ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ខ្ញុំ​ពិត​ជា​ខុស​​ធ្ងន់ណាស់! ហើយ​ខ្ញុំ​គ្មាន​អ្វី​​ក្រៅ​ពី​​សុំ​ការ​អត់​អោន​ទោស​ពី​គេ​នោះ​ទេ

នៅពេលដែល​យើង​សួរ​អ្នក​ដែល​រស់នៅក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ​អំពី​ដៃគូ​របស់​ពួកគេ ពួកគេ​មិនដែល​លើកឡើង​ច្រើន​ពី​ការ​រអ៊ូរទាំ​នោះទេ។ វា​មិនមែន​មានន័យថា​ដៃគូ​របស់​ពួកគេ​ល្អឥតខ្ចោះ​នោះឡើយ ប៉ុន្តែ​និន្នាការ​របស់​ពួកគេ​ក៏​មិនមែន​ផ្អែកលើ​កំហុស​នោះដែរ។

សូម​អត់ទោស​អោយ​ខ្ញុំ​ផង

សូម អត់ទោស អោយ ខ្ញុំ ផង

ការ​រ​ពិ​តទៅ ដៃគូ​ដែល​រស់នៅក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ មិន​ត្រឹមតែ​ចំណាយ​ភាគច្រើន​គិតពី​រឿង​ល្អ​របស់​ដៃគូ​នោះទេ ពួកគេ​ថែមទាំង​ហាក់ដូចជា​មើលឃើញ​ភាព​ពេញចិត្ត​ទោះបីជា​ដៃគូ​របស់​ពួកគេ​មាន​កំហុស​ក៏ដោយ។

មនុស្ស​យើង​ពេលខ្លះ គិតថា​កំហុស​ដ៏​តូចតាច​មួយ​ប្រហែលជា​មិនមែនជា​បញ្ហា​ធំដុំ​ឡើយ តែ​ត្រូវ​ចាំ​ថា ពេលខ្លះ​រឿង​តូចតាច​ក៏​អាច​ក្លាយទៅជា កំហុស​ដ៏​ធំ​សម្បើ​ដែល​អាចធ្វើអោយ​ដៃគូ​ររ​បស់​ខ្លួន​អាក់អន់ស្រពន់ចិត្ត​បាន​ដែរ។

ដូចគ្នា​នឹង​ករណី​ខាងលើ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ដែល​បាន​ប្រព្រឹត្តិ​ទាំង​មិនដឹង​ខ្លួន។ ដោយ​ដំបូង​ឡើយ​ខ្ញុំ​គិតថា មិនសូវ​ជា​បញ្ហា​អ្វី​នោះទេ! ស្រ​ម៉ោ​ល​អតិ​ត​របស់ខ្ញុំ​បាន​ដក​ជាប់​ក្នុង​អារម្មណ៍​ជានិច្ច ខ្ញុំ​បាន​សម្រេចចិត្តថា នឹង​លាតត្រដាង​ការពិត​អំពី កំហុស​របស់ខ្ញុំ​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់ តែ​មិនដឹង​ជា​ចង្រៃ​ស្អី បែរជា​ខ្ញុំ​នេះ មានគំនិត​ចោលម្សៀត មិន​ព្រម​និយាយភ្លាមៗនោះទេ បែរជា​ចង់​លាក់ទុក​រឿងនេះ​ទុក​មួយ​ឡែក​សិន ហើយ​រងចាំ​ឱកាស​ថា ចាំ​ដល់​ថ្ងៃ​ណាមួយ ចាំ​ខ្ញុំ​និយាយប្រាប់​បន្តិចម្ដង។

តែអ្វីៗពេលវេលា​ចេះតែ​ដើរទៅ​មុខ ហេតុ​ការ​ទាំងឡាយ​វា បាន​ដំណើរការ​ឆ្ពោះទៅរក ការខុសឆ្គង​ទៅវិញ ចុង​បំផុត​ខ្ញុំ​មិនទាន់បាន​និយាយប្រាប់​គេ​ផង ស្រាប់តែ​កាល​ពី​យប់​ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ​២០១២​ នេះ​ ​គេ តាម​ដាម និង​ស៊ើប​ដឹង​គ្រប់យ៉ាង​រួចជាស្រេច​ទៅហើយ។ ភ្លាមៗនោះដែរ គេ​អន់​ចិត្តនឹង​ខ្ញុំ គេ​ខឹង​ខ្ញុំ គេ​តូចចិត្ត​ដែល​ខ្ញុំ​បាន​លាក់បាំង​គេ។

