ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

អ្នកណាត្រូវយោងអ្នកណា?

​ដោយ សន ម៉ាឡាវី

អ្នកណាត្រូវយោងអ្នកណា?

សំណាប​យោង​ដី​ស្រី​ត្រូវ​យោង​ប្រុស – ព្រះ​អើយ​ស្ដាប់​ចុះពាក្យ​ពេចន៏​ប្រុស​ប្រាណ

ទំលាក់​បន្ទុក​ទុក្ខឥត​ស្រាកស្រាន – កំហុស​ប៉ុន្មាន​ច្រាន​ឲ្យ​តែ​ស្រី។

ខ្លួន​ឯង​មិន​កើត​កំណើត​ខ្ជីខ្ជា – ខ្ជិល​ហើ​យជរា​ការងារ​ធ្វើហី

ឡេះឡោះ​មេះមោះ​សោះ​ប្រឹងហា​ស្ដី – ដៀល​គេថា​ស្រីអីមិន​ចេះជួយ។

ដេកផ្ងា​តែពោះ​រស់ចាំ​វេលា – ថ្ងៃ​ណាវេរា​ជាក់​ជា​ស្រីមួយ

មកធ្វើ​សំណាប​សាប​ដីលាស់​ត្រួយ – ត្បិត​អាច​លើក​ស្ទួយ​ជួយយិត​យោងដី។

បើដីរីង​ស្ងួត​ហួត​បែក​ក្រហែង – ដេក​ដួល​ឥត​ក្រែង​រមែង​ខ្សត់ជី

ទោះ​សំលា​បល្អ​បវរលូត​ខ្ចី – គង់​ដួលដល់​ដីខ្លីសូន្យ​សង្ខារ។

ដូច្នោះ​ឃើញ​ច្បាស់​ណាស់​ពិត​ដូ​ចថ្ងៃ – ដី​នឹង​ប្រុ​សថ្លៃត្រូវ​យោង​កន្និថា

សំណាប​អូនវិញ​ទេប្រុស​រៀមរ៉ា- កុំ​ពោល​មុសា​រថាបន្ទោស​ស្រី។

Related Posts Plugin for WordPress, Blogger...