ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

បទ​ចម្រៀង Gloomy Sunday ដ៏​ល្បី​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​សម្លាប់​ខ្លួន​រាប់រយ​នាក់

នៅក្នុង​ឆ្នាំ១៩៣២ បុរស​ទុ​រគ​ត៌​ជាតិ​ហុង​គ្រី​ម្នាក់ ដែលមាន​ឈ្មោះថា “Rezso Seress” បាន​ព្យាយាម​រស់​ដោយសារ​មុខរបរ​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ទីក្រុង​ប៉ារីស ប៉ុន្តែ​គាត់​មិន​ទទួលជោគជ័យ​ទាយ​ទាល់តែសោះ គឹ​មានតែ​ភាពបរាជ័យ​យ៉ាង​កំសត់។ រាល់​បទ​ចម្រៀង​របស់​គាត់ ពុំបាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិតកម្ម​នៅ​បារាំង​ចាប់អារម្មណ៍​ឡើយ។ ទោះជា​យ៉ាងនេះ​ក្តី Seress មិន​បោះបង់​ការតាំង​ចិត្ត​រប​ស់​គាត់​ឡើយ។ គាត់​កំណត់​ខ្លួនឯង​ថា​គាត់​ត្រូវតែ​ជា​អ្នកនិពន្ធ​អន្តរជាតិ​មួយរូប​ដ៍​ល្បីល្បាញ។

gloomy sunday

gloomy sunday ចម្រៀង មរណៈ

មិត្តស្រី​របស់គាត់​បាន​បញ្ចុះ​ប​ញ្ជូ​ល​គាត់​ឲ្យ​បោះបង់​ម​ហិ​ច្ច​តា​ដែល​គ្មាន​រូបរាង​នេះ ចោល ដោយ​នាង​បាន​បង្ខំ​ឲ្យ​គាត់​រក​ការងារ ពេញ​ម៉ោង​ធ្វើ។ ប៉ុន្តែ Seress មិន​ព្រម​តាម​ឡើយ គាត់​បាន​ប្រាប់​ទៅ​នាង​ថា បើ​មិន​ធ្វើជា​អ្នកនិពន្ធ​បទ​ចម្រៀង​គាត់​សុខចិត្ត​ធ្វើជា​ជនអនាថា។ រសៀល​ថ្ងៃមួយ​មានរឿង​ធំ​ផ្ទុះឡើង ពួកគាត់​បាន​ឈ្លោះ​គ្នា​យ៉ាងខ្លាំង ដោយសារតែ​ការ​ខ្វែងយោបល់គ្នា​លើ​បញ្ហា​ជា​អ្នកនិពន្ធ​ដែល​មិន​ជោគជ័យ​របស់គាត់​នេះ។ ពួកគេ​បាន​បែកបាក់​គ្នា​ជាមួយ​ពាក្យសំដី ដែល​ពោ​ពេញ​ដោយ​កំហឹង។

មួយថ្ងៃ​បន្ទាប់ ដែលជា​ថ្ងៃអាទិត្យ Seress បាន​អង្គុយ​ក្បែរ​ព្យា​ណូ សម្លឹង​ទៅ​ក្រៅ​តាម​មាត់​បង្អួច​សម្លឹង​ទៅ​អាគារ​នានា​ទាំង​ទឹកមុខ​ព្រួយ​ស្រងូតស្រងាត់។ នៅ​ខាងក្រៅ​ផ្ទាំង​ពពក​បាន​ហ៊ុំ​ផ្ទៃមេឃ​ពណ៌​ប្រផេះ បន្តិច​ក្រោម​ក​ភ្លៀង​មួយ​មេ​បានចាប់ផ្តើម​ធ្លាក់ យ៉ាងខ្លាំង។ “ នេះ​ជា​ថ្ងៃអាទិត្យ​ដ៍​សោកសៅ​ម្លេះ” Seress និយាយ​តែម្នាក់ឯង​ខណៈ​គាត់​កំពុងតែ​លេង​ព្យា​ណូ​របស់​គាត។ រំពេច​នោះ​ម្រាមដៃ​របស់គាត់​បាន​សង្ក​ត់​លើ​ខ្ទង់​ព្យា​ណូ ហើយ​លេង​នូវ​ទំនុកភ្លេង​មួយ​យ៉ាង​ចម្លែក ដែល​ហាក់ដូចជា​បញ្ចាក់​ពី​អារម្មណ៍​នឿយហត់​ចំពោះ​ច​ម្លោះ​ដែល​បាន​កើតឡើង​រវាង​គាត់​នឹង​មិត្តស្រី​របស់គាត់ ហើយ​ទំនុក​នេះ​ក៍​បង្ហាញ​សភាព​នៃ​អាកាសធាតុ​ដ៍​គួរ​ឲ្យ​ធុន​ទ្រាន់​នេះដែរ។

