លោក កែវ សាម៉ាឌី
ជីវប្រវត្តិខ្ញុំ
- ឈ្មោះសាម៉ាឌី តែបើបកប្រែពីភាសារបារាំងវិញស្រដៀងនឹងពាក្យថា ថ្ងៃសៅរ៏ (សៅគ្រី) ។
- ទីកន្លែងកំនើត ភូមិ ថ្លើមធំ ឃុំ ចាក់រុក ស្រុក កាប់ចាក់ ។
- ចំណូលចិត្តខាងកីឡា ហែលទឹកដេញចាប់ក្រពើ ។
- ពេលទំនេ អង្គុយលេងនៅវាលកប់ខ្មោច ។
- បច្ចុប្បន្នកាល រស់នៅក្នុង អំពេញ ។
- អាស័យដ្ឋាន នៅណាកុំចង់ដឹង ស្រេចតែខ្ញុំ ប្រាប់បានស៊ី?
- បទពិសោធន៏ការងារ អ្នករើសអេតចាយ រកបានម្ង៉ៃ ស៊ីម្ង៉ៃ ។បើឃើញខ្ញុំដើរកាត់មុខផ្ទះនោះ ប្រយ័ត្នបាត់ចានបាត់ឆ្នាំង។
- មុខរបរ ប្រចាំថ្ងៃ ដើរប្រម៉ែប្រមូល សំបកកំប៉ុង និងដើរកំទេចផ្ទះថ្មរយកដែកទៅលក់
———————————————–
ព័ត៌មានផ្ទាល់ខ្លួនត្រូវបាន Update បន្ថែមនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១១។
Samady KS
អ្នកទាំងអស់គ្នាអាចហៅខ្ញុំបានថា សាម៉ាឌី ឬ ឌី ក៏បាន។ ខ្ញុំមានស្រុកកំណើតនៅ កំពង់សោម ភូមិអូទី១ សង្កាត់លេខ៤ ខណ្ឌមឹត្តភាព។ តែបានមករស់នៅទីក្រុងភ្នំពេញនៅក្នុងអំឡុងឆ្នាំ ២០០០ ដើម្បីបន្តរការសិក្សា។
និយាយអំពីបុគ្គលផ្ទាល់ខ្លួនរបស់ខ្ញុំវិញ គ្មានអីអស្ចារ្យនោះទេ រៀនបានច្រើនតែចេះបានតិច ចែករំលែកបានតិចតែមានប្រយោជន៍បានច្រើន (ហេហេហេ ចេះអួតខ្លួនឯងទៀត) ។
ការសិក្សារបស់ខ្ញុំគ្មានអីពិសេសនោះទេ រៀនមិនសូវចេះតែពូកែខាងសួរ។ សកលវិទ្យាល័យដែលខ្ញុំបានរៀននោះគឺ BBU ប្រហែលជាអាចនិយាយបានថា Bad Boy University ហេហេហេ ។
ប្រវត្តិការសិក្សា និងមុខជំនាញ
- ជាងផ្សារដែក សាលាដុនបុស្កូ កំពង់សោម។
- គ្រប់គ្រង និងរដ្ឋបាលទូទៅ BBU។
- ទំនាក់ទំនង និង គោលការណ៍អ្នកដឹកនាំ Singapore។
- ចិត្តសាស្ត្រនិងការប្រើប្រាស់គោលគំនិត Thailand។
- Computer Basic, Database & Maintenance, Web Programming សាលាបច្ចេកទេសភ្នំពេញ និង វិទ្យាស្ថានព័ត៌មានវិទ្យា អន្តរជាតិ។
- ចំណេះដឹង និងប្រឹក្សាយោបល់អំពីមេរោគអេដស៍។
ប្រវត្តិការងារ និងបទពិសោធន៍
- អ្នកគ្រប់គ្រង ភោជនីយដ្នាន និង Bar ខ្នាតតូចមួយកន្លែងនៅម្ដុំ សណ្ឋាគារភ្នំពេញ។
- រដ្ឋបាល និងជំនួយការទូទៅក្នុងរោងចក្រ ក្រុមហ៊ុន សាន់វ៉ា ស្ទឹងមានជ័យ។
- ប្រធានផ្នែកលក់ផលិតផល Sales Manager នៅក្រុមហ៊ុន ARIKA Co.។
- បច្ចុប្បន្នបម្រើការក្នុងស្ថានប័ន្ថ ធ្វើតេស្ដឈាមឥតគិតថ្លៃ (VCCT) និង ផ្ដល់ថ្នាំពន្យាជីវិតសម្រាប់អ្នកផ្ទុកមេរោគអេដស៍។
ប្រវត្តិស្នេហា និងការបែកបាក់
- រៀនថ្នាក់ទី៣ ចាប់ផ្ដើមចេះស្រលាញ់ស្រី
- រៀនថ្នាក់ទី៤ លួចស្រលាញ់គេម្នាក់ទៀត តែគេមិនស្រលាញ់
- រៀនថ្នាក់ទី៥ ចាប់ផ្ដើមបេតីលើសិស្សរួមគ្រូផ្សេងទៀត តែមិនអោយគេដឹង
- រៀនថ្នាក់ទី៦ ស្រលាញ់សិស្សដែលរៀនជាប់ថ្នាក់គ្នា ប៉ុន្តែប៉ះចំសង្សាគេ ដូចនេះក៏ដកខ្លួនវិញ។
- ឈប់ស្រលាញ់ស្រីរហូតដល់ពេញកំលោះ និងរៀនចប់ ទើបចាប់ផ្ដើមចង់មានស្នេហាជាថ្មី ប៉ុន្តែដោយសារធ្លាប់មានប្រវត្តិច្រើនពេក ដល់អាចឹងទៅគេគិតថាខ្ញុំជាប្រុសព្រាន ហើយគ្មានអ្នកណាមកចាប់ចិត្ត ព្រោះតែចឹងទើប អត់មានសង្សារហូតដល់បច្ចុប្បន្ន។ ចប់៕









យើស ! ប្រវត្តិរូបណាស់ដែរ …
រកចោរឃើញហើយតើ លេងសុទ្ធតែលួចចំនេះដឹង!!
