ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ខ្មែរ​ចាប់​ផ្ដើម​មាន​ជំលោះ​សាសនា​តាំង​ពី សម័យ​​អង្គរ​មក​ម្លេះ​

បច្ចុប្បន្ន​ខ្មែរ​យើង​កំពុង​ប្រកាន់​យក​ជំនឿ​លើ សាសនា​ព្រហ្ម​ និង​សាសនា​ព្រះ​ពុទ្ធ​បូក​បញ្ចូល​គ្នា​ យើង​អាច​សង្កេត​មើល​តាម​រយៈ ​ពិធី​នានា ក្នុង​សង្គម​ខ្មែរ​ដូច​ជា​​ការ​ដុត​ធូប ពិធី​សូត្រ​មន្ត ពិធី​មង្គល​ការ (​ពិធី​កាត់​សក់​) និង​ពិធី​ឡើង​ផ្ទះ​ និង​ពិធី​ជា​ច្រើន​ទៀត​។

ទាំង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​មិន​មែន​គោរព​ពុទ្ធសាសនា​​តែ​មួយ​មុខ​នោះ​ទេ​។ កាល​ពី​អំឡុង​ដែល​ខ្ញុំ​បាន​ទៅ​លេង​នៅ​ខេត្ត​​សៀម​​រាប​ខ្ញុំ​បាន​​ដឹង​អំពី រឿង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដែល​និយាយ​អំពី ជម្លោះ​សាសនា​ក្រោយ​សម័យ​អង្គរ​​។

បច្ចប្បន្នេះ​យើង​អាច​សង្កេត​​នៅ​តាម​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​ដូច​ជា​ប្រាសាទ តាព្រហ្ម ប្រាសាទ បន្ទាយក្ដី និង​មួយ​ចំនួន​ទៀត ឃើញ​ថា​​​នៅ​លើ​ជញ្ជាំង​សិលា មាន​ស្នាម​ប្រហោង និង​​ខូង និង​ រូប​ចម្លាក់​ព្រះ​ពុទ្ធបដិមា ជា​ច្រើន​ត្រូវ​បាន​កាត់​ក្បាល និង គាស់​ចេញ​ពី​ជញ្ជាំង​។

banteay kdey temple project

ផ្ទាំង របស់ អង្គការ ស្រាវជ្រាវ ប្រវត្តិសាស្ត្រ ដែល ខ្ញុំ កំពុងអាន

តាម​អ្វី​ដែល​ខ្ញុំ​បាន​អាន​នៅ​លើ​ផ្ទាំង​ប្រកាស​ដែល​បង្ហាញ​ដោយ​អង្គការ​មួយ​ជួយ​លើ​គម្រោង​ស្រាវ​ជ្រាវ​នៅ​ ​ប្រាសាទ​បន្ទាយ​ក្ដី ​បាន​បង្ហាញ​អោយ​ដឹង កាល​ពី​មុន​សម័យ​អង្គរ​ប្រទេស​ខ្មែរ​យើង​បាន​គោរព​តាម​លិទ្ធិ​ពុទ្ធសាសនា​ ប៉ុន្តែ​ក្រោយ​មក​ ប្រពន្ធ​របស់​ព្របាទ​ជ័យ​វរ្ម័ន​ទី​៧ ​គឺ​ព្រះ​នាង​ឥន្ទ្រទេវី ដែល​សាស្ត្រាចារ្យ និង​ជា​នារី​​ដែល​មាន​ស្នាដៃ​ជា​ច្រើន ទ្រង់​បាន​​​ផ្លាស់​ជំនឿ​ពី​​ព្រហ្ម​សាសនា មក​ជឿ​លើ ពុទ្ធសាសនា​វិញ ហើយ​ជា​អ្នក​ផ្ដួច​ផ្ដើម​អោយ​សាង​សង់​វត្ត​អារាម​ជា​ច្រើន​ចាប់​ពី​ពេល​នោះ​មក​។

ចំណែក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទ្រង់​បាន​​​អនុវត្តន៍​​តាម​ព្រះ​មហេសី​របស់​ទ្រង់​ដោយ​ជឿ​លើ​ព្រះ​ពុទ្ធ​សាសនា​ ហើយ​ក៏​មាន​លាយ​ជា​មួយ​ព្រហ្មញ្ញសាសនា​ខ្លះ​ៗ​ផង​ដែរ​។ ប៉ុន្តែ​លុះ​សម័យ​ក្រោយ​ៗ ​បន្ទាប់​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទ្រង់​សុគត​​ទៅ ​​​​នគរ​ខ្មែរ​ចាប់​​ផ្ដើម​មាន​ជម្លោះ​សាសនា​ ដោយ​ពួក​នាម៉ឺន​មន្ត្រី​​ធំ​ ​ព្រះ​គ្រូ និង​​ថ្នាក់​ដឹក​នាំ​ផ្សេង ស្អប់​​​ពុទ្ធសាសនា ដូច​នេះ​ពួក​​គេ​ចាប់​​ផ្ដើម​​កម្ទេច​រូប​បដិមាករ​ផ្សេង​ៗ រូប​សំណាក់​ព្រះ​ពុទ្ធ​រាប់​ពាន់ ត្រូវ​បាន​កាត់​ក្បាល ខ្លះ​វាយ​កម្ទេច​ ខ្លះ​ទៀត​ត្រូវ​បាន​យក​ទៅ​កប់​ចោល​ក្នុង​ដី​។

