ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Tag Archives: ពេទ្យ

ជន​បរទេស​ស្រលាញ់​ខ្មែរ​ និង​ជួយ​ខ្មែរ​ តើ​ខ្មែរ​ស្រលាញ់​ខ្មែរ​គ្នា​ឯង​ទេ?

លោក Beat Richner​ លេងភ្លេង​ស្វែង​រក​ជំនួយ លោក Beat Richner​ ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុផ្ផា​ប្រើប្រាស​ សែលឡុង និង ទេពកោសល្យ ខាង​សិល្បៈ​របស់​គាត់ ជា​មធ្យោបាយ​រៃអង្គាស​​​​សុំ​ប្រាក់​ជំនួយ​។

សកម្មភាព​​ការងារ មនុស្ស​ធម៌ ៧​ភូមិ ស្ថិត​ក្នុង​ស្រុក​ចំនួន​​៤

ក្រុម​អ្នក​បកប្រែ ការងារ​នេះ​គឺ​ជា​លក្ខណៈ​មនុស្ស​ធម៌​សុទ្ធ​សាធ​ ដែលផ្ដើម​ចេញ​ពី​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​គ្រូ​ពេទ្យ​ចល័ត​មក​ពី​​សហរដ្ឋ​អាមេរិក។

ទិដ្ឋភាព​​ពេល​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត

កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​បន្តិច មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​រង​របួស​ជា​ទម្ងន់​ផ​ង​ដែរ​។​ សូម​រំឭក​ខ្លះៗ​ថា បន្ទាប់​ពី​​គាត់ បាន​ជួ​ប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​​ភ្លាម​ៗ នោះ​ខ្ញុំ​គឺ​ជា​មនុស្ស​ដំបូង​ដែល​​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ៗ ព្រោះ​ក្នុង​ទូរស័ព្ទ​របស់​គាត់​មាន​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ។​ មុន​​ហេតុការណ៍​នោះ​​មួយ​ថ្ងៃ​ គាត់​ បាន​ Call មក​ខ្ញុំ​នា​ពេល​យប់​ថ្ងៃ​សុក្រ ទី​០១​-​០៧-២០១១ អំឡុង​ជា​ម៉ោង ៩​យប់ លុះ​ដល់​​ព្រឹក​ថ្ងៃ​ទី ០២-០៧-២០១១ ក៏​ជួប​គ្រោះ​ថ្នាក់​បែប​នេះ​​។ អ្នក​ដែល​បាន​នៅ​ជុំ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​បាន Call ទាក់​ទង​មក​ខ្ញុំ​ដើម្បី​អោយ​ទៅ​ ​មើល​សុខ​ទុក្ខ តែ​ខ្ញុំ​ពុំ​បាន​ទៅ​ដល់​កន្លែង​ភ្លាម​ៗ​នោះ​ទេ ដោយ​សារ​ប៉ូលីស​ផាក​ខ្ញុំ​តាម​ផ្លូវ និង​ដក​ហូត​ម៉ូតូ​របស់​ខ្ញុំ​​ថែម​ទៀត​ផង​។ លុះ​ថ្ងៃ​បន្តិច​​ឪពុក​របស់​នាង​ ក៏​បាន​ទៅ​ស្វែង​រក​​​នាង​​នៅ​​ឯ​មន្ទីរ​​ពេទ្យ​​ ខ្ញុំ​ក៏​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ផង​ដែរ នា​ថ្ងៃ​ដដែល​​ផង​ដែរ​។ តាម​សំដី​របស់​ឪពុក​របស់​នាង​ដែល​បាន​ដឹង​ពី​អ្នក​ជិត​ខាង​ដោយ​ផ្ទាល់ បាន​និយាយ​ថា គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី នាង​បាន​បើក​បរ​ម៉ូតូ​បុក​​​ឆ្កែ​ដែល​​រត់​ឆ្លង​ផ្លូវ ម្យ៉ាង​ទៀត​ដោយ​សារ​តែ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ​ 7A (​ម្ដុំ​គៀន​ស្វាយ) ជា​ផ្លូវ​ដែល​​​​​អ្នក​បើកបរ​ភាគ​សុទ្ធ​តែ​បើក​លឿន​គួរសម​ ណាមួយ​ពេក​ព្រឹក​ព្រលឹម​ម៉ោង​​ប្រហែល​ជា ៦​ព្រឹក​ ផ្លូវ​ក៏​ស្ងាត់​ទៀត​ដូច​នេះ​ទើប​ល្បឿន​នៃ​ការ​បើក​បរ​នេះ