នៅមានទៀត មិនត្រឹមតែលួចប៉ុណ្ណឹងទេ គឺលួចទាំងចាន ទាំងឆ្នាំទៀតផង
ចឹងបានចេះតែបាត់ឆ្នាំង បាត់ទាំងបាយកកទៀត ជួនកាលបាត់ចានប្រហុកក៏មាន!
កំណាព្យ
1-ឌីអើយអើយឌីស៊ីថាសុំកែ កំណាព្យខកស្នេហ៍កែរអោយត្រឹមត្រូវ
ពាក្យខ្លះឃ្លោងឃ្លាដូចជាមិនត្រូវ បាត់ខ្វះត្រង់នៅពាក្យជូនវាចា។
2-បើខ្ញុំទំនេរខ្ញុំកេរកែ កំណាព្យខកស្នេហ៍ទុកអោយឌីមើល
និងដាលថាស្តីពីស្រីចិត្តចើរ អោយបងប្អូនមើលគ្រាន់រំលែកទុក្ខ។
3-បើឌីខឹងខ្ញុំសូមអភ័យទោស ព្រោះខ្ញុំឃើញខុសហើយនឹកចង់កែរ
អោយត្រូវចុងជួនកំណាព្យខកស្នេហ៍ បើមិនបានទេក៏មិនថាអី។
ប្រវត្តិរូបម៉ាបេន ថែមពីរបាវ ហាហាហាហា ចឹងតើហ៍បានច្រីៗរវល់តែរត់ចោល ហាហាហា
សួរស្តីប្រុស សា្អតបិតជាមានន័យណាស់ នេះជាពេលដែលត្រូវជួយខ្មែរហើយសូមចូលមកកាន់គេហទំព័ររបស់ខ្ញុំហើយដាក់គំនិតមួយចំនួនដើម្បីខ្មែរឈ្នះថៃចង្រៃ http://ilovekhmer.netau.net/ and http://ilovekhmer.netau.net/wp-admin/
កូនដំរី ចាប់អារម្មណ៍ មួយ
ពេលទំនេរោះ អង្គុយលេងនៅវាលកប់ខ្មោច ។
អីយ៉ាដូចជារ៉ូមិនទិចណាស់
អូជីវប្រវត្តិយ៉ាងពឹស្តារ រីករាយដែលបានអានទំព័រនេះ។ សួស្តី នេះសូមណែនាំ ខ្ញុំអ្នកចំណូលថ្មីក្នុងភូមិ WordPress អក្សរខ្មែរ។
ពុទ្ធោ! ឈ្មោះពិរោះអត់ទាស់។ដល់ពេលឃើញរូបបិតលើជីវប្រវត្តិ ចង់ធ្លាក់ពីលើកៅអី!!!
រីករាយដែលបានស្គាល់។
មិនដែលចូលមើលប្រវត្តិរួបស៊ីម៉ាដាមសោះ ដល់ពេលមើលបានដឹងតើ។ ង៉ៃខ្ញុំជប់លៀងចេះតែឆ្ងល់បាត់ចានឆ្នាំងទៅណា ការពិតស៊ីម៉ាដាមសោះ។ ហាសហាស
Not bad !
ជំរាបសួរ! ខ្ញុំបាទ សុំស្គាល់ផង!
អានប្លក់របស់បងរួច ធ្វើអោយខ្ញុំទប់សំនើចមិនបានទេ !!!
hello dear SAMADI
can you tell me which website can i download OpenOffice program for free?
thank because i don’t have money to buy window 7
Yes Sokha, Sure you can download Open Office Khmer for free. See links bellow:
Open Office in Khmer
Khmer Unicode 2.0.0.exe
hello samady . How r u?
my name is ritz live in cambodia i want ask you that how can i put google search in my blog ? can u tell me the code or how to do ?
thank u first
best regard
samady ដឹងទេ នៅភ្នំពេញ កន្លែងអ៊ីនរឺណែតសប ណាដែលមានល្បឿនលឿននោះ?
តាមដែលខ្ញុំធ្លាប់ ទៅនោះគឺ នៅរង្វង់មូល ក្បែស្ពានជ្រោយចង្វា….ល្បឿនលឿនអាចមើល វិដេអូ ឬ ស្ដាប់ចម្រៀងបានធម្មតា…អត់មានបញ្ហាទេ,
អរគុណsamady!!
ញុំមានបាន download theme wordpress 1 ចង់upload ទៅដាក់ក្នុងប្លកញុំ តើត្រូវធ្វើម៉េចទៅ??
សួស្ដី Rith ចំពោះការដំឡើង Them របស់ WordPress ចេញពីក្នុងកុំព្យូទ័រនោះយើងត្រូវការប្រើប្រាស់កម្មវិធី ដើម្បី Upload។ ឧទាហរណ៏ដូចជា FileZilla ជាដើម
ញុំបានដោនឡូត filezila មកហើយតែមិនចេះប្រើ ជួយប្រាប់តិចមើល??
