ទំព័រ Learn for Khmer តូចតាចមួយសោះ ក៏ក្រុម Hacker ព្យាយាមបំផ្លាញដែរ
ប្រិយមិត្តអ្នកអានជាទីមេត្រី! ជាបឋមខ្ញុំសូមអគុណសម្រាប់ការចំណាយពេលរបស់បងប្អូនទាំងអស់សុទ្ធសឹងតែជាជនជាតិខ្មែរដូចគ្នា ទាំងក្នុងនិងក្រៅស្រុក ដើម្បីអានអត្ថបទនានា ដែលចុះផ្សាយក្នុងទំព័រ រៀនដើម្បីខ្មែរ។ ទំព័រនេះប្រើប្រាស់ជាភាសាខ្មែរ ១០០% ហើយគោលបំណងរបស់ម្ចាស់ទំព័រគ្មានអ្វីក្រៅពីចូលរួមលើកស្ទួយអក្សរខ្មែរ និងចែករំលែកចំណេះដឹងថ្វីត្បិតតែតិចតួចស្ទួចស្ដើងក្ដី ក៏ដូចជាបង្ហាញនូវបទពិសោធន៍ ឬព័ត៌មានផ្សេងដែលខ្ញុំជួបប្រទះក្នុងសង្គមនេះដែរ។
កាលពីមុនខ្ញុំបានប្រើប្រាស់ទំព័រ ប្លក់ នេះនៅលើប្រព័ន្ធប្លក់ហើយទទួលបានការគាំទ្រជាច្រើន ដោយក្នុងមួយថ្ងៃមានចំនួនចូលទស្សនាទំព័រចាប់ពី ២ពាន់ដល់ ៥ពាន់នាក់ ពេលខ្លះមានរហូតដល់ជាង ៥ម៉ឺននាក់ទៀតផង ព្រោះតែបែបនេះហើយទើបធ្វើអោយទំព័ររបស់ខ្ញុំស្ថិតក្នុងចំណោមទំព័រល្បីដែលមានការសង្ស័យពីម្ចាស់ បណ្ដាញប្លក់គឺ wordpress.com ។ ដូចនេះហើយគេចាប់ផ្ដើមតាមដានសកម្មភាពរបស់ទំព័រ រៀនដើម្បីខ្មែរ គ្រប់ជំហានទាំងអស់ លុះក្រោយៗមកក៏មានការឈ្នានីសពីសំណាក់ជនអនាមិក មួយចំនួនដោយបានព្យាយាម Feedback ទៅកាន់ម្ចាស់បណ្ដាញប្លក់ទើបគេបិទទំព័ររបស់ខ្ញុំចោល។
ព្រោះតែហេតុនេះហើយ ខ្ញុំស្ដាយនូវអត្ថបទទាំងឡាយដែលខ្ញុំបានសរសេរចាប់តាំងពីចុងឆ្នាំ ២០០៧ រហូតមកទល់បច្ចុប្បន្ន (ចុងឆ្នាំ២០១១) ព្រោះថាអត្ថបទរបស់ខ្ញុំមួយចំនួនសុទ្ធតែមានប្រយោជន៍ដូចជាចំណេះខ្លះៗអំពីប្រវត្តិសាស្ត្រដែលខ្ញុំស្រាវជ្រាវចម្លងយកមកចែកគ្នា និងគន្លិះផ្សេងៗអំពីកុំព្យូទ័រ ល និង ល។ ខ្ញុំក៏សុខចិត្តចំណាយជាថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីទិញ Hosting និង Domain name (៣៦ដុល្លា/ឆ្នាំ) ដើម្បីបង្កើតទំព័រនេះជាថ្មីម្ដងទៀតហើយគ្រប់គ្រងដោយខ្លួនឯងគ្មានការបំបិទសិទ្ធ ឬហាមឃាត់ដូចមុននោះទេ។
ក្រោយពីបានបង្កើតទំព័រនវប្រហែលជាមួយអាទិត្យមក ឃើញថា ទំព័ររៀនដើម្បីខ្មែរ នៅតែទទួលបាននូវការគាំទ្រាំដូចមុន និងកើនឡើងផងដែរ។ តាមស្ថិតិដែលបានបង្ហាញគឺ មានចំនួនទស្សនាចាប់ពី ២ម៉ឺន ដល់ ជាង៥ម៉ឺននាក់ជាងរៀងរាល់ថ្ងៃ។ តែអ្វីដែលគួរអោយសោកស្ដាយបំផុតនោះគឺ កាលពីព្រឹកមិញបន្ទាប់ខ្ញុំបានកុំព្យូទ័រហើយពិនិត្យមើលលើ ទំព័រវេបសាយរបស់ខ្ញុំភ្លាមស្រាប់ភ័យបះសក់ រន្ធត់ក្រៃលែង ព្រោះទំព័រនេះត្រូវបានពួក Hacker វាយលុកចូល និងបន្ថែម File Directory ធ្វើអោយបើកចេញភ្លាមស្រាប់តែឃើញរូបថតស្រីស្អាតស្លៀកពាក់សិចស៊ី នៅខាងមុខ Frontpage តែម្ដង។ ខ្ញុំធ្លាប់មានអារម្មណ៍ថា ទំព័រនេះអាចនឹងត្រូវបានវាយលុកនៅថ្ងៃណាមួយមិនខានដូចនេះហើយ ខ្ញុំបានធ្វើការ Back up ទិន្និន័យជារៀងរាល់យប់។ អញ្ចឹងហើយ! ព្រឹកមិញគ្រាន់តែឃើញបែបនេះភ្លាមខ្ញុំមិនដឹងថាត្រូវធ្វើដូចម្ដេចនោះទេ ព្រោះមិនមែនជាអ្នកជំនាញអាជីតខាង Programming ដូចគេឡើយ។ ចឹង! វិធីតែមួយគត់គឺ Restore ដោយបានទាញបញ្ចូលនូវឯកសារដែលខ្ញុំបាន Backup កាលពីយប់មុននេះមួយថ្ងៃ។