“ប្រាកដ​ណាស់ Gloomy Sunday នឹង​ជា​ក្លាយជា​ចំណងជើង​បទ​ចម្រៀង​ថ្មី​របស់ខ្ញុំ​នេះ” Seress និយាយតិចៗយ៉ាង​ដូច្នេះ។ ភា្ល​ម​នោះដែរ គាត់​បាន​កត់ត្រា​ទំនុកភ្លេង​នោះ​នៅលើ​សន្លឹក​កាត​ប៉ូ​ស្តា​ល ហើយ៣០នាទី​ក្រោយមក​គាត់​ក៍បាន​និពន្ធ​បទ​នោះ​ចប់ ។

Seress បាន​ផ្ញើ​បទ​និពន្ធ របស់គាត់​ទៅ​ក្រុមហ៊ុន​ផលិតកម្ម​មួយ​ហើយ​រងចាំ​ការឆ្លើយតប​ប្រកប ដោយ​ក្តី​ស​ង្ឈឹ​ម​ច្រើ​ជាង​អ្វីដែល​គាត់​ធ្លាប់មាន​នៅក្នុង​ចិត្តពីមុន។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រដាស​ចម្រៀង​នោះ​ត្រូវបាន​ផ្ញើ​ត្រលប់​មកវិញ​ជាមួយនឹង​ពាក្យ​បញ្ចា​ក់ថា ” Gloomy Sunday មាន​ភាព​ចម្លែក ប៉ុន្តែ​វា​បានបង្ហាញ​ពី​កំរិត​កំពូល​នៃ​ទំនុក​និង​ចង្វាក់ ហើយ​ពួកយើង​ក៍​សោកស្តាយ​ផងដែរ ដែល​យើង​មក​អាច​ទទួលយក​បទ​នេះ​បាន។ គាត់​មិន​បោះបង់​ឡើយ គាត់​បាន​ផ្ញើ​បទ​នោះ​ទៅ​ផលិតកម្ម​ដ៍ទៃទៀត ហើយក៍​ត្រូវបាន​គេ​យល់ព្រម​ទទួល​យក។ ម្ចាស់​​ផលិត​កម្មបាន​និយាយប្រាប់ Seress ថា​បទ​របស់គាត់​នឹង​ចែកចាយ​ទៅកាន់​ទីក្រុង​នានា​ជុំវិញ​ពិភពលោក។

អ្នកនិពន្ធ​ជនជាតិ​ហុង​គ្រី​រូបនោះ​សប្បាយ​អ​ទ្តែ​ត​អណ្តូង​យ៉ាងខ្លាំង។ ប៉ុន្តែ​ប៉ុន្មាន​ខែក្រោយ​ពីបទ​នេះ​បានចេញ​ផ្សា​យក៍​មានរឿង​ដ៍​ចម្លែកៗកើតឡើង​ជាច្រើន​ដែល​គេ​និយាយថា​បណ្តាលមកពី​បទ​ច​ម្រៀ​ថ្មី​នេះ។ នៅ​ទីក្រុង​ប៊ែ​ឡាំង​បុរស​វ័យក្មេង​ម្នាក់​បាន​សុំ​ឲ្យ​ក្រុម​ចម្រៀង​មួយក្រុម​លេង​បទ Gloomy Sunday ។ ក្រោយ​ពីបទ​នេះ​ត្រូវបាន​លេង​ជាច្រើនលើក​រួចមក បុរស​នោះបាន​ទៅ​ត្រលប់​ទៅផ្ទះ រួច​បាញ់សំលាប់​ខ្លួនឯង​ចំក្បាល​ដោយ​កាំភ្លើងខ្លី រ៉េ​វ៉ុល​វ៉ែ បន្ទាប់ពី​បុរស​រូបនោះ​រអ៊ូរទាំ​ប្រាប់​សាច់ញាតិ​ថា​គាត់​មាន​អារម្មណ៍​ក្រៀមក្រំ ពេល​បាន​ស្តាប់​ទំនុក​បទ​ចម្រៀង​ថ្មី​នេះ ហើយ​គាត់​ពុំ​អាច​បំភ្លេច​វាពី​ខួរក្បាល​បាន។

