ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ដំណើរ​កម្សាន្ត​​ទៅ​កំពង់សោម និង​ពិនិត្យ​មើល​ឈ្មោះ​បោះ​ឆ្នោត

ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ពី​កំពង់សោម​ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​កាល​ពី​ម្សិល​មិញ (​ថ្ងៃ​ទី ១៦​-​០៩​២០១១) ​។ ខ្ញុំ​បាន​ទៅ​ដើរ​លេង​​សួរ​សុខ​ទុក្ខ​បង​ប្អូន មិត្ត​ភក្តិ​ ប៉ុន្តែ​​មូលហេតុ​ចម្បង​របស់​ខ្ញុំ​គឺ បំពេញ​ភារកិច្ច​ជា​ប្រជាជន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​ ដែល​​អាច​មាន​សិទ្ធ​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​របស់​ខ្លួន​ ហេ​ហេ​ហេ​។ ដូច​នេះ​ខ្ញុំ​ដាច់​ខាត​ត្រូវ​តែ​ទៅ​ជា​កំហិត​។

តាម​រយៈ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ជា​ច្រើន​បាន​បង្ហាញ​ថា សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០១១ បាន​អំពាវ​នាវ​ ប្រជា​​ពល​រដ្ឋ​​ខ្មែរ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន​ជាង ៤ សែន ៧ ម៉ឺន ៦ ពាន់​នាក់ ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ ២០១១ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០១២។

ខ្ញុំ​ក៏​មិន​សូវ​យល់​ច្បាស់​អំពី​របៀប​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែរ តែ​តាម​ខ្ញុំ​ដឹង​ការ​បោះ​ឆ្នោត​ដែល​មាន​នា​ថ្ងៃ​ខាង​មុខ​នេះ​គឺ​​មាន​​ច្រើន​ដំណាក់​កាល​ដូច​ខាង​ក្រោម៖​

១-ថ្ងៃអាទិត្យ ទី 11-ធ្នូ ឆ្នាំ2011 ៖ ជា​ការ​បោះឆ្នោត ជ្រើសរើស សមាជិក​​ក្រុម​ប្រឹក្សា ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ទើប​តែ បង្កើត​ថ្មី របស់​រាជ​ធា​នីភ្នំពេញ ។

២-ថ្ងៃអាទិត្យ ទី 29-​មករា ឆ្នាំ2012 ៖ ជា​ការ​បោះឆ្នោត ជ្រើស​រើស​សមាជិក​​​ព្រឹទ្ធសភា ។

៣-ថ្ងៃអាទិត្យ ទី 03-​មិថុនា ឆ្នាំ2012 ៖ ជា​ការ​បោះឆ្នោត ជ្រើស​រើស​សមាជិក​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ។

៤-ថ្ងៃអាទិត្យ ទី 28-​កក្តដា ឆ្នាំ2013 ៖ ជា​ការ​បោះឆ្នោត ជ្រើសរើស សមាជិក​សភា​តំណាង​រាស្រ្ត ។

៥-ថ្ងៃអាទិត្យ ទី 18-​ឧសភា ឆ្នាំ2014 ៖ ជា​ការ​បោះឆ្នោត ជ្រើស​រើស សមា​ជិក​ ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌ និង សមាជិក​ក្រុម​ប្រឹក្សា ខេត្ត-រាជធានី (ការ បោះ​ឆ្នោត​​អាណត្តិ​​មុន​ ធ្វើ​ឡើង​​នៅ​​ថ្ងៃអាទិត្យ ទី 17-​ឧសភា ឆ្នាំ2009)។​

