ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

លើក​​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​​​បាន​ចូល​រួម​ហែ​គណបក្ស​ជាមួយ​គេ​​បាន​ម្ដង

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​បញ្ចប់​ទៅ​ហើយ កាល​ពី​មុន​ៗ​ខ្ញុំ​ពុំ​ធ្លាប់​បាន​ចូល​រួម​ជាមួយ​គណបក្ស​ណា​សោះ​ឡើយ ទើប​តែ​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ​២០១២ នេះ​ទេ​ខ្ញុំ​បាន​ចូល​រួម​ជាមួយ​ពួក​គាត់​។ ដំបូង​ៗ​ឡើយ ខ្ញុំ​ឃើញ​គណបក្ស​ប្រជាជន​មាន​នៅ​គ្រប់​កន្លែង តែ​​ពុំ​សូវ​និយាយ​អំពី​គោល​នយោបាយ និង​របៀប​ដឹក​នាំ ឬ សន្យា​ជាមួយ​ប្រជាពលរដ្ឋ​អំពី​ការ​គ្រប់​គ្រង​ និង​ការ​ដោះស្រាយ​​ទំនាស់​ដី​ធ្លី បំបាត់​ពុករលួយ​អី​សោះ ឃើញ​តែ​រាំ​រែក រាំ​ច្រៀង និង​ស្រែក​ជយោ! ជយោ! ៧​មករា។

លុះ​ក្រោយ​មក​ទៀត​ខ្ញុំ​កំពុង​តែ​​លេង Facebook ស្រាប់​តែ​ឃើញ​គេ​​បង្ហោះ​ព័ត៌មាន​ថា​បក្ស សម​រង្ស៊ី កំពុង​ចាប់​ផ្ដើម​ឃោសនា​គោលនយោបាយ នៅ​វេលា​ម៉ោង ២ រសៀល​រហូត​ដល់​យប់ ចាប់​ផ្ដើម​ពី​វត្ត​បុទុំ។ ខ្ញុំ​ទាញ​ម៉ូតូ​ជិះ​ ទាំង​ប្រញាប់​ប្រញាល់ ទៅ​ដល់​ភ្លាម​ប្រឹង​ដេញ​តាម​គេ​ពី​ក្រោយ រួច​សួរ​លោក​ពូ​ម្នាក់​នោះ​ថា៖ ពូពូ ខ្ញុំ​​ចង់គាំ​ទ្រ​ដែរ តើ​ធ្វើ​ម៉េច​ទៅ? ត្រូវ​ចុះ​ឈ្មោះ​អី​អត់? គាត់​បាន​តប​មក​ខ្ញុំ​វិញ​ទាំង​ញញឹម​ថា៖ ពួក​ខ្ញុំ​មក​មិន​មែន​ដើម្បី​ទទួល​លុយ​ឈ្នួល​ថ្លៃ​ហែ គណបក្ស មិន​មែន​មក​រាំ​ច្រៀង​ទេ ពួក​ខ្ញុំ​សុទ្ធ​តែ​អ្នក​ស្ម័គ្រ​ចិត្ត ចូល​រួម​​តែ​ប៉ុណ្ណោះ​។ ស្ដាប់​សំដី​របស់​គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ពេញ​ចិត្ត​ ស្រាប់​តែ​មាន លោក​អ៊ុំ​​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប បាន​ឈប់​ម៉ូតូ​ក្បែរ​ខ្ញុំ ស្រែក​ឡើង​ថា ក្មួយ​ៗ​អើយ ​ថ្ងៃ​នេះ​អ៊ុំ សម្រាក​ពី​ការ​រត់​ម៉ូតូ​ឌុប​មួយ​ថ្ងៃ​ចុះ ដើម្បី​ឃោសនា​ដែរ ខ្ញុំ​គាំ​ទ្រ ខ្ញុំ​ចង់​អោយ​ប្ដូរ​ចេញ​ដែរ មិន​បាន​លុយ​ក៏​ហី​ទៅ ខ្ញុំ​ចេញ​ថ្លៃ​សាំង​ខ្លួន​ឯង​ដើម្បី​ចូល​រួម​ជាមួយ​​ឃោសនា បក្ស​ សម​សង្ស៊ី​

ដល់​ចឹង​ទៅ​ខ្ញុំ​សុំ មួក និង​អាវ ហើយ​កាន់​ទង​គណបក្ស ជិះ​​ដង្ហែ​ក្បួន​តាំង​ពី​រសៀល​ម៉ោង ២​រហូត​ដល់ ម៉ោង ៩​យប់ ជួប​ជុំ​គ្នា​នៅ មុខ​វត្ត​បុទុំ​ឡើង​វិញ ហើយ​ស្រាប់​លោក សម​រង្ស៊ី និយាយ​ផ្ទាល់​តាម វូដេអូ Skype Call ។

