ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ប្រជាជន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ប្រឆាំង និង​ច្បាប់ SOPA&PIPA ?

បង​ប្អួន​ខ្មែរ​មួយ​ចំនួន​ដែល​ពុំ​ទាន់​បាន​តាមដាន​ព័ត៌មាន​ប្រហែល​ជា​មិន​ដឹង​ មិន​យល់​ទេ​មើល​ទៅ​? សូម្បី​តែ​ខ្ញុំ​ក៏​មិន​​បាន​ដឹង​ច្បាស់​អំពី​ព័ត៌មាន​នេះ​ដែរ ព្រោះ​រវល់​ពេក។ ដោយ​សារ​ឃើញ​នៅ​តាម​បណ្ដាញ​សង្គម​​ដូច​ជា Facebook ឃើញ​គេ​នាំ​គ្នា​ពិភាក្សា ​គ្នា​ច្រើន​​អំពី​រឿង​នេះ ក៏​ឆ្លៀត​សួរ​នាំ​មិត្ត​ភក្តិ និង​រក​ព័ត៌មាន​នេះ ស្រាប់​តែ​ខឹង​ឆេវ​តែ​ម្ដង​។

stop PIPA and SOPA

stop PIPA and SOPA

ខ្ញុំ​មិន​ពេញ​ចិត្ត​​នឹង​ការ​អនុវត្តន៍​ច្បាប់​នេះ​សោះ​ឡើយ ហើយ​ប្រជាជន​​រាប់​រយ​លាន​នាក់​នៅ​ក្នុង​ពិភព​លោក​ក៏​កំពុង​ខឹង​សម្បា នឹង​ច្បាប់​មួយ​នេះ​ផង​ដែរ ព្រោះ​ថា​បើ​ច្បាប់​នេះ​អនុវត្តន៍​ឡើង​មែន វា​អាច​ធ្វើ​អោយ​បាត់​បង​នូវ​ធនធាន​ចំណេះ​ដឹង ក៏​ដូច​ជា​ការ​ចែក​រំលែក​ផង​ដែរ​។
ច្បាប់ Stop Online Piracy Act (SOPA) ដែល​មាន​ន័យ​ថា​ជា​ច្បាប់​បញ្ឈប់​ការ​លួច​តាម​អ៊ីនធឺណិត និង​ច្បាប់ Protect IP Act (PIPA) មាន​ន័យ​ថា​ជា​ច្បាប់​ការពារ​ IP បាន​ធ្វើ​ឲ្យ​ពិភព​អ៊ីនធឺណិត​មាន​ការ​ច្រួល​ច្របល់​យ៉ាង​ខ្លាំង ព្រោះ​វេបសាយមួយ​ចំនួន​និង​ត្រូវ​បាន​បិទ ឬ Block ចោល​ព្រោះ​តែ​ចែក​រំលែក​ចំណេះ​ដឹង ឬ កម្មវិធី​ផ្សេង ដូច​ជា បទ​ចម្រៀង​ក៏​ដោយ​ក៏​ត្រូវ​បិទ​ចោក​ដែរ​។ មិន​ថា​​វេបសាយ​​ធំ ឬ​តូច​នោះ​ទេ មាន​ដូចជា Google, Wikipedia និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​កំពុង​ព្យាយាម​តវ៉ា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ច្បាប់​ទាំង​ពីរ​នេះ​អនុម័ត​បាន។
បច្ចុប្បន្ន​មាន​តែ​វិស័យ​ព័ត៌មាន​វិទ្យា​តែ​ប៉ុណ្ណោះ​ដែល​អាចធ្វើ​អោយ​យើង​អាច​ទទួល​ចំណេះ​ដឹង​គ្មាន​កំណត់ ចុះ​បើ​​មានការ​រឹត​បន្តឹង​បែប​នេះ តើ​យើង​ត្រូវ​ធ្វើ​បែប​ណា​?

សរុប​មក​វិញ តើ​បង​ប្អូន​ខ្មែរ​ប៉ុន្មាន​នាក់​ ដែល​ចូល​រួម​ប្រឆាំង​តវ៉ា​ជា​មួយ សភា​អាមេរិក​ដែល​​បាន​ពិភាក្សា​អំពី​ការ​អនុវត្តន៍​នេះ​ច្បាប់ តាម​ខ្ញុំ​ដឹង​ពី​ការ​ឆ្លើ​យ​​ឆ្លង​នៅ​ក្នុង Facebook ឃើញ​គេ​និយាយ​ថា ច្បាប់​នេះ​ត្រូវ​បាន​រំលាយ​ហើយ តែ​ទោះ​ជា​បែប​នេះ​ក្ដី ក៏​ខ្ញុំ រួម​ទាំង​ប្រជាជន ទូទាំង​ពិភពលោក កំពុង​តែ​បារម្ភ​ខ្លាច​កើត​ឡើង​វិញ​នៅ​ថ្ងៃ​មុខ ដូច​នេះ​ខ្ញុំ​សូម​គាំ​ទ្រ លោក Mark Zuckerburg និង កំពូល​អ្នក​ល្បី​ៗ​ជា​ច្រើន​ទៀត​ដែល​បាន​តវ៉ា​ប្រឆាំង​ជាមួយ SOPA & PIPA ហើយ​សង្ឃឹម​ថា​ថ្ងៃ​មុខ​ទៀត គេ​នឹង​មិន​​យក​រឿង SOPA & PIPA មក​និយាយ​ទៀត​ឡើយ​។

សម្រាប់​ការ​ចូល​រួម​ប្រឆាំង​តវ៉ា​សូម​យើង​រាល់​គ្នា​ចូល​រូម​ទី​នេះ

Related Posts Plugin for WordPress, Blogger...

One Response to ប្រជាជន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ប្រឆាំង និង​ច្បាប់ SOPA&PIPA ?

  1. ខ្ញុំ​គាំទ្រច្បាប់ SOPA&PIPA

Leave a Reply