រំឭកនូវប្រវត្តិពិត និងរឿងកម្សត់ជូរចត់របស់ សាម៉ាឌី
មនុស្សជាច្រើនទាំងមិត្តភក្តិនៅក្រៅ ទាំងមិត្តភក្តិ Online ភាគច្រើនណាស់ដែលបានដឹងអំពីខ្ញុំ ប៉ុន្តែពួកគេទាំងនោះសុទ្ធតែមានគំនិតថា ខ្ញុំ ជាមនុស្សសប្បាយរីករាយ ជាមនុស្សមានសេចក្ដីសុខក្នុងជីវិត។ ជាកូនអ្នកគ្រាន់បើ ហឺហារ ឡូយឆាយ សប្បាយគ្រប់ពេល និងជាមនុស្សមានអ្វីគ្រប់យ៉ាង។ ព្រោះរហូតមកទល់ពេលនេះ មានមនុស្សមិនតិចជាង ២០នាក់ទេ ដែលធ្លាប់និយាយឆ្លើយឆ្លងជាមួយខ្ញុំ តាមរយៈ Comments និង Chat ដោយផ្ទាល់ផងដែរ។
ពួកគេភាគច្រើនបានប្រាប់ខ្ញុំថា ច្រណែននិងខ្ញុំណាស់ ព្រោះមើលមករូបរាងខ្ញុំដូចជាមនុស្សមានស្នាមញញឹមគ្រប់ពេល មានសកម្មភាពប្លែកៗជាច្រើន ទាំងការងារ ទាំងដំណើរកម្សាន្តអីជាដើម ហេហេហេ (អៀនណាស់) ។ ជាការពិត! ខ្ញុំជាមនុស្សចូលចិត្តនិយាយលេងសើចច្រើន ចូលចិត្តអ្វីដែលសប្បាយៗ ប្លែកៗនិងមិនចេះប្រកាន់នោះទេ ទោះពេលខ្លះគេនិយាយផ្លែរផ្កា ឌឺដង យ៉ាងណាក៏ដោយចុះ ក៏ខ្ញុំមិនចាប់អារម្មណ៍ ឬខឹងនិងសំដីរបស់គេដែរ ព្រោះនេះក៏ជាចំណូលចិត្តរបស់ខ្ញុំ តែខ្ញុំមិនចូលចិត្តការលេងសើចជ្រុលហួសហេតុដល់ថ្នាក់ ជេដៀល ដាច់ក្បាលដាច់កន្ទុយ ឬប្រមាថមើលងាយហួសដែនកម្រិតឡើយ។ ឥឡូវខ្ញុំសូមចែករំលែកបទពិសោធន៍ជិវិត និងនិយាយរៀបរាប់អំពីរឿងពិតរបស់ខ្ញុំដូចតទៅ៖
ខ្ញុំកើតនៅឆ្នាំ ១៩៨៥ និងមានស្រុកកំណើតនៅខេត្តកោះកុង កើតបាន១អាទិត្យក៏ទៅរស់នៅកំពង់សោមរហូត លែងជាន់ដី កោះកុង ដូចនេះក៏អត្តសញ្ញាណរបស់ខ្ញុំកត់ត្រាក្នុងសៀវភៅគ្រួសារថា កើតនៅកំពង់សោមតែម្ដង ព្រោះមានផ្ទះនៅកំពង់សោម និងបងប្អូនសាច់ញាតិគ្រប់គ្នាសុទ្ធតែនៅកំពង់សោមនៅផ្ទះរួមគ្នាជាលក្ខណៈគ្រួសារ។