ក្បួន​ឃោសនា​បាន​បញ្ចប់​ដោយ​ក្ដី​រីករាយ ដែល​មាន​មនុស្ស​ចូល​រួម​ជាង​មួយ​ម៉ឺន​នាក់ តែ​មាន​បញ្ហា​ត្រង់​ម្ដុំ​ផ្លូវ​កម្ពុជា​ក្រោយ​ព្រោះ ពលរដ្ឋ និង អ្នក​ភូមិ សិស្ស​និស្សិត​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ ស្រាប់​មក​ដល់​ផ្លូវ​ភ្លើង ស្ដុប​​ដេអិន ក៏​មាន​ឡាន​​ធំ​មួយ​គ្រឿង​របស់​គណបក្ស ប្រជាជន បាន​រុញ​មក​ដាក់​ចំ​កណ្ដាល​ភ្លើង​ស្ដុប បាំង​ចំ​ពី​មុខ​ក្បួន​ឃោសនា​របស់​បក្ស សម​រង្ស៊ី​ ហើយ​យក​លេះ​ថា ឡាន​ខូច តាម​ពិត​ទៅ​ខ្ញុំ​នៅ​មុខ​គេ​បង្អស់​ខ្ញុំ​ឃើញ​នឹង​ភ្នែក​ច្បាស់ណាស់​ថា មិន​មែន​​ឡាន​ខូច​ទេ គឺ​រុញ​យក​មក​ដាក់​តែ​ម្ដង​។​

បែប​នេះ​ក៏​មាន ប្រជាពលរដ្ឋ​​ជា​ច្រើន​ស្រែក​ជេ​ថា លេង​ល្បិច​ថោក​ទាក ក្បាល​ខូច​ម្លេះ? ឬ​មួយ​ខ្លាច​គេ? ទិដ្ឋភាព​ច្រួល​ច្របល់​ខ្លាំង​ឡើង បិះ​និង​មាន​បាតុកម្ម តែ​ក្រោយ​មក​រុញ​ឡាន​នោះ​ចេញ ហើយ​បន្ត​ដំណើរ​ធម្មតា​ ដល់​ចប់​កម្មវិធី​។ សូម​មើល​រូប​ភាព​ខាង​ក្រោម​មួយ​ចំនួន​៖

ប្ដូរ​មេឃុំ​ពុករលួយ​ចេញ​ទៅ

ប្ដូរ មេឃុំ ពុករលួយ ចេញ ទៅ

អ្នកគាំទ្រ​មាន​ច្រើនឡើងៗ

អ្នកគាំទ្រ មាន ច្រើនឡើងៗ

ខ្ញុំ​ចង់​បំបាត់​ពុករលួយ

ខ្ញុំ ចង់ បំបាត់ ពុករលួយ

អ្នក​គាំ​ទ្រ​ដ៏​ច្រើន

អ្នក គាំ ទ្រ ដ៏ ច្រើន

ពួក​ពុករលួយ​ល្មម​ចេញ​ទៅ

ពួក ពុករលួយ ល្មម ចេញ ទៅ

Related Posts Plugin for WordPress, Blogger...

12 Responses to លើក​​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​​​បាន​ចូល​រួម​ហែ​គណបក្ស​ជាមួយ​គេ​​បាន​ម្ដង

  1. Andy says:

    ពិតជាគួរអួយរំភើបមែន!​​ ( ក្មួយ​ៗ​អើយ ​ថ្ងៃ​នេះ​អ៊ុំ សម្រាក​ពី​ការ​រត់​ម៉ូតូ​ឌុប​មួយ​ថ្ងៃ​ចុះ ដើម្បី​ឃោសនា​ដែរ ខ្ញុំ​គាំ​ទ្រ ខ្ញុំ​ចង់​អោយ​ប្ដូរ​ចេញ​ដែរ មិន​បាន​លុយ​ក៏​ហី​ទៅ ខ្ញុំ​ចេញ​ថ្លៃ​សាំង​ខ្លួន​ឯង​ដើម្បី​ចូល​រួម​ជាមួយ​​ឃោសនា បក្ស​ សម​សង្ស៊ី​ )

    គណបក្យកាន់អំណាច ពិតជា លេងខូចមែន ឡានខូចកណា្តលផ្លូវ ចិត្តអត់សឿង មិនមែនជាកូនប្រុសទេ

  2. nyny says:

    Hmmmmmmmmmmmmmmmmmmmmmmmmmmmmm បោះឆ្នោត​ឃុំសង្កាត់​មាន​សង្ឃឹម​ថា​ជាប់​តាម​ឃុំ​ខ្លះ​ តែ​បើ​បោះ​ឆ្នោត​ធំ​វិញ​ ដូច​ជា​គ្មាន​សង្ឃឹម​អី​ម៉ា​ច្រិប​!!! មិន​ដឹង​ថា​ជាតិ​នេះ បាន​ឃើញ​អ្នក​ដឹក​នាំ​ថ្មី​នៅ​កម្ពុជា​អត់​ទេ​ អាដែល​ៗ​ :(

  3. Samady KS says:

    ខ្ញុំ​មិន​ខ្វល់ថា​លទ្ធផល​បែប​ណា​ទេ តែ​ខ្ញុំ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ! យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​ធ្វើ​រឿង​សប្បាយ​ចិត្ត​ ប្រើ​សិទ្ធ​ខ្លួន​ឯង​ដើម្បី​ជ្រើស​រើស

  4. ena na says:

    ចង់ទៅចួលរួមតាំងពីដំបូងម៉េសតែចេះតែបារម្មណ៏ពីសុវត្ថិភាពក្នុងពេលឃោសនា!!!

  5. សុវណ្ណ says:

    បោះដោយ​ សតិ សម្បជញ្ញៈ មិនមែនដោយសារ សារុង ប៊ីចេងទេ! តែបើអោយយក……
    តែមនុស្សដូចយើងគ្មាន នរណាអោយទេ
    តើកាលទើបខ្មែរយើងបោះឆ្នោត បានសេរី ( សេរីមានន័យថាបោះបានគ្រប់កន្លែង អោយតែមាន
    មណ្ឌលបោះឆ្នោត ដូចសម័យអ៊ុនតាក់ មិនចាំបាច់​ ចល័តមនុស្ស ពីខេត្តមួយទៅមួយ
    ដូចខ្ញុំចំនាយលុយមិនក្រោម10ម៉ីនរៀលទេ

  6. Andy says:

    ែខ្មរស្នេហាជាតិមានច្រើនណាស់ ដូច្នេះយើងត្រូវមានសង្ឃឹម បោះឆ្នោតជូនគណបក្យ ែដលមិនបំរើផលប្រយោជនយួន

  7. Samady KS says:

    អេណា! ដំបូង​ខ្ញុំ​គិត​ចឹង​ដែរ​ខ្លាច​សុវត្ថិភាព​តែ​ដោយ​សាក​ល្បង​ចូល​រួម​នឹង​គេ ក៏​ឃើញ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ តា​មូតូឌុប កម្មករ​សំណង់ អ្នក​រក​ស៊ី ចេញ​មក​បន្ថែម​ច្រើន​ឡើងៗ​ អ្នក​ភូមិ​ដែល​ឈរ​មើល​សុទ្ធ​តែ​នាំ​គ្នា​ទះ​ដៃ ស្វាគមន៌​ជានិច្ច។

  8. ស្ដាយ​ណាស់​ដែល​ខ្ញុំ​ដឹង​ហើយ​ដែល​តែ​មិន​បាន​ទៅ ឆ្នាំ​ក្រោយ 2013 ត្រូវ​តែ​ទៅ​ដែរ​​ហើយ​ខ្ញុំ ស្ដាយ​មហាស្ដាយ។

  9. ទន្សាយ​តូច says:

    ស្ដាយ​ដែរ​អត់​បាន​ចូល​រួម​ តែ​មិន​អី​ទេ​នៅ​មាន​លើក​ទៀត ។

  10. សីហា says:

    Lolzzz ^^ បងឌីមើលទៅឡូយមែនម៉ង!!!

  11. ក្មេងមាត់ដាច says:

    អារឿងរំខានគេវាជាទម្លាប់របស់គណបក្សប្រជាជនទៅហើយ អ្នកណាក៏ដឹង។
    ព្រោះកាលណាគេធ្វើគ្មានអ្នកណាចាប់ចងអីទេ ព្រោះគ្នាគេ​។
    តែបើអ្នកមកពីគណបក្សប្រឆាំងធ្វើវិញ គឺមានរឿងហើយ។
    សព្វថ្ងៃសមាជិកគណបក្សប្រឆាំង មានតម្លៃមិនបានប្រហែល
    យួនចូលមកនៅស្រុកខ្មែរអត់ច្បាប់ផង!!

  12. Lee says:

    ពលរដ្ឋល្អណាស់! ខំប្រឹង និងភ្ញាក់រលឹកទាំងអស់គ្នា…

Leave a Reply