អរគុណទុកជាមុន
ខ្ញុំភ្លេចប្រាប់ រិទ្ធឯងថា ប្រសិនបើយើងចង់ upload WordPress ទៅក្នុងទំព័រប្លក់របស់យើងដោយប្រើកម្មវិធី FileZilla នោះទាល់តែប្លក់របស់យើងមានប្រើឈ្មោះ Domain ណាមួយសិន, ដូចជា .com ឬ .net ។ល។
យ៉ាប់ណាស់ចឹងបានចឹង!!!
អរគុណ
ទំនេរទេ??
ទៅជួយរុញ Bo ing ជាប់ផុងនៅលើពពក!!
hello samady how r u ?
how can u use khmer unicode in corel draw x4 and photoshop 7.0?
thank u
សួស្ដី ម្ដងទៀត… បាទធម្មតាគឺ Photoshop 7.0 មិនអាចប្រើយូនិកូដបានសោះឡើយ ទាល់តែប្រើ CS2 ឬ CS3 តែទោះជាប្រើ CS2 ឬ CS3 ក៏ដោយក៏នៅតែមិនអាចប្រើ យូនិកូដបានដែរ ទាល់តែ មាន ដំឡើង Fond ពិសេសមួយទៀត, បើត្រូវការចាំខ្ញុំផ្ញើរទៅអោយ
អរគុណ សាម៉ាឌី ខ្ញុំមានហើយ តែcoreldraw x4 មានវិធីណាអាចប្រើបានទេ?
ខ្ញុំអត់ដែលសាកប្រើជាមួយពួក Correl Draw ផង! ចំនុចនេះខ្ញុំអត់ដឹងដែរ
Oh my god! ខ្ញុំជួបចោរហើយ ខ្ញុំទៅប្តឹងប៉ូលិសសិន។ រីករាយណាស់ដែលបានជួបបងសាម៉ាឌីដែលជាអ្នកលួចចាន់ឆ្នាំង។
ហ្ហើយ…កុំប្តឹងអី សុខហួរ អើយ…ជួយលាក់ការផង ចាំ ខ្ញុំអោយកុំមុយស្យុយខ្លះៗ ចែកភាគរយគ្នា
ក្នុងwordpress ញុំចង់បង្ហាញប្រកាស់លើទំព័រដើមច្រើនជាង១០ ធ្វើម៉េចទៅ?
ក្ដាបញ្ជា >> ការកំណត់នានា >> អំណាន >> ទំព័រប្លក់បង្ហាញត្រឹម (ចំនួនលេខ)
អរគុណ មិនដឹងថាស្រួលយ៉ាងហ្នឹងសោះ
ពេលណាទើបwordpress អាច ដាក់ads google បាន??
បាទ,ធម្មតាទេ WordPress គឺជាប្រព័ន្ធបណ្ដាញសម្រាប់ចែកចាយ ឬ រំលែកចំណេះដឹង កម្សាន្ដ និងផ្សេងៗទៀត ប៉ុន្តែវាមិនអោយយើងប្រើប្រាស់ Adsene ឡើយ។ មិនមែនមិនអោយប្រើទាំងស្រុងទេ ប្រសិនជាយើងចង់ប្រើប្រាស់ Google Ads ទាល់តែយើងបានទិញ Domain name ផ្ទាល់ខ្លួនមួយសិន ឧទាហណ៏ដូចចា៖ .com .net ឬ .co.cc ជាដើម បន្ទាប់មកទើបអាចដាក់ Google Ads បាន…
ក្នុង wordpress ខ្ញុំចង់ដកប្រកាសខ្លះចេញពីទំព័រដើម តែរក្សាទុកក្នុងcategory ដដែល ធ្វើម៉េចទៅ?
តើនៅក្នុងទំព័រដើមមានប៉ុន្មានប្រកាស? ឧទាហរណ៏ថាមាន 10 ប្រកាស ដូចនេះ ប្រសិនបើប្រកាសដែលចង់ដកចេញនោះស្ថិតនៅក្នុង ចំណោម 10 ប្រកាសចុងក្រោយនោះគឺប្រហែលជាមិនអាច ដកចេញបានឡើយ
យ៉ាប់ម៉េះ wordpress។ចង់ដូរទៅនៅភូមិផ្សេងហើយ។
WordPress អត់យ៉ាប់ទេ, ខ្ញុំគិតថាស្រួលជាង ហើយល្អជាង ទៀតផង, ព្រោះសម្បូណ៏ទៅភាសារខ្មែរ, ហិហិហិ
ខ្ញុំចង់ឲ្យប្រកាសបង្ហាញម៉ោងដែលបានសរសេរ ធ្វើម៉េច?
ឮថា បងកក្កដា ប្រធាន ANT និងអ្នករួមការងាររបស់គាត់ ម្នាក់ទៀត បានទៅកន្លែងបងភាព យកបានមកវិញ ទិន្នន័យច្រើនសំបើម របស់ដើមអំពិល ហើយបងកក្កដាបានរកឃើញដានHacker សៀម ចំនួនពីរ។ មុននោះ អ្នកអាយធីបួននាក់មិនមែនពីរនាក់ទេ មកពីក្រសួងពត៌មានគ្មានចេះធ្វើអី បើតាមសំដីបងភាព។
នែលោកបងសាម៉ាឌី ប៉ុន្មានថ្ងៃនេះទៅណា?
