ការប្រើប្រាស់ទង់ជាតិខ្មែរហាក់ដូចជាមិនមានភាពច្បាស់លាស់
ទង់ជាតិប្រទេសកម្ពុជាដែលកំពុងត្រូវបានប្រើប្រាស់បច្ចុប្បន្ននេះគឺមានរូបរាងជាប្រសាទអង្គរវត្ត បូករួមទាំងពណ៌ចំនួន២ (ក្រហម-ខៀវ-ស) ។ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ ១៩៩៣ បន្ទាប់ពីការបោះឆ្នោត ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បានរចនាឡើងតាំងពី ឆ្នាំ ១៨៥០ មកម្លេះ ដោយដាក់រូប្រាសាទអង្គរវត្ត ពណ៌សនៅចំផ្ទៃកណ្តាល ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ ពណ៌ ដែលមានន័យដូចគ្នានឹងបាវចនាជាតិគឺ៖
«ជាតិ សាសនា ព្រះមហាក្សត្រ»
- ពណ៌ស តំណាងឱ្យ សាសនា សន្តិភាព
- ពណ៌ក្រហម តំណាងឱ្យ ជាតិគឺទឹកដីនិងប្រជាជន
- ពណ៌ខៀវ តំណាងឱ្យ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី
ដោយឡែកវិញកាលពីម្សិលមិញខ្ញុំបានស្វែងរករូបភាពទង់ជាតិប្រទេសកម្ពុជាដើម្បីមក Design ផ្ទាំង Catalog សម្រាប់ប្រើប្រាស់ជាផ្លូវការ ដូចជានេះក៏ស្វែងរកក្នុងអ៊ិនធឺណិត Google ស្រាប់តែមានចម្ងល់មួយបានផុសក្នុងអារម្មណ៍ របស់ខ្ញុំមួយរំពេចព្រោះថា រូបរាងទង់ជាតិខ្មែរមានច្រើនបែបច្រើនសណ្ឋាន។ វាមិនមែនខុសគ្នាទាំងស្រុងនោះទេ គ្រាន់តែមានរូបរាងប្រហាក់ប្រហែលគ្នា តែទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែកើតហេតុមិនសុខចិត្ត ព្រោះមិនដឹងថាត្រូវជ្រើសយករូបមួយណាឱ្យប្រាកដនោះទេ រូបភាពខ្លះមានរូបរាងជាលក្ខណៈ មានខឿននៅតាមជញ្ជាំង និងក្បាច់រចនា ឯរូបខ្លះទៀតមិនមានអ្វីទេ ចំណែករូបខ្លះមានស្នាំឆ្នូតតូចៗ នៅលើប្រាសាទ រីឯខ្លះមិនមានអ្វីទាំងអស់គ្រាន់តែមានកំពូលប្រាសាទ៣ ។

រូង ទង់ជាតិ ខ្មែរ ក្នុង Google.com
ដូចនេះខ្ញុំមិនដឹងថា ស្រុកយើងប្រើប្រាស់រូបរាងមួយណាឱ្យប្រាកដនោះទេ ហើយក៏មិនមែនរិះគន់អ្វីទាំងអស់ គ្រាន់តែយកមកនិយាយពិភាក្សាគ្នាតែប៉ុណ្ណោះក្រែងមាននរណាម្នាក់អាចដឹង ឬជួយផ្ដល់ជាមតិសម្រាប់គ្រប់គ្រងលើបញ្ហានេះ។
