ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

សាច់​ត្រី​​ក៏​អាច​បង្ក​​ជា​​ជំងឺមហារីក​ថ្លើម​ដែរ

តើ​អ្នក​ចូលចិត្ត​បរិភោគ​សាច់​ត្រី​រឺទេ? តើ​អ្នក​បាន​ចម្អិន​វា​បាន​ឆ្អិន​ល្អ​រឺទេ? តើ​អ្នក​បានដឹង​ពី​ផល​ល្អ​និង​ផល​អាក្រក់​អ្វីខ្លះ​ពីសា​ច់​ត្រី? តើ​អ្នក​ដឹង​ទេ? សាច់​ត្រី​ដែល​អ្នក​កំពុង​បរិភោគ​សព្វថ្ងៃ​អាច​នឹង​បង្ក​ជា​ជំងឺមហារីក​ដល់​ថ្លើម​របស់​តាមរយៈ​ការបរិភោគ​សាច់​ត្រី​ដែល​មិនបាន​ចម្អិន​​អោយបាន​ឆ្អិន​ល្អ​រឺក៏​បរិភោគ  សាច់​ត្រី​ឆៅ។ តាមរយៈ​សារពត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ថា​មាន​ប្រភេទ​ត្រី​ទឹកសាប​ក្នុងស្រុក​ខ្មែរ​យើង​ចំនួន៧ប្រភេទ​ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ប្រសិនបើ​យើង​ចំអិន​មិនបាន​ឆ្អិន​ល្អ។​​

បើ​ញាំ​ត្រី​សូម​ចម្អិត​អោយ​ឆ្អិន

បើ ញាំ ត្រី សូម ចម្អិត អោយ ឆ្អិន

យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី​ខ្មែរ​អប្សរា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី០៤-១៤ ខែ​មិនា ឆ្នាំ២០១២ ឆ្នាំ​ទី១០ លេខ១៦០ ទំព័រ​ទី២៨ ស្តីពី​សង្គម និង​ជិវិត ដែល​ដាក់​ចំនងជើង​ថា ​ស្តាប់​វេជ្ជបណ្ឌិត​ពន្យល់​អំ​ពី​ជំងឺមហារីក​ថ្លើម​បង្កឡើង​ដោយ​សាច់​ត្រី​ឆៅ​​។ ការ​ចុះ​ផ្សា​យ​នេះ​ បាន​លើកយក​នូវ ប្រសាសន៍​របស់ លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួរ ដែលជា​ប្រធាន​មជ្ឈមណ្ឌល ជាតិ​ប្រយុទ្ធ នឹង ជំងឺគ្រុនចាញ់ បា​រ៉ា​ស៊ីត​សាស្ត្រ និង បាណក នៃ​ក្រសួងសុខាភិបាល​កម្ពុជា បានធ្វើការ​ពន្យល់​ពី​មូលហេតុ​អំពី​សាច់​ត្រី ដែលមាន​ផ្ទុក​ទៅដោយ​ពង​ព្រូន និង អាច​បង្ក​ជា​ជំងឺមហារីក​ថ្លើម សូម​តាមដាន​ប្រសាសន៍​របស់លោក​ដូចតទៅ​នេះ៖

