ពិភពប្លក់ខ្មែរហាក់ស្ងៀមស្ងាត់ និងកាន់តែប្លែកទៅៗ
ថ្ងៃនេះខ្ញុំមិនដឹងថាត្រូវសរសេរអ្វី បង្ហាញអ្វីនោះទេ! ហើយក៏មិនដឹងថាមានអ្វីខ្លះដែលជាប្រធានបទសម្រាប់ឱ្យខ្ញុំអានពីទំព័ររបស់ក្រុមអ្នកបង្កើត ប្លក់ ភាសាខ្មែរដែរ។
មួយរយៈកន្លងមកនេះខ្ញុំសង្កេតឃើញថាក្នុងបណ្ដាប្លក់ភាសាខ្មែរនានា ហាក់ដូចជាស្ងៀមស្ងាត់ណាស់ ក្រុមអ្នកសរសេរទាំងឡាយមិនសូវបាន Update ទំព័រដើម្បីបង្ហាញចែករំលែកអ្វីជាដុំកំភួនឡើយ តែយ៉ាងក៏នៅមានបងប្អូនខ្មែរមួយចំនួននៅតែបន្តសរសេរទៅមុខរហូត…ពេលខ្លះខ្ញុំគិតថា ខ្ញុំហាក់ដូចជាតែលតោលតែឯងក្នុង WordPress ហេហេហេ។ ដល់យូយូទៅឃើញមានតែមនុស្សប្រហែលបួនប្រាំនាក់ប៉ុណ្ណោះដែលបន្តសរសេរជាដរាប។
វាដូចជាខុសគ្នា កាលពីមុន(ឆ្នាំ២០០៧-២០០៨) ខ្ញុំរួមទាំងក្រុមអ្នកសរសេរប្លក់ជើងចាស់មួយចំនួនទៀតតែងតែសកម្មណាស់ បង្ហាញ-ចែករំលែក-ពិភាក្សា គ្នារាល់ថ្ងៃ រកអានសឹងតែសឹងតែមិនទាន់។ តែឥឡូវនេះមិនដឹងជាបាត់ទៅណាអស់ទេ? ប្រហែលជាអ្នកខ្លះកំពុងតែវក់វីជាមួយ បណ្ដាញសង្គមដូចជា Facebook និង Google plus ហើយមើលទៅ! ហេហេហេ។
ចំពោះអត្ថបទដែលកំពុងត្រូវបានសរសេរក្នុង WordPress បច្ចុប្បន្ននេះឃើញសំបូរតែរឿងនយោបាយសឹងតែ ៨០% ទៅហើយ លើសពីនេះទៅទៀតក៏ឃើញមានការវែកញែក ឈ្លោះប្រកែកគ្នាផងដែរ។ ទាំងនេះសុទ្ធតែជាសិទ្ធផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងការបញ្ចេញមតិ ឬសរសេរអត្ថបទព្រោះវាជា ទំព័ររបស់ពួកគាត់។
តែយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាដែលជាក្រុមអ្នកប្រើប្រាស់ ប្លក់ នឹងមិនគុំគួន ជេគ្នាទៅចុះ ប៉ុន្តែនាំមកវិញនូវ ចំណេះដឹងអំពី ព្រឹត្តិការណ៍សង្គម ឬព័ត៌មានផ្សេងៗសម្រាប់ជនជាតិខ្មែរទាំងមូល ប្រើអក្សរខ្មែរអោយបានច្រើនលើបណ្ដាញអ៊ិនធឺណិត។
មួយទៀត! សុំនិយាយដើមអ្នកប្លក់បន្តិចទៀតទៅចុះ ហាហាហាហា មានអ្នកប្លក់ជើងចាស់ម្នាក់ក្នុងចំណោមអ្នកប្លក់ជាច្រើន ដែលបានសិក្សានិងបញ្ចប់ជំនាញផ្នែក អាយធី មានចំណេះដឹងគួរសមអំពីអាយធី លើកមុនឃើញគាត់សរសេរអត្ថបទអំពីកុំព្យូទ័រច្រើនណាស់ តែចាប់តាំងពី មានប្រពន្ធមកដូចជាមិនដែលសូវឃើញសរសេរទៀតសោះ។ រឹតតែប្លែកទៅទៀតនោះគឺ អត្ថបទរបស់គាត់សរសេរតែរឿង ធម៌អាថ៌ គម្ពីរត្រៃបិដក អប់រំសតិ ឬរឿងព្រះវេស្សន្ដរឯណាឆ្កុយ..? ហាហាហា តែមិនអីទេ យ៉ាងណាក៏ល្អដែរ តែសង្ឃឹមថាពេលគាត់អានបានច្រើននោះ សូមកុំរត់ទៅបួសចោលប្រពន្ធកូន ចោលអ្នកភូមិប្លក់យើងនេះអោយសោះ ហាហាហា។
