នារីដែលមានសក់វែងបំផុតក្នុងពិភពលោក មើលទៅដូចខ្មោច
នៅក្នុងពិភពលោកនេះ មានតែមនុស្ស២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) ប៉ុណ្ណោះដែលមានសក់វែងបំផុត ប៉ុន្តែខ្ញុំសួមលើកយកតែ នារីមកនិយាយបានហើយ។
យោងទៅតាមវេបសាយ កំណត់ត្រាពិភពលោកក្នុង Guinness world’s Record បានបង្ហាញអោយដឹងថានារីដែលមានសក់វែងបំផុតនោះគឺជាជនជាតិចិនម្នាក់ ដែលមានឈ្មោះថា Xie Qiuping ដោយសក់របស់នាងមានប្រវែងរហូតដល់ទៅ 5.627 ម៉ែត្រស្មើនឹង (18 ft 5.54 in)។
នាងបានចាប់ផ្ដើមរក្សាសក់របស់នាងដោយមិនកាត់អ្វីសោះ តាំងពី ខែមេសា ឆ្នាំ១៩៧១ គឺស្របពេលដែលនាងមានអារយុ ១៣ឆ្នាំ។ សូមមើលរូបភាពមួយចំនួនខាងក្រោម៖

នារី សក់ វែង បំផុត ក្នុង ពិភពលោក

នារី សក់ វែងបំផុត ក្នុង លោក

នារី សក់ វែងបំផុតក្នុងលោក
ដូចនេះបើលោកអ្នកសាកស្រម៉ៃទៅមើលថា បើសិនជាអ្នកកំពុងតែដើរនៅក្នុងព្រៃ ឬកន្លែងស្ងាត់ណាមួយ ហើយបានឃើញនាងកំពុងតែឈរស្ងៀម ឬ អង្គុយនៅតាមសំយ៉ាបផ្ទះ យកដៃកាន់សក់ តើអ្នកមានអារម្មណ៍បែបណាដែរ? ខ្ញុំជឿថាប្រហែលជាអ្នករត់បះដៃ បះជើងជាក់មិនខាន តើនេះជាការពិតសម្រាប់លោកអ្នកដែរ ឬទេ?









wow!it very fantastic