ក្មេងស្រីតូចចម្លែកនៅខេត្តសៀមរាប មិនដែលនិយាយស្តីរកអ្នកណា
ក្មេងស្រីតូចម្នាក់ដែលមានអាយុប្រហែលជា បួនឆ្នាំ និងទីលំនៅ នៅឯខេត្តសៀមរាប នាងមានចរិកចំលែកម្យ៉ាងគឺ មិនដែលនិយាយរកអ្នកណាសោះសូម្បីតែអ្នកនៅក្នុងគ្រួសារ។ តែនាងរៀនពូកែ ថែមទាំងសរសេរអក្សរក៏បានស្អាតថែមទៀតផង និងធ្វើអោយធ្វើអ្វីក៏ធ្វើតាមការណែនាំពីអ្នកគ្រូនៅសាលាផងដែរ ទាស់ត្រងម្យ៉ាង គ្រាន់តែមិនព្រមនិយាយស្តីអ្វីសោះ។

ក្មេង ស្រី មិន ដែល និយាយ ស្ដី
នៅពេលដែលនាងខ្ញុំធ្វើការសាកសួរទៅកាន់លោកប៉ារបស់នាង គាត់បាននិយាយថា សូម្បីតែគាត់ដែលជាអាណាព្យាបាល ក៏នាងមិនដែលនិយាយរកដែរ ជួនពេលខ្លះទៀត និយាយនាងនិយាយដែរ ប៉ុន្តែបញ្ចេញសំឡេង លឺតិចបំផុត និងនិយាយហើយក៏លេងនិយាយទៀតដែរ។ គាត់បានប្រាប់អោយនាងខ្ញុំព្យាយាមធ្វើយ៉ាងណាជួយអោយកូនគាត់ចេះនិយាយស្តីរកអ្នកដ៏ទៃរួមទាំងពួកគាត់ផងដែរ។
ពេលដែលខ្ញុំសួរបងស្រីតូចរបស់នាង នោះបងស្រីនាងក៏បានប្រាប់បន្ថែមថា នាងចូលចិត្តលេងជាមួយបងស្រីនាងដែរ តែការនិយាយស្តី ក៏មិនសូវជាបានច្រើនប៉ុន្មានឡើយ ម្ដងនិយាយម្ដងអត់។ ប៉ុន្តែមិនមែនមកពីនាងមានជំងឺនោះទេពេលនាងយំ គឺលឺខ្លាំងណាស់នេះជាចរិកចំលែកម្យ៉ាងដែលលើកទីមួយហើយដែលនាងខ្ញុំបានជួប។ ខ្ញុំបានព្យាយាមពេញមួយសប្តាហ៍សូម្បីតែមួយម៉ាត់ក៏នាងមិនឆ្លើយតបនឹងខ្ញុំដែរ ពេលខ្លះទៀតនាងសុខចិត្តយំក៏មិននិយាយរកដែរ។
តែខ្ញុំមិនបោះបង់ទេខ្ញុំនឹងព្យាយាមអោយនាងនិយាយអោយបាន ថាតើនាងមានបញ្ហាអីទើបបានទៅជាដូចច្នេះ អ្នកទាំងអស់គ្នារង់ចាំមើលថានាងអាចនិយាយរកខ្ញុំដែលជាអ្នកគ្រូ រឺទេ? ខ្ញុំក៏សង្ឃឹមផងដែរនឹងទទួលបាន លទ្ធផល ថានាងមានជំងឺផ្នែកសតិ អារម្មណ៍ ឬក៏ជាទម្លាប់អ្វីផ្សេងទៀតដែលមានអាថ៌កំបាំងនោះ?៕
អត្ថបទដោយ កញ្ញា មិញរីកា









កូនស្រីខ្ញុំអាយុពីរឆ្នាំកន្លះហើយក៏មិននិយាយដែលនាងស្តាំលឺធម្មតា
ខ្ញុំកំពុងបារម្ភខ្លាំងណាស់
ព្យាយាមនិយាយជាមួយអោយបានច្រើន បង្រៀនអោយចេះនិយាយតាមយើងវិញទៅ! ដូចជាបង្រៀនអោយច្រៀងបទក្មេងៗជាដើម។
បើសិនជាអាចប្រើមធ្យោបាយតាមរឿងសុវណ្ណកេសបានដែរ?
ខ្ញុំយល់ថាចម្លែក?