ភាសាចំនួន ១០ ដែលពិបាករៀនជាងគេបំផុត
- ភាសាលំដាប់ទី ១ គឺភាសាបាសក៍
ជាភាសាប្រើដោយជនជាតិ បាសក៍ (Basqy) អាស្រ័យបាននៅដំបន់ភ្នំ ភីនិស ភាគកណ្ដាលនៃភាគខាងជើងរបស់ប្រទេសអេស្បាញ រួមទាំងបរិវេនខាងជើងលិចឆៀងខាងត្បូងរបស់ប្រទេសបារាំង ដែលមានព្រំប្រទល់ជាប់គ្នា។ ឈ្មោះហៅថាភាសា បាសក៍ ជាផ្លូវការគឺ អឺសារ៉ា (Euskara)។
- ភាសាលំដាប់ទី ២ គឺ ភាសាហុងហ្គារី (Hungarian)
ជាភាសាក្រុមហ្វីណូអូក្រិក ដែលប្រើក្នុងប្រទេសហុងហ្ការី និងប្រទេសជិតខាង ដូចជា រ៉ូម៉ានី ស្លូវូគី អ៊ុយក្រែន សែរប៊ី ម៉ុងតេណេក្រូ ក្រូអាស៊ី អូទ្រីស ស្លូវីនី។ អ្នកប្រើប្រាស់ភាសាហុងហ្គ្រីប្រមាណ ១៤,៥លាននាក់ ដោយ១០លាននាក់អាស្រ័យក្នុងប្រទេសហុងហ្គារី។
- ភាសាលំដាប់ទី ៣ គឺភាសាចិន (chinese)
ភាសាចិនជាភាសាលំបាកមួយដែរ ប៉ុន្តែវាមានសារសំខាន់ចំពោះពិភពលោកដែរ ព្រោះជាជនប្រមាណ ១ភាគ៥ ជុំវិញពិភពលោក ប្រើប្រាស់ភាសាចិនជាទូទៅ ភាសាដែលអ្នកប្រើប្រាស់ជាភាសាកំណើត (សំនៀងដើម) ច្រើនបំផុតគឺ ប៉េងកាំងដែលស្ថិតក្នុងក្រុមភាសា កុកងឺ។ និងភាសាមួយចំនួនទៀតក្នុងចំណោម៦ភាសា ដែលប្រើប្រាស់ក្នុងអង្គការសហប្រជាជាតិ (រួមជាភាសា អង់គ្លេស ភាសាអារ៉ាប់ ភាសារ រុស្ស៊ី និងភាសាអេស្បាញ)។ ភាពពិបាករបស់ភាសាចិនគឺ ការបញ្ចេញសំនៀង និងសំលេងដូចជាចិនកណ្ដាល ចិនកាតាំង ចិនទាជីវ ចិនកុកងឺ ហើយអក្សរមានដល់ទៅ ២បែបគឺ អក្សរចិនពេញ និងអក្សរចិនសម្រាយ។
- ភាសាលំដាប់ទី ៤ គឺភាសា ប៉ូឡូញ (Polish)
ភាសាប៉ូឡូញរបស់ប្រទេសប៉ូឡូះ មានដើមកំណើតក្នុងប្រទេសប៉ូឡូញ។ មូលហេតុដែលភាសានេះពិបាក គឺតួអក្សរដែលពិបាកយល់ និងការយកទៅប្រើដែលពិបាកគួរសម។
- ភាសាលំដាប់ទី ៥ គឺភាសាជប៉ុន (Japanese)
ជាភាសាផ្លូវការរបស់ប្រទេសជប៉ុន បច្ចប្បន្នមានអ្នកប្រើប្រាស់ទូទាំងពិភពលោក មានប្រមាណជា ១៣០នាក់ រួមទាំងប្រទេសខ្មែរក៏មានអ្នកកំពុងរៀនច្រើនល្មមសម្រាប់វិស័យទេសចរណ៍ជាដើម ក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលកំពុងរៀនភាសាចប៉ុនហេហេហេ។ មូលហេតុនៃ ភាសានេះមានការពិបាកដោយសារ ជនជាតិជប៉ុនមានពិធីការច្រើនបែប និងរបៀបរៀបរយច្រើន ដូចនេះពាក្យរបស់ភាសាជប៉ុនមានដល់ទៅ៣ប្រភេទ ដោយបែងចែកជាពាក្យស័ព្ទសម្រាប់ប្រើជាមួយមិត្តភក្តិ មនុស្សក្នុងគ្រួសារ គ្រូបាអាចារ្យ ជាដើមហើយពាក្យជាច្រើនគឺយើងមិនអាចពន្យល់និងវែកញែកអំពីរបៀបប្រើប្រាស់បានទេ ព្រោះសំខាន់យើងត្រូវទន្ទេញអោយចាំក្នុងចិត្តដោយខ្លួនឯង ព្រោះមិនមានលក្ខណៈនិងរបៀបប្រើតាមវេយ្យាករណ៍ឡើយ។
