ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Tag Archives: លោក សាម៉ាឌី

ខ្សែស្រឡាយ​​- ពូជពង្ស​​ខ្ញុំ​​​ជា​ខ្មែរ​​ តែ​អន់​ចិត្ត​ពេល​គេ​ថា​ខ្ញុំ​​យួន

ខ្ញុំ​ក៏​មិន​ដឹង​ដែរ​​ថា​មូលហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ភ្នែក​លឹបៗ ដែល​ធ្វើ​អោយ​​​គេ បង្អាប់​ខ្ញុំ​ថា​ជា​យួន ឬ​​​ចិន​ ជា​ដើម​។ បង​ប្អូន​​របស់​ខ្ញុំ​ទាំង​អស់​​សុទ្ធ​តែ​មាន​មុខ​មាត់​ផ្សេង​ៗ​គ្នា ចំណែក​ខ្ញុំ​ម្នាក់​គត់​​ដែល​មាន​ភ្នែក​តូច ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​សង្ហា​ជាង​​​គេ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ ហេ​ហេ​ហេ ( និយាយ​ធើ​មើល​តែ​ខ្លួន​ឯង​ជា​ប្រុស​ស្អាត ? )។

ខ្ញុំ​ត្រូវ​បាន​គេ សម្លុត ស្រប​ពេល​កំពុង​ប្រគុំ​ភ្លេង​ក្នុង​ពិធី​ជួប​ជុំ​មួយ​កន្លែង​

លេង​ហ្គីតា​បាស់ ដោយ​សារ​អ្នក​លេង​ហ្គីតា​​បាស់ មិន​នៅ​​គេ​​ក៏ ទូរស័ព្ទ​មក​ហៅ​ខ្ញុំ​អោយ​ជួយ​លេង​ជំនួស​សិន​ទម្រាំ​អ្នក​​លេង​ហ្គីតា​បាស់​បាន​មក​ដល់​។ តែ​ត្រូវ​ម្ចាស់​កម្មវិធី​សម្លុត​ខ្ញុំ​វះ​សក់

ក្ដី​សង្ឃឹម​របស់ សាម៉ាឌី និង​ អ្នក​​ជិះ​​ខ្លា​

រឿង​បុរស​ជិះ​ខ្លា រឿង​នេះ​ធ្លាប់​បាន​ចុះ​ផ្សាយម្ដង​ហើយ តែ​ដោយ​គិត​ថា​ល្អ ខ្ញុំ​សូម​យក​មក​ចុះ​ផ្សាយ​ឡើង​វិញ កែ​ប្រែ​បន្ថែម​ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​សាច់រឿង​មួយ​នេះ​ដែល​ឆ្លុះ​បញ្ជាំង​សង្គម​ពិតៗ

អនុស្សាវរីយ៍​ជាមួយ​មនុស្ស​កំណាន់​ចិត្ត

Mondulkiri City ការ​ស្រលាញ់​មនុស្ស​​ម្នាក់​​​យើង​អាច​និយាយ​បាន​ថា មាន​តែ​​មនុស្ស​២​នាក់​ដែល​កំពុង​ស្រលាញ់​គ្នា​​​ ប៉ុណ្ណោះ​ដែល​អាច​យល់​នូវ​ជម្រៅ​សេចក្ដី​ស្រលាញ់​នេះ​បាន​។

បាក់​ទឹក​ចិត្ត​ ហើយ​សម្រាប់​ឆ្នាំ ២០១២ នេះ​​ខ្ញុំ​សុំ​ ​ផាត់​ ចោល​មួយ​​ឆ្នាំ​សិន​

មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​មាន​សង្ឃឹម​គ្រប់​ពេល​នោះ​ទេ ពេល​ខ្លះ​សប្បាយ​ពេល​ខ្លះ​ក៏​កើត​ទុក្ខ​ដែរ​។​ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ស្នាម​ញញឹម​សឹង​គ្រប់​ពេល​ធ្វើ​អោយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មើល​ឃើញ​ថា​ ខ្ញុំ​នេះ​ជា​មនុស្ស​រីក​រាយ​ អ្នក​ខ្លះ​មើល​មក​ខ្ញុំ​បែរ​ជា​គិត​ថា ខ្ញុំ​ជា​មនុស្ស​លេង​សើច​ច្រើន មិន​សូវ​ចេះ​ខ្វល់​ខ្វាយ មិន​សូវ​គិត​អ្វី​ដែល​នាំ​អោយ​ស្មុគ​​នោះ​ទេ​។ នេះ​ប្រហែល​ជា​ចឹង​មែន​ហើយ តែ​មិន​មែន​​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ​​ ខ្ញុំ​ចង់​ប្រាប់​មិត្ត​ភក្តិ​ទាំង​ឡាយ​ថា សូម​កុំ​មើល​មក​ខ្ញុំ​តែ​សំបក​ក្រៅ​ហើយ​គិត​​ថា​ខ្ញុំ​ជា​មនុស្ស​ដូច​ដែល​អ្នក​គិត​អោយ​សោះ​។ តាម​ពិត​ពេល​ខ្លះ​ខ្ញុំ​អស់​សង្ឃឹម​ណាស់! អស់​សង្ឃឹម​មែន​ទែន ពិបាក​សម្រេច​ចិត្ត ពិបាក​គិត គ្មាន​វិធី​ណា​អាច​ជួយ​សម្រួល​​​ដល់​​អារម្មណ៍​មួយ​នេះ​ឡើយ​។ គ្រប់​ទាំង​ឥទ្ធិពល​នៃ​ការ​តស៊ូ និង​​ការ​សម្ងំ​​ដើម្បី​ពុះពារ​ខ្លួន​ក្នុង​កាលៈទេសៈ​ដែល​លំបាក​ៗ ខ្ញុំ​បាន​ឆ្លង​កាត់​ជា​ច្រើន​មក​ហើយ តែ​​ពេល​នេះ​វា​បាន​ធ្វើ​អោយ​ខ្ញុំ​ធ្លាក់​ចូល​ក្នុង​​ទិដ្ឋភាព​មួយ​ដែល​ខឹង​នឹង​ខ្លួន​ឯង​។ ហើយ​សក្ដានុពល​​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ខ្ញុំ​ក៏​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ដែរ ព្រោះ​វា​កំពុង​រង​ចាំ​អោយ​ខ្ញុំ​តស៊ូ​ព្យាយាម ប្រឹង​ប្រែង​បន្ថែម​សម្រាប់​ខ្លួន​ឯង តែ​ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​វិញ​ថា ពេល​នេះ​ខ្ញុំ​ត្រូវ ទុក​ចោល​មួយ​លែក​សិន​ហើយ​។ ដូច​នេះ សក្ដានុពល​​ទាំង​ឡាយ​ដែល​កំពុង​បាត់​បង់​បន្តិច​ម្ដងៗ​នោះ វា​មិន​អាច​មាន​ទៀត​ទេ​ក្នុង​ពេល​នេះ ទាល់​តែ​រង​ចាំ​ដល់​ខ្ញុំ​ចាប់​ផ្ដើម​ឡើង​វិញ​សិន​។ សុំ​ទោស​ផង មិត្ត​អ្នក​អាន​ទាំង​ឡាយ..​ខ្ញុំ​ជឿ​ថា​​បន្ទាប់​ពី​អ្នក​បាន​អាន​អត្ថបទ​នេះ​ហើយ អ្នក​ក៏​ប្រហែល​ជា​មិន​យល់​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​ទេ ព្រោះ​ជា​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​។ តែ​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្ញុំ​​ខ្លះ​ៗ​ប៉ុណ្ណោះ ខ្ញុំ​ស្ត្រេះ! ខ្ញុំ​លំបាក! ខ្ញុំ​ហត់​នឿយ​និង​រឿង​គ្រប់​យ៉ាង​ដែល​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​។ ការងារ​ក៏​មាន​ការ​នឿយ​​ហត់ ការ​សិក្សារ​ក៏​មិន​​​បញ្ហា

