រូបថតកូនទារកខ្មែរដែលគេបោះចោលក្នុងធុងសំរាម
នេះមិនមែនជាលើកទីមួយនោះទេ ធ្លាប់មានច្រើនករណីមកហើយ ប៉ុន្តែលើកនេះខ្ញុំសូមលើកយកសាច់រឿងមួយទៀតដែលបង្ហាញតាមរយៈរូបថតមួយសន្លឹកត្រូវបានគេបង្ហោះតាមទំព័រ Facebook។ ខ្ញុំមិនប្រាកដថាករណីនេះមានដើមហេតុយ៉ាងដូចម្ដេចនោះទេ តែតាមការសន្ទនារបស់ម្ចាស់រូបថតនេះ ឈ្មោះលោក សុផាត បានអោយដឹងថារូបថតទារកនេះជារូបពិត ហើយករណីនេះកើតឡើងនៅទីក្រុងភ្នំពេញតែម្ដង។
មនុស្សគ្រប់គ្នាដែលបានមើលសុទ្ធតែមាកំហឹងទាំងអស់ ដោយអ្នកខ្លះបានពោលថា ហេតុអ្វីបានជាឪពុកម្ដាយដាច់ចិត្តដល់ថ្នាក់នេះ? បង្កើតកូនហើយបោះចោល អន់ជាងឆ្កែ!ទៅទៀត។

ទារកក្នុងធុងសំរាម
ចំណែកខ្ញុំឯណេះក៏រន្ធត់ចិត្តខ្លាំងដែរបន្ទាប់ពីបានឃើញរូបភាពបែបនេះ ព្រោះថាទោះជាសត្វឆ្កែ មាន់ទា គោក្របី ក៏ដោយក៏ពួកវាចេះស្រលាញ់កូនរបស់ខ្លួនដែរដោយតាមមើលថែជាប់ជានិច្ច។ ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីបានជាឪពុកម្ដាយរបស់ទារកខាងលើនេះ យកកូនមកប្លុងចោលក្នុងធុងសំរាមបែបនេះទៅវិញ? បើទោះជាទារកនេះស្លាប់ក៏ដោយចុះ ក៏ត្រូវយកទៅកប់ឬធ្វើអ្វីផ្សេងដែលទំនងភ្នែកមើលជាងនេះបន្តិចដែរ មិនមែនយកមកចោលដូចសត្វធាតុនោះទេ។
មួយទៀតបើសិនជាករណីថា ទារកនេះមិនទាន់ស្លាប់ ហើយឪពុកម្ដាយក្រីក្រលំបាកមិនមានលទ្ធភាពចញ្ចឹមនោះក៏ត្រូវទាក់ទងទៅសមត្ថកិច្ច ឬអង្គការផ្សេងដើម្បីរកជំនួយ ឬរកអ្នកណាដែលមានសមត្ថភាពចិញ្ចឹមបីបាច់ ហើយប្រគល់ទារកនេះអោយទៅគេ ឬ អង្គការទៅចុះ ខ្ញុំជឿថាក្នុងលោកនេះមិនខ្វះទេមនុស្សដែលចង់បានកូនយកមកចិញ្ចឹម។
តើលោកអ្នកគិតដូចម្ដេចដែរចំពោះរូបភាពខាងលើ សូមផ្ដល់យោបល់ និង ជួយចែករំលែកអត្ថបទនេះទៅកាន់មិត្តភក្តិរបស់អ្នក។









អ្នកដែលយកទារកយកទេៅបោះចោល ប្រាកដជាមានកម្មពារ
if they don’t want the baby just leave it infront of any big house, the house owner will happy take care or send them to any orphanage
ចុះពីមែ៉ណាមួយ អីក៏សាហាវជាមាន់ ជាងឆ្កែទៅទៀតនោះ បើវាមិន ត្រូវការកូនចឹង វាប្រឹងទុកគ្នារហូតដល់ កើតមកធ្វើអី មីមែ៉មួយនេះជាតិក្រោយ អាចនឹងកើតទៅ ជាដី ឆូលី ហើយមើលទៅ
តិរច្ឆានមែន! អាក្រក់ជាងឆ្កែទៀត!!!!!!!!!!!!!!!!!!
kloj jet mong
ជាធម្មតា ដែលព្រះបានបង្កើតសត្វលោកមក រមែងតែងតែមានលំបាក និងសេចក្តីសុខ និងគ្រប់សព្វបែបយ៉ាង ទាំងសត្វ រុក្ខជាតិ កចេះស្រលាញ់កូន និងការពារកូនរបស់ខ្លួនដោយមិនគិតពីជីវិត្តខ្លួនឯងដែ អោយតែកូនរបស់ខ្លួនមានសេចក្តីសុខ។ តួយ៉ាង ហេតុអ្វីបានជាឪពុកម្តាយទារកមួយនេះ គ្មានគុណធម៌ និងភាពជាមនុស្ស រឺជាសត្វសោះអញ្ចឹង… តើពួកគេជាអ្វីទៅ? ក្នុងនាមខ្ញុំជាអ្នកកាន់សាសនាម្នាក់ ខ្ញុំសូមបន់ស្រន់ចំពោះព្រះគ្រប់ស្រទាប់វណ្ណៈ គ្រប់សាសនា ទាំងឡាយ និងគ្រប់ៗជំនឿសាសនាទាំងអស់ មេត្តាដាក់បណ្តាស់សារឪពុកម្តាយទារកមួយនេះ ដោយកម្មតាមផ្តន់ទាអស់មួយជីវិត្ត ជួបតែរឿងអាក្រក់ៗក្នុងឆាកជីវិត្ត កម្មតាមផ្តន់ទាជារៀងរាល់ពេល បរាជ័យគ្រប់ៗភារៈកិច្ច សូមអោយឪពុកម្តាយទារកមួយនេះស្លាប់ដោយវេទនាជាទីបំផុត ដូចជា គេកាប់ផ្តងបន្តិចៗ ជាកុងៗ កបានដែ។។
this is a message directly to Kamarutin “PLease, Do not say you are Buddhist. You have no quality of a Buddha follower.” Buddha never teaches you to think about revenge or harm toward anyone even though that person is a monster in both perception and behavior.
I’m terribly sorry about this baby’s life but I also take consideration toward the parents’ action.What was the cause behind their action? I am sure we as human have care instinct for our off-spring’s survival. However, these instinct might have eliminated from this person because of certain pressures. It could be social, cultural, or financial pressure. Moreover, you have to think about education. I am sure you all might realize this cruel person has little or no education.
I was you I would think deeply about Cambodian society because I blame the parent’s baby entirely. However, I agree that the parent did make an unacceptable mistake. From this case, we all should think about how to prevent this event from happen in the future through disclosure the cause instead of just looking at this consequence.
it is sad to see Buddha follower is full of revenge. if more people think like Kamarutin, Cambodia would never be a peaceful place.
mom nis ped chea non cheang ach dog teat monus ort 70