ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ធ្វើ Homework ភាសា​ជប៉ុន​ ប៉ុន្តែ​​អត់​​ចេះ​អី​សោះ​!​

កាល​ចូល​រៀន​ដំបូង​មាន​អារម្មណ៍​ថា​​ភ័យៗ​ព្រោះ​ខ្លាច​រៀន​អត់​ទាន់​គេ តែ​​ពេល​រៀន​យូ​យូ​ទៅ ទើប​ដឹង​ថា​​ខ្ញុំ​ជា​សិស្ស​ខ្លាំង​ជាង​គេ​​ក្នុង​ថ្នាក់​របស់​ខ្ញុំ (​ហេ​ហេ​ហេ អួត​​ខ្លួន​ឯង​ទៀត​) តាម​ពិត​ទៅ​ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​រៀន​បាន​មេរៀន​ជ្រៅ​ៗ​ជាង​នេះ​ពី​មុន​មក ហើយ​រៀន​ច្រើន​ដង និយាយ​ឱ្យ​ចំ​ទៅ គឺ​រៀន​​ហើយ​ឈប់! ឈប់​ហើយ​រៀន! ​បី​បួន​ដង​មក​ហើយ​…​​​បី​បួន​ឆ្នាំ​រៀន​ទៅ​អត់​មុខ​សោះ​ហា​ហា​​ហា ។​ ​ចំណែក​សិស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ថ្នាក់​របស់​ខ្ញុំ​សុទ្ធ​តែ​ជា​សិស្ស​ដែល​ទើប​ចាប់​ផ្ដើម​រៀន​លើក​ទី​១​តែ​ប៉ុណ្ណោះ​ ពួក​គេ​មិន​ទាន់​ចេះ​អាន​​បាន​ល្អ​​នៅ​ឡើយ​ទេ ចំណែក​ខ្ញុំ​វិញ​ចេះ​អាន​បាន​ច្រើន​​គួរ​សម និង​ចេះ​ប្រើ​អក្សរ Japanese IME ​បាន​លឿន​ទៀត​ផង​​ (​​សរសេរ​អក្សរ​ជប៉ុន​ក្នុង​កុំព្យូទ័រ​) ​ហា​ហា​ហា អួត​ខ្លួន​ឯង​ម្ដង​ទៀត​។

ឥឡូវ​នេះ​មាន​សិស្ស​ស្រី​ថ្មី​ម្នាក់​ទៀត​​ជា​ស្រី​ស្អាត បាន​ចូល​រៀន​ថ្នាក់​ជាមួយ​ខ្ញុំ​​ហើយ​អង្គុយ​ក្បែរ​ខ្ញុំ​ទៀត​ផង ហេ​ហេ​ហេ​ហេ ​ពេល​ណា​គេ​​ចម្ងល់​នោះ​គេ​តែង​សួរ​ខ្ញុំ​រាល់​​ថ្ងៃ​។ ខ្ញុំ​អត់​​អី​ចេះ​ទេ តែ​ធ្វើ​ឬក​ជា​​វីរៈ​បុរស​ ទៅ​ពន្យល់​​មេរៀន​ដល់​ស្រី​ស្អាត​ ​ អេម​ហ្សេម​ហ្មង​ ។

ពេល​ខ្លះ​មាន​អារម្មណ៍​ថា​តឹង​ទ្រូង​ខ្លះ​ៗ​ដែរ​ព្រោះ រៀន​កាន់​តែ​យូ កាន់​តែ​ពិបាក​​ដោយ​សារ​តែ​ការ​រៀន​ភាសា​ជប៉ុន​​ចាំ​បាច់​បំផុត​គឺ​ វេយ្យាករណ៍​តែ​ម្ដង សូម្បី​តែ​មេរៀន​ទី​១​ក៏​ត្រូវ​​រៀន​វេយ្យាករណ៍​ដែរ​ បើ​មិន​ចេះ​វេយ្យាករណ៍​ទេ​កុំ​សង្ឃឹម​ថា​និយាយ​បាន​ឱ្យ​សោះ​នោះ ព្រោះ​​វា​ប្រើ​ពាក្យ​ផ្សេង​គ្នា ​ក្នុង​ស្ថានភាព​ផ្សេង​គ្នា។​ យើង​មិន​អាច​យក​មក​ផ្គុំ​និយាយ​តាម​តែ​ចិត្ត​នោះ​ទេ​ ​ដោយ​សារ​ភាសា​ជប៉ុន​និយាយ បញ្ច្រាស សង់​ទីនិច​ គ្នា​ជាមួយ​ភាសា​ខ្មែរ​។ 

រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​បំផុត​នោះ​គឺ​ប៉ុន្មាន​ថ្ងៃ​នេះ​លោក​គ្រូ​របស់​ខ្ញុំ​ដាក់ ហូម​វើក​ឱ្យ​ធ្វើ​ច្រើន​ណាស់​ គាត់​បាន​ឱ្យ​អត្ថបទ​មក ដើម្បី​ឱ្យ​ខ្ញុំ​យក​ទៅ​អាន​និង​បក​ប្រែ​ឱ្យ​គាត់​ហើយ​ឆ្លើយ​សំនួរ និង​ពន្យល់​អំពី​វេយ្យាករណ៍​ថែម​ទៀត​ផង តែ​ខ្ញុំ​អត់​ចេះ​អី​សោះ​ព្រោះ​អាន​មិន​យល់​​ក្បាល​កន្ទុយ​អី​សូម្បី​តែ​បន្តិច​​។

ប៉ុន្តែ​សំណាង​ល្អ​ដែល​ខ្ញុំ​ឆ្លាត​! ព្រោះ​​ពេល​មក​ដល់​​​ផ្ទះ​ភ្លាម​ខ្ចិល​គិត​យូ​នាំ​តែ​ខាត​ពេល​ខ្ញុំ​គ្រាន់​តែ​ចម្លង​​ឃ្លា​និង​ប្រយោគ​ភាសា​ជប៉ុន​ចូល​ទៅ​ក្នុង www.translate.google.comជា​ការ​ស្រេច​! ហា​ហា​ហា វា​បក​ប្រែ​ឱ្យ​ខ្ញុំ​យ៉ាង​ស្រួល​​មិន​ចាំ​បាច់​ខ្វល់​ច្រើន ការ​ប្រើ​ប្រាស់ Google Translation អាច​បក​ប្រែ​ត្រឹម​ត្រូវ​បាន ៩០​%​​ ហើយ​​មាន​ជា​សំឡេង​អាន និង​ប្រយោគ​ពន្យល់​ថែម​ទៀត​ផង​​។


Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

14 Responses to ធ្វើ Homework ភាសា​ជប៉ុន​ ប៉ុន្តែ​​អត់​​ចេះ​អី​សោះ​!​

  1. ភារម្យ says:

    អក្សរដូចក្តាម!!! :lol:

  2. Samady KS says:

    កាល​រៀន​ដំបូង​គិត​ចឹង​ដែរ តែ​ពេល​រៀន​យូយូ​ទៅ ឃើញ​ថា​អក្សរ​ជប៉ុន​ស្អាត​! ជនជាតិ​ជប៉ុន​មើល​អក្សរ​ខ្មែរ​ក៏​គេ​ថា អក្សរ​ខ្មែរ​ ពិបាក​មើល​ដែរ ជាតិ​សាសន៍​ផ្សេង​គ្នា​គឺ​ចឹង​ហើយ មើល​តែ​អក្សរ អ៊ិស្លាម និង ឥណ្ឌា​ទៅ​ដឹង​ហើយ​

  3. សៀវភៅ​វគ្គ​ប៉ុន្មាន? ហើយ​កម្រិត​ណា​ហើយ បាន​ជា​រៀន​ទាំង កាន់​ជិ រួម​ជា​មួយ​ហីរ៉ាហ្គាណាតែម្តង? បែប​មិន​រាក់​ប៉ុន្មាន​ទេ​នេះ! ខ្ញុំ​បាន​តែ​ថើៗ​រ៉េ!

