ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ក្លាយ​ជា​សិស្ស​ពូក​ជាង​​គេ​ក្នុង​ថ្នាក់​ភាសា​ជប៉ុន​ដោយ​សារ Internet

តាំង​ពី​ចូល​រៀន​ភាសា​សាលាជប៉ុន​​បាន​មួយ​រយៈ​មក បើ​និយាយ​អំពី ​រឿង​ចេះ​វិញ ខ្ញុំ​ដូច​ជា​មិន​ដឹង​ថា​ចេះ​បាន​ស្អី​ខ្លះ​ទេ​! ព្រោះ​រៀន​កាន់​តែ​យូ​ទៅ មាន​អារម្មណ៍​ថា​កាន់​តែ​ពិបាក​​មេច​មិន​ដឹង​ទេ​….?។​​

​និយាយ​​លាក់​បាំង​អី​ក្នុង​ថ្នាក់​របស់​ខ្ញុំ​មាន​សិស្ស​​ប្រហែល​ជា ៦ ទៅ ៧​នាក់​ប៉ុន្តែ​រៀន​យូយូ​ទៅ សិស្ស​រត់​ចោល​សាលា​ម្ដង​​មួយៗ រហូត​ទាល់​តែ​អស់​សិស្ស​អាលីង មិន​ដឹង​ជា​ថី​ទេ យូយូ នៅ​សល់​តែ​សិស្ស​២​នាក់​គត (​រួម​ទាំង​ខ្ញុំ​ដែរ​) ហេ​ហេ​ហេ ពិត​ជា​ពូកែ​តស៊ូ​រៀន​មែន តែ​អត់​ចេះ​អី​សោះ ហា​ហា​ហា​។ ប៉ុន្តែ​ជា​ការ​ល្អ​វិញ​ដែល​ថ្មី​នេះ ស្រាប់​តែ​មាន​​​សិស្ស​ស្រី​​ថ្មីៗ (​មាន់​ថ្មី​ ហា​ហាហា​) បាន​​ចូល​មក​រៀន​ក្នុង​ថ្នាក់​របស់​ខ្ញុំ។  តាម​ពិត​ទៅ​ពួក​គេ​រៀន​វេន​ពេល​ព្រឹក​តែ ប្រហែល​ជា​ពួក​គេ​រវល់​ខ្លាំង​ហើយ​មើល​ទៅ​ទើប​គេ​ប្ដូរ​មក​រៀន​វេន​ល្ងាច​ជាមួយ​ថ្នាក់​របស់​ខ្ញុំ​។ មិន​អួត​ទេ ពួក​គេ​ក៏​មិន​សូវ​មាន​អ្នក​ចេះ​ជាង​អ្នក​ណា​ដែរ​ ព្រោះ​​​ពួក​គេ​រៀន​វេន​ព្រឹក​ក្នុង​កម្រិត​មេរៀន​ទាបៗ តែ​ប្ដូរ​មក​រៀន​ក្នុង​ថ្នាក់​របស់​ខ្ញុំ​ក្នុង​មេរៀន​ជ្រៅ​ជាង​គេ​បន្តិច​ប្រហែល​ជា​ពាក់​កណ្ដាល​សៀវភៅ​ទៅ​ហើយ​។ លើស​ពីត​នេះ​ទៅ​ទៀត រៀង​រាល់​ពីបី​ថ្ងៃ​ម្ដង លោក​គ្រូ​​របស់​ខ្ញុំ​តែង​ដាក់​លំហាត់ Home Work អោយ​ធ្វើ​ប៉ុន្តែ​ដូច​ជា​មិន​មាន​អ្នក​ណា​ធ្វើ​បាន​សោះ ពិបាក​ៗ​ពេក​…​តែ​សំណាង​ល្អ​ដែល​ខ្ញុំ​ឆ្លាត​ព្រោះ​ប្រើ​អិនធឺណិត​សម្រាប់​ធ្វើ​លំហាត់​ជា​ភាសា​ជប៉ុន​។​

លោក​គ្រូ​តែង​តែ​អោយ​សរសេរ​ប្រយោគ​តែង​សេចក្ដី ឬ​ប្រយោគ​ឧទារហណ៍​ផ្សេងៗ តែ​ខ្ញុំ​អត់​ចេះ​អី​បន្តិច​សោះ ដល់​អា​ចឹង​ទៅ ពេល​មក​ផ្ទះ​គិត​មិន​ចេញ​​ទាល់​តំរិះ ក៏​នឹក​ឃើញ​ដល់​ការ​ប្រើ​ប្រាស់ Google Translation ហេ​ហេ​ហេ សរសេរ​ជា​ភាសា​​អង់គ្លេស ផ្លឹបៗៗ វា​បក​ប្រែ​អោយ​ភ្លេតៗៗៗៗ​ ចប់​។ ការ​ប្រើ​ប្រាស់ Google Translation នេះ​ឃើញ​ថា​ត្រឹម​​ត្រូវ​ ៩៨% ទៅ​ហើយ​គ្រាន់​តែ​មើល​ប្រយោគ​ហើយ​ថែម​ថយ​តិច​តួច​ប៉ុណ្ណោះ​។ ជួន​កាល​ពេល​វា​បក​ប្រែ​ហើយ ខ្ញុំ​មិន​ដឹង​ថា​អាន​របៀប​ម៉េច​ទេ តែ​ហេន​វិន ព្រោះ Google Translate មាន Tool សម្រាប់​អាន​អក្សរ​អោយ​យើង​ដូច​ខ្ញុំ​ស្ដាប់​វា​ទៅ​ក៏​អាច​ដឹងថា​ពាក្យ​នេះ​មាន​សំលេង​បែប​មេច​ដែរ​។

