ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ប្រើប្រាស់​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​កម្មវិធី​ Skype

​Skype គឺ​ជា​កម្មវិធី សម្រាប់​ជជែក​​កម្សាន្ត​ដ៏​មាន​ឥទ្ធិពល​បំផុត​ ព្រោះ​វា​ត្រូវ​បាន​ប្រើ​​ប្រាស់​ដោយ​មនុស្ស​រាប់​រយ​លាន​នាក់​ទូទាំង​ពិភព​លោក ព្រោះ​វា​មាន​ផ្ដល់​ជូន​នូវ​សេវាកម្ម​ Free Calls និង​ Free Video Calls ហើយ​ក៏​អាច​ចែក​រំលែក​ឯកសារ​ផ្សេង​ៗ​ ចេញ​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំ​ព្យូទ័រ​មួយ​ទៀត​បាន​យ៉ាង​ងាយ​..។ ខ្ញុំ​ក៏​បាន​ធ្វើ​ការ​បក​ប្រែ​​​រួច​រាល់​​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្លេះ​ប៉ុន្តែ​ ខ្ញុំ​ពុំដែល​បាន​យក​មក​បង្ហាញ​នោះ​ទេ​ ម្យ៉ាងវិញ​ទៀត​ដោយ​សារ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ចន្លោះ​ខ្វះ​ខាត​។

លុះ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ​ ​ដោយ​សារ​តែ​មាន​មិត្ត​ភក្តិ​មួយចំនួន​តែង​តែ​សួរ​រក​កញ្ចប់​ភាសា​ខ្មែរ​នេះ ម្យ៉ាង​វិញ​ទៀត​សូម្បី​តែ​នៅ​ក្នុង​ស្ថិតិ​គណនី​​​នៃ​ទំព័រ Blog របស់​ខ្ញុំ​ក៏​មាន​បង្ហាញ​ថា​​មាន​គេ​ស្វែង​រក​កញ្ចប់​ភាសាខ្មែរ​​ដែរ ដូច​នេះ​ខ្ញុំ​ក៏​សូម​យក​ដាក់​ជូន​គ្រាន់​ជា​ឯកសារ​ខ្លះ​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណេត​​។

សូម​បញ្ជាក់​ផង​ដែរ​ ការ​​បក​ប្រែ​របស់​ខ្ញុំ​គឺ​ធ្លាប់​ធ្វើ​បាន​ប្រហែល​ជា ៧០% លុះ​ក្រោយ​មក​ទៀត​ខ្ញុំឃើញ​​ បង​ ឈ​ រ៉ាន ដែល​ជា​ម្ចាស់​ទំព័រ ខ្មែរ​អាយ​ធី បាន​ធ្វើ​ការ​បក​ប្រែ​រួច​រាល់​១០០​% តែ​អ្វី​ដែល​ខ្ញុំ​មិន​សូវ​ជា​ចាប់​អារម្មណ៍​​នោះ ដោយ​សារ​តែ​ការ​បក​ប្រែ​របស់​គាត់​ប្រើ​ប្រាស់​ពាក្យ​បច្ចេកទេស ដែល​ពិបាក​នឹង​យល់ ពិសេស​ទៅ​ទៀត​គឺ មិន​​​ប្រើ​ប្រាស់​តាម​វចនា​នុក្រម​សម្ដេច​ជួន​ណាត​។ ដូច​នេះ​ខ្ញុំ​បាន​យក​ធ្វើ​ការ​កែ​សម្រួល ហើយ​បញ្ចូល​គ្នា​ជាមួយ​កញ្ចប់​ភាសា​ដែល​ខ្ញុំ​បាន​ធ្វើ​​។ សូម​មើល​​ឧទាហរណ៍​ដូច​ខាង​ក្រោម​៖

ពាក្យ និង ឃ្លា​ដែលបង​ ឈរ រ៉ាន បាន​បក​ប្រែ​

ពាក្យ និង ឃ្លា​ដែល​ខ្ញុំ​បាន​បក​ប្រែ​

គ្មាន​ ទាន់​អាច​ ​ភ្ជាប់​ទៅ​គណនី​បាន​

ពុំ​ទាន់​ត្រូវ​បាន​ភ្ជាប់​​ទៅ​កាន់​គណនី​​​​

គ្មាន​​អាចបើក ស្កាយភ៍​​ តែ​ អ្នក បានភ្ជាប់ហើយ លើ​កុំព្យូរើ នេះ

ពុំ​អាច​បើក ស្កាយភ៍​បាន​ទេ តែ​អ្នក​​បាន​ភ្ជាប់​ក្នុង​កុំព្យូទ័រ​នេះ​រួច​រាល់​ហើយ​