ចំនួន ទស្សនា ក្នុង ថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ ២០១១ (7,494)
តាមការពិនិត្យមើលរបស់ខ្ញុំក្រុម Hacker នោះគឺមានប្រភពមកពីប្រទេសកម្ពុជា។ ខ្ញុំមិនដឹងថា Hacker ទាំងនេះជាជនជាតិខ្មែរ ឬបរទេសនោះទេ តែបើជាជនជាតិខ្មែរ! ខ្ញុំគ្មានអ្វីក្រៅពីពាក្យទទូចសុំ មេត្តាយោគយល់ដល់ខ្ញុំផង ត្បិតខ្ញុំបង្កើតទំព័រនេះឡើងក្នុងគោលបំណងជួយដល់អក្សរខ្មែរ ចំណេះដឹងខ្មែរតែប៉ុណ្ណោះហើយក៏មិនដែលទៅឈ្នានីសដល់បុគ្គលណាម្នាក់នោះដែរ។
ហេតុដូចបានរៀបរាប់ជូនខាងលើ ហើយប្រសិនបើគាត់ (Hacker) បានឃើញហើយ សូមបញ្ឈប់សកម្មភាពនេះផង ខ្ញុំដឹងថាអស់លោកមានជំនាញនេះហើយ តែសូមប្រើជំនាញដែលលោកចេះទៅបម្រើការងារអ្វីដែលមានផលប្រយោជន៍ ហើយកុំព្យាយាមធ្វើអ្វីដែលបំផ្លាញដល់អ្នកដ៏ទៃអី! ដូចពាក្យស្លោកសម្តេចជួនណាត បានពោលថា «បើមិនបានជួយខ្មែរទេ សូមកុំបំផ្លាញខ្មែរទៅ គឺល្អហើយ»។









បែបគាត់ចង់ហាត់វិជ្ជាគុណទើបរៀនពីសាលា តែភ្លេចគិតថា អំពើដែលខ្លួនធ្វើជាអំពើថោកទាប និងកំសាក គួរឲ្យស្អប់ខ្ពើម។ វាមិនខុសអីពីមនុស្សដែលទៅហាត់វិជ្ជាគុណដំបងអីចេះហើយ ស្រាប់តែដើរផ្លូវខុស មិនយកវិជ្ជានោះទៅការពារជនស្លូតត្រង់ទេ បែរជាយកទៅឆក់ប្លន់គេ ដើរវ៉ៃគេ ក្អេងក្អាងខ្លួនជាអ្នកខ្លាំង។
ខ្ញុំនឹងរកវិធីជួយអ្នក ឲ្យរួចផុតពីពួក Hacker.
ប្រសិនអ្នកត្រូវការ ដោយមិនគិតអ្វីទាំងអស់។
ខ្ញុំក៏ចង់ទប់ទល់ជាមួយពួក Hacker ដែរ ដោយខ្ញុំកាន់គេហទំព័រជាច្រើនរបស់អង្គការ។ ប្រហែលជាខ្ញុំមានបទពិសោធន៏ មួយចំនួនដែរ។
អរគុណ!
អគុណ សុជាតិណាស់បើសិនជាអាចជួយខ្ញុំបាន
ចូលរួមកែលំអរដើម្បីខ្មែរ នាអនាគតកាល យើងស្រលាញខ្មែរ
សួស្តីសុំដាក់តំណរភា្ជប់មួយ៖
ខ្មែរយើងឥឡូវសំបូរ Hacker មិនធម្មតាទេ
http://akbalthom.blogspot.com/2011/12/hacker.html
ខ្ញុំមើលមិនឃើញត្រង់ណា ភាសាខ្មែរ ១០០% ផង… Page របស់យើងម៉េចនឹងអាច View ខ្មែរ១០០%បានទៅ!!! ឃើញអង់ឡេសោះហ្នឹង ។
ខ្ញុំសូមអរគុណ!វិបសាយសំបុកអាយធី ដែលបានផ្តល់ចំណេះដឹង ផ្នែកបច្ចេកវិទ្យាដ៏ល្អៗ….។
ខ្ញុំបានដោនឡត់យក Crake or key Microsoft Word 2010 ពីវិបសាយសំបុកអាយធីបានជោគជ័យ។
ខ្ញុំសូមជូនពរដល់សំបុកអាយធី ឬ រៀនដើម្បីខ្មែរ ទទួលបានជ័យជំនះគ្រប់ភារៈកិច្ច និងបន្តចែករំលែកចំណេះដឹងដល់កូនខ្មែរតទៅទៀត។
បាទអរគុណខ្លាំងណាស់! ចំពោះការគាំទ្រវ៉ិបសាយសំបុកអាយធី http://www.sombokit.com ថ្វីបើបច្ចុប្បន្ននេះ ពុំសូវមានអត្ថបទថ្មី ក៏ដោយចុះ តែសំបុកអាយធី នៅតែសន្យាថានឹងបន្ត រៀបរៀងអត្ថបទ និងដាក់ចេញផ្សាយជូន អ្នកអានបន្តទៅទៀត!…
សូមអរគុណ!
កុំធ្វើចរិតថោកដូចនេះ មិនសមជាកូនខ្មែរទេ