ការ​ងារ​ដក​ធ្មេញ (កណ្ដាល, កំពង់​ស្ពឺ និង​​កំពង់​ឆ្នាំ​ង)

អារម្មណ៍​នៃ​ការ​ដក​ធ្មេញ

​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​​ ចុះ​ទៅ​ខេត្ត​សៀមរាប

ក្នុង​អំឡុង​​ឆ្នាំ​២០០៧​​គឺ​ពេល​ដែល​ខ្ញុំ​បាន​ចុះ​ទៅ​ធ្វើ​បេសកម្ម​ជា​មួយ​ក្រុម​បេសកជន​ដែល​មក​ពី​ប្រ​ទេស យូ អែស អេ ​គ្រា​ហ្នុង​ខ្ញុំ​​គឺ​​ជា​អ្នក​បក​ប្រែ​អោយ​លោក វេជ្ជ​បណ្ឌិត​ម្នាក់​ក្នុង​ចំ​ណោម វេជ្ជ​បណ្ឌិត​ផ្សេងៗ​ទៀត​។ ,ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​​អស់​សំ​ណាស់​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​ហ្នឹង​ជួន​កាល​ពេល​អង្គុយ​ម្នាក់​ក៏​ដោយ​គ្រាន់​តែ​ឃើញ​រូប​ថត​ហ្នឹង​ភ្លាម​ខ្ញុំ​​ផ្ទុះ​សំ​ណើច​ភ្លាម ពួក​ខ្ញុំ​បាន​ទៅ​​ធ្វើ​ការ​ចែក​អំណោយ​ និង​ពិនិត្យ​ព្យា​បាល​ជំងឺ​អោយ​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​ឯ​ខេត្ត​​សៀម​រាប ដោយ​ឥ​គិត​ថ្លៃ​អ្វី​ទាំង​អស់។ មាន​ទាំង​ពិនិត្យ​-ព្យាបាល​ជំងឺ​ទូទៅ  ពិនិត្យ​ភ្នែក វះ​កាត់ រួម​ទាំង​ ដក​ធ្មេញ​ផង​ដែរ។ ​ពេល​នោះ​ខ្ញុំ​ក៏​ធ្វើ​ជា​មួយ​គ្រូ​ពេទ្យ​ម្នាក់​ទៀត​នៅ​ផ្នែក​ខាង ដក​ធ្មេញ. ពេល​ដែល​ខ្ញុំ​កំ​ពុង​តែ​រៀប​ចំ​ប្រដាប់​ប្រ​ដារ​ដើម្បី​ចាប់​ផ្តើម​ការ​ងារ​ ស្រាប់​តែ​មាន លោក​យាយ ចាស់​ម្នាក់​អាយុ​ប្រហែល​ជា 65 ទៅ 70 ឆ្នាំ​ គាត់​បាន​ដើរ​ចូល​មក​ចិត្ត​ខ្ញុំ​ហើយ​និយាយ​៖ (យាយ) លោក​គ្រូ​អ្ហើយ​ខ្ញុំ​ឈឺ​ធ្មេញ​ណាស់​ជួយ​ដក​ធ្មេញ​អោយ​ខ្ញុំ​ផង (ខ្ញុំ) លោក​​យាយ​ចង់​​ដក​ធ្មេញ​មួយ​ណា?​ខ្ញុំ​អត់​ឃើញ​មាន​ធ្មេញ​អី​មួយ​គ្រាប់​ផង​ហ្នឹង?  ខ្ញុំ​បាន​ប្រាប់​គាត់​អោយ​ ហារ មាត់​ប៉ុន្តែ​ខ្ញុំ​អត់​ឃើញ​មាន​ធ្មេញ​អី​មួយ​គ្រាប់​ទេ​ គាត់​និយាយ​មក​វិញ​ថា ដក​អា​កំ​ទេច​កំ​ទី​ធ្មេញ​ហ្នឹង​ចោល​អោយ​អស់​ខ្ញុំ ចៅ​អ្ហើយ​យាយា​ឈឺ​ធ្មេញ​ខ្លាំង​ណាស់ ម៉ាយប់ ម៉ា​យប់​ដេក​អត់​លក់​តេ !