ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ស្រុក​ខ្មែរ​ក៏​​ចាប់​ផ្ដើម​មាន​ចំការ​ ផ្លែរស្ត្រប​បឺរី ដែរ​​

នៅ​ក្នុង​ទឹក​ដី​តំបន់​ភូមិ​ភាគ​ឥសាន្ត​នៃ​ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​ជា​​តំបន់​ដី​ក្រហម សំបូរ​ទៅ​ដោយ​ជន​ជាតិ​ភាគ​តិច​ដូច​ជា​ព្នង​ជា​ដើម​។ តែ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សូម​លើក​យក​ចំណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ជាង​គេ​គឺ ដំណាំ​ដាំ​ដុះ​​មួយ​ប្រភេទ​ដែល កំពុង​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ខ្មែរ​មួយ​ចំនួន​។

strawberry field in cambodia

ចំការ ស្ត្រប បឺរី នៅ មណ្ឌល គិរី

តាម​ធម្មតា​​ផ្លែរ ស្ត្រប​បឺរី នេះ​ជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​បាន​ដាំ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូច​ជា​បារាំង អូស្ត្រាលី អាមេរិក ជា​ដើម ហើយ​ដាំ​​តែ​នៅ​ដំបន់​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ខណៈពេល​ដែល​ខ្ញុំ​ទៅ​លេង​នៅ​ខេត្ត​មណ្ឌល​គិរី ស្រាប់​តែ​ឃើញ​មាន​ការ​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ​ដែរ​។

តាម​សំដី​ដែល​ខ្ញុំ​បាន​សាក​សួរ​ពី​បង​ប្អូន​​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ គាត់​បាន​បញ្ជាប់​ត្រួស​ៗ​ថា នេះ​​ទើប​តែ​ជា​​ការ​សាក​ល្បង​តែ​ប៉ុណ្ណោះ តែ​ក៏​កំពុង​ទទួល​បាន​លទ្ធផល​ល្អ​គួរ​សម​ផង​ដែរ​ រដូវ​កាល​ដែល​ទទួល​ភោគផល​បាន​នោះ គឺ​ក្នុង​អំឡុង​ខែ មករា កុម្ភៈ រី​ឯ​តម្លៃ​ក្នុង​ទី​ផ្សារ​ក៏​មាន​តម្លៃ​សម​ល្មម ផ្លែរ​ប្រភេទ​នេះ​មិន​មាន​ដាក់​លក់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នោះ​ទេ​ ភាគ​ច្រើន​គឺ​ទទួល​ការ​កុម្មង់​ទិញ​ពី អ្នក​ជំនួញ​ដែល​មក​ពី​ភ្នំពេញ ហើយ​ក៏​មាន​នាំ​ចេញ​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀត​ណាម​ផង​ដែរ​។ ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

Related Posts Plugin for WordPress, Blogger...

One Response to ស្រុក​ខ្មែរ​ក៏​​ចាប់​ផ្ដើម​មាន​ចំការ​ ផ្លែរស្ត្រប​បឺរី ដែរ​​

  1. សុំនិយាយរឿង​ផ្លែ ផ្លែរស្ត្រប​បឺរី ដែរ​ជា​ផ្លែ​ធម្មតា​នៅ​ស្រុក​គេ :D
    - នៅ​ថៃ​គេ​មាន​ដាំ​រួច​យក​ទៅ​លក់​តាម​ចិញ្ចើម​ថ្នល់​នៅ​ជន​បទគេ ហេស ហេ អី​ក៏​សំបូរ​ម្លេះ
    ចំពោះ​ខ្ញុំ​ចាញ់​ខ្វិត​ត្រាំ​ទឹក​ជា​មួយ​អំបិល​ម្ទេស :D

Leave a Reply