កាល​ពី​អំឡុង​ឆ្នាំ​ ២០០៤ មាន​អង្គការ​មួយ​បាន​បង្កើត​គម្រោង​ស្រាវជ្រាវ​​ប្រវត្តិ​សាស្ត្រ​នៅ​ឯ​ប្រាសាទ​បន្ទាយ​ក្ដី ឃើញ​ថា​នៅ​ខាង​ខ្លោង​ទ្វា​ច្រក​ចូល​នៃ​ប្រសាទ​ពួក​គេ​បាន​ជីក​ដី​ប្រវែង​ប្រហែល​ជា ២​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជម្រៅ​​ប្រហែល​ជា ២​ម៉ែត្រ​កន្លះ​ដោយ​យក​បាន​រូប​ព្រះ​ពុទ្ធ​ដែល​គាស់​ចេញ​ពី​ជញ្ជាំង​ដូច​ការ​រៀប​រាប់​ខាង​លើ​នេះ ចំនួន​ជិត​៤០០​បដិមាករ​។ ក្នុង​នោះ​មាន​រ​ទាំង​រូប​ដែល​សង់​ចេញ​ពី​ថ្ម ពី​លង្ហិន និង​ពី​ស្ព័ន​ជា​ដើម​។

ដូច​នេះ​វា​បញ្ជាក់​អោយ​ឃើញ​ច្បាស់​ណាស់​ថា​ ខ្មែរ​យើង​តាំង​ពី​សម័យ​មុន​ក៏​ធ្លាប់​មាន​ជម្លោះ​សាសនា និង​ប្រកាន់​លើ​ជំនឿ​ផង​ដែរ​ កាល​នោះ​​ពុទ្ធសាសនា​បាន​​ហូរ​ចូល​មក​ស្រុក​ខ្មែរ​តាម​ឥទ្ធពល​របស់​ប្រទេស​ឥណ្ឌា តែ​ប្រជាជន​មួយ​ចំនួន​ស្អប់​ពុទ្ធសាសនា​ណាស់ ក្រោយ​​មក​ខ្មែរ​ក៏​ចាប់​ផ្ដើម​ជឿ​លើ​ពុទ្ធ​សាសនា ដោយ​មាន​លាយ​លំ​ជាមួយ​​ព្រហ្មសាសនា តែ​សម័យ​បច្ចប្បន្ន​នេះ​វិញ រដ្ឋាភិបាល​បាន​កំណត់​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​ក៏​មាន​សាសនា​ផ្សេង​បាន​ហូរ​ចូល​មក​ស្រុក​ខ្មែរ​ ដូច​ជា​សាសនា​​អិស្លាម កាតូលិក សាសនា​គ្រិស្ត អី​ជា​ដើម​។​ តែ​ទោះ​ជា​បែប​នេះ​ក្ដី​ក៏​វា​ជំនឿ​របស់​បុគ្គល​រៀងៗ​ខ្លួន​យើង​មិន​អាច​ ​ប្រឆាំង​លើ​សិទ្ធ​សម្រេច​របស់​ពួក​គេ ឬ​ហាម​ឃាត់​អ្វី​ឡើយ សំខាន់​បំផុត​គឺ​ សាមគ្គី​គ្នា គោរព​ច្បាប់ យោគយល់​ ដើម្បី​ការ​រីក​ចម្រើន​ប្រទេស​ជាតិ​ទើប​ជា​​ការ​ល្អ​។ ​ខ្ញុំ​សាម៉ាឌី​​!​ ចប់៕​​​​

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

3 Responses to ខ្មែរ​ចាប់​ផ្ដើម​មាន​ជំលោះ​សាសនា​តាំង​ពី សម័យ​​អង្គរ​មក​ម្លេះ​

  1. Vannak (Mr.) says:

    Very good, good

  2. Summer says:

    អត្ថបទល្អពិរោះគួរអោយចាប់អារម្មណ៍តែសរសេរពាក្យ”ឥទ្ធិពល”ខុសហើយនៅមានឃ្លាមួយទៀតត្រង់”
    ក្រោយមកខ្មែរក៏ចាប់ផ្តើមជឿរលើពុទ្ធសាសនា ដោយមានលាយលំជាមួយ ពុទ្ធសាសនា…”
    ហេតុអីបងមិនសរសេរថាមានលាយលំជាមួយនឹងព្រហ្មញ្ញសាសនាវិញទៅខ្ញុំគិតថាវាត្រូវជាង។

  3. Samady KS says:

    អគុណ​សម្រាប់​មតិ​នេះខ្ញុំ​បាន​កែ​ប្រែ​រួច​ហើយ

Leave a Reply