ដូច​គ្នា​នេះ​ដែរ ខ្ញុំ​បាន​ទៅ​ពិនិត្យ​មើល​ក្នុង​បញ្ជី​ឈ្មោះ​តែ​មិន​បាន​ឃើញ​ឈ្មោះ​របស់​ខ្ញុំ​នោះ​​ទេ ហើយ​ក៏​មាន​អារម្មណ៍​ភ័យៗ​តិច​តួច​ដែរ ក៏​សាក​សួរ​ព័ត៌មាន​ពី​ក្រុម​ការ​ងារ គេ​ក៏​សួរ​រក​អត្ត​សញ្ញាណប័ណ្ណ​ហើយ​ចុះ​ឈ្មោះ​អោយ​ខ្ញុំ​​ឡើង​វិញ និង​បាន​ប្រាប់​អំពី​ទី​កន្លែង​ដែល​ខ្ញុំ​​នឹង​ត្រូវ​ទៅ​បោះ​ឆ្នោត​។ តាម​ពិត​ទៅ​ការ​ពិនិត្យ​មើល​ឈ្មោះ​បោះ​ឆ្នោត​មិន​មាន​ការ​លំបាក​ប៉ុន្មាន​ទេ ព្រោះ​ថា​បើ​សិន​ជា មិន​បាន​ឃើញ​ឈ្មោះ​របស់​យើង​ នោះ​យើង​គ្រាន់​តែ​បង្ហាញ អត្តសញ្ញាណ​ប័ណ្ណ ឬ​សៀវភៅ​គ្រួសារ​​ដល់​គេ ដើម្បី​ចុះ​ឈ្មោះ​សារ​ជា​ថ្មី​បាន​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​លើក​មុន (​ឆ្នាំ​២០០៨​) ខ្ញុំ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ពិនិត្យ​មើល បញ្ជី​ឈ្មោះ​ក៏​ត្រឹម​ត្រូវ តែ​ពេល​វេលា​បោះ​ឆ្នោត​បាន​មក​ដល់​ ស្រាប់​តែ​បាត់​ឈ្មោះ​ខ្ញុំ និង​អ្នក​ភូមិ​របស់​ខ្ញុំ​ជាង​១០​នាក់​ឯណោះ ដូច​នេះ​ខ្ញុំ​មិន​បាន​បោះ​ឆ្នោត​នឹង​គេ​សោះ តែ​សង្ឃឹម​ថា​លើក​នេះ (​ឆ្នាំ​​២០១៣​) នឹង​មិន​មាន​ហេតុការណ៍​អា​ក្រក់​ដូច​លើក​មុន​ទៅ​ចុះ​។​ ជា​ចុង​ក្រោយ​ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា បង​ប្អូន​ទាំង​អស់​គ្នា នឹង​ចំណាយ​ពេល​វេលា​ ដើម្បី​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា ព្រោះ​នេះ​ចា​កាតព្វកិច្ច​របស់​យើង​ដែល​ជា​យុវជន​ជំនាន់​ក្រោយ​។​

——————–​

អត្ថបទ​ស្រដៀង​ៗ​៖

បង​​ប្អូន​វៀតណាម​យើង​ ក៏​​មាន​សៀវភៅ​គ្រួសារ​ខ្មែរ​​​ដែរ​

ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​​ហាក់​ដូច​ជា​មាន​ការ​លំបាក

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

6 Responses to ដំណើរ​កម្សាន្ត​​ទៅ​កំពង់សោម និង​ពិនិត្យ​មើល​ឈ្មោះ​បោះ​ឆ្នោត

  1. កែវ ឌីណា says:

    ខ្មុំបានទៅពិនិត្យរួចហើយ ក្នុងបញ្ជីគេដាក់ឈ្មោះខ្មុំថា លោក កែវ ឌីណា ទៀតហ្ន៎ :D

  2. Samady KS says:

    ឥឡូវ​គេ​ដាក់​ លោក​ កែវ​ឌីណា តិច​ទៀត​គេ​ប្ដូរ លោក​ជំទាវ កែវ ឌីណា​ហើយ កុំ​ភ័យ​អី​

  3. កែវ ឌីណា says:

    សង្ស័យតែគេភ្លេចសរសេរ តាមមើល! សាធុ…សាធុ… សូមឲ្យបានដូចមាត់ សាម៉ាឌីទៅលោកអើយ តែសុំយកអាមានក្រិត្យណា៎…:)

  4. ស្រីតូច says:

    ខ្ញុំក៍បានទៅពិនិត្យមើល៍ឈ្មោះរប​ស់ខ្ញុំរួចហើយដែល គេដាក់ លោក គន្ធា ភេទប្រុស “(

  5. ស្រីតូច says:

    :( ;(

Leave a Reply