សប្បាយ​ចិត្ត​ពេល​បាន​ជួប​អូន ខ្វល់​ចិត្ត​​ពេល​ឃ្លាត​មួយ​រយៈ​វែង

មួយ​រយៈ​ពេល​យ៉ាង​យូរ​គួរ​សម​ដែល​​ខ្ញុំ​​រង​ចាំ​​ដើម្បី​បាន​ជួប​មុខ​គេ​​ ព្រោះ​យើង​ឆ្ងាយ​ពី​គ្នា (​កម្ពុជា​-​អាមេរិក) ការ​​​រង​ចាំ បូក​រួម​ទាំង​ការ​សន្យា​ជា​ច្រើន​ថា​ នឹង​ដើរ​លេង​ជាមួយ​គ្នា ជួប​ជុំ​ជា​មួយ​គ្រួសារ​របស់​​នាង​ និង​គ្រួសារ​របស់​ខ្ញុំ​! ឃើញ​ថា​អ្វី​ៗ​​ដំណើរ​ការ​យ៉ាង​រលូន​ព្រោះ​​ខ្ញុំ​​បាន​ទៅ​ជួប​ម្ដាយ​​នាង​ ហើយ​​នាង​​ក៏​បាន​មក​ជួប​​ម្ដាយរបស់​ខ្ញុំ​។ ពួក​យើង​បាន​ប្រកប​អាហារ​ជាមួយ​គ្នា​​។

ព្រឹត្តិការណ៍​ប្លែក​ៗ ពេល​ទៅ​​ឆ្លង​ឆ្នាំ ២០១១-២០១២ នៅ​កំពង់សោម

​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ ២០១១ ចូល​ឆ្នាំ ២០១២ ដែល​ប្រជាជន​ជា​ច្រើន​បាន​នាំ​គ្នា​ភ្លូកទឹក​ភ្លូក​ដី ទៅ​លេង​​នៅ​កំពង់សោម ប្រហែល​ជា​បង​ប្អូន​បាន​ដឹង​ខ្លះ​ៗ​មក​ហើយ តាម​រយៈ​ញាតិ​មិត្តិ បង​ប្អូន​ដែល​បាន​ប្រាប់​អោយ​ផ្ទាល់ និង​តាម​ទូរទស្សន៍ ឬ​សារព័ត៌មាន​ផ្សេង​បាន​បង្ហាញ​។ តែ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សូម​និយាយ​អំពី​ព្រឹត្តិការណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ​ម្ដង អង្គហេតុ​មាន​ច្រើន​ណាស់ ពិសេស​គឺ​រឿង​ជិះ​ឡាន​តែ​ម្ដង​ បោះ​ចោល​ម៉ោង​អស់ 2​សំបុត្រ​ហើយ ព្រោះ​តែ​ចង់​ប្ដូ​ម៉ោង​ដល់​ចឹង​ទិញ​សំបុត្រ​ឡាន​​ថ្មី​មួយ​ទៀត​គឺ រឹទ្ធមុនី តែ​ចង្រៃ​អី ឡាន​​ក្រុង​ចេញ​ចោល​ទៀត ចឹង​មាន​តែ​ប្រថុយ​សម្រាក​ថែម​មួយ​យប់ ព្រឹក​ឡើង​ទើប​ចេញ​ដំនើរ​មក​ដល់​ភ្នំពេញ ចូល​ធ្វើ​ការ​វិញ​ត្រូវ​មេ​ស្ដី​អោយ​ទាំង​ព្រឹក​ តែ​ណ្ហើយ​ខ្ញុំ​សូម​​តែ​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ប៉ុណ្ណោះ​។

គេ​ដៀល​ខ្ញុំ​ថា ខ្ញុំ​ជា​មនុស្ស​មើល​ងាយ​ជាតិ​សាសន៍​ខ្មែរ

គិត​ៗ​ទៅ មនុស្ស​យើង​ជួល​កាលធ្វើ​អ្វី​មួយ​គ្រាន់​តែ​ចាប់​ចំណុច​តូច​តាច​មក​វិភាគ​វែង​ឆ្ងាយ​ក្លាយ​ជា​កំហុស​ទៅ​វិញ​។ ដូច​គ្នា​នេះ​ដែរ កាល​ពី​​មុន​ខ្ញុំ​ធ្លាប់​បាន​មើល​ខ្សែ​វីដេអូ​ឯកសារ​ដែល​និយាយ​អំពី ការ​សម្លាប់​លោក​ ជា​វិជ្ជា ដែល​ជា​សហជីព​សេរី​កម្មករ ត្រូវ​បាន​ឃាតករ សម្លាប់​ហើយ​ពុំ​​ត្រូវ​បាន​វែក​មុខ​រក​ចាប់ ឃាតករ​ដៃ​ដល់​នៅ​ឡើយ​ទេ​។

