សកម្មភាពការងារ មនុស្សធម៌ ៧ភូមិ ស្ថិតក្នុងស្រុកចំនួន៤
កាលពីថ្ងៃទី ៤រហូតដល់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១២ នេះខ្ញុំបានចុះទៅកាន់ភូមិចំនួន ៧កន្លែង និង ស្រុកចំនួនបី ក្នុងនោះមានដូចជា៖ ស្រុកអង្គស្នួល ស្រុកគងពិសី និងស្រុក ឧត្តុង្គហើយក៏មាននៅក្នុងភ្នំពេញនេះផងដែរគឺ ខណ្ឌសែនសុខ បើសរុបទៅគឺមាន ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និង ក្រុងភ្នំពេញ ដែលនៅម្ដុំជនបទ «ភូមិ អន្លង់ក្ងាន)។
ការងារនេះគឺជាលក្ខណៈមនុស្សធម៌សុទ្ធសាធ ដែលផ្ដើមចេញពីការស្ម័គ្រចិត្តរបស់ក្រុមគ្រូពេទ្យចល័តមកពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Faith Medical Mission «បេសកកម្មក្រុមគ្រូពេទ្យចល័តដោយជំនឿ»។
ការងារនេះយើងបានអនុវត្តន៍ជោគជ័យ គ្មានបញ្ហាអ្វីដែលគួរអោយកត់សម្គាល់នោះទេ។ គោលបំណងនៃការងាររបស់ក្រុមនេះគឺ ដើម្បីជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្នុងសេវាកម្មដែលយើងបានធ្វើនោះមានដូចជា៖ ពិនិត្យជំងឺទូទៅ ពិនិត្យភ្នែកតាមបច្ចេកទេសត្រឹមត្រូវហើយ ចែកវែនតាមីញូប និងការងារដកធ្មេញ។
ជាងនេះទៅទៀត ក៏មានក្រុមការងារដែលជនជាតិបរទេសទាំងនោះ បានចូលរួមបរិច្ចាគជាទឹកប្រាក់ផ្ទាល់ខ្លួនម្នាក់បន្តិចបន្តួច សរុបទៅគឺអស់រាប់ពាន់ដុល្លារ ដើម្បីប្រមូលជួយដល់ជនក្រីក្រមួយចំនួនសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរ ដែលហួសពីសមត្ថភាពរបស់យើង ដូចជាការវះកាត់ភ្នែក បកភ្នែក និងជំងឺបេះដូង រួមទាំងជំងឺប្លែកៗជាច្រើនប្រភេទថែមទៀតផង។
ចំណែកខ្ញុំឯណេះវិញគឺធ្វើការនៅផ្នែកខាងទន្តពេទ្យពិនិត្យ និងដកធ្មេញ ក្នុងនោះខ្ញុំគ្រាន់តែជាអ្នកបកប្រែ និងជំនួយការតែប៉ុណ្ណោះ។ អូខេ ខ្ញុំសូមបង្ហាញរូបថតមួយចំនួនដូចខាងក្រោម៖
សកម្មភាព កាងារ ជាមួយ ក្មេងៗ

ចែក លេខ រៀង ដើម្បី ចូល ពិនិត្យជំងឺ

ឌីយ៉ា សមាជិក អ្នក បកប្រែ

ពិនិត្យ សុខភាព មាត់ធ្មេញ

រុញឡាន នៅ ខេត្ត កំពង់ ស្ពឺ
ក្រុម អ្នក បកប្រែ

បញ្ចប់ ការងារ នៅ ខេត្ត តាកែវ








