បើចង់ស្រលាញ់នារីខ្មែរ តើឱ្យខ្ញុំត្រូវធ្វើដូចម្ដេច?
នេះជារឿងពិតរបស់បុរសម្នាក់ជាជនជាតិ ស្វីស គាត់បានស្រលាញ់នារីខ្មែរតែមិនដឹងថាត្រូវធ្វើដូចម្ដេចនោះទេ គាត់បានសរសេរអត្ថបទរៀបរាប់អំពីរឿងពិតរបស់គាត់ បង្ហាញក្នុង Online Forum ដោយសារតែមានការចាប់អារម្មណ៍នោះ ខ្ញុំសូមធ្វើការបកប្រែទាំងស្រុងដូចតទៅ៖
រឿងពិតរបស់ខ្ញុំពិតជាស្មុគស្មាញហើយវែងឆ្ងាយណាស់ តែខ្ញុំបាន ព្យាយាមសង្ខេបអោយខ្លី ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអានយល់ទៅចុះ។
ខ្ញឈ្មោះ Johan, ហើយជាជនជាតិ ស្វិស មានអាយុ ២៤ឆ្នាម, តាមទម្លាប់របស់ខ្ញុំ ខ្ញុំចូលចិត្តដំណើរកម្សាន្តណាស់ ពិសេសគឺតំបន់អាស៊ីនេះតែម្ដងខ្ញុំបានទៅសឹងតែគ្រប់ប្រទេសនៅអាស៊ីនេះទៅហើយ។
កាលពីអំឡុងខែ ធ្នូ ឆ្នាំ២០១១ ខ្ញុំបានជួបនារីខ្មែរម្នាក់នៅឯប្រទេសថៃ រូបរាងរបស់នាងសម្បុរស្រអែម មើលទៅពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលជាពួកនៅប្រទេសលោកខាងលិច ខ្ញុំគិតថានាងជាមនុស្សសិចស៊ីមែនទែន។ ខណៈនោះពួកយើងបានអង្គុយក្បែរគ្នានៅក្នុងហាងម៉ាស្សាមួយកន្លែង (នាងក៏ជាភ្ញៀវចូលម៉ាស្សាដែរដូចខ្ញុំដែរ)។
ក្រោយមកពួកយើងបានទៅក្រៅ ចូលហាងញាំអី ផឹកស្រាជាមួយគ្នា រួមទាំងមិត្តភក្តិរបស់នាងប៉ុន្មាននាក់ទៀតផងដែរ។ ខ្ញុំ និងនារីម្នាក់នោះ រួមទាំងមិត្តភក្តិនាងក៏បានទៅផ្ទះជាមួយខ្ញុំ លុះព្រឹកឡើង មិត្តភក្តិរបស់នាងបានត្រលប់ទៅវិញ ហើយយើងទាំងពីរនាក់ក៏បានរួមភេទជាមួយគ្នា។
គ្រានោះខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនាងបានប្រាប់ខ្ញុំថា នាងធ្លាប់មានសង្សារនិងគេងជាមួយសង្សាររបស់នាងតែម្នាក់ប៉ុណ្ណោះ (កាលនាងអាយុ២០ឆ្នាំ) ហើយខ្ញុំជាមនុស្សទី២ ដែលនាងគេងជាមួយ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ ខ្ញុំធ្លាប់ដឹងថា ប្រទេសខ្មែរគឺជាប្រទេសមានវប្បធម៌ល្អណាស់ ហើយនារីខ្មែរក៏មិនមែនងាយគេងជាមួយអ្នកណាផ្ដេសផ្ដាស់នោះដែរ ចឹងហើយទើបធ្វើអោយខ្ញុំគិតថាសំដីរបស់នាងអាចជាការពិត ហើយខ្ញុំប្រហែលជាមានសំណាងដែរហើយមើលទៅ។
នាងបានបបួលខ្ញុំទៅដើរលេងជាមួយគ្នា នៅតាមខេត្តក្នុងប្រទេសថៃ ហើយក៏ទៅស្រុកខ្មែរផងដែរ ខ្ញុំបានយល់ព្រមហើយក៏ទៅទាំងអស់គ្នា។ ពួកយើងបានដើរលេងជាមួយគ្នារហូតដល់ថ្ងៃដែលខ្ញុំត្រូវត្រលប់មកផ្ទះរបស់ខ្ញុំ (បានប្រហែលជា ២សប្ដាហ៍) ។ នាងបានប្រាប់ខ្ញុំដែរថា នាងជាកូនអ្នកមានម្នាក់នៅកម្ពុជា ហើយនាងមកប្រទេសថៃដើម្បីសិក្សា។