កាលពីអំឡុងឆ្នាំ ១៩៩០-១៩៩១ ប្រទេសកម្ពុជាមិនទាន់មានស្ថិរភាពនៅឡើយទេ ព្រោះសង្គ្រាមស៊ីវិលនៅបន្តសឹងតែរាល់ថ្ងៃរវៀង កងទ័ពផ្សេងៗគ្នា ខ្ញុំមិនដឹងច្បាស់ឡើយតែដឹងថាកងទ័ពមានបែងចែកបក្សគ្នាដូចជាកងទ័ព តាសឺនសាន ទ័ពខ្មែរក្រហម ទ័ពរដ្ឋាភិបាល ហើយមាននៅតាមដំបន់ផ្សេងៗ សង្គ្រាមវៃគ្នារហូត ពិសេសគឺកងទ័ពវៀតណាមនៅតាមព្រំដែនមានខេត្តកំពតតាកែវ អីជាដើម កងព័តវៀតណាមបានចូលវាយទឹកដីខ្មែរប៉ុន្តែត្រូវបានកងទ័ពនៅតាមដំបន់នោះដែលមាន វាយបកដេញចេញទៅវិញ។ គ្រានោះលោកប៉ារបស់ខ្ញុំ ជាកងទ័ពម្នាក់ដែរ ក្នុង១ខែ គាត់ត្រូវចូលព្រៃនៅតាមដំបន់ខេត្តកំពត និងតាកែវដើម្បីច្បាំង ហើយខ្ញុំមិនដឹងថាច្បាំងជាមួយ វៀតណាម ឬ ខ្មែរក្រហមឡើយ ព្រោះកាលហ្នុងកងទ័ពមានច្រើនបក្សពួកណាស់ តែខ្ញុំដឹង ប៉ារបស់ខ្ញុំនៅខាងកងទ័ពរដ្ឋាភិបាលនាសម័យនោះ។
ហើយកាលនោះខ្ញុំនៅតូចនៅឡើយក៏ធ្លាប់រស់នៅក្នុងបន្ទាយដែរទាហានដែន រស់នៅក្នុងព្រៃចេញចូលរាល់ថ្ងៃជាមួយប៉ារបស់ខ្ញុំ ពេលខ្លះម៉ាក់របស់ខ្ញុំក៏ទៅជាមួយដែរ និងមានស្ត្រីៗមួយចំនួនដែលជាប្រពន្ធរបស់នាយទាហានបានរស់នៅក្នុងបន្ទាយដែលធ្វើការផ្លាស់ទីតាំងរៀងរាល់ថ្ងៃ ចំណែកម៉ាក់របស់ខ្ញុំ និងស្ត្រីផ្សេង គឺធ្វើជាចុងភៅដាំស្ល អោយកងទ័ព។ រៀងរាល់ល្ងាច និង យប់ខ្ញុំឮសូរតែសំលេងគ្រាប់ផ្លោង និង គ្រាប់កាំភ្លើងដែលច្បាំង គ្នាក្នុងព្រៃពេលខ្លះកំពុងតែដេកក៏ស្រាប់តែមានស្នូកាំភ្លើង ផូងផាំង ហើយមីងៗពូៗ ខ្លះបានបីខ្ញុំរត់ចូលរូងដីដែលមានសុវត្ថិភាព (ប្លង់សេ) ឬហៅថាលេណដ្ឋាន។
រហូតដល់ ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលជាថ្ងៃចុះសន្ធិសញ្ញាក្រុងប៉ារីស បានធ្វើអោយកងទ័ពវៀតណាមដែលគ្រប់គ្រងខ្មែរនោះ ចេញពីស្រុកខ្មែរអោយអស់ និងបញ្ចប់សង្គ្រាមស៊ិវិលពីសំណាក់កងទ័ពទាំងបួនបក្ស ទើបស្រុកខ្មែរចាប់ផ្ដើមមានស្ថិរភាពពេញលេញចាប់ពីថ្ងៃនោះមក។ ខ្ញុំក៏បន្តចូលរៀនសូត្រនៅសាលាដូចធម្មតានៅថ្នាក់បឋមសិក្សាផ្សារលើនៅកំពង់សោម។ គ្រួសារខ្ញុំចាប់ផ្ដើមរស់នៅដោយសុភមង្គល ប៉ារបស់ខ្ញុំក៏បម្រើការងារជាមន្ត្រីរាជការនៅក្រុងកំពង់សោមមានតួរនាទីជាចៅសង្កាត់ថែមទៀតផង។ ប៉ុន្តែបានប្រហែលជាបួនដប់ឆ្នាំក្រោយ លោកប៉ារបស់ខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនឈឺ វ័យកាន់តែច្រើនសុខភាពក៏ខ្សោយ! គាត់បានទទួលមរណៈ ភាព បាត់ទៅម្ដាយរបស់ខ្ញុំចាប់ផ្ដើមបាក់ទឹកចិត្ត មុខរបររកស៊ីក៏ខាត។ គាត់ (ម្ដាយខ្ញុំ) បានធ្វើដំណើរកស៊ីចុះតាមខេត្តសឹងតែគ្រប់ខេត្តក្រុង ហើយទុកខ្ញុំអោយរស់នៅជាមួយលោកយាយរបស់ខ្ញុំ ពេលខ្លះនៅជាមួយ ពូមី ឬ អ៊ំៗក៏មានដែរ។ ខ្ញុំរស់នៅមិនសូវមានភាពកក់ក្ដៅឡើយព្រោះឃ្លាតម៉ែ ឃ្លាតឪ។
លុះបានធំបន្តិច ក៏មានពេលខ្លះខ្ញុំក្លាយជាក្មេងអនាថា ដើរលេងមិនចូលផ្ទះសម្បែង គ្មានសាច់ញាតិណាខ្វាយខ្វល់ពីខ្ញុំឡើយ។ ខ្ញុំដើរតែលតោលគ្មានគោលដៅពិតប្រាកដ គ្មានសម្លៀកបំពាក់ស្អាតបាតដូចកូនគេដទៃ គ្មានម៉ែឪបងប្អូននៅក្បែរមើលថែ។ រាល់ថ្ងៃខ្ញុំទៅផ្ទះមីងបន្តិច ពូបន្តិចពេលខ្លះទៅផ្ទះពួកម៉ាក ពេលខ្លះទៅញាំបាយនៅក្នុងវត្ត ដើរជាមួយក្មេងរើសអេតចាយក៏បានដែរ មិត្តភក្តិរបស់ខ្ញុំមួយចំនួនជាក្មេងអនាថា ដើររើសអេតចាយ គេដេកតាមគន្លាតតូបនៅក្នុងផ្សារ ពេលខ្លះខ្ញុំនៅជាមួយគេ ពេលខ្លះខ្ញុំទៅដេកនៅមាត់សមុទ្រក៏មានដែរ។ (ពួកម៉ាកខ្ញុំម្នាក់នេះដែលធ្លាប់ជាក្មេងរើស អេតចាយ ឥឡូវគេក្លាយជាបុគ្គលិកនៅក្នុងអង្គការ ម្លប់តាប៉ាង នៅកំពង់សោម និងមានប្រពន្ធកូន រួមទាំងជីវភាពធូធាទៀតផង)។
លុះក្រោយមកខ្ញុំក៏សម្រេចចិត្តមករស់នៅភ្នំពេញទាំងមិនដឹងទិសដំបន់ណាទាំងអស់ រស់នៅជាមួយ យាយតានិងកូនៗ ក្នុងគ្រួសារមួយដែលមិនមែនជាសាច់ញាតិរបស់ខ្ញុំឡើយ គឺគ្រាន់តែជាអ្នកស្គាល់គ្នាជាមួយម្ដាយរបស់ខ្ញុំ ដោយគាត់ឃើញខ្ញុំដេកតាមចិញ្ចើមថ្នល់ក៏ហៅខ្ញុំទៅនៅជាមួយ។ លោកតានោះជាកម្មករសំណង់ ហើយប្រពន្ធរបស់គាត់ជាអ្នកលក់ចេកចៀន នៅម្ដុំឬស្សីកែវ។ ចំណែកកូនៗរបស់គាត់ជាអ្នកស៊ីឈ្នួល កោសត្រីធ្វើប្រហិត។ នៅជាមួយគាត់បានមួយរយៈ ខ្ញុំក៏ចូលមកភ្នំពេញធ្វើការជាអ្នកយាមកង់ម៉ូតូនៅម្ដុំផ្សាកណ្ដាល ដោយបានប្រាប់ខែ ១ខែតែ ២៥ដុល្លាប៉ុណ្ណោះ។ ពេលល្ងាចខ្ញុំយាមកង់ម៉ូតូ ហើយពេលយប់ខ្ញុំធ្វើជាសន្តិសុខយាមឡាន យាមម៉ូតូនៅសណ្ឋាគារ អង្គរមាស ម្ដុំផ្សាចាស់ ហើយខ្ញុំក៏ឆ្លៀតពេលទៅរៀនផងដែរ ព្រោះចង់ចូលសាលាដូចក្មេងដទៃៗ។
