រូបរាងអក្សរយូនិកូថថ្មីឈ្មោះ Khmer Element
លើកមុនខ្ញុំធ្លាប់បានធ្វើរូបរាងអក្សរខ្មែរយូនិកូដឈ្មោះ Khmer Beginner ដែលជាស្នាដៃដំបូងរបស់ខ្ញុំ ប៉ុន្តែប្រហែលជាបរាជ័យហើយមើលទៅព្រោះ រូបរាងមិនស្អាតទាល់តែសោះ។ ប៉ុន្តែក្រោយមកទៀតខ្ញុំបានចំណាយពេលជាច្រើន ទាំងយប់ទាំងថ្ងៃដើម្បីធ្វើអក្សរថ្មីទៀត។ សុំទោសផងដែលខ្ញុំមិនមែនជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់នោះទេ ដូចនេះខ្ញុំក៏បានយករូបរាងអក្សរចំនួន ៣មកបញ្ចូលគ្នា ហើយ បានគូបន្ថែមខ្លះ ហើយក៏បានកែរូបរាងខ្លះពីអក្សរទាំង៣នោះផងដែរ ក្នុងនោះរួមមាន ពពួកអក្សរប្រភេទ Khmer OS Siemreap, Khmer OS System ហើយក៏យកអក្សរខ្លះៗពីប្រភេទអក្សរដែលមានក្នុង ពពួក Limon ផងដែរ។
ដោយសារតែនេះប្រភេទអក្សរដែលខ្ញុំបានធ្វើមួយទៀតបន្ទាប់ពីអក្សរដែលបានធ្វើលើកទី១ កាលពីមុនដូចនេះ ខ្ញុំក៏ដាក់ឈ្មោះថា Khmer Element តែម្ដងទៅ។ ខ្ញុំមិនដឹងថាលោកអ្នកពេញចិត្តបានកម្រិតណានោះទេ ប៉ុន្តែប្រហែលជាមានរូបរាងប្លែកៗខ្លះដែរ។ សូមមើលរូបរាងខាងក្រោម៖

បើចាប់អារម្មណ៍សូម Download ទៅប្រើប្រាស់ដោយសេរី។
ហើយលើកក្រោយទៀត ខ្ញុំនឹងធ្វើប្រភេទអក្សរដែលមានរូបរាងដូចអក្សរដៃរបស់ខ្ញុំផ្ទាល់តែម្ដង សង្ឃឹមថានឹងមានអ្នកគាំទ្រទៅចុះ តែមិនទាន់ប្រាកដនោះទេសូមរងចាំមើលពេលទំនេបន្តិចសិន។









[...] រូបរាងអក្សរយូនិកូថថ្មីឈ្មោះ Khm… [...]
ឡូយ!!!!!ៗៗៗៗ អរគុណក្នុងការបង្កើតវាឡើង ហើយក៏អរគុណក្នុងការចែករំលែក!!!!
Good job
ស្អីគេអាលូវក្លាយជាអ្នកបង្កើតអក្សរយូនីកូដ អីផង? ហាស់ ហាស់ និយាយលេងរ៉េ អរគុណ
ឆ្លៀតពេលទំនេ ហ្នឹងបងអ្ហើយ
Good.
ពេញចិត្តណាស់បងអើយ
ហើយសូមគាំទ្រនូវស្នាដៃបន្ទាប់ផស់បងទៀត
អគុណ
ដូចជាសរសេរអក្សរខ្មែរមិនត្រូវទេ នៅផ្នែកខាងក្រោមទំព័រនេះ! កន្លែងដែលដាក់ថា (ទំព័រដែលជាដៃគូរ) តាមពិត (គូរ) ដូចជាអត់មាន (រ) ទេ។
បាទអគុណ! ជួយមើលបន្ថែមផង ខុសត្រង់ណាជួយប្រាប់ទៀត។ ប៉ុន្តែក្នុងវចនានុក្រមអត់មានដាក់ថា មាន រ ឡើយ
ចឹងហេតុអ្វីបានជាសរសេរបំពានវចនានុក្រម?
ដៃគូ មិនមែនដៃគូរ (មាន-រ-) ចឹងទេ!
មានអី ស្អាតទេតើ ។ តួអក្សរខ្លះក្រាស់បន្តិច ដូច ក ធា ជាដើម បើបានកែសម្រួលទៅទៀតប្រសើរហើយ ។
ពិតជាអ្នកព្យាយាមមែន!
ឡួយតើ!
[...] រូបរាងអក្សរយូនិកូដថ្មីឈ្មោះ Khm… [...]
[...] – Khmer Element [...]
how can i download it ?