ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ព័ត៌មាន​រឿង​ដី​ធ្លី​នៅ​ស្រុក​ខ្មែរ​ផ្អើល​ពិភព​ អីនធឺណិត

មួយ​រយៈ​ចុង​ក្រោយ​នេះ​ខ្ញុំ​ឃើញ​ថា ស្រុក​ខ្មែរ​យើង​កំពុង​មាន​អំពើ​ហឹង្សា​រ​ជា​ច្រើន​បាន​កើត​ឡើង ព្រឹត្តិការណ៍​នោះ​សុទ្ធតែ​និយាយ​អំពី ការ​អភិវឌ្ឍន៍​ដោយ​បណ្ដេញ​ពល​រដ្ឋ​ចេញ​ពី​ភូមិ​ហើយ​​យក​ដី​អោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​។ គ្រប់​សារព័ត៌មាន​សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​អំពី​ករណី​នេះ​សឹង​តែ​ទាំង​អស់ ​ខ្លាំង​ជាង​គេ​បំផុត​គឺ​ក្នុង​បណ្ដាញ​សង្គម Facebook ឃើញ​ថា​មាន​បង្ហោះ​រូប​ថត និង វីដេអូ​ឃ្លឺប​ជា​ច្រើន​! សូម​មើល​សេចក្ដី​ដក​ស្រង់​ត្រួស​ៗ​ដូច​ខាង​ក្រោម៖​

អភិវឌ្ឍន៍

អភិវឌ្ឍន៍

dvelept in cambodia

តវ៉ា អោយ បញ្ឈប់ ការ បណ្ដេញ ពលរដ្ឋ

ប៉ូលីស​វាយ​ក្មេង

ប៉ូលីស វាយ ក្មេង

ប្រភព​ពី​វិទ្យុ​អាស៊ី​សេរី​៖

ពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អភិបាល​សាលា​ក្រុង​ជួយ​រក​ដំណោះ​ស្រាយ​ដល់​ពួក​គាត់​ក្នុង​ការ​អភិវឌ្ឍ​តំបន់​បុរី​កីឡា​នោះ។ មុន​ពេល​ដែល​សមត្ថកិច្ច​បង្ក្រាប ស្ត្រី​អ្នក​តវ៉ា​ពីរ​នាក់​បាន​ដោះ​អាវ​ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​សាលា​ក្រុង​ចេញ​មក​ជួប​ពួក​គាត់ ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ​ជាមួយ​អ្នក​ភូមិ  ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មក​ជួប​ពលរដ្ឋ​ឡើយ។ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​សមត្ថកិច្ច​កង​អន្តរាគមន៍​ប្រដាប់​ដោយ​ដំបង និង​ខែល​ការពារ​ផង បាន​ផ្ទុះ​ហិង្សា​ជា​មួយ​ពលរដ្ឋ​អ្នក​តវ៉ា ហើយ​បាន​ចាប់​អ្នក​តវ៉ា​ប្រមាណ ៥​នាក់​ដាក់​រថយន្ត​បញ្ជូន​ទៅ​ស្នងការ​នគរបាល។

អ្នកស្រី តូច វណ្ណា ពលរដ្ឋ​តំបន់​បុរី​កីឡា បាន​ថ្លែង​ថា ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ និង​គោរព​កិច្ច​សន្យា​នៃ​ការ​អភិវឌ្ឍ៖ «គឺ​គ្មាន​អ្វី​ក្រៅ​ពី​ខ្ញុំ​មក​ទាមទារ​ទីលំនៅ​របស់​ពួក​ខ្ញុំ​វិញ​ទេ។ ទី​១ គឺ​ខ្ញុំ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សាងសង់​អាគារ​ពីរ​បន្ថែម​ទៀត​ឲ្យ​គ្រប់ ១០​អាគារ​ដល់​ពួក​ខ្ញុំ។ ទី​២ ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​ពួក​ខ្ញុំ​ដែល​ជាប់​នៅ​ពន្ធនាគារ​ព្រៃ​ស គឺ​ឲ្យ​ដោះលែង​ពួក​ខ្ញុំ​មក​វិញ​មក ព្រោះ​ថា ពួក​ខ្ញុំ​អត់​មាន​ទោស​កំហុស​អ្វី​ធំ ដែល​ត្រូវ​យក​ពួក​ខ្ញុំ​ដាក់​គុក​នោះ​ទេ។ ទី​៣ គឺ​អ្វី​ដែល​បាន​ខូច​ខាត​នៅ​បុរី​កីឡា គឺ​ដូច​ជា​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង​អស់​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​កម្ទេច​អស់​រលីង»

