ប្រវត្តិសម្ល ចាប់ ឆាយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន
ដោយសារតែឃើញបងប្អូនខ្មែរយើងនាំគ្នានិយាយអំពីសម្លប្រភេទនេះ ខ្ញុំក៏បានព្យាយាមស្វែងរកអំពីប្រវត្តិនៃសម្ល ចាប់ ឆាយតែរកមិនបានសោះ បានតែឯកសារមួយចំនួនគ្រាន់តែគោលខ្លះៗ។ ឱ្យតែដល់ថ្ងៃចូលឆ្នាំចិនម្ដង ប្រជាជនខ្មែរដែលមានស្រឡាយកាត់ចិន យួន ច្បាស់ជាបានញាំច្រើនគ្នាហើយមើលទៅ ប្រហែលជាចេញផោមមកក៏ធំក្លិនសម្ល ចាប់ឆាយដែរ ហាហាហា និយាយលេងទេ តោះ! និយាយចូលសាច់រឿងវិញម្ដង។
សម្លនេះមានឈ្មោះដើមថា Chop suey ( ភាសាចិន: 杂碎; ចិនបុរាណ: 雜碎; pinyin: zá suì; ) ។ នេះគឺជាម្ហូបដែលមានដើមកណើតមកពីប្រទេសចិន ដែលធ្វើឡើងមានគ្រឿងផ្សំជាច្រើនដូចជាសាច់មាន់ សាច់ជ្រូក បង្គារ សាច់គោ មឹក ពងទា ឬ ពងមាន់ និងមានផ្សំជាមួយបន្លែជាច្រើនចំនួនទៀត។ ម្ហូបប្រភេទនេះបានរីករាលដាលដល់ទ្វីអឺរ៉ុប និងផ្នែកអាស៊ីជាច្រើន រហូតដល់ពួកបច្ចឹមប្រទេសមួយចំនួនមានដាក់លក់នៅតាមហាងនាៗក៏មានដែរ ចំណែកស្រុកខ្មែរវិញភាគច្រើនគឺនៅពេលមានពិធីបុណ្យប្រពៃណីតែប៉ុណ្ណោះ។
ឈ្មោះម្ហូប Chop suey បានក្លាយជាម្ហូបដ៏ល្បីសម្រាប់ជនជាតិចិនកាត់ អាមេរិក កាត់ ហ្វីលីពិន កាត់ឥណ្ឌូនេស៊ី កាណាដាជាដើម ចំនែកនៅជនជាតិឥណ្ឌូនេស៊ីកាត់ចិនមួយចំនួនបានហៅឈ្មោះម្ហូបនេះថា Cap cai (雜菜, “ដែលមានន័យថា ម្ហូបបន្លែផ្សំគ្រប់មុខ”) ។ ម្ហូប Chop suey គឺត្រូវបានទទួលស្គាល់ថាបង្កើតឡើងដោយជនជាតិចិនដែលជាកូនកាត់អាមេរិក, ហើយមានប្រភពមកពីដំបន់ថៃសាន្ត Taishan ដែលជាស្រុកមួយចំណុះខេត្តខ្វាងតុង។ នេះគឺត្រូវបានកត់ត្រាមដោយអ្នកស្រាវជ្រាវដោយលោកបណ្ឌិត លី សុង ហ្វាន់ ដែលមានសញ្ញជាតិ ចិន-អាមេរិក នៅឆ្នាំ 1890។
ម្ហូប Chop suey បានកើតចេញជារូបរាងនៅក្នុងឆ្នាំ1884 ដែលបានកត់ត្រាក្នុងសៀវភៅវិជ្ជាធ្វើម្ហូបដោយលោក វុង ចិនហ្វូ ។លោកគឺ ជាចុងភៅល្បីល្បាញម្នាក់ ហើយម្ហូបនេះក៏អាចចាត់ទុកថាជាម្ហូបប្រពៃណីបែបជនជិនចិនផងដែរ។ កាលពីឆ្នាំ 1888 សៀវភៅវិជ្ជាធ្វើម្ហូបនេះបានបង្ហាញថា ការផ្សំគ្រឿងមានដូចជា បន្លែគ្រប់មុខ សណ្ដែកដី ស្ពៃក្ដោប សាច់មាន់ ជ្រូក មានទាំង ជីងចក់ និងទំទាំងឬស្សីផងដែរ តែលុះក្រោយមក ក្នុងឆ្នាំ 1898 ក៏ចាប់ផ្ដើមប្ដូរគ្រឿផ្ដំមួយចំនួនដូចជា មិនដាក់សត្វជីងចក់នោះទេ តែត្រូវដាក់ជាគ្រឿសមុទ្រវិញម្ដង។ ទាំងនេះសុទ្ធតែជាការដកស្រង់របស់ខ្ញុំខ្លះតែប៉ុណ្ណោះ ហើយសុំទោសផងដែលខ្ញុំមិនអាចរៀបរាប់អស់ ព្រោះភាសាអង់គ្លេសរបស់ខ្ញុំនៅស្ទើរណាស់ ខ្ញុំអានយល់ប៉ុណ្ណោះ ក៏សង្ខេបហើយសរសេរចែកជូនបងប្អូនបានប៉ុណ្ណឹងទៅចុះ។ បើមានអ្វីបន្ថែមសូម ជួយជាមតិយោបល់ផង ៕









loy nas…!
Oin nas. How could people with low knowledge of English become web editor and translate a topic to public. Your article was not mentioned about the reason why Chinese people choose chop souey for new year celebration and you didn’t even be able to finish the final part. What kind of document like this? Poor!
yes, thanks your idea, but remember this page is my personal page, i have spend my own money to make this for sharing experience or share what i knew. Here is not a business page. it’s non profite. បើមិនជួយជោក ជួយចែវកុំយកជើងរាវទឹក។ all people are different maybe you are good with history or some other general knowledge but i am not, anyhow i am better than you coz i have ability to make this website. isn’t it?