  4. Samady KS says:

    កាល​មុន​រៀន​បាន​ជិត​ចប់ វគ្គ​មួយ​ហើយ ក្រោយ​មក​ឈប់​រៀន​ក៏​ភ្លេច​អស់​ទៅ​វិញ អាលូវ​ចូល​រៀន​ពី​វគ្គ​ដំបូង! មក​ដល់​ពេល​នេះ បាន​មេរៀន​ទី​៥​ហើយ ហា​ហា​ហា​

  5. achharia says:

    យី! គ្រាន់តែ ទៅ មួយម៉ាត់សោះសរសេរឡើង៤តួអក្សរ ។
    ដល់ពាក្យ ជាមួយ វិញសរសេតែមួយកាញ៉ិច !

  6. kino domotachi o [minna no bekyotuskan] he ikimashita…ខ្ជិលអានណាស់!!!

  7. Samady KS says:

    ទាល់​តែ​រៀន​ទើប​ដឹង​ថា​ពិបាក! ខ្ញុំ​រៀន​ដូច​ជា​មិន​សូវ​ចេះ​សោះ? ​ព្រោះ​ថា​​ពាក្យ​វា​ប្រែ​ប្រួល​តាម​កាលៈទេសៈ និង​វេយ្យាករណ៍​រហូត…​​យើង​ចេះ​ពាក្យ​ក៏​មិន​អាច​យក​មក​បញ្ចូល​គ្នា​ហើយ​និយាយ​ដូច​អង់គ្លេស​ឡើយ! វ៉ាក់​តាក់​ស្ហិវ៉ា កុំព្យូតា អារិម៉ាស់ ប្រែ​ថា​ ខ្ញុំ​មាន​មាន​កុំព្យូទ័រ! តែ​ពាក្យ​ថា​ មាន អាច​ប្រើ​ក្នុង​កាលៈទេសៈ​ផ្សេង​ទៀត ដោយ​ប្រើ​ជា​មួយ​មនុស្ស ត្រូវ​និយាយ​ថា អិម៉ាស់ វិញ​។ អារិមាស់ អារិម៉ាសិតា អារិម៉ាសិន អារិម៉ាសិន​ហ្គា ផ្សេងៗ​គ្នា ន័យ​ដូច​គ្នា ប្រើ​ខុស​កាលៈទេសៈ​គ្នា ហា​ហា​ហា ខ្ញុំ​វង្វេង​សង្វាន់​ម្ដង​ម្កាល នេះ​គ្រាន់​តែ​ឧទារហណ៍ ដ៏​សែន​សមញ្ញា​បំផុត សម្រាប់​អ្នក​សិក្សា​ថ្នាក់​ដំបូង​

  8. គួរតែសរសេរ ថា 彼女とバイク出かける。
    មិនចាំបាច់ សរសេរ わたしの ទេ ។ ព្រោះ ក្នុងភាសាជប៉ុន មិន និយាយ わたし ឬ あなたទេ ។ អូប្រាប់មួយ នៅក្នុង office 2003 ឬ office 2010អាចCheck អក្សរ kanji បាន ណា ។ ពេលរៀន ចប់ ចាំទៅប្រឡងនៅ សាលា cjcc ។ សញ្ញនបត្រ័ ចេញពី ប្រទេស ជប៉ុនភផ្ទាល់ ណា ៕

  9. Samady KS says:

    អគុណ! តែ​មិន​ដឹង​ថ្ងៃ ណា​ចេះ​ទេ​ខ្ញុំ

  10. 太陽 says:

    えええ。。。ばかな君~*~ もちろん未来に後悔する!!やっていることをもう一度考えてください。

Leave a Reply