ហេតុអ្វីមិនឆ្លើយតបខ្ញុំ
អ្ហូ…សុំទោសមូលហេតុដែលមិនបានឆ្លើយព្រោះខ្ញុំជាប់រវល់ជាមួយការ រកតែ ពេលបើក អ៊ីមែល៏ ក៏មិនសូវមានផង
អូយយូយ!!! ពិតជាផ្តេសផ្តាសខ្លាំងណាស់ពូឯងនេះ។ គិតទៅ ចូលមកប្លកពូឯងនេះ ពិតជាកំប្លែងមែន
មានអារម្មណ៍សប្បាយតិចៗដែរតើខ្ញុំនេះ!!!! ប្រហែលជាលួចរូបថតពួកក្មេងៗខ្ញុំអស់ពីប្លកខ្ញុំហើយក៏មិនដឹង។
dyខ្ញុំបានបោកមើល blogspot របស់ samady រួចហើយចាប់អារម្មណ៌ ចំណែកtheme ក៏ស្អាត ។ តើtheme នោះឈ្មោះអី ?យកពីណាបាន?
សួស្ដី ឬទ្ធ ! them ទាំងហ្នុងគឺបានមកពីទីនេះ http://www.freecsstemplates.org/ ប៉ុន្តែសូមបញ្ជាក់ថា Theme ទាំងហ្នុងគឺមិនអាចអាចដំឡើងក្បាលទំព័របានឡើយ…. គឺខ្ញុំបានធ្វើការកែប្រែខ្លះៗក្នុង HTML បន្ថែមទៀត
ខ្ញុំចង់បន្ថែម 3-4column ត្រូវសរសេរកូដយ៉ាងម៉េច នៅកន្លែងណា?
អ្ហូ…សម្រាប់ Column គឺមិនអាចបន្ថែមបានឡើយ ព្រោះវាត្រូវបានសរសេរមកពីដើមស្រាប់ទៅហើយ ប្រសិនបើចង់បាន 3-4 Column នោះមានតែ Upload Template ណាដែលមានស្រាប់ៗ, Template ខ្លះក៏អនុញ្ញាអោយយើងក្រែប្រែ Code ដែរប៉ុន្តែត្រូវកែប្រែតាម CSS
ចំណង់ចំណូលចិត្តប្លែកៗ! បើមិត្តខ្ញុំម្នាក់នោះវិញ ពេលទំនេរចូលចិត្តអង្គុយសូត្រធម៌!
ចូលចិត្តនៅអង្គុយសូត្រធម៌យូយូទៅខ្លាចតែបែកកម្មដ្ឋានទៅវិញទេ, ព្រោះបើមិនមែនជាអ្នកបួសរឿងអីទៅចូលចិត្តសូត្រធម៌នោះ?
តាមពិតមិត្តភក្តិខ្ញុំពីរបីនាក់សុទ្ធតែអ្នកធម៌អ្នកអាថ៌ ពួកគេស្ងប់ចិត្តល្អណាស់ មិនដែលមានរឿងស្នេហាស្មុគស្មាញអីទេ ហើយពេលខ្ញុំកើតទុក្ខ គេយកធម)មកនិយាយប្រាប់ខ្ញុំ ថែមទាំងបបួលខ្ញុំទៅបួសទៀត តែខ្ញុំអត់ដាច់ចិត្តពីទុក្ខសោកក្នុងលោកនេះសោះ នៅតែអាល័យ។
សាម៉ាឌី អាSubscribe Via RSS មានប្រយោជន៍អីទៅ?
RSS គឺជាពាក្យកាត់សម្រាប់ «Really Simple Syndication» ។ វាគឺជាមធ្យោបាយមួយសម្រាប់វ៉ិបសាយថ៍ នានា ធ្វើការចែកចាយព័ត៌មានរបស់ខ្លួនដោយស្វ័យប្រវត្តិ ។
RSS Feeds រួមមានចំណងជើង សេចក្ដីពណ៌នាខ្លីអំពីអត្ថបទ និងព័ត៌មានដទៃទៀត ។ កាលណាអ្នកមានកម្មវិធីអាន RSS រួចហើយ លោកអ្នកអាចមើលចំណងជើងព័ត៌មានពីប្រភពព័ត៌មានផ្សេងៗ ដូចជា វិទ្យុ ប្លក់ គេហទំព័រផ្សេងៗទៀតជាដើម ដែលផ្ដល់ជាចំណងជើង សេចក្ដីពន្យល់សង្ខេប និង អាសយដ្ឋាន URL ទៅកាន់អត្ថបទព័ត៌មានទាំងស្រុង ។
ប្រសិនបើយើងភ្ជាប់ RSS របស់ទំព័រណាមួយនោះ យើងនឹងទទួលបានរាល់អត្ថបទថ្មីដោយស្វ័យប្រវត្តិ។
ពិតជាមានប្រយោជមែន!សុំសួរបន្តិចទៀត ខ្ញុំចង់ប្រើinternet 097 តាមទូរសព្ទ ដោយភ្ជាប់ជាមួយខ្សែ pc suit តើវាមានល្បឿនលឿនដូចប្រើតាម sim card modem ទេ?
ខ្ញុំមិនហានប្រាកដថា ប្រើកម្មវិធី PC Suite និងប្រើ Modem មួយណាល្អជាងមួយណាបានឡើយ ព្រោះខ្ញុំធ្លាប់ប្រើឃើញថាធម្មតា ប៉ុន្តែមិនដែលវិភាគមើលផង..