សំអាត

សម្អាត

សំរាប់

សម្រាប់

ព័តមាន​

ព័ត៌មាន

សូម​បញ្ជាក់​ផង​ដែរ ខ្ញុំ​មិន​មែន មាន​​ន័យ​ប្រឆាំង ឬ​មិន​គាំ​ទ្រ​ចំពោះ​ការ​បក​ប្រែ​របស់​គាត់​នោះ​ទេ តែ​ខ្ញុំ​គ្រាន់​តែ​បក​ប្រែ​ទៅ​តាម​ពាក្យ​ដែល​ងាយ​យល់​ ហើយ​ពាក្យ​​ខ្មែរ​​ណា​ដែល​មិន​មែន​ជា​ពាក្យ​បច្ចេកទេស​គឺ ខ្ញុំ​​ប្រើ​ប្រាស់​ពាក្យ​​តាម​វចនានុក្រម​សម្ដេច ជួន​ណាត មក​ធ្វើ​ជា​គោល​ ដោយ​ប្រើ​ប្រាស់​ព្យាង្គ​​តម្រួត។​ បើ​សិន​ជា​ចាប់​អារម្មណ៍​សូម ចុច​ទាញ​យក​ទី​​នេះ

របៀប​ធ្វើ​អោយ​អក្សរ​ខ្មែរ​មើល​បាន​ច្បាស់​ក្នុង​​កម្មវិធី Skype

បន្ទាប់​ពី​បាន​ទាញ​យក​កញ្ចប់​ភាសា​នេះ​ហើយ សូម​បើ​កម្មវិធី Skype ហើយ​ចុច​លើ Tools >> Change Language >> Load Skype Language File .

ជ្រើស​រើស​ភាសា

ជ្រើស រើស ភាសា

បន្ទាប់​មក​ទៀត​ការ​បង្ហាញ​អក្សរ​ខ្មែរ​ប្រហែល​ជា​​មើល​មិន​​ច្បាស់​នោះ​ទេ ព្រោះ​រូប​រាង​តូច​ៗ​មើល​សឹង​តែ​មិន​ឃើញ​ ដូច​នេះ​ដើម្បី​ដោះ​ស្រាយ​សូម​ធ្វើ​តាម​ការ​ណែនាំ​បន្ត​ទៀត​។

សូម​ចូល​ទៅ​កាន់ Control Panel >> Appearance and Personalization >> Personalization >> Window Color and Appearance នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មក​ដូច​នេះ​សូម​កែ​ Menu និង Icon ជ្រើស​រើស​យក Khmer OS Systme៖

ប្ដូរ​ម៉ូដ​អក្សរ​ខ្មែរ Khmer OS System

ប្ដូរ ម៉ូដ អក្សរ ខ្មែរ Khmer OS System

ប៉ុន្តែ​សម្រាប់​កុំព្យូទ័រ Laptop ដែល​មាន ស្គ្រិន​តូច​ប្រហែល​ជា​មិន​ទាន់​​អាច​មើល​អក្សរ​ខ្មែរ​បាន​នោះ​ទេ​ដូច​នេះ​សូម​​ប្ដូរ​ទំហំ ស្គ្រិន ទៅ ១០០% ទៅ ជា​ ១២៥% វិញ​ដោយ​ចូល​ទៅ​កាន់ Control Panel >> Appearance and Personalization >> Display  ដើម្បី​កែ​ប្រែ។ មើល​ខាង​ក្រោម៖

ប្ដូរ​ទំហំ

ប្ដូរ ទំហំ

ចប់! សូម​រីក​រាយ​ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​កម្មវិធី Skype ជា​អក្សរ​ខ្មែរ…​អគុណ

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

9 Responses to ប្រើប្រាស់​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​កម្មវិធី​ Skype

  1. សាកប្រើម៉ាញ៉ាច់សិន!

  2. មួយវិញទៀត! ត្រង់កន្លែង
    សូម​ចូល​ទៅ​កាន់ Control Panel >> Appearance and Personalization >> Personalization >> Window Color and Appearance នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មក​ដូច​នេះ​សូម​កែ​ប្រែ​ដូច​រូប​ភាព​ខាង​ក្រោម៖
    ចំពោះអ្នកប្រើ Ultimate រកឆ្កួតហ្មង (ដូចញ៉ុម)….
    សូមចូលទៅកាន់ Run => វាយ control color => Enter វានឹងបង្ហាញផ្ទាំងខាងលើ!

  3. Samady KS says:

    ha ha ha ha ha ប៉ុណ្ណឹង​មាន​អី​​​ឆ្កួត?

  4. ហេហេ! ឆ្កួតត្រង់ខំ រកហើយធើតាម វាអត់ចេញ ហេហេហ! តែបើដាក់ តាម Run ចេញប្រុយហ្មង!

  5. Samady KS says:

    ha ha ha ចឹង​ក៏​ចឹង​ទៅ​ចឹង

  6. ភារម្យ says:

    wow wow!!

  7. Jary says:

    ចង់ប្រើ Skype ជាភាសាខ្មែរដែរ ប៉ុន្តែខ្ញុំទាញយកមកប្រើមិនបានសោះ ។​
    វាបង្ហាញ LANG File ដែលធ្វើឲ្យខ្ញុំ Install មិនបាន ។​ សូមជួយប្រាប់ខ្ញុំផង ។ ព្រោះអីខ្ញុំជា…….។

  8. Samady KS says:

    ទាញ​យក​​ញ្ចប់ file.lang ខាង​លើ ។ បើក​កម្មវិធី​ skype ប្ដូរ​ភាសារ​ជ្រើស​រើស load language file.

  9. vannara says:

    you did great….try your best…i support you

Leave a Reply