ខ្ញុំសប្បាយចិត្តណាស់ដែលបានដើរលេងជាមួយនាង និងចំណាយពេលជាច្រើនជាមួយនាង ប៉ុន្តែខ្ញុំដាច់ខាតក៏ត្រូវដល់ពេលទៅប្រទេសរបស់ខ្ញុំវិញដែរ នាងបានប្រាប់ខ្ញុំថា នឹងមកលេងខ្ញុំនៅប្រទេសស្វិសនៅប៉ុន្មានខែក្រោយបន្ទាប់ពីខ្ញុំត្រឡប់មក ស្វីស វិញ។ ខ្ញុំបានឆ្លើយតបយ៉ាងរហ័សវិញថា អូខេ! ខ្ញុំស្វាគមន៍ជានិច្ច រីករាយនឹងទទួល! ប៉ុន្មានសប្ដាហ៍ក្រោយមកនាងបាន Call មកប្រាប់ខ្ញុំថា នាងត្រូវចោរប្លន់យកកាបូបលុយរបស់នាង អស់ហើយ ឥឡូវនេះត្រូវការលុយ ៣០០ដុល្លារសម្រាប់ថ្លៃជួលផ្ទះ។ ខ្ញុំអាណិតនាងក៏បានផ្ញើអោយនាងតាមសំណូមពរ។
លុះដល់ថ្ងៃបុណ្យចូលឆ្នាំ (Eve New Year) នាងបាន Call មកខ្ញុំប្រាប់ខ្ញុំថា ក្រុមគ្រួសាររបស់នាងបានបង្ខំឱ្យបានទៅរៀបការជាមួយបុរសម្នាក់ផ្សេងទៀត តែនាងមិនព្រមឡើយ នាងតែងប្រកែកជានិច្ច នាងប្រាប់ថានាង ទាល់តំរិះហើយ មិនដឹងត្រូវធ្វើបែបណានោះទេ។ ភ្លាមនោះខ្ញុំគាំស្ញិញ រកនិយាយអ្វីមិនចេញ! នាងបានបង្ខំឱ្យខ្ញុំទៅជូបនាង ឮដូច្នោះខ្ញុំបានសម្រេចធ្វើដំណើរចេញពីប្រទេសស្វិស ទៅកាន់ក្រុងបាំងកក ប្រទេសថៃដើម្បីជួបនាងម្ដងទៀត។ នាងបានមកជួបខ្ញុំហើយនិយាយថា នាងបានព្យាយាមរត់គិចពីគ្រួសារដើម្បីមកជួបខ្ញុំ នាងចង់រស់នៅជាមួយខ្ញុំ។ ពួកយើងបានដើរលេងជាមួយគ្នាម្ដង ខ្ញុំក៏ព្យាយាមធ្វើ វីសា ដើម្បីធានាអោយនាងបានមករស់នៅប្រទេស ស្វីស ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្រលាញ់នាងកាន់តែខ្លាំងជាងមុនព្រោះតែអនុស្សាវរីយ៍ជាច្រើន។ ប៉ុន្តែរំលងបានប្រហែលជា ២ សប្ដាហ៍ក្រោយមកខ្ញុំ ចាប់ផ្ដើមកត់សម្គាល់ថា រឿងរ៉ាវដែលនាងបានប្រាប់ខ្ញុំពីមុនមកនោះ សុទ្ធតែជារឿងកុហកបំភ័ន្តភ្នែករបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំមានការសង្ស័យច្រើនចំពោះនាង តែខ្ញុំរកភស្តុតាងមិនទាន់បាន ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លះៗដែល ខំទុកចិត្តនាង។
ខ្ញុំដល់ពេលត្រូវត្រលប់មកប្រទេស ស្វីស វិញម្ដងទៀត ហើយវីសា និងការធានាអោយនាងប្រទេសរបស់ខ្ញុំក៏ត្រូវបាន បដិសេធពេលនាងទៅសម្ភាសន៍។ នាមួយនាងបាន Call មកខ្ញុំហើយនិយាយថា នាងបានលេបថ្នាំច្រើនគ្រាប់ណាស់ នាងចង់ស្លាប់ទើបធ្វើបែបនេះ។ យើងបាននិយាយទូរស័ព្ទជាមួយគ្នាប្រហែលជា ជាង១សប្ដាហ៍ទៀត ខ្ញុំព្យាយាមរកមធ្យោបាយផ្សេងដើម្បីនាំនាងមករស់នៅ ប្រទេសរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលខ្ញុំជួបជាក់ស្ដែង និងដឹងច្បាស់ៗ ចំពោះហេតុការដែលនាងតែងកុហក ម្យ៉ាងទៀតនាង និងខ្ញុំសុទ្ធតែនៅក្មេងដូចគ្នា (អាយុទើបតែ 24-25) ប៉ុណ្ណោះយើងមិនអាចរៀបការបាននោះទេ ហើយខ្ញុំក៏មិនអាចចំណាយលុយចំពោះនាងគ្រប់ពេលនោះដែរ។
