កញ្ញា សន ម៉ាឡាវី់
ប្រវត្តិរូបផ្ទាល់ខ្លួន
ឈ្មោះពេលកើតមកម៉ាក់ដាក់ថាក្រពុំតែដោយហេតុថាក្មេងក្បែរផ្ទៈនិយាយមិនច្បាស់ហៅថាអូនពុំៗខ្លាចជាប់ដល់ក្រមុំខ្មាសគេម៉ាក់ក៍ប្តូរមកជាសុដាម្លិៈ បានដល់៦ឆ្នាំចូលរៀនអ្នកគ្រូប្តូរមកជា….(លាក់សិនខ្លាចគេលង់នឹងឈ្មោះហាហា) វិញព្រោះមានអត្ថន័យល្អជាងគឺស្លូតបូតរឹងពឹងល្អបរិសុទ្ធប៉ុន្តែដោយហេតុថាលេងអិនធើនេកត្រូវមានការប្រយ័ត្នប្រយែងក៍ជ្រើសរើសឈ្មោះថាម៉ាឡាវីមកប្រើប្រាស់វិញ។ឈ្មោះនេះខ្ញុំបាន មកពីពាក្យថាមាណាវីដែលខ្ញុំអាននៅក្នុងសៀវភៅរឿងដែលអ្នកនិពន្ធចូលចិត្តយកមកសរសេរចំពោះតួរអង្គស្រីៗតែខ្ញុំមិនចង់ឲ្យដូចពេកក៍កែវាបន្តិចបន្តួចចឹងទៅ (អ៊ូយ…ហត់!!គ្រាន់តែឈ្មោះហូហែដូចទឹកហាហាហាហា)
- ទីកន្លែងកំនើតៈ ភូមិម៉ាស៊ីនទឺក ស្រុកមេមត់ ខេត្តកំពង់ចាម។
- ចំណូលចិត្តខាងកីឡាៈ ហែទឹកតែរៀនតាំងពីអាយុ៧ឆ្នាំលង់ទឹកអស់ជិត២៥ដងរហូតមកដល់ឥឡូវនៅមិនទាន់ចេះហែទៀត។
- ពេលទំនេរៈ តាមដានប្តីខ្លាចមានស្រីផ្តេសផ្តាសបើចង់បានក៏ត្រូវតែល្អជាងអូនកុំឲ្យអាប់មុនមាត់ប្រពន្ធ។
- បច្ចុប្បន្នកាលៈ នៅជាម៉ែពុក។
- អាស័យដ្ធានៈ ក្រោមមេឃលើដី នៅស្រុកសេរីបាត់ភ័យបាត់ព្រួយ។
- បទពិសោធន៍ការងាៈ ខាងរាប់លុយនឹងទាលុយ បើមិនបានប្រយ័ត្នគុក
- មុខរបរប្រចាំថ្ងៃៈ ធ្វើកាលីគេដូចគេដូចឯង
- អត្ថបទៈ ស្អីក៍ចូលចិត្តសរសេរតាមចិត្តចង់ចំណង់តាមនឹកឃើញ
- ការសិក្សាៈ បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Marry On the Mountain University (Marymount University)









ប្រវត្តិល្អមែន! ហា ហា
អរគុណច្រើន…មិនហ៊ានទទួលទេៗៗៗហាហា
សួស្ដី សន ម៉ាឡាវី់ រីករាយណាស់ដែលបានស្គាល់ សូមជួយបកប្រែអត្ថបទរបស់បរទេសអោយបានច្រើនដើម្បីអោយខ្មែរស្គាល់ពីចំណេះដឹងល្អៗរបស់ស្រុកគេ
រីករាយដែលបានស្គាល់ដូចគ្នា…:D
រស់មិនដូឈ្មោះ ស្លាប់មិនដូរត្រកូល នាមជាកូនខ្មែរ សូមប្រាប់ខ្ញុំខ្លាច ពេកព្រោះនិយាយប្ដេះផ្ដាស់ ចឹងមិនចង់ប្រាប់ ពិត
ដូចជាជ្រុលពេកទេដឹង ស្រី្ត!!!!!
ត្រកូនខ្ញុំនៅដដែលមិនបានដូរឯណា ខ្ញុំនៅជាខ្ញុំតើហ៏។ កុំខ្វល់ថាឈ្មោះខ្ញុំជាអ្វី គួខ្វល់ថាតើខ្ញុំអាចចែករំលែកអ្វីខ្លះ បើល្អគួពិចាណា បើមិនល្អបោះចោលទៅជាការស្រេច។
ប្រពៃណាស់