- ភាសាលំដាប់ទី ៦ គឺភាសារុស្ស៊ី (Russian)
ជាភាសាក្រុមស្លាវិក ដែលប្រើជាភាសានិយាយយ៉ាងទូលាយបំផុត។ ភាសារុស្ស៊ីចាត់ក្នុងក្រុម ឥណ្ឌូ-អឺរ៉ុប ទើបមានទំនាក់ទំនងជាមួយភាសាសំក្រិត ភាសាក្រិក ភាសាឡាតាំង ជាភាសាមួយដែលពិបាកយល់ដឹង និងច្របូកច្របល់ ទាំងការអាន ទាំងការបញ្ចេញសំលេង។
- ភាសាលំដាប់ទី ៧ គឺ ភាសាអាល្លឹម៉ង (German)
ជាភាសាដែលមានមនុស្សនិយាយជាភាសាកំណើតច្រើនបំផុតក្នុងសហគមនរ៍ អឺរ៉ុប ភាគច្រើននិយាយក្នុងប្រទេសអាល្លឺម៉ង អូទ្រិស លឹតេនស្ទីន ស្វីល លុចហ្សំបូ ណាម៊ីប៊ី រុស្ស៊ី ហុងហ្គារី អាហ្សង់ទីន ស្លូវិគី អាមេរិក បារាំង និងប្រេហ្សីល។ ភាសាអាល្លីម៉ង់ អាចនិយាយបានថាពិបាកព្រោះបែងចែកជាប្រភេទនាមនៃរបស់ដែលមានក្នុងលោក ជាភេទ ដូចជាពេលវេលា ឬនាឡីការ ជាភេទស្រី ភេសជ្ជៈ ដែលមានជាតិស្រវឹងគ្រប់ប្រភេទ (លើកលែងតែ ស្រាបៀ) ចាត់ទុកជាភេទកណ្ដាល។ ក្រៅពីនេះ នៅមានការពិបាកត្រង់វេយ្យាករណ៍ ព្រោះមានករណីលើកលែងជាច្រើន និងពិបាកនិយាយអោយត្រូវតាមវេយ្យាករណ៍ ព្រោះកិរិយាស័ព្ទពេលខ្លះនៅខាងក្រោមនៃ ប្រយោគ។ ម្យ៉ាងទៀត កិរិយាស័ព្ទ និងគុណនាម ត្រូវផ្លាស់ប្ដូរតាមភេទរបស់នាមទៀតផង។
- ភាសាលំដាប់ទី ៨ គឺភាសាកូរ៉េ (Korean)
ភាសានេះប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសកូរ៉េ ខាងត្បូង និងខាងជើង ដែលប្រើជាភាសារាជការផ្លូវការ។ ទោះបីភាសាកូរ៉េមានតួអក្សរ និងស្រៈដែលតិចតួចស្រួលចំណាំក៏ដោយ (អក្សរ ១៩តួ និងស្រៈ ២១) ប៉ុន្តែវេយ្យាករណ៍របស់កូរ៉េ ពីបាកណាស់ ត្រូវចងចាំក្បួនច្រើនបែបទំរាំតែយល់អំពីរបៀបប្រើវា និងអាចសរសេរបានត្រឹមត្រូវ។
- ភាសាលំដាប់ទី ៩ គឺភាសាអង់គ្លេស (English)