មួយ​សបា្តហ៍​បន្ទាប់​នៅ​ទីក្រុង​ដដែល​នេះ​ស្រី​ម្នាក់​អ្នកជំនួយការ​ហាង​ម្នាក់​ត្រូវបាន​រកឃើញ​ចងក​ដោយ ខ្សែពួរ​ក្នុង​បន្ទប់​របស់​នាង។ ប៉ូលីស​បាន​ស្រាវជ្រាវ​ឃាតកម្ម​នេះ​ដោយ​រកឃើញ​ថាស​ចម្រៀង Gloomy Sunday នៅក្នុង​បន្ទប់ដេក​របស់​នាង។ រយៈពេល២ថ្ងៃ​បន្ទា​បើ​ពី​សោកនាដកម្ម​នោះមក ស្ត្រី​លេខា​នូវ​យ៉​កម្នា​ក់បាន​បំពុល​ខ្លួនឯង​ដោយសារ​ធាតុ​ហ្គាស ព្រមជាមួយ​សំបុត្រ​ខ្លី​មួយច្បាប់​ដែល សរសេរ​សុំ​ឲ្យ​គេ​ចាក់​បទ Gloomy Sunday នេះ​ក្នុង​ពិធី​បុណ្យសព​របស់​នាង។ ប៉ុន្មាន​សប្តាហ៍​បន្ទាប់មក​ទៀត អ្នកទីក្រុង នូវ​យ៉​ក​ម្នាក់ទៀត​អាយុ៨២ឆ្នាំ​បាន​លោត​ទំលាក់ខ្លួន​ពី​អាគារ​កំពស់៧ជាន់ របស់គាត់ បន្ទាប់ពី​គាត់​លេង​ព្យា​ណូ​បទ​ចម្រៀង “មរណៈ” នេះ​រួចមក។ ក្នុង​រយៈពេល​បន្តបន្ទាប់​មកទៀត យុវជន​នៅ​ទីក្រុង​រ៉ូម​ដែល​បាន​ស្តាប់​បទ​អពមង្គល​នេះ​បាន​លោត​ទំលាក់ខ្លួន​ពីលើ​ស្ពាន​ស្លាប់​ម្នាក់ទៀត។

សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បានចេញ​សេចក្តីរាយការណ៍​អំពី​ករណី​ស្លាប់​ប្រហែល​គ្នា​ជាច្រើន ដែល​មកពី​មូលហេតុ​បទ​ចម្រៀង​មួយ​នេះ​របស់ លោក Seress ។ សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ពី​ករណី​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍ បាន​ចាក់​បទ​នេះ​សារ​ចុះ​សា​ឡើង​ជាង ៧៨ដងដោយ​សំលេងឭៗធ្វើ​ឲ្យ​អ្នកជិតខាង​មានការ​ភ័យខ្លាច​និង​ខឹងសម្បា​យ៉ាងខ្លាំង ខណៈ​ពួកគេ​បានដឹង​ឭ​អំពី​ផល​អាក្រក់​នៃ​បទ​នេះ​រួចហើយ។ ក្បាល​ឧបករណ៍​ចាក់​ថាស​ចម្រៀង​ចេះតែ​បន្ត​លេង​បទ​នេះ ម្តង​ហើយ​ម្តងទៀត​មិន​ឈប់។ បន្ទាប់មក​អ្នកជិតខាង​បានសំរេច​ចិត្ត​ទំ​លុះ​ទ្វា​ចូលទៅ ស្រាប់តែ តែ​ឃើញ​ស្ត្រី​រូបនោះ​អង្គុយ​ស្លាប់​លើ​កៅអី​ដោយ​លេបថ្នាំ​រម្ងាប់​អារម្មណ៍​លើស​កំរិត។

