ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ជយោ!​ ទំព័រ​ដើម​​អម្ពិល​​ចាប់​ផ្ដើម​ប្ដូរ​មក​ប្រើ​អក្សរ​យូនិកូដ​វិញ​ហើយ​!

គេហទំព័រ​ដើម​អម្ពិល​គឺ​ជា​ ទំព័រ​មួយ​ដែល​ល្បី និង​ពេញ​និយម​ណាស់ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​តាម​ដាន​ព័ត៌មាន​ប្រចាំ រួម​ទាំង​ព័ត៌មាន​ទាន់​ហេតុការណ៍​ផ្សេង​ៗ​ផង​​ដែរ​។ កាល​ពី​លើក​មុន​ខ្ញុំ​ធ្លាប់​បាន​រិះ​​គន់ ដល់​អ្នក​គ្រប់​គ្រង​នេះ ដែល​ក្បាល​រឹង​មិន​ព្រម​ប្រើ​ប្រាស់​អក្សរ​យូនិកូដ​ដែល​ជា​ប្រភេទ​ពុម្ព​អក្សរ​ខ្មែរ​ស្ដង់​ដា សម្រាប់​ប្រទេស​កម្ពុជា​​។

រាល់​លើក​ខ្ញុំ​មិន​​សូវ​​ចូល​​ចូល​ចិត្ត​​ទំព័រ​របស់​ដើម​អម្ពិល​ ប៉ុន្មាន​ទេ ព្រោះ​មិន​ព្រម​​ប្រើ​អក្សរ​ខ្មែរ​យូនិកូដ​ ដោយ​គេ​ប្រើ​ប្រាស់​តែ​ប្រភេទ​អក្សរ លីមូន ហើយ​​មិន​មែន​ជា​​​ប្រភេទ​ស្ដង់ដា​។ ជា​ការ​ពិត​ណាស់ យូនិកូដ​ពិត​ជា​ល្អ​សម្រាប់​ប្រើ​ប្រាស់ លក្ខណៈ​តួ​អក្សរ​ក៏​ស្អាត​មិន​ចាញ់ លីមូន​ប៉ុន្មាន​​ឡើយ ​ហើយ​​យូនិកូដ ​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​អក្សរ​លីមូន​​​ដូច​ជាៈ អាច​ធ្វើ​​អោយ​អ្នក​​ប្រើ​ប្រាស់ ​ងាយ​ស្រួល​ស្វែង​​អក្សរ​ផ្សេង​ជា​ភាសា​ខ្មែរ ដូច​ជា​តាម​រយៈ​ Google.com ដោយ​យើង​អាច​វាយ​ពាក្យ​ជា​ភាសាខ្មែរ​ដើម្បី​ស្វែង​រក​អត្ថបទ​នានា​។

ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ ខ្ញុំ​គិត​ថា​គេហទំព័រ ដើម​អម្ពិល​​បាន​ប្ដូរ​ពី​ការ​ប្រើ​ប្រាស់លីមូន​ មក​ជា យូនិកូដ​នេះ​ពិត​ជា​ធ្វើ​អោយ​មិត្ត​អ្នក​អាន​សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ គ្រប់​ទាំង​អ្នក​ដែល​ធ្លាប់​គាំ​ទ្រ​ទំព័រ ដើម​អម្ពិល កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​តាម​ដាន ព័ត៌មាន​ផ្សេង​ដោយ​ប្រើ​ប្រាស់​កម្មវិធី​អាន​សារ​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស Google Reader RSS ផ្សេង​ៗ​ផង​ដែរ​។

ខ្ញុំ​សូម​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​គេហទំព័រ​ដើម​អម្ពិល​ដែល​បាន​ធ្វើ​ទំនើបកម្ម​ថ្មី​នេះ​ ព្រោះ​ក៏​អាច​ចាត់​ទុក​ថា​ជួយ​លើក​ស្ទួយ​ដល់​អក្សរ​ខ្មែរ​ស្ដង់​ដា បាន​មួយ​កម្រិត​ទៀត​​ផង​ដែរ​។ ថ្វី​​ត្បិត​តែ​ពេល​នេះ ដើម​អម្ពិល​នៅ​មិន​ទាន់បាន​កែ​ប្រែ​ទាំង​ស្រុង​ ព្រោះ​មាន​អត្ថបទ​ មួយ​ចំនួន​​នៅ​ប្រើ​ប្រាស់​អក្សរ​លីមូន ប៉ុន្តែ​​​នេះ​ប្រហែល​ជា​​អាច​មក​ពី​អត្ថបទ​ទាំង​នោះ​ជា​អត្ថបទ​ដែល​ធ្លាប់​បាន​ចុះ​ផ្សាយ​មុនៗ ​ដែល​នៅសេះ​​សល់​​តែ​ប៉ុណ្ណោះ​។

សង្ឃឹម​ថា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម​អម្ពិល​នឹង​បន្ត​ការ​ប្រើ​ប្រាស់ អក្សរ​យូនិកូដ​ជា​រៀង​រហូត..​ត​រៀង​ទៅ​អើយ សាធុរ! សាធុរ!