​ប្រភព​ពី វិទ្យុ វីអូអេ សម្លេង​សហរដ្ឋ​អាមេរិក

ក្រុម​មន្ត្រី​ប៉ូលិស​ប្រដាប់​ដោយ​ខែល​ និង​ដំបងឆក់​ជា​ច្រើន​រាប់រយ​នាក់​បាន​មក​បំបែក​ការ​តវ៉ា​របស់​ក្រុម​អ្នក​ស្រុក​ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​បាន​តបត​ទៅ​វិញ ​ដោយ​គប់​ដប​ទឹក​សុទ្ធ​ នឹង​យក​សម្លៀកបំពាក់​មក​វាយ​តប​នឹង​សមត្ថកិច្ច។ ពួកគេ​បាន​ស្រែក​ដាក់​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ថា៖

«មិន​ចេះ​ខ្មាស​គេ​ទេ! ​មក​រក​រឿង​ប្រជាជន ​ទាំង​របាំង​ការពារ​ទៀត ​ចំណែក​ឯ​ប្រជាជន​ដៃ​ទទេ​សុទ្ធសាធ»។ ការ​ប៉ះទង្គិច​គ្នា​សារ​ជា​ថ្មី​ម្តង​ទៀត​រវាង​អ្នក​ភូមិ​បុរីកីឡា​ជាមួយ​នឹង​សមត្ថកិច្ច​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ភូមិ​បឹងកក់​ផង​នោះ ​ពុំ​មាន​របាយការណ៍​ណាមួយ​បង្ហាញ​ពី​អ្នក​រងរបួស​ទេ។ ​ក៏ប៉ុន្តែ​មាន​ភូមិ​បុរីកីឡា​ចំនួន​៥​នាក់ ​និង​អ្នក​ភូមិ​បឹងកក់​ម្នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ចាប់​ខ្លួន។

លោក ​កើត ​ឆែ ​នាយក​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​សាកសួរ​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​តាម​សំឡេង​ដើម​ថា៖ «ថា​អ្នក​ឯង​ឃើញ​គេ​ធ្វើ​អីហ្នឹង! ​គេ​ធ្វើ​យ៉ាងម៉េច​ អ្នក​ឯង​មើល​តាម​ហ្នឹង​ទៅ។ ​គេ​ចាប់​យក​ទៅ​ណា​ដឹង​តាម​ហ្នឹង​ទៅ​ វិនិច្ឆ័យ​អីញ្ចឹង​ទៅ! ​លោក​ឯង​ឃើញ​គេ​ធ្វើ​អី​អត់? ​លោក​ឯង​មាន​ភ្នែក​ដែរ​ ខ្ញុំ​មាន​ភ្នែក​ដែរ​! ​ឃើញ​ថា​ម៉េច​ និយាយ​អញ្ចឹង​ទៅ!»

ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ញត្តិ​ដែល​បាន​ដាក់ជូន​ទៅ​សាលាក្រុង​កាល​ពី​លើក​មុន​ មិន​មាន​ការ​ឆ្លើយ​តប ​និង​អើពើ​ពី​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ទេ។ ពួកគេ​បាន​ស្រែក​អំពាវ​នាវ​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ឱ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នេះ៖ «សព្វ​ថ្ងៃ​ហ្នឹង​ពួក​ខ្ញុំ​វេទនា​ណាស់​! ​គ្មាន​ទីជម្រក​អី​ទាំង​អស់! ​មាន​តែ​ម្រាម​ដៃ​ដប់​ សូម​អំពាវនាវ​ឲ្យ​សម្តេច​ជួយ»

Related Posts Plugin for WordPress, Blogger...

Leave a Reply