ក្មេងប្រុសជនជាតិឥណ្ឌាល មានជើង៤ ទទួលបានការវះកាត់
ព៏ត៌មាននេះត្រូវបានចុះផ្សាយក្នុងគេហទំព័រល្បីៗជាច្រើនក្នុងពិភពលោក ហើយក៏ធ្លាប់បានចុះផ្សាយក្នុងកម្មវិធីទូរទស្សន៍ជាតិរបស់ប្រទេសឥណ្ឌាផងដែរ។ នវជារឿងមួយដែលមិននឹកស្មានដល់ ដែលក្មេងប្រុសឥណ្ឌាម្នាក់រស់នៅក្នុងរដ្ឋ Kerala នៃឥណ្ឌាប៉ែកខាងត្បូងមានរូបរាងចម្លែកគួរអោយភ្ញាក់ផ្អើលព្រោះមានដុះជើងនៅលើក្បាលពោះរបស់គេ តាំងពីកើតមកម្លេះ។
តែជាសំណាងល្អបំផុតនោះគឺក្រុមគ្រូពេទ្យធ្វើការវះកាត់បានយ៉ាងជោគជ័យ ធ្វើអោយក្មេងម្នាក់នេះបានរួចផុតពីឥទ្ធពលនៃការរើសអើងក្នុងសង្គម។ មុនពេលវះកាត់ ក្មេងនេះមិនសូវមានមិត្តភក្តិដុចគេឯងនោះទេ ព្រោះតែក្មេងៗដទៃទៀតមិនសូវរាប់រក។
បើនិយាយអំពីឪពុករបស់ក្មេងនេះវិញក៏មានការមិនសប្បាយចិត្តផងដែរ ប៉ុន្តែជាការល្អមួយដែល ឪពុករបស់ក្មេងនេះអាចរកប្រាក់បានច្រើនគួរសមជារៀងរាល់ថ្ងៃ តាមរយៈភ្ញៀវទេសចរណ៍ ឬមនុស្សម្នាទូទៅបានជួយផ្ដល់ប្រាក់ជាការឧបត្ថម្ភផ្សេងៗ។ រូបមើលរូបភាពខាងក្រោម៖

ក្មេង ជើង ៤

ក្មេង ជើង ៤

ក្មេង ជើង ៤

មុន និង ក្រោយ វះកាត់