យើងឃើញថាប្រទេសដទៃទៀតដូចជា ជប៉ុន ចិន អាមេរិក ឥណ្ឌា…ល…. ដូចជាមិនមានភាពចម្រូងចម្រាស់បែបនេះទេ ចំណែកប្រទេសយើងវិញបើមិនមានវិធានការ ឬគ្រប់គ្រងលើការប្រើប្រាស់់ឱ្យបានត្រឹមត្រូវនោះទេ វាអាចបណ្ដាលឱ្យរូបរាងទង់ជាតិនៃប្រទេសកម្ពុជាអាចប្រើប្រាស់ទាំងមិនច្បាស់លាស់ ហើយនឹងមានការផ្លាស់ប្ដូររូបរាងបន្តិចម្ដងៗ យ៉ាងណាមិញ ក៏ដូចជាប្រទេសមួយចំនួនទៀត ពេលខ្លះគេយករូបរាងប្រទេសកម្ពុជាទៅប្រើប្រាស់ទាំងមិនបានត្រឹមត្រូវ ដូចជាការប្រើកួតបាល់ទាត់លើកមុនរវាងប្រទេសកម្ពុជា-វៀតណាម ស្រាប់តែឃើញដាក់រូបទង់ជាតិប្រទេសកម្ពុជាជាពណ៌ ក្រហមបែបកុំមុយនិស (សម័យកម្ពុជាប្រជាធិបតេយ្យ) ទៅវិញ។









ខ្ញុំគិតថា បញ្ហាគឺនៅត្រង់រឿងប្រាសាទនគរវត្តដែលនៅកណ្ដាលនោះឯង ក្រៅពីហ្នុងគ្មានបញ្ហាទេ ដ្បតិគ្រាន់តែគូសឆ្នូតដាក់ព័ណ៌។ ជាការពិតការគូររូបប្រាសាទពិតជាមានការលំបាក ហេតុដូចនេះ ខ្ញុំគិតថាដូចជាមិនមានបញ្ហាទេនៅត្រង់នេះ សំខាន់ទង់នោះមានលក្ខណៈគ្រប់គ្រាន់អង្គទាំងបីជាការស្រេច។
ឆ្នៃចុះ ឆ្នៃឡើងចេញរូបប្រាសាទ ព្រះវិញ អាឡូវហ្នឹងហើយ ហាហាហា
រូបទង់ជាតិទាំងនេះគ្រាន់ជាការ Design របស់បុគ្គលខ្លះប៉ុនណោះតើ !
សាម៉ឺឌី ការបកស្រាយពីអត្ថន័យទង់ជាតិណឹង គិតថាត្រឹមត្រូវហើយមែនទេ? មានអីសំអាង? តាមខ្ញុំចាំដូចមិនចឹងទេ។ តែមិនដឹងខ្ញុំខុសឫយ៉ាងណាទេ
ការបកស្រាយខាងលើ មិនដឹងថាត្រឹមត្រូវឬអត់នោះទេ តែប្រហែលជាអាចយកជាការណ៍បានត្រួស។ យ៉ាងណាក៏ដោយខ្ញុំផ្ដោតសំខាន់ទៅលើ រូបរាងទង់ជាតិភាគច្រើនដូចជាមិនសូវមានរូបរាងដូចគ្នាសោះ! ច្រើនតែកែប្រែលក្ខណៈតិចតួច?
ខ្ញុំមិនមែនជាអ្នកចេះដឹងអិទេក៏ប៉ុន្នែគ្រាន់តែដឹងថាទង់ជាតិគឺជាអត្តសញ្ញាណជាតិមួយដ៏សំខាន់មិនមែនចេះតែគូរទៅតាមចិត្តនឹងតាមការមើលឃើញថាមានពណ៌ខៀវសងខាង ក្រហមកណ្តាល និងមានប្រាសាទកំពូលបី(ប្រាសាទអង្គរវត្ត)ពណ៌សនៅចំកណ្តាលជាការស្រេចនោះទេ។ ខ្ញុំគិតថាទង់ជាតិប្រទេសមួយៗសុទ្ធតែមានក្បួនខ្នាតច្បាស់លាស់និងមានអត្តន៏យរបស់គេ ដូចជា ទំហំ ពណ៌ និង រូបតំណាង។
ទំហំ ថាតើទទឹងប្រវែងប៉ុន្មាន បណ្តោយប៉ុន្មាន
ពណ៌ ពណ៌និងខៀវចាស់រឺខៀវខ្ចី ក្រហមចាស់រឺក្រហមខ្ចី ហើយប្រវែងទទឹងពណ៌ខៀវនឹងប៉ុន្មានដែរ
រូបប្រាសាទកំពូលបីតំណាងឲ្យប្រាសាទអង្គរវត្ត(អច្ឆរិយវត្ថុទី៧លើពិភពលោក) ។
ជាចុងក្រោយសូមស្ថាប័៍នដែលពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ និងត្រួតពិនិត្យចំពោះបញ្ហានេះផង