——————-
អត្ថបទស្រដៀង៖
ស្រីស្អាតសរសើរប្លក់ខ្ញុំ តែមិនដឹងថាជាខ្ញុំ









ដែលមិនស្ងាត់ បើគេហទំព័របរទេសទាក់ទាញខ្លាំងយ៉ាងនេះ
តាមពិតទៅមកពីអ្នកសរសេរប្លក់ខ្មែរហើយមើលទៅ អ្នកអានមានច្រើនជាងអ្នកសរសេរដូចនេះទើបអក្សរខ្មែរក្នុងបណ្ដាញអ៊ិនធឺណិតមានតិចតួច។ តាមស្ថិតិក្នុងប្លក់របស់ខ្ញុំពីម្សិលមិញនេះ មានចំនួនអ្នកទស្សនារហូតដល់ទៅ ជាង៧០០នាក់ឯណោះ។ សង្ខឹមថានឹងមានជនជាតិខ្មែរជាច្រើនចូលរួមបង្កើតប្លក់សរសេរអក្សរខ្មែរអោយបានច្រើនជាងនេះតទៅទៀត
អាន ៧០០នាក់អីណា តាមពិតម្នាក់គេចូល ៧០០ដងសោះណឹង ហាហាហា… ខ្ញុំស្គាល់ហើយ ចង់ដៀមដាមនរណាគេ។
ហាហាហាហា មិនដៀមដាមទេ ចាំមើលក្រែងគាត់មកបកស្រាយខ្លួនឯង ហាហាហាហា ចេះតែនិយាយៗទៅ ព្រោះខ្លាចគាត់រត់ទៅបួស ចោលអ្នកភូមិ WordPress យើងហ្នឹងណា
ហាហាហា… និយាយដើមគេឈ្ងុយ៩ លោកអែង…
មិញនេះឃើញ ប្រពន្ធគាត់និយាយថា នឹងទៅបួសជាដូនជីដែរ! ហាហាហា ប្ដីនាំអាថប្រពន្ធហើយ ហាហាហា
អីយ៉ាស់!
បាទ ចម្លែក នឹង ស្ងាត់ណាស់ ប្រហែលជាម្នាក់ៗមានធុរះរាងៗខ្លួនហើយ ។ ពួកយើងមានភារះកិច្ចចិញ្ចឹមគ្រួសារ ប្រកបអាជិវកម្ម សំរាប់អាត្មា មិនដូចសាម៉ាឌី មានពេលច្រើន ហ្វេសបុក ដល់ទៅ ពិរ កន្លែង វើតប្រេស សសេរអានមិនអស់ផងហ្នឹង ។ អ្នកភូមិយើងបើអត់ពី សាម៉ាឌី ពិតជាស្ងាត់មែនហើយ ព្រោះ សាម៉ាឌី សសេរយ៉ាងហោចណាស់ ម៉ាអាទិត្យ ៨ ថ្ងៃ សាម៉ាឌី សសេរដាក់ ៧ ថ្ងៃ រួចបាត់ហើយ ! ។ ចំពោះខ្ញុំមិនភ្លេចរ៉េ ភូមិវើតប្រេស បងប្អូនវើតប្រេស តែងតែចូលជារាងរាល់ថ្ងៃ តែតិចហើយនឹងច្រើនព្រោះ ខ្ញុំអត៉ទំនេរដូចសាម៉ាឌី ឯណា ។ ខ្ញុំចូលតាមតែកំណត់ពេលវេលា ដែលខ្ញុំអាចលៃលកបាន តែ រឿង ភ្លេចនោះ ប្រាកដជាគ្មានរ៉េ ។ ត្រូវហើយ ខំផារ៉ៅ ប្រយ័ត្ន បឿន ដាក់ភ្នែកតូចជាងហ្នឹងទៅទៀត កាលមុនគេថា យួន ដល់ពេលបឿនដាក់រួច ប្រហែលជាគេ ច្រគំថាចិនម្តងហើយ !