នៅថ្ងៃចុងបញ្ចប់ខ្ញុំបានផ្ញើលិខិតនិងឯកសារមួយចំនួនដល់នាង ស្រាប់តែធ្វើអោយខ្ញុំដឹងរឿងកុហកកាន់តែច្រើនបន្ថែមទៀត ហើយកាន់តែជាងច្បាស់មុនថែមទៀតផង។ ក្នុងអំឡុងពេលដែលនាងកំពុងតែមានខ្ញុំ នោះនាងក៏នាងបុរសដទៃទៀតដែរ នាងបានគេងជាមួយគេទៀតផង ខ្ញុំគិតថាប្រហែលមិនមែនជាស្រីល្អនោះ។ នាងបានគេងជាមួយប្រុសដទៃទៀត ប្រហែល ២ទៅ៣ នាក់ មុនពេលខ្ញុំត្រឡប់មកជួបនាង ព្រោះនាងបុរសម្នាក់បានប្រាប់ខ្ញុំថានាងជាមិត្តស្រីរបស់គាត់ ហើយមានរួបភេទជាមួយគាត់ ពីបីថ្ងៃមុននេះ។
ពេលខ្ញុំបានដឹងរឿងពិតទាំងអស់នេះ ហើយប្រាប់នាងថា ខ្ញុំលែងចង់និយាយជាមួយនាងទៀតហើយ ខ្ញុំមិនមែនស្អប់នាងទេ តែខ្ញុំអាណិតនាងទៅវិញ ហើយក៏មិនអាចនៅជាមួយនាងទៀតដែរ។ នាងយំខ្លាំងណាស់ ហើយព្យាយាមនិយាយពាក្យ សុំទោស ដាក់ខ្ញុំ តែខ្ញុំមិនអាចត្រលប់ក្រោយឡើង ព្រោះមែនតែប្រុសនៅខាងក្រៅឡើយ នាងក៏បានព្យាយាមទាក់ទងជាមួយប្រុសជាច្រើនទៀតតាមទំព័រ Facebook ។ ខ្ញុំដឹងយ៉ាងច្បាស់ថា នាងពិតជាកុហកខ្ញុំតាំងពីដើមដល់ចប់។
ក្រោយមកខ្ញុំឮដំណឹងតាមរយៈបងប្អូនជីដូនមួយរបស់នាងថា នាងកំពុងគេងនៅក្នុងមន្ទីរពេទ្យព្រោះនាងបានលេបថ្នាំដើម្បីសម្លាប់ខ្លួន ហើយបងប្អូនជីដូនមួយ ម្នាក់នោះក៏បានបន្ថែមថា នាងធ្វើអ្វីមួយសុទ្ធតែមានហេតុផល ហើយចង់អោយខ្ញុំជឿលើហេតុផលដែលខ្ញុំបានធ្វើបែបនេះ។ ខ្ញុំមិនជឿឡើយ ហើយក៏មិនច្បាស់ដែរថា តើនាងចង់បានតែលុយរបស់ខ្ញុំ ឬចង់បានប្ដីជាជនបរទេសដូចជាខ្ញុំ?
ហេតុដូចរៀបរាប់ខាងលើ ខ្ញុំពិតជាត្រូវការជំនួយពីអ្នកមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំចង់ដឹង ចង់យល់បន្ថែមអំពីវប្បធម៌ ទំនៀមទម្លាប់រស់នៅ របស់ប្រទេសខ្មែរបន្ថែមទៀត។ នៅប្រទេសរបស់ខ្ញុំ បើមានអ្នកកុហកម្ដងហើយម្ដងទៀត នោះគេចាត់ទុកថាជាមនុស្សឆ្កួត ឬប្រហែលមានជំងឺសរសៃប្រសាទអ្វីមួយហើយមើលទៅ។ ខ្ញុំចង់អោយមិត្តអ្នកអាន ណាដែលមកពីប្រទេសកម្ពុជាមេត្តាជួយពន្យល់ប្រាប់ខ្ញុំអំពី នារីខ្មែរខាងលើនេះផង ហើយតើទង្វើរបស់នាងជារឿងធម្មតាឬ? នារីខ្មែរភាគច្រើនមានចរិកដូចខាងលើ ឬអត់? នាងចំណាយពេលនិយាយទូរស័ព្ទជាមួយខ្ញុំរាល់ថ្ងៃ នាងបានចំណាយលុយផ្ញើវុត្ថុអនុស្សាវរីយ៍ពីកម្ពុជាមកខ្ញុំនៅប្រទេសស្វីស។
ខ្ញុំមិនដឹងថានាងកំពុងតែចង់បានអ្វីមួយពីខ្ញុំអោយប្រាកដនោះទេ! សូមជួយពន្យល់ផង… តើទង្វើនេះជាទង្វើរបស់នារីខ្មែរ ឬយ៉ាងណា? ហើយនារីខ្មែរភាគច្រើនមានចរិកដូចម្ដេច? សូមអគុណ….៕









ពុទ្ធោ គាត់ប៉ះចំស្រីបោកហើយ មិនមែនស្រីខ្មែរទេ >.<
ចុះស្រីស្អាតឯង ជាស្រីស្រីបោកឬអត់? ហេហេហេ
យើងមិនត្រូវថាគេថាជាស្រីបោកទេ ព្រោះរាល់នៃទង្វើ របស់គេ សុទ្ធតែមាន ហេតុផល ប៉ុន្តែ ហេតុផលនោះវា ល្អរឺអាក្រក់ យើងមិនដឹង។
western guys want to play with asian girls but when they know that she is good. sure they will crazy about her . what i see, try not to destroy our nation reputation by doing crazy thing make them look down us.