ភស្តុតាងដែលបង្ហាញថាខ្មែរពិតជាអច្ឆរិយប្រទេស
ខ្មែរជាច្រើនតែងតែនិយាយថាខ្មែរអស្ចារ្យខ្មែរខ្លាំងខ្មែរមានអច្ឆិរយៈវត្ថុពិសេស គឺមានអង្គរវត្តនេះឯង ប៉ុន្តែតើមានខ្មែរប៉ុន្មាននាក់ដែលយល់ដឹងពីអង្គរវត្ត នឹងមានប៉ុន្មាននាក់ដែលដឹងថាខ្មែរនៅមានអ្វីៗផ្សេងវិសេសវិសាលច្រើនទៀត? ជាក់ស្តែងខ្ញុំបានទៅលេងទឹកដីអង្គរបានជាង ១០ដងទៅហើយ ប៉ុន្តែលើកណាក៏ដូចលើកណាដែរគឺខ្ញុំទៅគ្រាន់តែបានមើលសម្រស់នឹងស្ញប់ស្ញែងនូវការរចនាចម្លាក់ដ៍ស្រស់ស្អាតតែប៉ុណ្ណោះខ្ញុំពុំដែលដឹងរឿងរ៉ាវផ្សេងក្រៅពីហ្នឹងសោះឡើយ។
កាលពីចុងខែឆ្នូ ឆ្នាំ២០១១ ខ្ញុំក៏បានទៅលេងទីនោះម្តងទៀតជាមួយគូរដណ្តឹងខ្ញុំ ខ្ញុំចេះតែឆ្ងល់ថាហេតុអ្វីក៏គាត់ចេះតែដើរតាមអ្នកដឹកនាំភ្ញៀវដើរកំសាន្តចឹង? គាត់ប្រាប់ខ្ញុំថាដើរតាមគេទៅ ពេលគេនិយាយអីប្រាប់ភ្ញៀវយើងនឹងអាចយល់ដឹងតាមនឹងដែរ បើយើងមកមើលអង្គរដោយគ្មានដឹងអ្វីសោះ ចឹងបានត្រឹមតែមើលថ្មទាំងផ្ទាំងៗដោយគ្មានដឹងអ្វីសោះ។ ខ្ញុំគិតៗទៅគាត់ពិតជានិយាយត្រូវមែន ប៉ុន្មានលើកដែលខ្ញុំមកមើលអង្គរគឺបានតែសំលឹងៗនឹងដើរៗតាមគេតាមឯងគ្មានដែរចាប់អារម្មណ៏អ្វីផ្សេងពីនឹងទេ (ចុះអ្នកវិញដូចខ្ញុំដែលអត់?)។
តាមពិតនៅតាមចំលាក់នីមួយៗ ពិតជាមានភាពអាថ៌កំបាំងច្រើនរៀងៗខ្លួន សូម្បីតែតួអក្សរខ្មែរដែលប្រើប្រាស់រាល់ថ្ងៃនេះ។ ភាពភ្ញាក់ផ្អើលមួយដែលខ្ញុំពុំធ្លាប់ដឹង គឹការបកស្រាយរបស់យុវជនម្នាក់ឈ្មោះ Kim Heng នៅក្នុងក្រុម Biggest Group ដោយយកការស្វែងយល់ពីលេខ ២១, ១២, ៣៣, ៥ នឹងថ្ងៃទី២១ ខែ១២ ឆ្នាំ២០១៥ ត្រូវនឹងឆ្នាំរោង។ គាត់បានរៀបរាប់ត្រួសៗថា៖
គុណម្ដាយធាតុទឹក១២ គុណឳពុកធាតុដី២១ បង្កើតបានព្យញ្ជនៈក្មែរ៣៣តួ
របាំ ព្យញ្ជនៈ រ ក្លាយជាជើងរ ចេញ ប្រាំ ម្រាមដៃប្រាំដែលបង្ហាញពីទំរង់សិល្បៈក្មែរ ស្លឹកផ្លែផ្កា ផ្កាមាស ផ្កាដែលដុះក្នុងទឹកដីសុវណ្ណភូមិ របាំអប្សរា របាំនាគ របាំនៃសាវតាពូជនាគក្មែរ។
