ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

អំពី​ទំព័រ​នេះ

ទំព័រ​រៀន​​ដើម្បី​ខ្មែរ ពី​មុន​គ្រាន់​តែ​ជា បណ្ដាញ​ប្លក់ (Blogger) មួយ​​​​​ដែល​បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ ២០០៧  សម្រាប់​ការ​កម្សាន្ត និង​ចែក​រំលែក​ចំណេះ​ដឹង ក៏​ដូច​ជា​ការ​សម្ដែង​​មតិ​ផ្សេងៗ​ផង​ដែរ​។​

ក្រោយ​មក​ទៀត​ដោយ​សារ​​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ធ្វើ​អោយ​ភាព​ល្បី​ល្បាញ​នៃ​ទំព័រ​មួយ​នេះ កាន់​តែ​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​រហូត​ដល់​​មាន​ក្រុម​​មួយ​ចំនួន​មាន​ការ​មិន​សប្បាយ​ចិត្ត​ដល់​ថ្នាក់​នាំ​គ្នា​​ធ្វើ​​អោយ​ទំព័រ រៀន​ដើម្បី​ខ្មែរ​ បាត់​បង់​​រូប​រាង​ពី​ ពិភព​ប្លក់​ នេះ​លុះ​ក្រោយ​មក​ទៀត ដោយ​សារ​យល់​ឃើញ​ថា មាន​អ្នក​គាម​ទ្រ​ជា​ច្រើន​ដែល​កំពុង​រង​ចាំ​អាន​អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​ទី​នេះ​។ ម្ចាស់​ទំព័រ​នេះ​ក៏​បាន​សម្រេច​ចិត្ត​ថា នឹង​បន្ត​កិច្ច​ការ​ចែក​រំលែក​នេះ​បន្ត​​ទៅ​មុខ​ទៀត​ដោយ​ចំណាយ​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត ក៏​ដូច​ជា​ចំណាយ​នូវ​ថវិកា​​ដើម្បី​ទិញ Hosting និង Domain អោយ​កើត​ចេញ​ជា វេបសាយ​មួយ​តែ​ម្ដង​។

គោល​បំណង​របស់​ រៀន​​ដើម្បី​ខ្មែរ គឺ​មិន​មែន​ជា​ទំព័រ​រក​ប្រាក់​ចំណូល​អ្វី​នោះ​ទេ តែ​​គ្រាន់​តែ​ចង់​​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍ ចំណេះ​ដឹង ការ​ចែក​រំលែក កម្សាន្ត ទស្សនៈ​វិភាគ វេទិកា​សម្ដែង​មតិ​។ ល។ តែ​​ទោះ​ជា​បែប​នេះ​ក្ដី វា​មិន​អាច​ទៅ​រួច​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​គាំ​ទ្រ​ពី​សំណាក់​បង​ប្អូន​ខ្មែរ​ដ៏​ទៃ​ទៀត​ដែល​កំពុង​រស់​នៅ​ក្រៅ​ស្រុក និង ក្នុង​ស្រុក​នោះ​។

ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ បើ​សិន​​ជា​បង​ប្អូន​​ខ្មែរ​​ណា​មួយ​ចង់​ចូល​រួម​ជាមួយ​យើង​ខ្ញុំ ដើម្បី​បង្ហាញ​នូវ​ទឹក​ចិត្ត​ចែក​រំលែក​ចំណេះ​ដឹង ឬ​ឯកសារ​ផ្សេងៗ​ លោក​អ្នក​អាច​ទាក់​ទង​មក​យើង​​ខ្ញុំ​ដើម្បី​​ក្លាយ​ជា​សមាជិក​ ឬ​ក្លាយ​ជា​អ្នក​និពន្ធ​អត្ថបទ​ផ្សេង​ៗ​ដើម្បី​ចុះ​ផ្សាយ​នៅ​ទី​នេះ​។ ឬ បើ​លោក​អ្នក​ចង់​ចូល​រួម​ឧបត្ថម្ភ​យើង​ខ្ញុំ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​លោក​អ្នក​នៅ​លើ ទំព័រ​របស់​យើង​ខ្ញុំ នោះ​ក៏​ជា​ការ​ប្រសើរ​ផង​ដែរ យើង​នឹង​រីក​រាយ​ធ្វើ​ការ​​ជូន​លោក​អ្នក​ដោយ​អស់​ពី​ចិត្ត។

ទំនាក់​ទំនង​មក​​កាន់​ខ្ញុំ​​តាម​រយៈ​ខាង​ក្រោម​៖

Email : samady.ks@gmail.com
Skype : samady.ks
Gtalk : samady.ks
Facebook : facebook.com./samadyks
Google+ : Samady KS

 

[print_thumbnail_slider]
Loading Facebook Comments ...

One Response to អំពី​ទំព័រ​នេះ

  1. khuy lyhea says:

    happy all firend

Leave a Reply