អរគុណ !ពេលទំនេរ ទៅមើលកូនចៅនៅវត្តភ្នំផង ចេញចាប់ក្មេងច្រើនណាស់ ពេលខ្លះឃើញហិតកាវទៀត ប្រយត្ន័ផងរ៉ៅ!
សូមសរសើរនឹងអរគុណដល់ម្ចាស់គេហទំព័រនេះដែលបានបញ្ចូលនៅប្រវត្តិសាស្រ្តខ្មែរពីសម័យមួយទៅសម័យមួយដ៏ល្អសំរាប់ជាការសឹក្សានៃកុលបុត្រខ្មែរយើង ចំពោះរូបខ្ញុំវិញបានចូលមើលនឹងអាននៅគេហទំព័រនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង តែខ្ញុំចង់បានបន្ថែមទៀតតើអាចផ្ញើឲ្យខ្ញុំបានដែរឫទេ
សូមអរគុណ
ខ្ញុំឈ្មោះ សម្បត្តិ ជានិស្សិតខ្មែរកំពុងរៀនមហាវិទ្យាល័យនៅ
ប្រទេសថៃ
បាទជម្រាបសួរ សម្បត្តិ ! អគុណដែកបានសរសើរ មិនអីទេ ចាំខ្ញុំព្យាយាម សរសេរបន្ថែមអំពីអត្ថបទប្រវត្តិសាស្ត្រខ្មែរ,
ខ្ញុំក៏ធ្លាប់ដាក់បញ្ចូល សៀវភៅមួយដែលនិយាយអំពីប្រវត្តិសាស្រ្តខ្មែរតាំងដើមគ្រិស្ទសករាជ រហូតមក…… សៀវភៅហ្នុងមានរហូតដល់ រាប់រយទំព័រ អាចស្វែងរកមើលក្នុង ទំព័រនេះមើល៍!
ជួយផង ក្នុងប្លុកblogspot ធ្វើយ៉ាងម៉េចទើបអាច បង្ហាញ feed rssលើសពី៥ បាន?ទី២ ធ្វើយ៉ាងម៉េច ទើបអាច ដាក់Read more បាន ព្រោះខ្ញុំបានប្រើtemplate ទាញពីកន្លែងផ្េសង មិនបានប្រើរបស់blogger ទេ?
សាក ដោនឡូត template ហ្នឹងរួចចាំ Upload ម្ដងទៀតមើល៍ (កុំភ្លេច Back upសិន) ចំណែក Read more មាននៅលើ Bar ខាងនៃកន្លែងសរសេរប្រកាស
រកសាច់ការមួយមិនឃើញ លោកសាម៉ាឌី ស៊ីម៉ាដាម ពិតជាពូកែវោហាមែន។
ត្រូវហើយ! មនុស្សយើងរស់និងសម្ដីនេះឯង បើមិនចេះវោហារ គឺឥតន័យឡើយ ដូចពាក្យមួយតែងតែពោល ថា មនុស្សយកសម្ដី ដំរី វាយក ដំរីគ្នាវា,
បាទខ្ញុំអរគុណខ្លាំងណាស់ដែលលោកសួរខ្ញុំ ហើយខ្ញុំក៏ចង់ស្គាល់លោកដែរ ពីព្រោះអ្វីដែលខ្ញុំបានអាននៅក្នុងគេហទំព័រនេះវាជា ចំណេះដឹងមួយសម្រាប់ជីវិតខ្ញុំ ពីព្រោះខ្ញុំស្រេកឃ្លានណាស់នៅអី្វដែលទាក់ទងនិងប្រវត្តិសាស្រ្តខ្មែរ ព្រោះខ្ញុំក៏ជាកូនខ្មែរមួយរូបដែរ បើលោកមិនយល់ទាស់ទេខ្ញុំសុំសឹក្សានៅឯកសារបស់លោក ហើយ
ឲ្យខ្ញុំសុំទោសផងណាស់ប៉ុន្មានថ្ងៃនេះខ្ញុំមិនបានឆែកអិមែវមើល ខ្ញុំមិនដឹងថាលោកផ្ញើសារមកឲ្យខុំ ពីព្រោះខ្ញុំជិតប្រឡងបញ្ចប់ឆ្នាំ ទី៣ហើយ អំពីខ្ញុំ
បាទ មិនអីទេ, លោកអាចសិក្សារបន្ថែមអំពីអត្ថបទប្រវត្តិសាស្រ្តទាំងឡាយដែលមានក្នុងទំព័ររបស់ខ្ញុំបាន.. ហើយប្រសិនបើមានចំណុចណាមួយដែលគិតថានៅមានការខ្វះចន្លោះនោះសូមជួយផ្ដល់មតិផ្សេងៗដើម្បីកែប្រែឡើងវិញ លោកអាចមើលបន្ថែមរាល់អត្ថបទដែលភាគច្រើននិយាយអំពីប្រវត្តិសាស្ត្របាននៅទីនេះ http://learn4khmer.wordpress.com/category/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8F-%E1%9E%9C%E1%9E%94%E1%9F%92%E1%9E%94%E1%9E%92%E1%9E%98%E1%9F%8F/
វ៉ាវប្រវត្តិឆ្កួតជ្រូកពិតជាមិនធ្លាប់បានដឹងពីមុនមកសោះ ទើបតែបានជួបម្តង។
សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations
សាហាវពេក លែងហ៊ានមានអ្នកចូល… (ថាលេងទេ) សួស្ដី!!! រីករាយដែលបានស្គាល់… ប្រវត្តិរូបនេះគួរឲ្យកំសត់ណាស់ហ្ន៎…. ហា ហា!!
