ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

រឿង​រ៉ាវ​អំពី ​រូបភាព​ប្រជាជន​មួយ​ហ្វូង​ វាយ​សម្លាប់​ចោរ​៣​នាក់

ព័ត៌មាន​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១០ មក​ម្លេះ តែ​ដោយ​សារ​ឃើញ​មិត្ត​ភក្តិ​មួយ​ចំនួន​បាន​នាំ​គ្នា ចែក​ចាយ​រូប​ភាព​ ហើយ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​សាច់​រឿង​នោះ​ទេ ដូច​នេះ​ខ្ញុំ​សូម​​យក​មក​ចុះ​ផ្សាយ​ឡើង​វិញ​ដូច​ត​ទៅ​៖

គ្រប់​គ្នា​ពិតជា​រន្ធត់ណាស់​កាលបើ​ឃើញ​ទិដ្ឋភាព​នៃ​ការ​ព្រួត​វាយដំដោយ​ដំបង ព្រនង់ លើ​ក្រុម​ជនសង្ស័យ​ជា ចោរប្លន់ ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ ។  តាមពិត​ទៅការ​កាត់ទោស​ដោយ​វាយ​សម្លាប់​នៅតាម​ដងផ្លូវ ឬ​នៅ​តាម​ទី​សាធារណៈ​ណាមួយហាក់ដូចជា​បាន​កាត់​បន្ថយ​ច្រើន​មក​ហើយក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ជា​ចោរប្លន់ ។ទិដ្ឋភាព​នៃ​ការ​វាយ​សម្លាប់​ជនសង្ស័យ​ជាចោរប្លន់​៣​នាក់ ដែល​បាន​កើតឡើង​កាលពីវេលា​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ ២០១០ នៅ​ជាយរាជធានី​ភ្នំពេញអាច​ចាត់​ទុក​ថា ជា​លើក​ទី១​ហើយដែល​ក្រោយ​ពី​ការ​វាយ​សម្លាប់​នេះបាន​ស្ងប់ស្ងាត់​ច្រើន​ឆ្នាំ​កន្លង​មក ។

ប្រជាជន​សម្លាប់​ចោរ

ប្រជាជន សម្លាប់ ចោរ

​ចោរប្លន់​៣​នាក់​ត្រូវ​ប្រជាពលរដ្ឋ​កាត់​ទោស​ប្រហារជីវិតបន្ទាប់​ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់យក​ម៉ូតូ​ស្ដ្រី​ពីរ​នាក់​បងប្អូនដែល​ព័ត៌មានជំហាន​ដំបូងត្រូវ​បាន​រាយការណ៍​មក​ថា ក្រុមចោរ​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋវាយ​ស្លាប់​ទាំងអស់​គ្នា​នោះ ។ ប៉ុន្ដែ​រយៈពេលប៉ុន្មាន​ម៉ោង​ក្រោយមកទើប​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ទៀត ព្រោះ​ពេល​នាំ​យក​សព​ទាំង៣​ទៅ​ដល់ទី​ប៉ាឆា ក្នុង​វត្ដ​ក្រាំងធ្នង់ ដើម្បី​បូជាបែរជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​នោះ​នៅ​មានជីវិត​ថ្លៃ​ជាងគេ គឺ​នៅមាន​ដង្ហើមហើយ​ត្រូវ​បាន​លោកតា​ព្លុក​រាយការណ៍​ប្រាប់​ប៉ូលិស​ខណ្ឌដង្កោ​ឱ្យ​នាំ​យក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះហើយ​រហូតមក​ដល់​ពេល​នេះ​មិន​ត្រឹមតែ​មិន​ស្លាប់ ប៉ុណ្ណោះ​ទេថែម​ទាំង​ដើរ​រួច និង​និយាយ​បានទៀត​ផង ។

កន្លង​មកពួកគេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​៥​លើក ដោយប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក K​៥៤ មួយ​ដើម និងជិះ​ម៉ូតូ​ម៉ាក​វ័ន​ដឺ​ឡាវពណ៌​ក្រហម​១​គ្រឿងក្នុង​ពេល​ចេញ​ធ្វើ​សកម្មភាព​ម្ដង​ៗ ។ ជន​នេះបាន​រៀបរាប់​បន្ដ​ទៀត​ថា លើក​ទី​១-​ធ្វើ សកម្មភាព​ប្លន់​នៅ​លើ​ភ្នំ​បាសិតលើក​ទី​២-​ធ្វើ នៅ​ថ្ងៃ​ទី​២១ មីនា ចំ​ថ្ងៃអាទិត្យនៅ​លើ​ភ្នំបាសិត​ដដែ​ល​​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ម្កាក់ ស្រុកអង្គស្នួល ប្លន់​បាន​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ពណ៌​ខ្មៅ​១​គ្រឿង និង​ដាក់​ខ្នោះដៃ​ម្ចាស់​ទៀតផង ។ បន្ទាប់​មក​លើក​ទី​៣-​ធ្វើ​សកម្មភាពប្លន់​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ព្រំប្រទល់​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​ចំការមន លើក​ទី​៤-​នៅ​សួនច្បារ​រង្វង់​មូល​ចេ​ន​ឡា សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក និង​លើក​ទី ៥-​នៅ​ចំណុច​កើតហេតុ ភូមិ​ស្រែអំបិល ឃុំស្នោរ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ហើយ​ក៏ត្រូវ​អស់លក្ខណ៍​បែប​នេះ ។