ក្រោយមកក៏បានស្គាល់ព្រះវិហារគ្រិស្តបរិស័ទមួយកន្លែងនៅម្ដុំបឹងកក់ ផ្លូវរទេះភ្លើង ទល់មុខក្ដាន់ពីរ ក្បែរទីស្ដីការគណរដ្ឋមន្ត្រី។ គេបានផ្ដល់កន្លែងអោយខ្ញុំស្នាក់នៅ និងផ្ដល់អង្ករអោយខ្ញុំ ១ខែ ២០គីឡូ ហើយបានបញ្ជូនខ្ញុំអោយទៅរៀនសាលាភ្លេង និងបានបញ្ជូនខ្ញុំអោយទៅរស់នៅក្នុងមណ្ឌលក្មេងកំព្រាថែមទៀតផង។ និងបានបន្តការសិក្សារហូតមក។ ជាងនេះទៅទៀតក៏បានរៀនភាសាអង់គ្លេស និងសាលាបច្ចេកទេសភ្នំពេញរយៈពេល២ឆ្នាំ រៀនថ្នាក់ពេញម៉ោងជំនាញ ជួសជុលកុំព្យូទ័រ និង Programming ។
បើនិយាយអំពីការសិក្សានេះ ពិតជាពិបាកណាស់ព្រោះ ខ្ញុំត្រូវដើរពីបឹងកក់ ដល់បឹងត្របែករៀងរាល់ថ្ងៃ ទាំងព្រឹកទាំងល្ងាច។ «ខ្ញុំផ្អាកត្រឹមនេះសិន ខ្ញុំនឹងសរសេរនៅវគ្គក្រោយៗទៀត សូមរងចាំវគ្គបន្ត…..»
——————-
Update ថ្មី វគ្គបន្តអំពី ការសិក្សាររបស់ខ្ញុំ









អាចចុះក្នុងទស្សនាវដ្តីបាន!
មិនហ៊ានទេ តែចាំមើលសិនព្រោះនេះទើបតែវគ្គទី១ប៉ុណ្ណោះ ប្រហែលជា ៣០% នៃសាច់រឿងដែលខ្ញុំចង់សរសេរ។ អាចនៅមានវគ្គក្រោយៗទៀតសិន។
អានឡើងចង់ហៀរទឹកមាត់
ពិតជាកំសត់មែន!….ខ្ញុំតែងគិតថាខ្លួនឯងកំសត់ ដែលមានឪពុកម្តាយជាអ្នកក្រ ប៉ុន្តែអ្នកកំសត់ជាងខ្ញុំទៅទៀតព្រោះគ្មានឪពុកម្តាយមើលថែ ត្រូវមើលថែខ្លួនឯង។ប៉ុន្តែអ្នកជាមនុស្សតស៊ូ ដូច្នេះទើបអនាគតអ្នកល្អចឹង..សូមសរសើរដោយស្មោះណាមិត្ត
អគុណ
ខ្ញុំសូមដូរ ពាក្យអរគុណ មកជាលុយវិញបានទេមិត្ត?
ជួយម្បានទេបាទ ហាហាហា
ចិត្តអាក្រក់ម្ល៉េះ! លឺល្បីថាគាត់ចិត្តល្អ ចេះជួយទុកធុរះមិត្ត ហើយសង្ហារទៀត ម៉ិចបានមិនដូចពាក្យគេនិយាយចឹងណ ខំតែជឿ ដឹងអីអត់ចឹងសោះ @_@
ឌី! អើយដូរ អោយគាត់ទៅ មួយថ្ងៃឲ្យគាត់ ១០០រៀល ថ្ងៃទីពីរបាន ១០ភាគរយនៃថ្ងៃទី១ ហើយថ្ងៃទីបីបាន ១០ភាគរយនៃថ្ងៃទី2…..រហូតដល់ថ្ងៃដែលគាត់ថាគ្រប់គ្រាន់ទៅ…ហាហា..
