ផ្សព្វ​ផ្សាយ​ជាមួយ​យើង​
ផលិតផល​គុណភាព​ខ្ពស់

ប្រវត្តិ​នៃ​ការ​ដាក់​ឈ្មោះ​សត្វ​កុងហ្ការូ

បើ​និយាយ​អំពី​សត្វ​ កុង​ហ្ការូ ដែល​ពាក្យ​ភាសា​អង់គ្លេស​ហៅ​ថា Kangaroo លោក​អ្នក​ពិត​ជា​ធ្លាប់​ឮ​ជាក់​ជា​មិន​ខាន​។ សត្វ​ប្រភេទ​នេះ​ជា​សត្វ​ដែល​មាន​ជើង​បួន ប៉ុន្តែ​វា​ប្រើ​តែ​ជើង​២ ខាង​ក្រោយ​ដែល​មាន​កម្លាំង​ខ្លាំង​អាច​រត់​ជើង​​២ នេះ​បាន​យ៉ាង​លឿន និង​រយៈ​ចម្ងាយ​ឆ្ងាយ​ផង​ដែរ​។

ប្រវត្តិ​​នៃ​ការ​ដាក់​ឈ្មោះ កុងហ្ការូ

ប្រវត្តិ នៃ ការ ដាក់ ឈ្មោះ កុងហ្ការូ

តាម​ឯកសារ​​ពី​វេបសាយ​បរទេស​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​​ត្រួស​អំពី​វត្ត​នៃ​សត្វ​កុងហ្ការូ​នេះ​ បាន​បង្ហាញ​ថា​ កាល​ពី​អំឡុង​ឆ្នាំ​១៧៧០ មាន​អ្នក​ស្រាវជ្រាវ​ម្នាក់​ដែល​ជា​ជន​ជាតិ អង់គ្លេស បាន​ចុះ​ទៅ​ក្នុង​ទឹក​ដី ប្រទេស​អូស្ត្រាលី​ដែល​ជា​ដែន​ដី សំបូរ​ទៅ​ដោយ​សត្វ​កុងហ្គារូ ច្រើន​បំផុត​ក្នុង​ពិភពលោក​។ រួច​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​នោះ​ក៏​បាន​ចូល​ទៅ​ក្នុង​តំបន់​មួយ​កន្លែង ហើយ​បាន​ជួប​នឹង​ជន​ជាតិ​ភាគតិច  (Aborigines) ដែល​ជា​អំបូរ​ជាតិ​សាសន៍​មួយ​កំពុង​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​អូស្ត្រាលី ។

ពេល​បាន​ឃើញ’សត្វ​ប្រភេទ​នេះ​ភ្លាម បុរស​ម្នាក់​នោះ​ក៏​មាន​ចម្ងល់ ព្រោះ​គាត់​ជា​​អ្នក​ស្រាវ​ជ្រាវ និង​ស្គាល់​ប្រភេទ​សត្វ​ជា​​ច្រើន ពិសេស​គឺ ពួក​ថនិក​’​តែ​ម្ដង ដោយ​ឡែក​ស្រាប់​តែ​ឃើញ​សត្វ​កុងហ្ការូ មាន​រូប​រាង​ប្លែក​និង​គួរ​អោយ​ចាប់​អារម្មណ៍​​គាត់​ក៏​បាន​ព្យាយាម​សាក​សួរ​អ្នក​ភូមិ​នៅ​ទី​នោះ​។

អ្នក​ភូមិ​ជន​ជាតិ​ទាំង​នោះ ពុំ​ចេះ​​ភាសា​អង់គ្លេស ចំណែក​បុរស​ជន​ជាតិ​អង់គ្លេស​នោះ ក៏​មិន​ចេះ​និយាយ​ភាសា​ដើម របស់​ជនជាតិ​ទាំង​នោះ​ដែរ ដូច​នេះ​ហើយ ទើប​អ្នក​ស្រាវជ្រាវ​ម្នាក់​ប្រើ​កាយវិការ​សួរ​នាំ​ផង និង​លាយលំ​ជាមួយ​សំនួរ​របស់​គាត់​ថា តើ​សត្វ​នេះ​ជា’សត្វ​អ្វី​ទៅ? (what the creature was called?) ដោយ​សារ​និយាយ​ស្ដាប់​គ្នា​មិន​បាន ទើប​ជន​ជាតិ​ដើម ទាំង​នោះ​និយាយ​តប​មក​គាត់​វិញ​​ជា​ភាសា​ដើម​របស់​ពួក​គេ​ថា ‘kangaru ! kangaru ! ‘ ដែល​​មាន​ន័យ​ថា ខ្ញុំ​មិន​ដឹង​ទេ ឬ ខ្ញុំ​មិន​យល់​ទេ​។

តាម​ពិត​ទៅ អ្នក​ភូមិ​ជន​ជាតិ​ចង់​និយាយ​ថា ពួក​គេ​មិន​យល់​នូវ​អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវ​នោះ​កំពុង​សួរ​ឡើយ ពួក​គេ​ក៏​និយាយ​តប​ជា​ភាសា​ដើម​របស់​ពួក​គេ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​សារ​តែ អ្នក​ស្រាវជ្រាវ​នោះ​យល់​ច្រឡំ ស្មាន​តែ​​ពួក​ជន​ជាតិ​ដើម​ប្រាប់​ថា សត្វ​នេះ​ឈ្មោះ kangaru ដូច​នេះ​ទើប​ពេល​ត្រលប់​មក​ផ្ទះ​ ក៏​ធ្វើ​ឯកសារ​ស្រាវជ្រាវ​បន្តរ​ការងារ​របស់​គាត់ រហូត​មក​ គាត់​ក៏​បាន​ដាក់​ឈ្មោះ​ថា​សត្វ kangaru ។ ចាប់​តាំង​ពី​ពេលនោះ​មក​ ​គេ​ក៏ បាន​ប្រើ​ប្រាស់​ពាក្យ​ថា kangaru ! សម្រាប់​សម្គាល់​សត្វ​ប្រភេទ​នេះ​តែ​ម្ដង​។ ​  ដោយ Samady KS

Related Posts Plugin for WordPress, Blogger...

Leave a Reply