update: ដំណើរ​កម្សាន្ត​ទៅ​កំពង់សោម​ជាមួយ​ក្រុម​យុវជន​ BCC

កាល​ពី​ថ្ងៃ​សុក្រ​ទី ២៥ ខែ​​វិច្ឆិការ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​។ នៅ​ក្នុង​​មជ្ឈមណ្ឌល BCC ដែល​ពាក្យ​ពេញ​គឺ Breakthrough Center Cambodia បាន​ធ្វើ​ក្រុម​យុវជន​ស្នូល​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​កំពង់សោម​ដោយ​​ក្នុង​នោះ​ខ្ញុំ​ក៏​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​នៅ BCC នេះ​ដែរ​ព្រោះ​ខ្ញុំ​គឺ​ជា​ក្រុម​ភ្លេង​។ យុវជន​ដែល​បាន​ចេញ​ទៅ​ទាំង​អស់​មាន​ចំនួន ១២​នាក់ និង​បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត Starex ១២​កៅអី​? ចាប់​ផ្ដើម​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង ២​រសៀល ប៉ុន្តែ​ខ្ញុំ​បាន​ទៅ​មុន​គេ​តែ​ម្នាក់​ឯង​តាំង​ពី​ម៉ោង ៩​ព្រឹក​មក​ម្លេះ​។ ព្រោះ​មាន​ធុរៈ​ត្រូវ​ទៅ​មុន​។

រំឭក​​​​នូវ​ប្រវត្តិ​ពិត ​និង​រឿង​​កម្សត់​​ជូរចត់​របស់​​ សាម៉ាឌី​

មនុស្ស​ជា​ច្រើន​ទាំង​មិត្ត​ភក្តិ​​​នៅ​ក្រៅ ទាំង​មិត្ត​ភក្តិ Online ភាគ​ច្រើន​ណាស់​ដែល​បាន​ដឹង​អំពី​ខ្ញុំ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​សុទ្ធ​តែ​មាន​គំនិត​ថា ខ្ញុំ ជា​មនុស្ស​សប្បាយ​រីក​រាយ ជា​មនុស្ស​​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត​។ ជា​កូន​អ្នក​គ្រាន់​បើ ហឺហារ ឡូយ​ឆាយ សប្បាយ​គ្រប់​ពេល និង​ជា​មនុស្ស​មាន​អ្វី​​គ្រប់​យ៉ាង​។