ម្សិលមិញបាត់ចំណេះដឹង ម៉ាកាធន់…តាមពិត តាប៉ិនេះលួចសោះ…
http://mitleap.com/profile/SamadyKS ខ្ញុំឃើញហើយ គឺ នៅក្មេងសោះ ខំតែហៅពូ ចឹងសូមហៅថាបងបានហើយ!!!! បងសៅឌី បងអីក៏សាហាវម៉្លេះ
សាមឌី! ចុះថានឹងបង្រៀនអ្នកblog អោយចេះលេងហ្គីតាមែនទេ? ខ្ញុំចាំយូរហឹយនៀក! ឆាប់ៗណា!
អូហ៍…សុំទោសផង ដោយសារតែខ្ញុំជាប់រវល់ការងារពេក សូម្បីតែប្លក់របស់ខ្ញុំក៏ខានបាន អាប់ឌេត យូណាស់ដែរហើយ… ចាំមើលខ្ញុំនឹងរៀបចំជាមេរៀនសិន
សួស្តី បងតើបងសុខសប្បាយជាទេ?អាស័យដ្ឋានរបស់បងខ្ញុំ
រកមិនឃើញទេ?សូមជួយប្រាប់ផង
ខ្ញុំចង់សួរបងថាតើមានរូបមន្តធ្វើអោយធ្មេញសទៀតទេ។
សូមជួយប្រាប់ផង៕
ខ្ញុំក៏មិនច្បាស់ដែរ ប៉ុន្តែតាមដែលខ្ញុំយល់គឺយក ស្លា មកដុសរៀងរាល់ថ្ងៃ! សំបក ស្លា កុំយកស្នូលស្លា
ហា…..ចេះរកនឹកឃើញ។ រីករាយបានស្គាល់ សាម៉ាឌី!
រីករាយដែលបានស្គាល់ដូចគ្នា
រាត្រីសួស្ដី ស៊ីម៉ាដាម
លោកចូលគេងហើយ ឆាប់ចូលគេងណាកុំទៅអង្គុយលេងនៅវាលកប់ខ្មោចយប់ជ្រៅពេក។
……..>>សុំទោសណា ខិលបន្ដិហើយ<<……..
បាទ អគុណធំៗ ដែលចូលមកលេង
hey bong Samady ning na ke tov nor? Ory me know you ban ort.
Doch chea loy dol hery bong. Chang tak tong tver bros sne njum pel tumne.
Bong chol chit oun ort….lol……
Pi oun Khmeng Kampongchhnang
អូយមនុស្សអត់ហ្នឹង?
ងាប់ហើយ ប្រវត្តិរូបឡូយម៉ជ ឡូយអស់ស្ទឹង…
wow, you are so strong!
yab pek huey!
you are so funny!
មើលហើយចង់ភ័យខ្លាចផ្ទុះកុំព្យូទ័រ។ លេងសុទ្ធតែហែលទឹកដេញចាប់ក្រពើ គ្រាន់តែកូនក្អាត់ប៉ះជើងស្រែកអោយគេជួយពេញភូមិ……………….hahahaha
សាម៉ាឌីអើយ ! ប្រវត្តិរូប និង ចំណង់ចំណូលចិត្តរបស់ប្អូនម៉េចក៏កាចៗម៉្លេះ !!!
មានរឿងអ្វីទៅ ស៊ីម៉ាដាម បានជាដករូបថតចេញគ្មានសល់១សន្លឹកចឹង?
មកមើលច្រើនដង ទើបលើកនេះបានអានប្រវត្តរូបដូចជាម៉េចរ៉េ…ឡូយគួរសម។
អាស័យដ្ឋានដូចខ្ញុំដែហេតុអ្វីមិនដែលស្គាល់គ្នា ?
សួស្ដីសាម៉ាឌី!ប្លក់របស់អ្នកមានចំណុចល្អច្រើនណាស់ ខ្ញុំទើបបានរៀនការបង្កើតប្លក់។តើអ្នកចំណាយពេលយូរប៉ុន្មាន ប្រើកម្មវិធីអីខ្លះ?
មើលទៅប្រហែលជាកូដវាច្រើនហើយស្មុកស្មាញទៀត!
អ្នកអាចប្រាប់ខ្ញុំនូវចំនុចខ្លះបានទេដូចជាៈ
ការដាក់វីគីភីឌាស្រាវជ្រាវ
ចំនួនអ្នកទស្សនា
ប្រទេសទស្សនា
ចូលចិត្តឫមិនចូលចិត្ត
នឹងការដាក់logoនៅលើtitle?
តើអ្នកចំណាយពេលបុន្មានម៉ោងក្នុងមួយថ្ងៃចំបោះវា?
ខ្ញុំមានwebpageភ្ទាល់ដែរ ចំណាយពេលយូណាស់ដើម្បីធ្វើវា
http://www.malencambodia.comze.com
ជួយធ្វើការកែរលំអរខ្ញុំផង!!!
អគុណទុកជាមុន
nice blog…
សាម៉ាឌី អ្នកសង្ហា ហើយកំប្លែងគ្រាន់បើ
នេះជាលើកទីមួយហើយដែលខ្ញុំស្គាល់ប្លក់របស់សាម៉ាឌី។ ខ្ញុំគិតថាប្លុក You មានប្រយោជន៍ និងកំប្លែងច្រើន៕ សូមបន្តទៀតណា។
អគុណ ភេងឌី
សួស្តីសាមឌី ចូលមកលេងផ្ទះសាមឌីច្រើនដងហើយ តែរកទ្វារចូលអត់ឃើញ ថ្ងៃនេះរកឃើញហើយតែអត់ជួបម្ចាស់ផ្ទះងត់ទឹកញ៉ាំដដែល ។
សួស្តីឆ្នាំថ្មី! ! !
