រៀនសន្ទនាភាសាជប៉ុនកម្រិតដំបូង «ឯកសា PDF + MP3»
លើកមុនខ្ញុំធ្លាប់ម្ដងរួចមកហើយថាខ្ញុំបានចូលរៀនភាសាជប៉ុនឡើងវិញក្រោយពីឈប់រៀនអស់ជាច្រើនឆ្នាំ។ ប៉ុន្តែលើកនេះខ្ញុំបានព្យាយាមរៀនមិនធ្វើអោយខាតពេលដូចលើកមុនទៀតនោះទេ។
លើសពីនេះទៅទៀតខ្ញុំតែងព្យាយាមស្ដាប់ចម្រៀងជប៉ុន និងរកឯកសារមេរៀនណាដែលស្រួលៗ និងពន្យល់លម្អិតអំពីការសិក្សាភាសាជប៉ុនកម្រិតដំបូង។ នៅលើទំព័រអ៊ិនធឺណិតមាន គេហទំព័ររាប់រយទំព័រដែលបង្រៀនភាសាជប៉ុន តែខ្ញុំពេញចិត្តនឹងគេហទំព័រមួយដែលគិតថាល្អជាង ព្រោះមានផ្ដល់ជូនជាឯកសារ PDF រួមជាមួយ MP3 សម្រាប់អោយយើងទាញយកដោយឥតគិតថ្លៃ។

វេបសាយ បង្រៀន ភាសា ជប៉ុន កម្រិត ស្រាល
ឯកសារ PDF គឺសរសេរជាភាសាជប៉ុន និងបកប្រែជាច្រើនភាសាតាមការចង់បានរបស់អ្នក តែខ្ញុំបានជ្រើសរើសយកភាសាអង់គ្លេស។ ហើយក៏មានពន្យល់ពីរបៀបប្រើប្រាស់ពាក្យ ឬប្រយោគក្នុងភាសាជប៉ុនផងដែរ។
ការសន្ទនាភាសាជប៉ុនក្នុងសៀវភៅនេះគឺ សមញ្ញាបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ការជួបគ្នាតាមដងផ្លូវ សន្ទនាអំពីការណែនាំខ្លួន ការសួរសុខទុក្ខ និងការទិញទំនិញតាមទីផ្សារផងដែរ។
នៅក្នុងឯកសារ PDF មានមេរៀនជាច្រើន រាប់សិបមេរៀនដែលសុទ្ធតែជាមេរៀនកម្រិតដំបូងសម្រាប់អ្នកមិនចេះសោះ ឬអ្នកដែលចេះខ្លះៗ។ រីឯឯកសារ PM3 វិញគឺសម្រាប់អោយយើងស្ដាប់ការសន្ទនាគ្នាដែលមានក្នុងមេរៀនរបស់ឯកសារ PDF។ ហើយឯកសារ MP3 នោះគឺបែងចែកដាច់ដោយឡែកតាមមេរៀននីមួយៗផងដែរ។ ខ្ញុំបាន Download សៀវភៅ PDF និង MP3 និងរក្សាទុកហើយមើលរាល់ថ្ងៃ។
ដោយគិតថាវាល្អ ដូចនេះខ្ញុំសូមណែនាំអោយលោកអ្នក ក្រែងមានអ្នកណាចង់រៀន ឬកំពុងតែរៀនភាសាជប៉ុន នោះសូមចូលទៅកាន់គេហទំព័រនោះ ដោយចុចទីនេះ ។









អាលីកាតុ!
ខ្ញុំគិតថាបើមានសៀវភៅរៀនជាភាសា អង់គ្លេស និង mp3 ទៀតកាន់តែមានគេចូលមើល និង ដូនឡូតយក
ទៅរៀនសម្រាប់អ្នកចង់ចេះភាសាអង់គ្លេស ។
ខ្ញុំសូមអរគុណនូវកម្មវិធី រៀនដើម្បីខ្មែរ ” គឺខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកុំពុងអភិវឌ្ឍន៍ ”
ជាចុងក្រោយសូម ម្ចាស់គេហទំព័រ បន្ថែមនូវ សៀវភៅ ក្រមច្បាប់ប្រវេណី ច្បាប់ការងារ ច្បាប់គ្រួសារ និង ក្រមច្បាប់ព្រហ្មទណ្ឌ………។
អគុណសម្រាប់មតិ! ខ្ញុំនឹងព្យាយាមរកឯកសាមកដាក់ជូន នាពេលឆាប់ៗខាងមុននេះ
ខ្ញុំសូមអរគុណបងដែលបានផ្តល់ព័ត៌មានពិសេស។នេះ.
arikato kosaimasu