ចំនួន​អ្នក​ទស្សនា​ទំព័រ រៀន​ដើម្បី​ខ្មែរ កើន​ឡើង​គួរ​អោយ​កត់​សម្គាល់

ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​បែប​ណា​ទេ ហើយ​ក៏​ជា​រឿង​ហួស​ចិត្ត​ដែរ​ ព្រោះ​ថ្ងៃ​នេះ​ចំនួន​អ្នក​ចូល​ទស្សនា​ទំព័រ​ប្លក់ រៀន​ដើម្បី​ខ្មែរ នេះ​កើន​ឡើង​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ នេះ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ទំព័រ​ប្លក់​​ភាសា​ខ្មែរ​ដែល​ប្រើ​ប្រាស់ WordPress មាន​ចំនួន​ដល់​កម្រិត​សឹង​តែ​មិន​ជឿ ឃើញ​ថា​បច្ចេកវិទ្យា​នេះ​អាច​ជួយ​អោយ​អក្សរ​ខ្មែរ​បាន​ប្រើ​ប្រាស់​បាន​ល្អ និង​អោយ​កូន​ខ្មែរ​អាច​មាន​លទ្ធភាព​ចែក​រំលែក​ព័ត៌មាន ឬ ចំណេះដឹង​ផ្សេង​ៗ​ផង​ដែរ​។ ខ្ញុំ​ក៏​មាន​អារម្មណ៍​រំភើប​ចំពោះ​បង​ប្អូន​ខ្មែរ ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​អិនធឺណិត​នេះ​ណាស់ ពិសេស​គឺ​បងប្អូន​ខ្មែរ​ដែល​តែង​តែ​គាំ​ទ្រ​នូវ​អត្ថបទ​ប្លក់​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​រីក​រាយ​និង​បន្ត​ការ​សរសេរ​របស់​ខ្ញុំ​គ្រាន់​ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ឬ​ព័ត៌មាន​ផ្សេង​ៗ​ផង​ដែរ​។ អូខេ! តោះ! និយាយ​ចូល​សាច់​រឿង​វិញ​ម្ដង។ តាម​ធម្មតា​ទំព័រ​ប្លក់​របស់​ខ្ញុំ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត​គឺ ៨០០ តិច​បំផុត​គឺ ២០០​នាក់​ក្នុង​១​ថ្ងៃ​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ​ស្រាប់​តែ​មាន​កំណើន​ខ្លាំង​ធ្វើ​អោយ​ខ្ញុំ​សឹង​តែ​មិន​ជឿ ពិសេស​គឺ​ក្នុង​ថ្ងៃ​ពុធ ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១​នេះ​តែ​ម្ដង​។ ព្រឹក​ថ្ងៃ​ពុធ​ទី 16-112011 នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា​ចំនួន​អ្នក​​កំពុង​ទស្សនា​ផ្ទាល់​​ (online visiting) ពេល​ខ្លះ​​មាន​រហូត​ដល់​ទៅ ជិត ៥០០​នាក់ ក៏​មាន​ដែរ​។ គិត​ត្រឹម​យប់​ថ្ងៃ​ទី ១៦​ខែ​វិច្ឆិកា ឆ្នាំ​២០១១​នេះ

ត្រៀម​​​ខ្លួន​​ឈ្នះ​រថយន្ត​ទំនើប​មួយ​គ្រឿង​ពី​ក្រុម​ហ៊ុន ប្រេង​ឥន្ធនៈ Total

ដូច​នេះ បើសិន ជា​ខ្ញុំ​ឈ្នះ​បាន​ម៉ូតូ​ខ្ញុំ​នឹង​លក់​ម៉ូតូ​កញ្ចាស់​របស់​ខ្ញុំ​ចោល ហើយ​ជិះ​ម៉ូតូ​ថ្មិ​នោះ ជ្រេ​អោយ​ផ្អើល អំពេញ​ហ្មង​។ បើ​សិន​ជា​ឈ្នះ​ឡាន​ខ្ញុំ​សុំ​ច្បាប់​កន្លែង​ធ្វើ​ការ​ដើម្បី​​ជិះ​ឡាន​ទៅ​ខេត្ត​មួយ​អាទិត្យ​ដើរ​លេង​អួត​គេ​អួត​ឯង ព្រោះ​ទើប​តែ​មាន​ឡាន​ថ្មិ​ជិះ​នឹង​គេ​។ បើសិន​ជា​មាន​សំណាង​ចឹង​មែន​​ប្រហែល​សប្បាយ​ចិត្ត​ហើយ​មើល​ទៅ​។ តាម​ពិត​ខ្ញុំ​មិន​ចាប់​អារម្មណ៍​សោះ ប៉ុន្តែ​ដោយ​សារ​រាល់​លើក​ខ្ញុំ​តែង​ចាក់​សាំង​ម៉ូតូ​ញឹក​ញាប់​ម្ដង ២​លីត្រ ជូន​កាល ៣​លីត្រ គេ​អោយ​សន្លឹក​ឆ្នោត​មក​ខ្ញុំ​រហូត ខ្ញុំ​តែង​ទុក​វា​ចោល​​ក្នុង​កែប​ម៉ូតូ ដល់​​ម្សិល​មិញ​នេះ បុគ្គលិក​កន្លែង​ចាក់​សាំង​បាន​និយាយ​ថា បើ​សិន​ជា​​បំពេញ​ឈ្មោះ​ដាក់​ក្នុង​ធុង​ឆ្នោត​ប្រហែល​ជា​ឈ្នះ​។