រហូតមក​រាប់​ខែ​កន្លងមក ដោយ​សារភាព​ចម្លែក​នៃ​បទ​នេះ ដែល​នាំ​ឲ្យ​មាន​មរណៈភាព ជាច្រើន ដែល​គេ​សន្មត​ថា​មកពី​បទ Gloomy Sunday នេះ​បានធ្វើ​ឲ្យ​នាយក​វិទ្យុ BBC សំរេចចិត្ត​បិទ​បទ​នេះ​មិន​ឲ្យ​ចាក់ផ្សាយ​តាម​រលកធាតុអាកាស។ និយាយ​ពី​ប្រទេស​បារាំង​ឯ​ហ្នេះ​វិញ Rizzo Seress ដែលជា​អ្នកនិពន្ធ​បទ​នេះ​ក៍មាន​ជួបប្រទះ​នូវ​សំ​ណាំង​អាក្រក់​ជាមួយនឹង​មរណៈភាព​របស់​មិត្តស្រី​របស់គាត់ ដោយសារ​បទ​របស់គាត់​ដែរ។ គាត់​បាន​សរសេរ​ទៅសុំ​ទោស និង​សុំ​សម្រុះសម្រួល​គ្នា​ជាមួយ​មិត្តស្រី​របស់គាត់ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​មាន​ព័ត៌មាន​អាក្រក់​កើតឡើង។ Seress បាន​ដំណឹង​ពី​ប៉ូលីស​ថា អតីត​មិត្ត​ស្ត្រី​របស់គាត់​បាន​លេបថ្នាំ​សម្លាប់ខ្លួន ហើយ​នៅក្បែរ​ខ្លួន​នាង​មាន​ថាស​បទ​ចម្រៀង Gloomy Sunday នេះដែរ។

ចុងឆ្នាំ១៩៣០ នៅពេល​ដែ​ពិភពលោក​វឹកវ​ដោយ​សង្គ្រាមលោក​ជាមួយនឹង ហ៊ី​ត្លែ បទ​ចម្រៀង​អពមង្គល​របស់លោក Seress ត្រូវបាន​បំភ្លេចចោល ប៉ុន្តែ​ថាស​ចម្រៀង និង​អត្ថបទ​ចម្រៀង​នេះ​នៅមាន​ជីវិតខ្លះៗនៅឡើយ (ហើយក៍​មាន​ខ្លះ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត តួយ៉ាង​ដូច​អត្ថបទ​ដែល​អ្នក​កំពុងតែ​អាន​នេះ​ស្រាប់) សំរាប់​អ្នក​ដែល​ចង់ដឹងថា​ទំនុកភ្លេង​មរណៈ​នេះ​នៅមាន​ឥទ្ធិពល​ដែលជា​ដើមហេតុ​នៃ​សេចក្តីស្លាប់​របស់​វា​កន្ល​ង​មក​រហូតដល់​ឥឡូវ​ឬ​ទេ? ៕

តោះ នាំ​គ្នា​ស្ដាប់​បទ​នេះនៅ​​ តែ​ហាម​ទៅ​សម្លាប់​ខ្លួន​ដូច​ពួក​គេ ឮ​នៅ?  

———-

សំឡេង​ព្យាន់​ណូ​សុទ្ធ


———-

សំឡេង​​មាន​អ្នក​ច្រៀង



Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

9 Responses to បទ​ចម្រៀង Gloomy Sunday ដ៏​ល្បី​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​សម្លាប់​ខ្លួន​រាប់រយ​នាក់

  1. សុភាជ says:

    ស្តាប់អត់យល់ទេ​!!!!​

  2. Malavy Son says:

    “Gloomy Sunday”

    Sunday is Gloomy, ថ្ងៃ​អា​​ទិត្យ​គឺ​ជា​ថ្ងៃ​ដែ​ល​ខ្មៅ​ងងឹត
    My hours are slumberless, ឱកាស​របស់​ខ្ញុំ​នៅ​តែ​ដើរ​ទៅ​មិន​ឈប់​ឈរ
    Dearest, the shadows I live with are numberless​​​ ជូន​​ចំ​ពោះ​​អ្នក​​ជា​​ទី​​ស្រ​លាញ់​​ភាពខ្មៅងងឹតដែលខ្ញុំបានរស់នៅគឺច្រើនអនេក
    Little white flowers will never awaken you ​ទោះ​​ជា​ផ្កា​ពណ៍​ស​ដ៏​ស្រស់​ស្អាត​ក៏មិនអាច​ធ្វើឲ្យ​​អ្នក​ដឹង​ខ្លួន