ភាសាអង់គ្លេស ជាភាសាត្រកូល ចឺរមេនិក ខាងលិច ដែលមានដើមកំណើតមកពីអង់គ្លេស ជាភាសាដែលមនុស្សនិយាយជាភាសាកំនើតច្រើនបំផុតលំដាប់ទី៣។ ភាសាអង់គ្លេស ចាត់ទុកថាជាភាសាកណ្ដាល ដោយសារឥទ្ធពលផ្នែកទាហាន សេដ្ឋកិច្ច នយោបាយ និងវប្បធម៌របស់ប្រទេសចក្រក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ទើបតម្រូវអោយមនុស្សគ្រប់គ្នាប្រឹងប្រើប្រាស់ភាសានេះជាផ្លូវការ ហើយវាមានសរៈសំខាន់សម្រាប់មនុស្សគ្រប់អាជីពទាំងអស់ ពិសេសបំផុតគឺ វាជាភាសាអន្តរជាតិ។ មូលហេតុដែលភាសានេះមានការពិបាកព្រោះភាសាប្រើជាអក្សរឡាតាំង ក្នុងការសរសេរហើយការសង្កត់សំឡេង ច្រើននិងមិនត្រូវនិងការបញ្ចេញសំលេង។
- ភាសាលំដាប់ទី ១០ គឺ ភាសាស្វាហ៊ីលី (Swahili)
ភាសាស្វាហ៊ីលី (Swahili) ជាភាសាក្រុមបង់តូ ដែលប្រើប្រាស់យ៉ាងទូលំទូលាយ នៅដំបន់អាហ្រ្វិកខាងកើត មិនថាតែប្រទេសតង់ហ្សានី (Tanzania) កែនយ៉ា (Kenya) យូហ្គាន់ដា (Ugunda) រ្វាន់ដា (Rwanda) ប៊ូរុនឌី (Berundi) ម៉ាឡាវី (Malawi) កុងហ្គោ ច្រើនទៀត។ ភាសាហ៊ីលី ជាភាសាកំនើតរបស់ប្រទេសសូម៉ាលីខាងត្បូង និងប្រទេស ម៉ូហ្សាំបិក ខាងជើង។ មានអ្នកនិយាយភាសានេះជាភាសាកំណើតប្រមាណជា ៥លាន់នាក់ ហើយអ្នកនិយាយភាសានេះជាភាសាទី២ មានប្រមាណជា ៣០លាន ទៅ៥០លាននាក់។
———————
អត្ថបទស្រដៀងៗ៖
លទ្ធផលរៀនភាសាជប៉ុន ៣ខែ តែដូចជាអត់ចេះអីសោះ!









យី ម៉េចអត់មានភាសាខ្មែរចឹង!!
បានឯកសារមកពីណា?
មើលក្នុងទស្សនាវដ្ដី ហើយក៏ search មើលក្នុង online ឃើញបែបហ្នឹងដែរ
មិនជឿទេ។ អង់គ្លេសឯណា ពិបាកនោះ? បារាំងមិនពិបាកទេចឹង? ចឹងខ្មែរមិនរឹតតែពិបាកទៀតហើយ!
សម្រាប់ជនជាតិខ្មែរនិងក្បួន វេយ្យាភាសាអង់គ្លេសគឺ មានប្រើប្រាស់ស្រដៀងខ្មែរដែរ ទើបយើងគិតថាមិនសូវពិបាក តែសម្រាប់ប្រទេសផ្សេង គេគិតថាភាសាអង់គ្លេសពិបាកណាស់។ ព្រោះពាក្យវាប្រែប្រួលទៅតាមប្រធានបទ ដូចជា សេដ្ឋកិច្ច និង នយោបាយ ជាដើម។
I think cambodian is hardest language to learn too.. but in the world our country is look poor and nobody interested on our language so they didn’t count it in.
Lolzzz ចិនអាចថាពិបាកក៏បានស្រួលក៏បានខ្ញុះរៀនវាជិត10ឆ្នាំហើយ!!ក្នុងនោះស្រួលត្រង់ថារៀនគឺ
យើងត្រឹមតែចងចាំនូវពាក្យវាទៅគឹអាចបានហើយព្រោះថាចិនមិនសូវប្រើជាវេយ្យករណ៏អីច្រើនទេ
បើពិបាកវិញគឺត្រង់មានពាក្យច្រើននិងម៉ង់
ចិនពិបាកត្រង់ថា ត្រូវចំណាំអក្សរមិនមែន ប្រកបព្យន្ជានៈ ហាហាហា