ថាលេងទេ!
ហាសហាស មនុស្សខ្ញុំមិនប្រកាន់ខ្លួនទេ ប៉ុន្មានក៏អាចទទួលបានដែរ អោយតែអោយ…….^_^
ស្គាល់សាម៉ាឌីយូរហើយ មិនដែលដឹងប្រវត្តិពិតសោះ ទើបតែថ្ងៃនេះ! អរគុណដែលបានចែករំលែក។ នេះហើយគេហៅថា ជិវិត មានទុក្ខ មានសុខ សើច យំ លាយគ្នាពេញហ្នឹង! ជិវិតលំបាកហើយមានការតស៊ូទើបមានន័យ។
អាចហៅថាជាអ្នកក្លាហានមួយរូបដែរ សូមសរសើរ។
កុំភ្លេចរៀបរាប់ប្រកាសពីទ្រព្យសម្បត្តិផងណា សាមាឌី !
ថាមិនត្រូវ ថ្ងៃនេះគេអានប្រវត្តិរូបនេះហើយ
ថ្ងៃក្រោយគេបោះឆ្នោតអោយជាប់ជាតំណាងរាស្ត្រក៏ថាបាន ។
GOD BE WITH YOU !
he he he ehe h អោយតែបានចឹង? តែដូចមិនងាយទេ ព្រោះខ្ញុំអត់ចេះអាក្បួនឱនក្រាបៗ ផងចេះតែថាអោយចំៗ ដល់ចឹងគេ គេមិនផ្ដល់ដំណែងឡើយ
អូម៉ាយហ្កដ! កម្សត់ម៉េះរឿងរ៉ាវគេ ចង់តែស្រក់ទឹកមាត់ទេនៀក!
មិនដូចអ្នកខ្លះរ៉េ…
ស្រុកណានឹងប្រើពាក្យ រ៉េ ដែរ ?មានតែនៅក្នុងគ្រួសារខ្ញុំទេដែលលឺគេប្រើ រ៉េ នោះ…ហាហា
គឺស្រុកកំពង់សោមដូចពួកខ្ញុំជាដើម
ពេលខ្ញុំនិយាយ រ៉េ គេថាមិនដែលលឺនរណាគេ និយាយចឹងសោះ ប៉ុន្តែទើបតែឃើញនៅក្នុង Block learn 4 Khmer នេះ និយាយចឹងដែរ……ហាហា
ក្នុងប្លក់នេះនិយាយចឹង ព្រោះម្ចាស់ប្លក់ហ្នឹងម៉ោពី កាពុងសោម
ហាហាហា អ្នកពិតជាកំប្លែងមែនទែន សូមសរសើរៗ អ្នកអាចទៅលេងកំប្លែងជាមួយលោកពូកុយបាន មែនណា….ហាហា
កំប្លែងត្រង់ណា?
សរសេរពាក្យ ដូចនិយាយលេងផ្ទាល់ចឹងនឹងណា។យល់អត់ ម្ចាស់ Block Learn 4 Khmer? ហាហា
យល់រ៉េ?ហាហាហា
កំសត់ដូចជារឿងប្រលោមលោកអព្ចឹង។
កំសត់បស់គេ គ្រាន់តែលយជាងខ្ញុំបន្តិច
សរសេរប្រលោមលោកបោះពុម្ផ ហ្មងទៅហ្អី បើសរសេរវែងម្លឹងៗ….តែនិយាយទៅកំសត់មែន!
អ្នកទាំងអស់គ្នានិយាយគួរអោយស្រលាញ់ណាស់បើមិនប្រកាន់ទេសុំរាប់អានធ្វើជាមិត្តបានរ៉េ?
sopheach មានអីបានតើហ៍…
That’s very great thing you have done for your bright future. I do admire you and you are the good representative to another. Sure, I also used to think that you were living in a wealth family and always happy as your smile. In fact, no one can read you.
