ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

កម្មវិធី​កម្ចាត់​មេរោគ​របស់ Microsoft ពិត​ជា​ល្អ​ប្រើ​មែន​

កម្មវិធី​កម្ចាត់​មេរោគ​មាន​ច្រើន​ប្រភេទ​ណាស់ ខ្លះ​ផ្ដល់​ជូន Free រី​ឯ​ខ្លះ​ទៀត​ក៏​ចាំ​​បាច់​ត្រូវ​ទិញ​​ដែរ​ដើម្បី​បង្កើត​សុវត្ថិភាព​កុំព្យូទ័រ។ តែ​កម្មវិធី​នីមួយៗ​សុទ្ធ​តែ​មាន​មុខងារ​ផ្សេងៗ កាល​ពី​មុន​ខ្ញុំ​ធ្លាប់​ប្រើ​ប្រាស់ Kapersky full licience ដែល​ផ្ដល់​ជូន​ដោយ​លោក ឡាវ សុភ័ក្ត្រ ម្ចាស់​សំបុក​អាយធី​ តែ​ប្រើ​បាន​មួយ​ឆ្នាំ ឥឡូវ​នេះ​ផុត​កំណត់​ហើយ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ប្រើ​កម្មវិធី​ថ្មី​មួយ​ទៀត​ដែល​បង្កើត​​ឡើង​ដោយ​ក្រុមហ៊ុន ម៉ៃក្រូសុហ្វ ឃើញ​ថា​ពិត​ជា​ល្អ​មែន ចាប់​បាន​ពពួក មេរោគ​និង Spyware, Ad-ware, Virus ,Worm, Spam, Trojan, Phishing… មួយ​ចំនួន​បាន​យ៉ាង​ស្រួល​។

គោល​បំណង​ដែល​ក្រុម​ហ៊ុន​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ពុំ​មែន ដើម្បី​ប្រកួតប្រជែង​ជាមួយ​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​នោះ​ទេ តែ​ដើម្បី​ក្នុង​ន័យ​ចង់​ចូល​រួម​ជំរុញ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មរោគ​កុំព្យូទ័រ ដែល​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ជះឥទ្ធិពល​អាក្រក់ សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា។ ហើយ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ស្គាល់​សមត្ថភាព​របស់​វា​​រួច​មក​ហើយ។

microsoft security essential

microsoft security essential

Microsoft Security Essentials ជា​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​កម្ចាត់​មេរោគ​យ៉ាង​ប៉ិនប្រសព្វ មិន​ចាញ់​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​ទៀត​ឡើយ​ដូច​ជា Norton, Dr.Web, Kaspersky, AVG…នោះ​ទេ។ ហើយ​ឥឡូវ​នេះ Microsoft Security Essentials បាន​កំពុង​តែ​ពង្រឹង​ផ្នែក​សុវត្ថិភាព​នៃ​កម្មវិធី​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ដែល​បង្ក​លក្ខណៈ​កាន់​តែ​ប្រសើរ​ក្នុង​ការ​ថែរក្សា​ការពារ​សុវត្ថិភាព​ឯកសារ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​គ្នា ។ លក្ខណៈ​ពិសេស​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​រួមមាន ៖

  •  Graphic ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ប្រើ ព្រម​ទាំង​មិន​បណ្ដាល​មាន​ការ​រអាក់រអួល​ក្នុង​ពេល​បើក​ដំណើរ​ការ​ម៉ាស៊ីន​នោះ​ទេ។
  • ​បំពាក់​កម្មវិធី Firewall auto protection សម្រាប់​ជា​ជម្រើស​ដ៏​ប្រសើរ​នៅ​ពេល​ដែល​មាន​មេរោគ​សាហាវ វា​ចូល​មក​វាយលុក​តាម​រយះ Network ឬ​តាម​ឧបករណ៍​សម្រាប់​ផ្ទុក​ទិន្នន័យ​ផ្សេងៗ។ ហើយ​​ប្រិយមិត្ត​​អាច​ប្រើ​ជម្រើស​នេះ​បាន ដើម្បី​ផ្ដាច់​ឫសគល់​របស់ ​មេរោគ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ម៉ាស៊ីន ។
  • មាន​ប្រើ​ប្រាស់ Option Tools ចំនួន​តែ​ ៤ ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការ​កំណត់ឲ្យ​ប្រើប្រាស់​នៅ​ក្នុងកម្មវិធី ដែល​វា​បង្ក​នូវ​ភាព​ងាយ​ស្រួលដល់​អ្នក​ប្រើ​ប្រាស់ មិន​តែ​ប៉ុណ្ណោះ​សម្រាប់​ការ Update Virus Definition របស់ Microsoft Security Essentials វិញ​មាន​ភាព​ងាយ​ស្រួល ដោយ​ចំណាយ​តែ 5-10MB ប៉ុណ្ណោះ​នៅ​ពេល Update តាម​រយះ Internet សម្រាប់​ការ Update​ ដំបូង​គេ​បំផុត។

បើ​ចាប់​អារម្មណ៍​សូម​ចុច​ទី​នេះ​

Related Posts Plugin for WordPress, Blogger...

3 Responses to កម្មវិធី​កម្ចាត់​មេរោគ​របស់ Microsoft ពិត​ជា​ល្អ​ប្រើ​មែន​

  1. Bean Yim says:

    Install ទៅ វាប្រាប់ថា windows យើងឥត Pass Genuine ធ្វើម៉េចទៅ?

  2. Samady KS says:

    មក​ពី កុំព្យូទ័រ​ប្រើ​ប្រាស់ Window ដែល​មិន​​មាន Licience ឬ មិន​ទាន់ Crack បាន​ត្រឹម​ត្រូវ

  3. Thoeb Meta says:

    I’m Using This Program too. It’s Really Great and Easy to Use.

Leave a Reply