ការ​បក​ប្រែ​ក្នុង Google

ការ បក ប្រែ ក្នុង Google

មួយ​ទៀត​ ​លើក​មុន​ខ្ញុំ​បាន​ដោនឡូត​ឯកសារ MP3 ជា​សំលេង​សំឡេង​សន្ទនា និង​សំឡេង​គ្រប់​ប្រយោគ​ដែល​មាន​ក្នុង​សៀវភៅ 皆の日本語。 ដែល​ខ្ញុំ​កំពុង​រៀន​។​ដូច​នេះ​រាល់​ថ្ងៃ​ខ្ញុំ​ស្ដាប់​ទៅ​មកៗ រហូត​ទាល់​តែ​ចាំ​តែ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​មេច​ឡើយ ពេល​ដល់​ម៉ោង​សន្ទនារ គ្រូ​អោយ​ខ្ញុំ​អាន ខ្ញុំ​សូត្រ​អោយ​គ្រូ​ស្ដាប់​តែ​មិន​ចេះ​បក​ប្រែ​សោះ គេ​គ្រប់​គ្នា​សុទ្ធ​តែ​គិត​ថា​ខ្ញុំ​នេះ​ខ្លាំង​ជាង​គេ ពួកែ​ជាង​គេ ព្រោះ​និយាយ​ភាសា​ជប៉ុន​ឡើង ប្រាវៗៗៗ គ្មាន​ទាក់​មាត់​សូម្បី​តែ​បន្តិច​។ ពេល​សិស្ស​ផ្សេងៗ​ទៀត​ដឹង​អំពី​ល្បិច​របស់​ខ្ញុំ​ក៏​នាំ​គ្នា​សុំ​ខ្ញុំ​អោយ​ជួយ Copy MP3 នោះ​អោយ​គេ​ម្នាក់​មួយ​ៗ​សឹង​តែ​គ្រប់​គ្នា ហេ​​ហេ​ហេ​។

ជួន​កាល​ពេល​កំពុង​រៀន​លោក​គ្រូ​អោយ​សរសេរ​ប្រយោគ​ឧទារហណ៍ ខ្ញុំ​ទាញ​ទូរស័ព្ទ Iphone របស់​ខ្ញុំ​បើក​វេបសាយ Google Translate បក​ប្រែ ប្រាវ…។ ​​​​


Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

12 Responses to ក្លាយ​ជា​សិស្ស​ពូក​ជាង​​គេ​ក្នុង​ថ្នាក់​ភាសា​ជប៉ុន​ដោយ​សារ Internet

  1. ម៉េចបានរៀនជប៉ុន? ចង់ទៅជប៉ុនឬ?

  2. Samady KS says:

    ចេះ​តែ​រៀនៗ​ទៅ ស្រលាញ់​ភាសា​ហ្នឹង​ឃើញ​គេ​និយាយ​ដូច​ពិរោះ​ហើយ​ប្លែក! ម្យ៉ាង​ទៀត​នៅ​សៀម​រាប​សំបូរ​ជនជាតិ​ជប៉ុន​ណាស់

  3. សំណាងហើយបង បើខ្ញុំវិញស៊យណាស់ មានសិស្សស្រីម្នាក់ហើយគេរៀនពូកែជាងខ្ញុំ ដល់ចឹងធ្វើអីមិនចេញសោះ :D
    ហាហា… ម៉ាក Flash ហ្នឹងពិតជាពេញនិយមមែន :D

  4. សំរាប់ឃ្លាខ្លីៗអាចនិយាយបានថាGoogle Translation បកត្រូវ៩៨% តែសំរាប់ឃ្លាវែងៗវិញGoogle Translationបកកំរត្រូវណាស់ បញ្ច្រាសបណ្តោយគ្មានដឹងទិសតំបន់ទេ!

  5. អញ្ចឺងពេលរៀនចប់ យកសញ្ញាប័ត្រពី google ទៅ

  6. Samady KS says:

    ហា​ហា​ហា​ហា

  7. ខ្ញុំ​សុំ​ Link ទាញ​យក​របស់​ MP3 មេរៀនផងបានទេ?

  8. Samady KS says:

    ឌីយ៉ា! ខ្ញុំ​​​ភ្លេច link បាត់​ហើយ តែ​គំនិត​ខ្ញុំ​ទោះ​ជា​ដោនឡូត​យក​ទៅក៏​ពិបា្​ក​ដែរ​ព្រោះ​ជា​សំឡេង​តាម​អត្ថបទ​ទេ ចាំ​បាច់​ត្រូវ​មា​ន​គ្រូ​ពន្យល់​បន្ថែម! តែ​បើ​ចង់​បាន​សូម​ចុច​ទី​នេះ ព្រោះ​​មាន​សេចក្ដី​ពន្យល់ (​មេរៀន​សម្រាប់​រៀន​ខ្លួន​ឯង​) http://learn4khmer.wordpress.com/2011/08/17/learn-japanese-with-mp3-and-pdf/

  9. ណារ័ត្ន says:

    ញុំបានដៃគូរៀនភាសាជប៉ុនដែរហើយ!!!!​តែពិបាកត្រង់ថាញុំអត់សូវចាំពាក្យថ្មីៗទេ ឌីអើយ….
    ពិបាកចិត្តដល់ហើយរៀនអស់ពេលមួយឆ្នាំជាងហើយ តែអត់ចេះសោះ…

  10. Samady KS says:

    ha ha ha ha ខ្ញុំ​ទើប​តែ​ចប់ វគ្គ ម៊ីណាណុ ភាគ​១​ ទេ

  11. ណារ័ត្ន says:

    ញុំក៏ចឹងដែរ!!!​តើឌីរៀននៅណា? រៀនជាមួយគ្រូខ្មែរ ឬគ្រូជប៉ុន?

Leave a Reply