ ស្ដេច កន ។ លុះ​មក​ដល់​ថ្ងៃ ត្រង់​ម៉ោង​ប្រហែល​ជា ១២​ ក៏​ចូល​ត្រឹម​ខេត្ត​ក្រចេះ​ដើម្បី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ម្ដុំ ស្រុក​ស្នួល​។

ទិដ្ឋភាព​ដើរ​លេង​ សម្រាប់​ចុង​ឆ្នាំ ២០១១

ជា​ធម្មតា​រៀង​រាល់​ឆ្នាំ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ មិន​ថា​ខ្មែរ ឬ​បរទេស​នោះ​ទេ តែង​មាន​ដំណើរ​កម្សាន្ត​រៀងៗ​ខ្លួន​នៅ​តាម​រមណីយដ្ឋាន ឬ​តាម​កន្លែង​ផ្សេង​ៗ​ទៅ​តាម​ចំណូល​ចិត្ត​របស់​ពួក​គេ​​។ ចំណែក​ខ្ញុំ​វិញ​​ក៏​មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែរ សម្រាប់​ចែក​រំលែក​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ចាស់ ២០១១ ដែល​កន្លង​ផុត​ទៅ​នេះ​។ ​ចាប់​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ខ្ញុំ​បាន​ទៅ​លេង​នៅ​ឯ​ខេត្ត​សៀម​រាប​រយៈ​ពេល​ ៣​យប់​បួន​ថ្ងៃ ដោយ​បាន​​ធ្វើ​ដំណើរ​ទៅ​លេង​ដំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​ដូច​ជា​ប្រាសាទ​បុរាណ​ជា​ដើម​។ ការ​ធ្វើ​ដំណើរ​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៦​ព្រឹក​ម៉ោង ៩​កន្លះ ទៅ​ដល់​​ក្រុង​សៀមរាប​នា​ម៉ោង​ប្រហែល​ជា ៣​រសៀល ក៏​ចូល​សម្រាក​នៅ​សណ្ឋាគារ តាន់​កង​។ តម្លៃ​និង​សេវា​កម្ម​គឺ​​រម​សម​រម្យ មិន​ថ្លៃ​ហើយ​ក៏​មិន​ថោក​ពេក​ដែរ គឺ​១​បន្ទប់​១ ដែល​មាន​គ្រែ​២ និង​ម៉ាស៊ីន​ត្រជាក់​ ១៨ដុល្លារ​ ហើយ​មាន​​ផ្ដល់​ជូន​នូវ​ អាហារ​ពេល​ព្រឹក​បែប បូហ្វេ ដោយ​ឥត​គិត​ថ្លៃ​។

តៃ​កុង​ឡាន​​របស់​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ រឺទ្ធ​មុនី បោក​ប្រាស់​ភ្ញៀវ​

អត្ថបទ​នេះ​ជា​បទ​ពិសោធន៍​សម្រាប់​​ភ្ញៀវ​ធ្វើ​ដំណើរ​ដោយ​ក្រុម​ហ៊ុន​រឹទ្ធ​មុនី សូម​មេត្តា​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​អោយ​គេ​​បោក​ប្រាស់​បាន​​អោយ​សោះ​។ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​គណៈ​គ្រប់គ្រង ឬ​អ្នក​ទទួល​ខុស​​ត្រូវ​ជាន់​ខ្ពស់​ក្នុង​ក្រុម​ហ៊ុន​នេះ​នឹង​មាន​វិធានការណ៍​លើ​ករណី​ទាំង​នេះ

ប្រជា​ជន​​ខ្មែរ​​ចំណាយ​​កាន់​តែ​​ច្រើន​​ប៉ុន្តែ​​ជួយ​​សេដ្ឋកិច្ច​​ខ្លួន​​ឯង​​បាន​​តិច​

cambodian-currency-riel ប្រជាជន​មួយ​ភាគ​ធំ​មិន​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​នៅ​ប្រទេស​ផ្សេង​ទេ និន្នាការ​​នៃ​ការ​ចាយវាយ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។

នាយក​​រដ្ឋ​មន្ត្រី​ចំនួន​​១០​រូប ​ក្នុង​ពិភព​លោក​ ដែល​កាន់​អំណាច​យូ​ជាង​គេ​

នេះ​ជា​រឿង​គួរ​អោយ​ភ្ញាក់​ផ្អើល តែ​ប្រហែល​ជា​គ្មាន​អី​ភ្ញាក់​ផ្អើល​សម្រាប់​ជន​ជាតិ​ខ្មែរ​នោះ​ទេ ព្រោះ​ថា​ស្រុក​យើង​ក៏​មាន​នាយក​រដ្ឋ​មន្ត្រី​ម្នាក់​ដែល​កាន់​អំណាច​បាន​យូ​ដូច​គ្នា​ដែរ​។ ពិសេស​គឺ​យុវជន​ជំនាន់​នេះ និង​ជំនាន់ក្រោយៗ​ទៀត​មិន​ដែល​ខ្វល់​ថា​នឹង​មាន​នាយក​រដ្ឋ​មន្ត្រី​ប៉ុន្មាន​នាក់​ពី​មុន​មក​ ឬ នឹង​ប្ដូ​នាយក​រដ្ឋ​មន្ត្រី​អី​ឡើយ​។ ព្រោះ​វា​ក្លាយ​ជា​រឿង​ព្រោះ​កើត​មក​ភ្លាម​ស្គាល់​មុខ​តែ​នាយក​រដ្ឋ​មន្ត្រី​តែ​ម្នាក់​គត​។ ពិសេស​គឺ​ខ្ញុំ​តែ​ម្ដង តាំង​ពី​កើត​មក​រហូត​ដល់​បច្ចប្បន្ន​នេះ​ខ្ញុំ​ដឹង​តែ​ម្យ៉ាង​គត់​ថា ស្រុក​ខ្មែរ​មាន​នាយក​រដ្ឋ​មន្ត្រី​តែ​ម្នាក់ ហើយ​កាន់​ដំណែង​ដដែលៗ​តែ​ម្ដង គឺ​សម្ដេច​ហ៊ុន​សែន។

មាន​មតិ​ខ្លះ​ថា ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​ ល្ងង់ ដូច​ក្ដាន់​ ឱ្យ​គេ​បោក​បាន​?​

អ្វី​ដែល​ជា​ប្រធាន​បទ​សម្រាប់​អត្ថបទ​នេះ​គឺ ចង់​និយាយ​ថា​​ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​ណាស់ ដែល​មិន​សូវ​អើ​ពើ និង​រឿង​បញ្ហា​សង្គម​នោះ​ទេ ដូច​ជា​រឿង​សេដ្ឋកិច្ច នយោបាយ ស្ថិរភាព​សង្គម​អី​ជា​ដើម​។ ​ជា​ពិសេស​គឺ​យុវវ័យ​តែ​ម្ដង ពេល​ឃើញ​នរណា​សរសេរ​អំពី​នយោបាយ នោះ​គេ​មិន​ចាប់​អារម្មណ៍ មិន​រវីរវល់​ជា​មួយ​ទាល់​តែ​សោះ​ ព្រោះ​តែ​ហេតុនេះ​ហើយ​ទើប ខ្ញុំ​និយាយ​ថា យុវជន​ខ្មែរ​ប្រៀប​ដូច​សត្វ​ក្ដាន់​ដ៏ល្ងង់​ដែល​អោយ​គេ​បោក​បាន​យ៉ាង​ងាយ​។