ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

តើ​អ្នក​ស្គាល់​ប្រវត្តិ​រឿង ឆ្មា​កណ្ដុរ (Tom & Jerry) ដែរ​ឬ​​ទេ​?

លោក​អ្នក​ពិត​ជា​ធ្លាប់​បាន​ស្គាល់​ហើយ​ គឺ​តារា​កំប្លែង​ដ៏​ល្បី​ទូទាំង​ពីភពលោក​ដែល​គ្មាន​រូប​រាង​ពិត​ឡើយ ព្រោះ​គ្រាន់​តែ​​តួ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​គំនូរ​ជីវចល​បរទេស​តែ​ប៉ុណ្ណោះ គឺ​ឆ្មា​កណ្ដុរ​ (Tom & Jerry) ។ គ្រប់​រឿង​ដែល​ផលិត​ឡើង​ទាំង​អស់​គឺ​មាន​តែ​តួ​អង្គ​២​​ប៉ុណ្ណោះ​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ

ទី​១ សត្វ​ឆ្មា មាន​ឈ្មោះ​ ថម​ Tommy

ទី២ សត្វ​កណ្ដុរ មាន​ឈ្មោះ​ ជេរី Jerry

រឿង​ឆ្មា​កណ្ដុរ TOM & JEERY

រឿង ឆ្មា កណ្ដុរ TOM & JEERY

ឥឡូវ​សូម​ក្រលេក​មើល​ទៅ​ប្រវត្តិ​នៃ​ការ​ផលិត និង​អត្ថន័យ​សាច់​រឿង​នេះ​វិញ​ម្ដង​។ បង​ប្អូន​ប្រហែល​ជា​ធ្លាប់​គិត​ថា​​រឿង​នេះ​ជា ភាពយន្ត​តុក្កតា​ដ៏​ល្បី របស់​ប្រទេស​អាមេរិក​ហើយ​មើល​ទៅ​? ភាព​យន្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ William Hanna និង​​លោក Joseph Barbera ។ រឿង​នេះ​ផលិត​ឡើង​តាំង​ពី​យូ​ណាស់​មក​ហើយ ប៉ុន្តែ​ដូច​ជា​មិន​សូវ​ទទួល​បាន​ការ​គាំ​ទ្រ​ប៉ុន្មាន​ឡើយ​ក្នុង​សម័យ​ដំបូង​ៗ​នោះ​​ តាម​អត្ថបទ​ដែល​​ចុះ​ផ្សាយ​ក្នុង​​ទំព័រ វិគីភីឌា បាន​អោយ​ដឹង​ថា អ្នក​និពន្ធ​ចង់​បង្ហាញ​អំពី សង្គ្រាម​ដែល​ចង់​ឈ្នះ ចង់​​ចាញ់​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ប៉ុន្តែ​ជា​លទ្ធផល​គឺ​ទទួល​បាន​នូវ​គ្រោះ​ថ្នាក់​រៀង​ៗ​ខ្លួន​។​ នៅ​ក្នុង​ឆ្នាំ ១៩៤០ ដល់​ឆ្នាំ ១៩៥៧ ​អ្នក​ផលិត​​​រឿង​គំនូរ​ជីវចល​នេះ​បាន​ព្យាយាម​យក​រឿង​​​ខ្លី​ៗ​​របស់​ខ្លួន​នេះ​ទី​ចូល​រួម​ប្រកួត​ក្នុង​ស្នាដៃ​អ្នក​និពន្ធ​តែ​ដូច​​ត្រូវ​បរាជ័យ​ចំនួន ៧​​លើក​ឯណោះ​។

ប៉ុន្តែ​ក្រោយ​ៗ​មក​ទៀត បន្ទាប់​ពី​​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ ក៏​ត្រូវ​បាន គេ​ផលិត​ជា​វីដេអូ​ក្នុង​ឆ្នាំ​១៩៩២ ហើយ​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ១៩៩៣ សម្រាប់​តែ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ​ ក្រោយ​មក​​ក៏​បាន​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍​ ក៏​ដូច​ជា​មាន​ចាក់​ផ្សាយ​នៅ​តា​រោង​កុន​ក្នុង​ប្រទេស​អាមេរិក​ក្នុង​ឆ្នាំ ២០០០ ទើប​បណ្ដាល​អោយ ក្មេង​ៗ យុវវ័យ និង​មនុស្ស​ចាស់ ជា​ច្រើន​ចាប់​អារម្មណ៍​ហើយ​ចូល​ចិត្ត​រឿង​នេះ​តែ​ខ្លាំង​ឡើង​ៗ​។

មក​ដល់​បច្ចុប្បន្ន​នេះ​ភាព​យន្ត​តុក្កតា​ឆ្មា​កណ្ដុរ Tom & Jerry ក៏​នៅ​តែ​ទទួល​បាន​កា​គាំ​ទ្រ​ជា​និច្ច​។ ពេល​ទំនេរ ខ្ញុំ​ក៏​តែង​មើល​រឿង​ប្រភេទ​​នេះ​ម្ដង​ម្កាល​ដែរ​ព្រោះ​កំប្លុក​កំប្លែង​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​​។

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

Leave a Reply