Sokha
មនុស្សម្នាក់ៗតែងតែមានអតីតកាលរៀងៗខ្លួន។ មានពេលខ្លះអតីតកាលមិនចង់រំលឹកតែគ្រាន់ទុកេជាបទពិសោធន៌សម្រាប់រៀបផែនការទៅថ្ងៃអនាគតសម្រាប់ជំនាន់ក្រោយ៕
ខ្ញុំចង់អានបន្ត…តើពេលណាទើបមានវគ្គបន្តទៅ? T_T
ពេលមានវគ្គបន្តសូមជួយប្រាប់ខ្ញុំផងណា!
,
អូខេ មិនទាន់មានពេលទំនេរប៉ុន្មានទេ ចាំព្យាយាមសរសេរបន្ថែម អគុណ
អ្នករាល់គ្នាចឹង វគ្គបន្តមែនទេ សូមមើលទីនេះ http://learn4khmer.com/?p=8078
ល្អខ្លាំងណាស់ឌី! អនាគតស្ថិតនៅក្នុងដៃរបស់យើងជាអ្នកកំនត់ មិនមែនស្ថិតលើព្រហ្មលិខិតទាំង ស្រុងនោះទេ!
និយាយតាមត្រង់គ្រាន់តែឃើញរូបដែលភ្ជាប់ជាមួយអត្ថបទ ខ្ញុំមិនបានគិតថាជាបងសាម៉ាឌីទេ ដល់តាពូកម៉ាកខ្ញុំប្រាប់ថាបងចង់ស្រឡាំងកាំង! ប្លក់របស់បង តាមខ្ញុំអាននិងស្រម៉ៃខ្ញុំគិតថាបងជាមនុស្សស្រគត់ស្រគុំ និងមិនលេងខ្លួនទេ ប្រហែលជាពាក់វែនតាដូចបណ្ឌិតហើយ ដឹងអីស្ទាវដែរ
ចឹងបានខ្ញុំនឹកឃើញថា កុំវាយតម្លៃមនុស្សលើសម្បកក្រៅ! You did a great job! M proud of you bong!
ហាហាហាហា ទៅចឹងទៅ បងមិនមែនស្ទាវទេ តែទាន់សម័យ
ហាហាហា
សាម៉ាឌី ខ្ញំុមានមោទន:ភាពចំពោះលោក នៅពេលបានអានប្រវត្តិពិត និងរឿងកម្សត់ជូរចត់របស់ សាម៉ាឌី។ ខ្ញំុសូមសរសើរការតស៊ូព្យាយាមស្វែងរកពន្លឺក្នុងជីវិត រហូតទទួល�នប្រសើរដូចសព្វថ្ងៃ ជាចុងក្រោយខ្ញំុសង្ឈឹមថា អ្នកជាគំរូល្អមា្នក់សំរាប់កូនខ្មែរដទៃទៀត ដើម្បីកែប្រែប្រទេសជាតិយើង។
បើប្រៀបខ្ញុំជាមួយសាម៉ាឌី ខ្ញុំមិនបានមួយចំនិតសាម៉ាឌីឯងផង..
good for life is only my self to know. good luck!
ពេលណាសរសេរតទៀត? បងសាម៉ាឌី
Marilen បងបានសរសេរវគ្គបន្តម្ដងទៀតរួចមកហើយ សូមមើលទីនេះ http://learn4khmer.com/?p=8078
ហាហា កំសត់ឬសប្យាយ គឺស្ថិតនៅត្រង់សេចក្តីេពញចិត្ត តាមពិតទៅយើងមានសប្យាយមានទុក្ខដូចគ្នា តែសម្រាប់ Samady KS រៀនបានច្រើនគ្រាន់បើ សូមសម្តែងសេចក្តីសរសើរ! សម្រាប់រូបខ្ញុំបើប្រៀបធ្ៀបទៅ Samady KS ច្បាស់ជាអង្គុយកើតទុក្ខហើយមើលទៅ ណាស់ហើយមិនបាច់ប្រៀបធ្ៀបអីទេ មើលចុងត្នោតទៀទទៅ។