ចឹង តើ ! ចេះតែបាត់ស្បែកជើង !!!!!
website នេះចំលែក តែគួរឲចាប់អារម្មណ៏៏
Hello,
Can i ask you one question?
How can i upload khmer unicode to my blog?
vannac ! only thing you can do is uploading your unicode file to your hosting account, wordpress does not allow to upload to account but it’s possible if you upgrade you wordpress,,, another way you can do is: upload to some free account such as: http://www.mediafire.com
I love រៀនដើម្បីខ្មែរ
អូប្រវត្តិរូបពិតជាឡូយមែន…………….
Samady !
តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបង្កើតប្លុកដូចបង?
ងាយទេ! គឹសូមចូលទៅកាន់ km.wordpress.com រួចចុះឈ្មោះ ក្រោយមករៀបចំធម្មតាទៅ មាន Tool ស្រាប់សម្រាប់ធ្វើការក្នុង គណនី WordPress
yesh now me made it already. but i want 2 change khmer font .
but i don know , how do i change it?
Basboard >> Setting >> langauge
oh ok thank i’ll to test it.
Hi Orkun ! that tell me . if i have wonder of my block i’ll ask you again na.
I hope you not mind na!!!!
I like
ប្រវតិ្តរូបបាយឡុកបាយឡហាហាហា
កំប្លែងណាស់ហាហាហ
ទាល់តែយូ ទើបបាយឡុក បាយ ឡ! ប្រវត្តិរូបគេនិយាយលម្អិតអំពី ស្នេហា ស្នេហហឺត កាលនៅវ័យកុមារ
good nas friend
How are you all frineds?
អគុណ
ប្រវត្តិរូបល្អគួរឲ្យចង់ធាក់មែន ព្រោះវាស្រដៀងគ្នាហ្នឹងប្រវត្តិស្នេហាញ៉ុម ហាហាហហាហា
ហេហេហេ
តើកម្មវិធីនេះឆ្កួតរឺជា? ប្រហែលជាអត់គ្រប់ទឹកហើយ តាមមើលទៅអំពីម្ជាស់ទំព័រនេះ។សូមកែប្រែលផងកុំឲក្មេងយកគំរូពាក្យជាក្មេងំពាល ភាគច្រើនជាក្មេងមិនសូវដែលចូលសាលា តាមមើលទៅដើរលេងពាលលាបោកលុយម៉ែឪដើរលេងស៊ីចាយទាំងនេះយកគិតមើលទៅល្អរឺអត់?សំនួរ ចំលើយមាន៥
១ មិនល្អជាក្មេងសង្គមរាប់រង
២ បើល្អជាក្មេងសង្គមរាប់រង
៣ ចាស់ថាជាក្មេងទំនើប
៤ បញ្ជប់ប្រើពាក្យនេះ
៥ គួរកែប្រែ
សង្ឃឹមថាអ្នកនិងកែប្រែល សង្គមបំបាត់ក្មេងទំនើម
សួរស្ដីលោក Heng! ខ្ញុំចង់បញ្ជាក់ថានេះជាសិទ្ធនិយាយបែបលេងសើច ប្រហែលជាលោកគឺជាមនុស្សអក្សរសាស្ត្រនិយមពេកហើយ ទើបមកប្រកាន់បែបនេះ ខ្ញុំណាទៅ មានបំណងសរសេរបង្ខូចខ្មែរ ប្រើពាក្យសំដីរំខានដល់អារម្មណ៍អ្នកអាននោះ? វាគ្រាន់តែការប្រើប្រាស់ពាក្យលេងសើចតែប៉ុណ្ណោះ សង្ឃឹមថាលោកនឹងបានបង្កើតប្លក់និងចែគរំលែកអត្ថបទអោយបានល្អទៅបានហើយ បើមិនបានជួយជោកជួយចែក រំប្រឹងរាទឹកពេក
Hey!!! I gut questions. Could you please detail on the condition of “people living with Hiv/Aide” who are currently staying in the prison. I mean how are they living–cost of living and many others as u may possibly know.
Thx in advance.
ប៉ិនកំភ្លែងបស់គេតានៀក!!! ហាហាហា…..
very funny bors ke man nor
តើខ្ញុំអាចសុំចុះឈ្មោះជាសមាជិកក្នុងប្លុកនេះបានដែរឬទេ?
សួស្តី សាមាឌី
តើសាមាឌិអាចបង្រៀនខ្ញុំពីរបៀបដាក់ widget ជា facebook like ដល់ខ្ញុំបានទេ?។
សូមអគុណទុកជាមុនណា
តាមធម្មតានៅក្នុង widget មានរួចជាស្រេចតែសំខាន់ត្រូវបង្កើតទំព័រ Facebook Page ជាមុនសិន! ម្យាងទៀតបើមានត្រឹមប្រូហ្វាល់អាច ចូលមើលក្នុង ប្រូហ្វាល់ហើយ ចម្លង code មកដាក់ក្នុង wordpress Widget (អត្ថបទ HTML ក្នុង widget)
ហែលគេខ្លួនឯងហើយលោក។ ខ្ញុំសុំសួរពីរបៀបទាញ Speed អោយលឿននៅក្នុងការ LAN មួយ តើត្រូវធ្វើរបៀបណា?
មិនសូវដឹងអំពី Network ប៉ុន្មានទេ
ហាហាហាហាហា
អូយ អស្ចរ្យមែន ! ប្រវត្តរូបអស់ស្ទះ តើនរណាទប់សំណើចបាន ។ ប្រវត្តរូបរបស់ប្អូនពិតជានាំមកនូវភាពរីករាយចិត្ត សំរាប់ជនដែលមានភាពអផ្សុក និងតានតឹងក្នុងអារម្មណ៌ ។អាត្មាភាព ជាព្រះសង្ឃទេ អាត្មាភាពសូមប្រសិទ្ធិពរជ័យចំពោះប្អូអោយជួបតែសេចក្តីសុខគ្រប់ប្រការ ។
http://eccacomputerscience.blogspot.com
បាទ អគុណលោកបង! (សុំទោសខ្ញុំអត់ចេះនយាយភាសា ព្រះសង្ឃទេ) ហេហេហេ
Hello, learn4khmer.
and i will send you my blog logo when i finish the designing.
that’s nice to be share some General Knowledge , me too i’d like to share and
I would like to be your blog partner so that we can exchange blog logo and some knowledge.
how do you think ? give me your blog logo and i will place it on my blog
I hope to hear a good answer from you
Thanks
ok… that’s ok! check my Logo on top right
that’s nice to hear that, i’ve placed your logo on the right side of my blog.
any change of your logo please let me know.
and here is my logo
https://lh6.googleusercontent.com/-slNGGT_kUGw/TrRnbzOufOI/AAAAAAAABUg/EV0bRwFW4RA/s800/rokmeul_exchange_logo.png
nice to be your partner, i hope we will be make this Khmer blog community for sharing knowledge for Cambodia People
សាម៉ាឌី អើយ!…..មានស្គាល់គេហទំព័រណាគេឲ្យយើងទាញយក Font អក្សខ្មែរទេ? ខ្ញុំពិតជាត្រូវការប្រញាប់ណាស់ ។
។
បញ្ជាក់ៈ ទាញបានច្រើនកាន់តែល្អ ច្រើនម៉ូតកាន់តែប្រសើរ
Oh! ភ្លេចសួរ! ទូរស័ព្ទទាក់ទងលែងចូលហើយ…ដើរលេងភ្លេចបញ្ចូលថ្មម៉ង!!
នេះបានចំជាអ្នកឯកទេសខាងរៀបរាប់ប្រវត្តិរូបពិត!
សួស្តី! ខ្ញុំប៊ុនធាន។ នៅចាំញ៉ុមបានទេ? កាលណុង ផ្ទះនៅក្រោយផ្សារលើនោះអី? អីឡូវ ពូកែណាស់ណ! សូមសរសើរដោយស្មោះអស់ពីចិត្ត។
ប៊ុនធាន? មួយណា? ដូចជាភ្លេចហើយ ព្រោះចេញពីកំពង់សោមឡើង ជាង10ឆ្នាំ
ហេតុអ្វីប្រវត្តិរូបបងឡូយម្លេះ?មនុស្សឡូយ
បងរៀននៅដុន បូស្កូ ឆ្នាំណាដែរ? ខ្ញុំគ៏ជាកំពង់សោមដែរ ហើយក៏ធ្លាប់រៀននៅដុន បូស្កូដែរ។
ដូចជាភ្លេចហើយ ជាង១០ឆ្នាំទៅហើយហ្នឹង
Very funny your profile thanks to make i laughing too much … hehe interesting you are .
ក្មេងឈាមរាវណាស់ ថ្នាក់ទី3សោះចេះស្រឡាញ់ស្រីហើយ…..
ហាហាហា
ម្នាក់ដែលសាម៉ាឌីឯងនាំទៅរៀនគម្ពីរនៅសាលាប្រេសប៊ីធីរៀននោះអី។ សាលាគម្ពីអូរប្រាំ
អូហ៍…តែសូមប្រាប់ឈ្មោះបានទេ? តាមខ្ញុំដឹងគឺ អ្នកមីងម្នាក់ទេ (ភ្លេចឈ្មោះ)
សូមជួយបង្រៀនពីរបៀបដាក់ facebook comment ក្នុង wordpress ផង។ សូមអរគុណទុកជាមុន
រីករាយដែលបានស្គាល់បងប្រុស!! ឃ្លាឃ្លោងខ្លីៗ សុទ្ធតែខ្លឹមៗ ក្នុងចិត្តសង្ឃឹម ញញឹមបងជួយ!!
ខ្ញុំទើបតែរៀនបង្កើតប្លុក តែដូចជាអត់សូវយល់ដឹងអីទេ ជួយណែណាំផង!!
លូយ (9999999999999
រីករាយណាស់ បានស្កាល់ My name Neak Plerng hasha!!!!! អស់ទាស់!!!
ប្រវតិ្តរូបរបស់គាត់ពិតជាឡូយមែនធ្វើអេាយខ្ញុំសរសើរ សរសើរ ផ្ទុយ មិនស្រប
ពិតជាអ្នកខ្លាំងមិនអួតមែន!ប្រវត្តរូបល្អឥតណាស់សូមឲ្យជាប់Shortlist មុនគេទៅចុះណា៎។បងប្អូនអើយសូមយកគំរូល្អនូវវោហារសព្ទរបស់ណា,
តែសូមប្រយ័ត្នត្រង់និយាយឲ្យត្រូវដូចគាត់,
បើខុសតែបន្តិចនោះដូចត្រីកំផ្លៀយហើយស្លាប់ដោយសារមាត់។អរគុណ!!!!!