ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ស្រុក​ខ្មែរ​ពិត​ជា​គោរព​ច្បាប់​ណាស់ គ្រាន់​តែ​​ធ្វើ​ឱ្យ​ប្រឡាក់​ស្ករ​កៅស៊ូ​ក៏​ជាប់​​គុក​ដែរ

​រឿង​រ៉ាវ​នៅ​ជុំ​វិញ​ខ្លួន​យើង សុទ្ធ​តែ​មានច្បាប់​ទាំង​អស់ ពេល​ខ្លះ​ខ្ញុំ​អាន​សៀវភៅ​ច្បាប់​​នា​ពេល​ទំនេរ ទើប​ដឹង​ថា​​ស្អី​ក៏​មាន​ច្បាប់​ដែរ អាន​យូយូ ចង់​ខ្លាច​ផង​​។

ប៉ុន្តែ​ក្រឡេក​មើល​ទៅ​លើ​ការ​អនុវត្តន៍​វិញ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​ថា បាន​ប៉ុន្មាន​ភាគរយ ទុក​អោយ​បង​ប្អូន​ខ្មែរ ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​អ្នក​វិភាគ និង វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ទៅ​ចុះ​ថា ស្រុក​យើង​បច្ចុប្បន្ន​វា​យ៉ាង​ម៉េច​។

កាល​ពី​​កន្លង​ទៅ​ថ្មី​ៗ​នេះ ខ្ញុំ​ឃើញ​ព័ត៌មាន​មួយ​​ដ៏​ភ្ញាក់​ផ្អើល​ដែល​បាន​ចុះ​ផ្សាយ​ទូទាំង​ប្រទេស​អំពី បុរស​វ័យ​ ៦២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តន៍ ប្រចាំ​នៅ​វត្ត​ភ្នំ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក​រយៈ​ពេល​ខ្លី និង​ផាក​ពិន័យ​ជា​ប្រាក់​ផង​ដែរ​។ រី​ឯ​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ព្រោះ​បុរស​នោះ​បាន​ញាំ ស្ករ​កៅស៊ូ រួច​ខ្ជាក់​គ្រវាត់​ចោល ​ប៉ុន្តែ​ចៃដន្យ​អី​ស្រាប់​តែ​ស្ករ​កៅស៊ូ​នោះ​បាន​ជាប់​ទើរ​​នៅ​លើ ផ្លាក​សញ្ញា​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន ឃើញ​បែប​នេះ​​គាត់​ក៏​ដើរ​ទៅ​បេះ​ចេញ ស្រាប់​តែ​តម្រួត​បាន​ឃើញ ក៏​ឃាត់​ខ្លួន​គាត់​តែ​ម្ដង​ និង​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ដើម្បី​កាត់​ទោស បុរស​នោះ​នៅ​តែ​​បាន​បដិសេធ​ដដែល​ៗ​ថា គាត់​ពុំ​​មាន​បំណង​ទៅ​បិត​ស្ករ​កៅស៊ូ​នោះ​ឡើយ គ្រាន់​តែ​ជា​រឿង​អចេតនា តែ​គាត់​បាន​ទៅ​បេះ​ចេញ​ស្រាប់​តែ​ប៉ូលីស​មក​ចាប់​គាត់ ទោះ​ជា​បែប​នេះ​ក្ដី ក៏​តុលាការ​នៅ​តែ​កាត់​ក្ដី​អោយ​គាត់​ជាប់​ទោស​ដដែល​។

man was cuaght because of chewing gum

បុរសដែលត្រូវបានឃាត់ខ្លួន

ឃើញ​ទេ​បង​ប្អូន​? នេះ​ច្បាប់​ស្រុក​ខ្មែរ​យើង​ឡូយ​ទេ​? ពិត​ជា​គោរព​ច្បាប់​ណាស់ ណា៎..មន្ត្រី​រាជការ ពិត​ជា​អ្នក​គោរព​ច្បាប់ អនុវត្តន៍​ច្បាប់​មែន ហ្ន៎…? អាន​អត្ថបទ​នោះ​រួច​ភ្លាម ធ្វើ​ឱ្យ​ខ្ញុំ​​នឹក​ឃើញ​ដល់​រឿង​អំពើ​ហិង្សា បាញ់​បោះ ក្អេង​ក្អាង ​ក្នុង​សង្គម​ខ្មែរ​​ ​ភ្លាម ឧទាហរណ៍​​ជាក់​ស្ដែង កាល​ពី​ថ្មី​ៗ​នេះ ព័ត៌មាន​ចុះ​ផ្សាយ​ផ្អើល​​អស់​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​អំពី​លោក ឈូក បណ្ឌិត ដែល​ជា​ចៅ​ហ្វាយ​ក្រុង បាវិត ​ថា​បាន​បាញ់​កម្មករ​រោង​ចក្រ​៣​នាក់​។ ហើយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​យ៉ាង​ច្បាស់​ថា លោក​ ឈូក បណ្ឌិត​នេះ​ជា​ជន​សង្ស័យ​​ដែល​កំពុង​តាម​នាំ​គ្នា​មក​កាត់​ក្ដី​។

ប៉ុន្តែ​ពីរ​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​​គឺ ស្ងាត់​ដូច​ចោរ​លួច​មាន់! តែ​តាម​សារព័ត៌មាន​មួយ​ចំនួន​ទៀត​បាន​ចុះ​ផ្សាយ នោះ​បាន​បង្ហាញ​ថា​ តុលាការ​​នៅ​​ពុំ​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​បាន​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត​នោះ​​ថា​ជា​ជន​ដៃ​ដល់​​​បាញ់​បោះ​នោះ​ទេ បាន​ត្រឹម​តែ​ចោទ​ប្រកាន់​ថា ជា​បទ​ល្មើស​បង្ក​​របួស​ស្នាម​ដោយ​អចេតនា​​ប៉ុណ្ណោះ​។

ដូច​នេះ​សូម​បង​ប្អូន​ខ្មែរ​ជួយ​វិភាគ និង​ គិត​ទៅ​​លើ​ករណី​ទាំង​២ ខាង​លើ​នេះ​ទៅ​មើល​ថា តើ​ច្បាប់​ស្រុក​ខ្មែរ​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច​ដែរ​? ​​​

Related Posts Plugin for WordPress, Blogger...

One Response to ស្រុក​ខ្មែរ​ពិត​ជា​គោរព​ច្បាប់​ណាស់ គ្រាន់​តែ​​ធ្វើ​ឱ្យ​ប្រឡាក់​ស្ករ​កៅស៊ូ​ក៏​ជាប់​​គុក​ដែរ

  1. BunYim says:

    នៅក្នុងឃ្លាកំណាព្យក្រមងុយ ខ្ញុំនៅចាំបានបន្តិចថា៖ អ្នកធំតែងច្បាប់ ចាប់តូច… ។ មិនខុសទាល់តែសោះ ។ ឈូកបណ្ឌិតបាញ់ ជីវិតមនុស្សលេង ដូចសត្វចាប បែជាចេញកូនទោស បង្ករបួសស្នាមដោយអចេតនា ។ តែមានអំពើអយុត្តិធម៌ជាច្រើនទៀត ដែលមហាសម្បូរ នៅក្នុងស្រុក ណាចក្រអច្ឆរិយៈ មួយនេះ ។ សាធុ អនុមោទនា!!!!

Leave a Reply