កម្មវិធី FontCreator សម្រាប់ឱ្យលោកអ្នកអាចបង្កើតម៉ូដអក្សរខ្មែរ
សព្វថ្ងៃនេះទោះបីឈុតអក្សរខ្មែរ សម្រាប់ប្រើការមានច្រើនសម្បូរណ៍គួរសម ល្មមអាចប្រើការបានហើយក៏ដោយ ក៏សេចក្តីត្រូវការនៃឈុតអក្សរថ្មីប្លែកៗ នៅតែជាបំណងប្រាថ្នារបស់អ្នកប្រើកុំព្យូទ័រនៅឡើយ ។
អ្នកខ្លះគិតថា ឈុតអក្សរដែលកំពុងប្រើរាល់ថ្ងៃ មិនសមតាមបំណងប្រាថ្នា អ្នកខ្លះយល់ថា ល្មមអាចប្រើការបាន ទេអ្នកដែលមានសេចក្តីត្រូវការចាំបាច់ ក៏បានទៅជួលអ្នកដែលចេះបង្កើតឈុតអក្សរ ឲ្យធ្វើអក្សរដែលខ្លួនត្រូវការ ឬចង់បានតាមបំណងរបស់គេ ។

កម្មវិធី Font Creater
ការបង្កើតឈុតអក្សរណាមួយ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ ពីព្រោះវាទាមទារទាំងជំនាញនៃការគូរ ការអំណត់ព្យាយាម និងចំណេះដឹងនៃការបង្កើតឈុតអក្សរនោះផងដែរ ។ ដោយហេតុថា ការបង្កើតឈុតអក្សរថ្មីៗមានការលំបាកបែបនេះ ទើបមិនសូវមានអ្នកបង្កើតឈុតអក្សរ ឬអាចមកពីមិនបានដឹងរបៀបនៃការបង្កើតឈុតអក្សរនោះក៏ថាបាន ។
ដូចនេះដោយសារតែមានសំណូមពរពីមិត្តអ្នកអាន ខ្ញុំសូមចែករំលែកនូវកម្មវិធី FontCreator ជំនាន់៦ ដែលអាចជួយអោយលោកអ្នកអាចប្រើប្រាស់ដើម្បីបង្កើតម៉ូដអក្សរយូនិកូដបានដោយខ្លួនឯង ខ្ញុំជឿថា ការបង្កើតម៉ូដអក្សរពិតជាលំបាកណាស់ ព្រោះទាមតារអោយមានជំនាញផ្សេងៗមកលាយឡំជាមួយគ្នា ខ្ញុំឯណេះក៏មិនមែនអ្នកជំនាញអីដែរ តែចេះតែព្យាយាមធ្វើបន្តិចបន្តួចទៅតាមសមត្ថភាពរបស់ខ្ញុំរហូតអាចធ្វើបាន ម៉ូដអក្សរចំនួន៣ប្រភេទសម្រាប់ប្រើប្រាស់ខ្លួនឯងក្នុងនោះមាន៖
Khmer Begginer
Khmer Element
Khmer Samady KS
ទាំងនេះជាម៉ូដអក្សរដែលខ្ញុំធ្លាប់បានធ្វើអោយប្រើកម្មវិធី ដែលខ្ញុំកំពុងបង្ហាញនេះ! បើសិនជាត្រូវការ សូមទាញយកទៅប្រើប្រាស់ ដោយខ្លួនឯង។ អគុណ៕








អរគុណច្រើន
សូមស្វាខាំដែលមកទីនេះ
សូមស្ចាខាំ
និយាយអំពី ពុម្ពអក្សរខ្មែរយូនីកូដ គឺខ្មែរយើងមានអ្នកជំនាញក្នុងការបង្កើត និងបង្កើតម៉ូដជំនាញខ្លាំងណាស់ នោះគឺលោក ដាញ់ហុង ។ តែខ្ញុំយល់ថាគាត់មិនសូវជាប់លាប់ជាមួយនិងជំនាញរបស់គាត់ប៉ុន្មានទេ គឺគាត់ជាប់រវល់នឹងការងារចិញ្ចឹមជីវិតជាង ព្រោះអីការបង្កើតពិបាក ឯការចម្លងយកទៅប្រើគឺងាយដូចបកចេកគ្មានវិធីទប់ស្កាត់។ ហើយណាមួយភាគច្រើននៃពុម្ពអក្សរខ្មែរយូនីកូដ ដាក់ចេញឲ្យប្រើដោយសេរី នេះជាមូលហេតុតែមិនសូវមានគេចង់ធ្វើ ហើយបើមានក្រុមហ៊ុនកុម្ម៉ង់ឲ្យធ្វើក៏សឹងថាគ្មាន។ និយាយឲ្យខ្លី ត្រូវតែមាន រដ្ឋ ឬមូលនិធិណា ប្រមូលលុយដើម្បីជួយសម្រួលបន្ទុកអ្នករចនាពុម្ពអក្សរ ទើបយ៉ាងហោចណាស់ក៏មួយឆ្នាំ មាន ២ ទៅ ៣ គ្រាន់ទៅមុខដែរ។ បើដូចរាល់ថ្ងៃគឺ សឹងថាលែងទៅមុខហើយ។
មែនហើយ! មែនទែនទៅ អ្នកចេះស្រុកខ្មែរ ដូចផ្កាគ្មានក្លិន!គ្មាននរណាជួយលើកទឹកចិត្ត នឹង ឲ្យតម្លៃសោះ!!!