នាយករដ្ឋមន្ត្រីចំនួន១០រូប ក្នុងពិភពលោក ដែលកាន់អំណាចយូជាងគេ
នេះជារឿងគួរអោយភ្ញាក់ផ្អើល តែប្រហែលជាគ្មានអីភ្ញាក់ផ្អើលសម្រាប់ជនជាតិខ្មែរនោះទេ ព្រោះថាស្រុកយើងក៏មាននាយករដ្ឋមន្ត្រីម្នាក់ដែលកាន់អំណាចបានយូដូចគ្នាដែរ។ ពិសេសគឺយុវជនជំនាន់នេះ និងជំនាន់ក្រោយៗទៀតមិនដែលខ្វល់ថានឹងមាននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ពីមុនមក ឬ នឹងប្ដូនាយករដ្ឋមន្ត្រីអីឡើយ។ ព្រោះវាក្លាយជារឿងព្រោះធម្មតាទៅហើយ កើតមកភ្លាមស្គាល់មុខតែនាយករដ្ឋមន្ត្រីតែម្នាក់គត។ ពិសេសគឺខ្ញុំតែម្ដង តាំងពីកើតមករហូតដល់បច្ចប្បន្ននេះខ្ញុំដឹងតែម្យ៉ាងគត់ថា ស្រុកខ្មែរមាននាយករដ្ឋមន្ត្រីតែម្នាក់ ហើយកាន់ដំណែងដដែលៗតែម្ដង គឺសម្ដេចហ៊ុនសែន។
ក្នុងអត្ថបទនេះខ្ញុំមិនមែនសរសេររិះគន់នយោបាយ ឬនិយាយលូកលាន់ក្នុងនយោបាយទេ ព្រោះមិនមែនអ្នកនយោបាយ តែខ្ញុំចង់បង្ហាញអំពីស្ថិតិក្នុងគេហទំព័រដ៏ល្បីមួយដែលគេបានវិភាគ និងសរសេរអំពីទស្សនៈផ្សេងតាមរយៈការស្រាវជ្រាវ អំពីការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីនានាក្នុងពិភពលោកដែលគ្រប់គ្រងអំណាចរបស់ខ្លួនបានយូជាងគេ។ ក្នុងនោះគឺមានចំនួន១០រូប ហើយក៏មានសម្ដេចហ៊ុនសែននៅក្នុង ទំព័រមុខទៀតផង។

នាយករដ្ឋមន្ត្រីខ្មែរ
ខ្ញុំមិនចង់សរសេររៀបរាប់លម្អិតអំពីនាយករដ្ឋមន្ត្រីទាំង១០នេះទេ តែខ្ញុំឃើញស្ថានភាពស្រុកខ្មែរបច្ចប្បន្នក្រុមអ្នកនយោបាយស្រុកខ្មែរមួយចំនួនគេច្រើនតែនិយាយអំពី សម្ដេចហ៊ុនសែន និង លោក ហ្គាដាហ្វីដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូ ក្នុងប្រទេសរបស់ខ្លួនជាងនេះទៅទៀត លើកមុនឃើញព័ត៌មានចុះផ្សាយឡើងផ្អើលពិភពលោកដែលបង្ហាញថា លោកហ្គាដាហ្វីន ត្រូវបានបាញ់សម្លាញ់ នៅក្បែរមាត់លូទៀតផង ព្រោះតែប្រជាមួយកង់កម្លាំងរបស់ ណាតូ។ សូមមើលការបង្ហាញអំពីសម្ដេចដូចខាងក្រោម៖
ហ៊ុនសែនៈ ២៥ឆ្នាំ២ខែដែលបានចូលមកកាន់កាប់អំណាចតាំងពីខែមករា១៩៨៥ ជានាយករដ្ផមន្រ្តីខ្មែហើយស្ថិតក្នុងអាយុត្រឹមតែ៣៣ឆ្នាំ ដែលជានាយករដ្ផមន្រ្តីដែលក្មេងបំផុតនៅក្នុងពីភពលោក។នៅក្នុងការផ្លាស់ប្តូររបស់កងកំលាំងខ្មែរក្រហមពីមេដឹកនាំលទិ្ធកុម្មុយនីស្តដែលត្រូវបានជ្រើសរើសជាប្រមុខរដ្ផដោយឆ្លងកាត់សង្គ្រាមស៊ីវិលនឹង ការគ្រប់គ្រងរបស់ UN ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យអស់រយៈពេល២៥ឆ្នាំ។ ក្រោមការដឹកនាំរបស់គាត់បានធ្វើឲ្យមានរដ្ផភិបាលមួយនេះពោពេញទៅដោយអំពើពុករលួយនឹងនាំមកនូវការលួចប្លន់សម្បត្តិជាតិ។









UN មិនមែន USទេ សាមឌីអើយ!
អគុណ
បាត់ខ្លួន !
ខ្ញុំមិនខ្វល់ទេ សំខាន់ឲតែមានសន្តិសុខទៅ ថាឲគេស្មានតែធ្វើបានដូចគេ យ៉ាប់មែន:-(
អីយ៉ា ល្បីល្បាយណាស់តើស៎ ល្បីជាងតួកុន ទៀត
អីយ៉ាស់!…
និយាយតាមត្រង់តើមានអីខុស ធម្មតាអ្នកកាន់អំណាចយូរគឺ មានខុសមានត្រូវ ត្រង់ថាមានអ្នកគេចូលចិត្ត នឹងមិនចូលចិត្ត មើឃើញនឹងភ្នែក មិនមែនដូចរឿង shrek ពេលស្តេចមក មានអ្នកសសេរក្រដាសលើក ថា ទះដៃ បានទះដៃ ពេលលើកក្រដាសសើច បាននាំគ្នាសើច បើទោះជាគេមិនចង់សើចក៍ដោយ ។
និយាយអីចឹង ខ្ញុំចង់ញាំអីជាមួយសាម៉ាឌីម្កងតែមិនដឹងទាក់ទងតាមណា ។
ហេហេហេ ខ្ញុំនៅតែភ្នំពេញទេ
កាន់អំណាចយូៗទៅ ក្លាយទៅជាផ្តាច់ការ បក្សពួកនិយម ផលប្រយោជន៍និយម។
ភ្លេច! សូមថែមបន្តិច។ កាន់អំណាចយូៗទៅ ក្លាយទៅជាស៊ីជោនិយម។
Solin និយាយថា “ខ្ញុំមិនខ្វល់ទេ សំខាន់ឲតែមានសន្តិសុខទៅ ថាឲគេស្មានតែធ្វើបានដូចគេ យ៉ាប់មែន” សំដីនេះអ្នកអាចធ្វើឲមនុស្សរាល់គ្នាគេយល់បាន ក៏ប៉ុន្តែក្នុងនាមយើងជាអ្នករៀនសូត្រចេះដឹងម្នាក់យើងគួរតែគិតពិចារណាឲបានជ្រៅជ្រះ នោះទើបល្អ៊