    Not where the black coach of sorrow has taken you គ្មាន​កន្លែងណា​ដែលមានបង្រៀនថាភាពទុក្ទព្រួយនឹង​ទទួលយកអ្នក​
    Angels have no thought of ever returning you សូម្បីតែទេវតា​ក៏​មិនដែល​គិត​ថា​នឹងប​ញ្ជូល​អ្នក​មកវិញ​
    Would they be angry if I thought of joining you?​ តើ​ពួក​គេ​នឹង​ខឹង​ដែលឬ​ទេបើ​ខ្ញុំ​គិតថាចង់ទៅ​ជួប​ជុំ​ជាមួយអ្នក​?
    Gloomy Sunday

    Sunday is gloomy
    with shadows I spend it all​ ខ្ញុំបានចំ​ណាយ​ពេលទាំង​អស់​នៅ​ជា​មួ​យ​នឹង​ភាពខ្មៅងងឹត
    My heart and I have decided to end it all​​​​ បេះដូងរបស់ខ្ញុំ​នឹង​ខ្ញុំ​បាន​សំ​រេច​ចិត្ត​នឹង​បញ្ច​ប់វា
    Soon there’ll be flowers and prayers that are sad, នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​វា​នឹង​មានផ្កាជា​ច្រើន​នឹង​សំលេងសូត្រ​ធម៍​ដ៏កំសត់
    I know, let them not weep, ខ្ញុំ​ដឹង​ថា​វា​នឹង​មិនធ្វើ​ឲ្យ​ពួក​គេសំ​រក់ទឹក​ភ្នែក​នោះ​ទេ
    Let them know that I’m glad to go វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចាក​ចេញ​ទៅ
    Death is no dream,​ ការ​ស្លា​ប់​មិន​មែន​ជា​សុបន្តិ
    For in death I’m caressing you សំ​រាប់​ការ​ស្លាប់​​ខ្ញុំគិតថា​វា​ជា​ការ​លួង​លោម​អ្នក
    With the last breath of my soul I’ll be blessing you ​ជា​មួយ​នឹងដង្ហើម​ចុងក្រោយ​នៃ​​ព្រលឹង​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ជូន​ពរ​អ្នក
    Gloomy Sunday

    Dreaming, I was only dreaming សុបន្តិ ខ្ញុំគ្រាន់តែជាការ​យលសប្តិមួយគត់​
    I wake and I find you ថាខ្ញុំ​ភ្ញាក់​ឡើង​នឹង​រកឃើញ​អ្នក
    Asleep in the deep of my heart, Dear ដែល​គេង​លង់លក់​យ៉ាង​ជ្រៀល​ជ្រៅ​ក្នុង​បេះ​ដូង​​របស់​​ខ្ញុំ​

    Darling I hope that my dream never haunted you អ្នក​ជា​ទី​ស្រលាញ់ ខ្ញុំ​សង្ឃឹមថា​សុបន្តិរបស់​ខ្ញុំ​នឹង​មិនតាមលង់បន្លាច​អ្នក​ឡើយ
    My heart is telling you how much I wanted you បេះដូង​របស់​ខ្ញុំ​បាន​ប្រាប់​​អ្នកថា​ខ្ញុំ​ចង់​បាន​អ្នក​ប៉ុណ្ណា
    Gloomy Sunday

  3. Tong says:

    Wooow..ពិតជាព្រឺសំបុរមែនពេលស្តាប់បទនេះ

  4. Thanak says:

    ស្តាប់ហើយមានអារម្មណ៏ ឯកកោ កំសត់ ព្រាត់ប្រាស់ តែគ្មានចង់ងាប់អីតិចទេលោកអើយ

  5. Samady KS says:

    បើ​ចឹង​ល្អ ហើយ ហា​ហា​ហា

  6. vichaka says:

    ស្តាប់ហើយដូចម៉េចមិនដឹងទេព្រឺព្រួចដែរតើ….

  7. kon kreal says:

    ប្រហែលមានជើងកបក្នុងចម្រៀងហ្នឹងហើយ បានសំបូរអ្នកសម្លាប់ខ្លួន…

  8. raksmeycoco says:

    ម៉េចចឹង ណ?????ស្តាប់ទៅធម្មតា​តើ!!!

  9. Amra Mary says:

    ស្ដាប់ហើយគួរ ឲ្យខ្លាចតិចតិចដែរ…ប៉ុន្តែអត់អីផង..

Leave a Reply