ព្រោះតែ​រឿងនេះ​ហើយ ទើប​ធ្វើអោយ​ខ្ញុំ​កើតហេតុ មិន​សុខចិត្ត ដេក​គិត​ពេញ​មួយ​យប់​ទល់​ភ្លឺ ព្យាយាម​ដោះស្រាយ​កំហុស​ខ្លួនឯង ហើយ​គិតថា «ខ្ញុំ​នឹងមិន​ធ្វើបែបនេះ​ទៀត​ទេ ហើយនឹង​ឈប់​ជា​រៀងរហូត» តែ​រយៈ​ពេលដែល​ខ្ញុំ​អង្គុយ​គិត និង​ដេក​ដៃ​គង​ថ្ងាស់​ពេញ​មួយ​យប់ ខ្ញុំ​គិត​មិន​ចេញ​ទេ ព្រោះ​គ្មាន​វិធី​ណា​ដែល​ខ្ញុំ​អាចធ្វើ​បាន ក្រៅពី​ពាក្យ​ថា សុំទោស! ហើយ​ឈប់​ប្រព្រឹត្តិ​ទៀតឡើយ។

គូ​ស្វាមីភរិយា ឬ​គូរ​ស្នេហា​ចាំបាច់​ណាស់ ត្រូវ​ស្មោះត្រង់​នឹង​គ្នា មាន​ទំនុកចិត្ត​លើ​គ្នា ចេះ​ពិភាក្សា​ប្ដូរ​យោបល់​គ្នា មិនមាន​អាថ៌កំបាំង​នឹង​គ្នា ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅវិញទៅមក និង​មិន​និយាយ​ប្រមាថមើលងាយ​គ្នា និយាយស្ដី​ដោយ​ពាក្យពេចន៍​ពិ​រោះ ។ បើ​មាន​ម្នាក់​ធ្វើ​អ្វី​ខុសឆ្គង ម្នាក់ទៀត​ត្រូវ​ជួយ​ដាស់តឿន​គ្នា ហើយ​ត្រៀម​ជាស្រេច ដើម្បី​ដោះស្រាយ​កែលំអរ ។

ប៉ុន្តែ​ខ្ញុំ​វិញ​ មិនគួរណា​ថ្លើមធំ ហ៊ាន​លាក់បាំង​គេ​រហូតមក ថ្វីត្បិតតែ​កំហុស​របស់ខ្ញុំ មិនបាន​ធំដុំ ដល់​ថ្នាក់​ធ្វើ​អ្វី​បំពាន​ដល់ ថ្នាក់​បែកបាក់​ចំណងមិត្តភាព​ក៏ដោយចុះ វា​គ្រាន់តែ​ជា​កំហុស​មួយ ព្រោះ​លាក់បាំង​នូវ ប្រវត្តិ​ចាស់​របស់ខ្ញុំ​តែប៉ុណ្ណោះ ខ្ញុំ​ដឹងថា វា​ជា​រឿង​មិនអាច​ទទួលយក​បានទេ​ក្នុង​អារម្មណ៍​របស់​មនុស្ស​ដែល​កំពុង​ស្រលាញ់​ខ្ញុំ។

នេះ​ជា​បទពិសោធន៍​មួយ សង្ឃឹមថា​មនុស្ស​ទូទៅ នឹងមិន​ដែល​កុហក​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​នោះទេ ទោះបីជា​រឿង​តូចតាច​ក្ដី ព្រោះថា​បញ្ហា​​​ផ្សេងៗ​លោកអ្នក​មិនអាច​មើលឃើញ​ឡើយ  Water and words are easy to pour but impossible to recover. ដូចនេះហើយ បើ​មាន​អ្វីដែល​មិន​ស្រួល​នោះ​ចាំបាច់​ណាស់​ត្រូវ​ពិភាក្សាគ្នា និយាយ​ជាមួយគ្នាអោយចំៗ កុំ​ព្យាយាម​លាក់ទុក​ក្នុង​ចិត្ត​ហើយ រងចាំ​ឱកាស​ផ្សេង​អោយសោះ ដូច​ពាក្យចាស់​លោក​ពោល ធ្វើស្រែ​ទាន់​ក្ដៅ​ដី ពាក្យ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់ បើ​អ្នក​នៅ រងចាំ​យូ នោះអ្វីៗនឹង​ធ្វើអោយ​អ្នកខកចិត្ត​មិន​ខាន។

 

Related Posts Plugin for WordPress, Blogger...

Leave a Reply