ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

តើ​ប្រព័ន្ធ 4G ខុស​គ្នា​នឹង 3G ដូច​ម្ដេច​ខ្លះ​? ពេល​ណា​ស្រុក​ខ្មែរ​ប្រើ​នឹង​គេ​?​

នៅ​ក្នុង​ទស្សនាវដ្ដី​អង្គរ​ធំ​បាន​ចុះ​ផ្សាយ​ថា ក្នុង​ឆ្នាំ២០១៣ ប្រព័ន្ធ​ទូរស័ព្ទដៃ​នៅ​ប្រទេស​អង់​គ្លេស នឹង​អាច​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត ដំណើរការ​លឿន ជាង​បច្ចេកវិទ្យា 3G បច្ចុប្បន្ន​ដល់​ទៅ ១៦ ដង បន្ទាប់ពី​ផ្នែក​ទូរគមនាគមន៍​របស់​អង់គ្លេស Ofcom ( អ​ហ្វ ខម ) បានបង្ហាញ​គម្រោង​សេវា​គ្របដណ្ដប់ 4G ដល់​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ទាំងឡាយ​ធ្វើការ​ដេញថ្លៃថ្មីៗនេះ។

ប្រព័ន្ធ 4G

សម្រាប់​ប្រព័ន្ធ 4G នេះ​វា​មាន​ល្បឿន​ពី ៤ – ៨ មេ​ហ្កា​ប៊ីត​ស៍ ក្នុង​មួយ​វិនាទី ( Mbps ) ធៀប​នឹង​ប្រព័ន្ធ 3Gមុន ដែលមាន​ល្បឿន​ពី ០.៥ -២ Mbps ប៉ុណ្ណោះ​នោះ​ដែល​ធ្វើ​ឲ្យ​ការ ប្រើប្រាស់​សេវា​អ៊ី​ន​ធើរ​ណេ​ត មិន​ថា​ជា អ៊ី​ម៉ែ​ល, ឃ្លី​ប​វីដេអូ, សេវា​ជជែក​ក​ម្សា​ន្ន, GPS និង​ផ្នែក​ទំនាក់ទំនង​សង្គម ( Facebook, Twitter, hi 5…) មាន​ល្បឿន​ជាង​មុន ។

ក្រុមហ៊ុន​ចំនួន ៤ ត្រូវគេ​ប៉ាន់​ស្មានថា នឹង​ដេញថ្លៃ​ទិញ​សិទ្ធិ​ប្រព័ន្ធ 4G នេះ​ដើម្បី​បម្រើសេវា​ទំនើប​នេះ ជូន​ប្រជាពលរដ្ឋ​អង់គ្លេស នា​ឆ្នាំ២០១៣ ខាងមុខនេះ ប៉ុន្តែ​សម្រាប់​តំបង់​ដាច់ស្រយាល ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ២០១៧ ទម្រាំ​សេវា 4G អាច​គ្របដណ្ដប់៩៥% ទូទាំងប្រទេស ។

យោងតាម​នាយក​ប្រតិបត្តិ​របស់ Ofcom, លោក​អេ​ដ រី​ធា​ដស៍ (Ed Richards) មានប្រសាសន៍ថា “ការដេញថ្លៃ​នេះ មិន​ត្រឹម​តែមាន​ប្រយោជន៍​ចំពោះ​ទីផ្សារ​ទូរគមនាគមន៍​របស់​អង់គ្លេស​នាពេល​អនាគត ប៉ុន្តែ​វា​ជា​សញ្ញា​ដ៏​សំខាន់​ចំពោះ​សេដ្ឋកិច្ច​ផងដែរ ” ។

ទោះបី​ប្រទេស​អង់គ្លេស​មាន​ប្រព័ន្ធ 4G ក្រោយ​ប្រទេស អាមេរិក និង​ជប៉ុន ដែល​កំពុង​ប្រើ 4G ប៉ុន្តែ​អ្នក​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ដំណើរការ​របស់​វា គឺ​មាន​​ភាព​ខុស​​ពី​គ្នា​។

ដូច​​នេះ​យើង​សង្កេត​ឃើញ​​ថា​នៅ​ប្រទេស​ជឿន​លឿន​គេ​កំពុង​តែ​ប្រើ​ប្រាស់​ ប្រព័ន្ធ​ទំនើប​​ៗ ចំណែក​ស្រុក​ខ្មែរ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ​ព្រោះ​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​នៅ​មាន​តិច​តួច នេះ​ប្រហែល​ជា​ធ្វើ​អោយ​ក្រុម​ហ៊ុន​មិន​ហ៊ាន​វិនិយោគ​ក៏​ថា​បាន​។ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ Network បច្ចុប្បន្ន​មាន​ដូច​ជា 3G 3.5G, GMS, ​​និង​មាន ប្រព័ន្ធ CDMA ផង​ដែ​ល​កំពុង​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន Excell 018។ ដូច​នេះ​តើ​ពេល​ណា​ទើប​ស្រុក​ខ្មែរ​អាច​មាន​ប្រព័ន្ធ 4G ប្រើ​នឹង​គេ​ទៅ​? ៥​ឆ្នាំ​ទៀត​​ទេ​ដឹង​?

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

6 Responses to តើ​ប្រព័ន្ធ 4G ខុស​គ្នា​នឹង 3G ដូច​ម្ដេច​ខ្លះ​? ពេល​ណា​ស្រុក​ខ្មែរ​ប្រើ​នឹង​គេ​?​

  1. jaochetsava says:

    តាមពិតប្រទេស Sweden បានដាក់ដំណើរការជិត២ឆ្នាំហើយ LTE

  2. Samady KS says:

    ៥​ឆ្នាំ? ឬ ១០​ឆ្នាំ​ទៀត? ទើប​មាន​ក្នុង​ស្រុក​ខ្មែរ​?

  3. ខ្ញុំថាបើមើលទីនេះនឹងដឹងហើយ ថា 4G នឹងជាអ្វី http://en.wikipedia.org/wiki/4G?

  4. sunflare says:

    Metfone ប្រហែលជានឹងចាប់ផ្តើមដាក់ឲ្យដំណើារការ 4G LTE នៅចុងឆ្នាំ 2012​​។ ប្រភព: http://www.dap-news.com/2011-06-14-02-43-39/7-health-economy/41070–4g.html
    https://www.facebook.com/Metfone.Company/info

  5. titi says:

    Has only rich people that have money for buy to use it

Leave a Reply