ជិតចូលម៉ុងដែលហើយ ព្រោះរវល់ការងារពេក
ចំពោះសំបុកអាយធីវិញ កំពុងជាប់ហ្វានណលអ៊ីចហ្សាញ! តែរួចដែ…. ហេហេ! ចាំតែអានទៅ!
បងស្វាចេះតែថាខ្ញុំទំនេហើយនៀក? ម្សូវទំនេហ្មានទេ តែខ្ញុំឆ្លៀតសរសេរម៉ោងញាំបាយថ្ងៃត្រង់ ទំនេបានមួយម៉ោងកន្លះពេលថ្ងៃ ក៏ឆ្លៀត post មួយភ្លេតទៅ ពេលខ្លះខ្ញុំសេសេរក្នុង ម៉ោងធ្វើការ Save ទុកអោយហើយ ដល់ម៉ោងទំនេពេលណា បើក WordPress ហើយ Post ភ្លេតហ្មង!
ពិតជាស្ងាត់មែន! ទាំងខ្ញុំទាំងគេ!
ខ្ញុំក៏មិនសូវមានពេលសរសេរដាក់ដែរ រវល់ការងារផ្ទាល់ខ្លួនតាំងពីព្រឹកទល់ល្ងាច! ឯអ្នកខ្លះគ្នាខំប្រឹងដែរ តែប្រហែលជាបាក់ទឹកចិត្តក្នុងការសរសេរប្លក់ (គ្មានអ្នកចូលមើល) ហើយអ្នកខ្លះដូចឌីឯងនិយាយអីចឹង ប្រហែលជាជាប់ជាមួយនឹង Facebook google រឺក៏បណ្ដាញសង្គមផ្សេងទៀតហើយដែរ !
ខ្ញុំក៏សង្កេតឃើញមានសរសរទាក់ទងនឹងនយោបាយច្រើនដែរនៅបណ្តាញសង្គមមួយនេះ ប្រហែលមកជាពីអីចឹងដែរហើយយ៉ាង បានជាគេមិនសូវមកប្រើ WordPress សោះដូច្នេះ!
កុំអន់ចិត្តអីពេលខ្លះ អត្ថបទរបស់យើងក៏មានអ្នកចូលមើលដែរ គ្រាន់តែគេមិនហ៊ានបញ្ចេញមតិតែប៉ុណ្ណោះព្រោះថាអត្ថបទរប់សអាចទាក់ទងជាមួយ នយោបាយនោះគ្មានអ្នកណា បញ្ចេញមតិឡើយ។ ចង់ដឹងច្បាស់អាចមើលក្នុងស្ថិតិប្លក់បានតើហ៍ថា មានគេចូលមើលឬអត់នោះ?
ដកខ្លួនចេញពីពិភពគុន!
មិនអីទេជិតក្លាយមេបក្សហើយ !
ខ្វល់អី សាម៉ាឌីអើយ ខ្ញុំចេះតែថាៗទីហ្នឹង មិនដែលដឹងទេអីហ្នឹង ? អេណា រត់ទៅណា បាត់អស់ជាង ពីរ ទស្សវតន៏ អាចឹង ?
វៃប្រហារដោយមិនចំពោះ! ហាហា!