នាគក្បាល៩លើនាគក្បាល៥ តំណាងអោយ ការយល់ដឹងពី លោកុត្តរធម៌ទាំង៩ គឺមគ្គ៤ផល៤និព្វាន១ ទើបអាចចេញចាកបញ្ចខន្ធ ខន្ធ៥ដែលមាន រូប វេទនា សញ្ញា សង្សារ វិញ្ញាណ ដែលជាទុក្ខនៃការកើត ចាស់ ឈឺ ស្លាប់ ក្នុងវាលវដ្ដសង្សារ។
៥ តំណាងព្រះសម្មាសម្ពុទ្ធត្រាស់ក្នុងភទ្ទកប្ប តំណាង ប្រាំ របាំ ដែលយកម្រាមប្រាំបង្ហាញពីសាវតានាគ របាំនាគ ស្លឹកផ្លែផ្កា ផ្កាមាសដុះក្នុងដែនសុវណ្ណភូមិ ប្រាំក៏តំណាងអោយពូជផ្កាយដែរ ប្រាសាទកំពូលប្រាំ ដែលតំណាងក្បាលនាគ នៃបណ្ដុំផ្កាយនាគ។

- លក្ខណៈពិសេសនៃប្រាសាទខ្មែរ
ចំនែកឯថ្ងៃសុក្រទី២១ ខែ១២ ឆ្នាំ២០១២ វិញគាត់ថានឹងប្រាប់នៅពេលក្រោយ ប៉ុន្តែខ្ញុំបានចូលទៅអានវេបសាយរបស់គាត់ដែលមានឯកសារខ្លៈស្តីពីរឿងនេះបានឃើញថាវាត្រូវបានយកមកពីថ្ងៃ២១ ខែ៣នឹងថ្ងៃទី២១ ខែ៩ គ្រប់ពីរ៉ាមីតនៅម៉ិចស៊ីចកូ នៅអេស្ស៊ីប នឹងនៅប្រាសាទអង្គរមានហេតុចំលែក គឺព្រៈអាទិត្យរះចំកំពូលកណ្តាលនៃពីរ៉ាមីតនៅអេស្ស៊ីប នឹងនៅប្រាសាទអង្គរតូច ព្រមទាំងមានស្រមោលពស់លេចចេញនៅពីរ៉ាមីតប្រទេសម៉ិចស៊ីចកូ វាក៏បានបង្ហាញអំពីស្នាដៃនៃការសាងសងដ៏អស្ចារ្យរបស់អង្គរដើម្បើឲ្យដឹងច្បាស់ពីដំណើរផ្តាយ ដំណើរពេលវេលា គណិតវិទ្យា ដែលនៅលើពិភពលោកនេះគ្មានអ្នកណាអាចធ្វើបាន។
មានរឿងជាច្រើនទៀតដែលយើងជាខ្មែរគួយល់ដឹង វាពិតជាអស្ចារ្យណាស់ តើអ្នកគិតដូចខ្ញុំអត់? ៕ សូមមើលបន្ថែមនៅទីនេះ
ដោយកញ្ញា សន ម៉ាឡាវី









សរសេរខុសពាក្យច្រើណាស់បងប្រុស!!!:D
ប៉ុន្តែបើតាមខ្ញុំដឹងចំពោះប្រាសាទដ៏អស្ចារ្យទាំងនេះគឺនៅមាន១ទៀតដែលខ្ញុំភ្លេចថានៅប្រទេសណាបាត់ហើយ គ្រាន់តែចាំថាវាជាប្រាសាទដែលបានលិចបាត់នៅកណ្តាលទៅក្នុងសមុទ្រយូរណាស់មកហើយ។ ហើយមនុស្សទើបតែរកឃើញវាទេ
បងអ្នកសរសេរ គាត់អ្នកកែចន្លោះប៉ុន្តែមិនដឹងគាត់កែយ៉ាងម៉េចបានជាលោតពាក្យ២ៗៗដងហើយបាត់ពាក្យច្រើនម្លឹងចឹង
ខ្ញុំកើតឆ្នាំ១៩៨៦ មិនដឹងថាប្អូនឬបងទេ តែខ្ញុំសូមហៅថាបងចុះ “អស្ចារ្យណាស់! ពូកែមែន បងម៉ាឡាវី”