ប្រភពដដែល​បាន​បន្ដ​ថា បន្ទាប់​ពី​ជនសង្ស័យ​យកម៉ូតូ​បាន​ហើយ បាន​ជិះ​គេចខ្លួន​តាម​ផ្លូវដែកប៉ុន្ដែ​ដោយសារ​ស្ដ្រី​រង​គ្រោះ​ផ្ដល់​ព័ត៌មានដល់​ប៉ូលិស​ទាន់​ហេតុ​ការណ៍​ទើប​​ក្រុម​ប៉ូលិសចេញ​ស្ទាក់​ទាន់​ពេលវេលា ហើយ​ក្រុម​ចោរបាន​ផ្ដួល​ម៉ូតូ​ចោល​រត់​ចូល​ព្រៃ ព្រមទាំង​បាញ់តដៃ​ប៉ូលិស​ប៉េ​អឹ​ម និង​ប្រជាពលរដ្ឋ​ដែល​ទៅធ្វើការ​ឡោម​ព័ទ្ធ​ជា​ច្រើន​គ្រាប់ ។ ប៉ុន្ដែ ទីបំផុត​ត្រូវ​ចាប់ខ្លួន​បានហើយ​ប្រជាពលរដ្ឋជាង​៤០០​នាក់ បាន​ដណ្ដើម​ជន​ទាំង​៣​នាក់​ពីសមត្ថកិច្ច​យក​ទៅ​វាយដំ​កាត់ទោស​ប្រហារជីវិត​តាម​កំហឹង ។

ប្រភព​ដដែល​បាន​បន្ដទៀត​ថា ខណៈនោះ​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​ថា ជន​ទាំង​៣​នាក់នោះ​បាន​ស្លាប់​បាត់បង់​ជីវិតព្រោះ​ដេក​ស្ដូកស្ដឹងហើយ​ប៉ូលិស​បាន​ដឹក​សព​តាម​រថយន្ដទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ដ​ក្រាំងធ្នង់ប្រគល់​ឱ្យ​តា​ព្លុក​ចាត់ការ ។ លុះ​ប៉ុន្មាន​ម៉ោង ក្រោយមកទើប​មានការ​ភ្ញាក់ផ្អើល ដោយលោកតា​ព្លុក​បាន​រាយការណ៍​ប្រាប់​ឱ្យ​ប៉ូលិសទៅ​មើលដោយ​និយាយ​ថា គាត់​អត់​ចេះ​ដុតមនុស្ស​រស់​ទេដុត​បាន​តែ​ខ្មោច​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ភ្លាម​ៗ​នោះប៉ូលិស​ខណ្ឌដង្កោ​បាន​ទៅ​ពិនិត្យ​មើលឃើញជនសង្ស័យ​ម្នាក់​នៅ​មាន​ដង្ហើមក៏​បាន​ដឹកតាម​រថយន្ដ​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​សូ​ភ​ត្ដ្រា​ទាំង​យប់​ដើម្បី​សង្គ្រោះ ។

ក្រោយ​ពេល​ពេទ្យ ជួយ​សង្គ្រោះ​មក​ជន​នេះ​បានដឹង​ខ្លួនហើយមិន​ត្រឹមតែ​មិន​ស្លាប់​នោះ​ទេ អាច​ដើរ​បានតិច​ៗ និង​និយាយ​ក៏​បាន​ដែរ ដែល​ចាត់​ទុក​ថា សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ។ ពេលនេះ​ប៉ូលិស​បាន​នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ផ្នែក ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ ។

កោះ​សន្តិភាព

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

6 Responses to រឿង​រ៉ាវ​អំពី ​រូបភាព​ប្រជាជន​មួយ​ហ្វូង​ វាយ​សម្លាប់​ចោរ​៣​នាក់

  1. Borin says:

    Cannot do like this , they are not different from those thieves;

  2. SR says:

    ហេតុអី ខ្មែរយើងសាហាវម្លេះ? ទោះបីជាពួកគេជាចោរតែពួកគេក៏ជាមនុស្ស, កាត់ទោសដោយប្រើអំពើហិង្សា មិនមែនជាដំណោះស្រាយឡើយ។ ប៉ូលីសក៏គួរកាត់ទោសប្រជាជនដែលសំចោរដែរ។ ស្រុកខ្មែរគ្មានទោសប្រហារជីវិតឡើយ។

  3. dany says:

    បី​នាក់​ខាង​លើ មិន​ដឹង​សល់​មួយ​ណា​ទេ អាយុ​ថ្លៃ​ដល់​ហើយ។

  4. Samady KS says:

    អា​​នៅ​កណ្ដាល នៅ​រស់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​កំពុង​ជាប់​ ព្រៃ ស ទៀត​ផង

  5. Mon says:

    ខ្ញុំគិតថា ការវាយចោរទំាងបីនាក់នេះរហូតដល់ស្លាប់នោះពិតជាពុំត្រឹមត្រូវទេ ព្រោះបានបំពានសិទ្ធិមនុស្សហើយ​ តើបញ្ហានេះគួរត្រូវដោះស្រាយយ៉ាងណា?

  6. chhan kimchhor says:

    រាល់បញ្ហាទាំងឡាយត្រូវដោះស្រាយសោយសន្តិវិធី់ ពីព្រោះអំពើហិង្សាត្រូវបានលុបបំបាត់ចោល ហើយមួយ វិញទៀត ទោះបីជាធ្វើទារុណកម្មក៏មិនដល់ថ្នាក់នេះដែរ។ សូមប្រជាទាំងអស់គិតពិចារណា បើជារូបអ្នកវិញ អ្នកគិតយ៉ាងណា។

Leave a Reply