ឥឡូវ​នេះ​ដើម​អម្ពិល​បាន​ប្ដូរ​ហើយ នៅ​សល់​តែ​វេបសាយ Everyday មួយ​ទៀត​ដែល​មិន​ទាន់​បាន​ប្ដូរ ​ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​ ដែល​ស្រលាញ់​អក្សរ​​ស្ដង់​ដា​សម្រាប់​កម្ពុជា ក៏​ដូច​ជា កូន​ខ្មែរ​មួយ​ចំនួន​ទៀត​ដែល​ចូល​ចិត្ត​​លើក​ស្ទួយ​វិស័យ​ព័ត៌មាន​វិទ្យា សង្ឃឹម​ថា​ Everyday.com.kh នឹង​ចូល​រួម​ក្នុង​អភិវឌ្ឍ​អក្សរ​ខ្មែរ​​​ជាមួយ​ពួក​ខ្ញុំ​ទៅ​ចុះ​។ ​​​

ជា​ចុង​ក្រោយ​ខ្ញុំ​មាន​មតិ​មួយ​ទៅ​ចុះ តែ​មិន​ដឹង​ថា​ ដើម​អម្ពិល​​នឹង​ធ្វើឬ​អត់​ នោះ​ទេ​! ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​នោះ ដើម​អម្ពិល​អាច​បង្កើត​ ទំព័រ​ក្នុងហ្វេសប៊ុក​ (Facebook Page) ដើម្បី​អោយ​​ជនជាតិ​ខ្មែរ​ទាំង​អស់​អាច​ចុច like ដើម្បី​គាំ​ទ្រ ដែល​អាច​ធ្វើ​អោយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​តាម​ដាន​​មើល​ចំណង​ជើង​ផ្សេង​ៗ​ជា​អក្សរ​ខ្មែរ​ក្នុង​ទំព័រ ហ្វេសប៊ុក ហើយ​អាច​ផ្ដល់​ជា Comments ផ្សេង​ផង​ដែរ​។ ចប់៕​

Related Posts Plugin for WordPress, Blogger...

7 Responses to ជយោ!​ ទំព័រ​ដើម​​អម្ពិល​​ចាប់​ផ្ដើម​ប្ដូរ​មក​ប្រើ​អក្សរ​យូនិកូដ​វិញ​ហើយ​!

  1. មួយ​ៗ​នាំ​គ្នា​ថា​ឲ្យ​គេ​ពេក ទ្រាំ​មិន​បាន ហេហេ…

  2. Samady KS says:

    គេ​ថា​ព្រោះ​ចង់​អោយ​ល្អ

  3. kh2kh says:

    អាហ្នឹង​ហើយ​គេ​ហៅ​រិះ គុន​ដោយ​ស្ថាបនា​!

  4. សង្ឃឹម​ថា​នឹង​បាន​រហូត ហើយ​បាន​ល្អ​ដូច​កាសែត​លើ​បណ្តាញ​ផ្សេងៗ​ទៀត​ចុះ!

  5. Samady KS says:

    នៅ​សល់​មួយ​មុខ​ទៀត​គឺ ផ្សាយ​ពាណិជ្ជកម្ម!​ហេ​​ហេ​ហេ រឿង​ផ្សាយ​នេះ​ជា​សិទ្ធ​របស់​គេ​ទេ អត់​ហ៊ាន​រិះ​គន់​ឡើយ ព្រោះ​បើ​គ្មាន​ផ្សាយ​ពាណិជ្ជកម្ម​ច្បាស់​ជា​ផ្កាប់​ឆ្នាំង​បាយ មិន​ខាន​រ៉េ

  6. @បង​ក្មេង​ស្រែ ត្រូវ​តែ​រហូត។ គេ​មិន​ទំនេរ​ទៅ​អង្គុយ​ដូរ​ចុះ​ដូរ​ឡើង​ទេ មិន​ចឹង? ហេសហេស

  7. Samady KS says:

    ចូច គំនិត​ល្អ

Leave a Reply