ព្រូន​ថ្លើម​គឺជា​ប្រភេទ​សត្វល្អិត​ម្យ៉ាង​ដេ​ល​រស់នៅ​ពឹង​ផ្អែកលើ​មនុស្ស​រឺ​សត្វ​ដទៃ​មួយចំនួន​ដូចគ្នា​នឹង​ព្រូន​ប្រភេទ​ដទៃទៀត​ដែល។ តាម​ការដកស្រង់​សំដី​របស់លោក​បាន​មានប្រសាសន៍ថា ព្រូន​ថ្លើម​នេះ​ជា​ប្រភេទ​ព្រូនសំប៉ែត​ម្យ៉ាង​ដែល​ចូលទៅ​រស់នៅក្នុង​ថ្លើម​របស់​មនុស្ស បន្ទាប់ពី​បាន​ចូលទៅក្នុង​ខ្លួន។ ហើយ​នៅពេលដែល​វា​ញ៉ាស់​ទៅ​វា​មាន​ប្រវែង​ប្រហែល១២មិល្លីម៉ែត្រ វា​អាច​រស់នៅក្នុង​ថ្លើម១០ទៅ២០ឆ្នាំ នៅក្នុង​ទឹកប្រមាត់ ហើយ​ពង​មួយ​ញ៉ាស់​បាន​ព្រូន​តែមួយ មិនកើត​បាន​ព្រូន​ច្រើន​ទេ ព្រោះ​ពង​វា​ទាល់តែ​ធ្លាក់ចូល​ទឹក ហើយ​ចូលទៅ​រស់​នៅក្នុង​ខ្យង​ទៀត​ទើប​ក្លាយ​ទៅ​ចា​សត្វល្អិត។ ហើយ​គាត់​បានលើកឡើង​ទៀតថា ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ហៅ​ព្រូនសំប៉ែត ដែល​នៅក្នុង​ថ្លើម​នេះ​ជា​ភាសា​អង់គ្លេស​ថា (Liver Fluke)។

ប្រភព​និង​ការ​លូត​សាល់​របស់​ព្រូន​នេះ​គឹ​វិល​ចុះ​ឡើងជា​ដំណាក់កាល រវាង​មនុស្ស សត្វ​ខ្យង និង​ត្រី តាមរយៈ​ការដកស្រង់​សំដី​លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ព្រូន​ថ្លើម​នេះ​ណា​វា​រស់​កាលណា​វា​រស់នៅក្នុង​ថ្លើម​ហើយ​នោះគេ​ហៅថា​សត្វ​ខ្ទើយ វា​អត់​មាន​ញី​រឺ​ឈ្មោល​ទេ​ហើយ​វា​ចុះ​តាម​លាមក នៅពេលដែល​វា​ធ្លាក់ចូល​ទៅក្នុង​ទឹក វា​នឹង​ញ៉ាស់ ហើយ​វា​ហែល​ទៅ​នៅក្នុង​ខ្យង នៅក្នុង​ខ្យង​វា​បំ​លែងខ្លួន​ទៅ​ប៉ុន្មាន​មុខ ហើយ​ដល់​ដំណាក់កាល​មួយ​វា នឹង​ក្លាយជា​សត្វ​តូច​ហែល​ក្នុង​ទឹក ហើយ​វា​ឆ្លង​ស្បែក​ត្រី​ទៅ​នៅក្នុង​សាច់​ត្រី ពេល​នៅក្នុង​សាច់​ត្រី វា​ក្រាំង​មិន​ធ្វើ​ចលនា​អ្វី​ទាង​អស់ ហើយ​ការឆ្លង​មកកាន់​មនុស្ស​យើង​គឺ​តាមរយៈ ការទទួល​ទាន​សាច់​ត្រី​ឆៅ​រឺ​ចំអិន​មិនបាន​ឆ្អិន​ល្អ ដែល​ត្រី​ដែល​យើង​បរិភោគ​នោះ​មាន​ពង​ព្រូន​នៅក្នុង​សាច់​រឺ​ស្បែក។ ហេតុ​ដូចនេះហើយ យើង​គួរតែ​ប្រុងប្រយ័ត្ន​ក្នុងការចម្អិន​​សាច់​ត្រី​សំរាប់​បរិភោគ ជៀសវាង មាន​បញ្ហា​ដល់​សុខភាព៕

អត្ថបទ​ដោយ មិញ រីការ

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

One Response to សាច់​ត្រី​​ក៏​អាច​បង្ក​​ជា​​ជំងឺមហារីក​ថ្លើម​ដែរ

  1. បងពេទ្យ says:

    តើត្រី៧ប្រភេទនោះមានត្រីអ្វីខ្លះ????

Leave a Reply