ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

​សាក​ល្បង​ប្រើ​ប្រាស់​អ៊ិនធឺណេត​របស់​ qbmore

​លើក​មុន​ខ្ញុំ​បាន​​ប្រើ​ប្រាស់​សេវកម្ម Cellcard Unlimited ចំណាយ​ ៥​ដុល្លា​ក្នុង​១​ខែ ប៉ុន្តែ​មិន​ដឹង​ថា ក្រុម​ហ៊ុន​នោះ ចង់​មាន​ន័យ​​​យ៉ាង​ណា​ចំពោះ​ពាក្យ Unlimited នេះ​ទេ។ ព្រោះ​ខ្ញុំ​បាន​ភ្ជាប់​ Cellcard Unlimited 5$ per month ប៉ុន្តែ​ប្រើ​បាន​ត្រឹម​តែ ២​សប្ដាហ៍​ប៉ុណ្ណោះ​ស្រាប់​តែ​​អស់​ទឹក​ប្រាក់ ៥​ដុល្លា រួច​ក៏​កាត់​លុយ​​ដែល​នៅ​សេស​សល់ ជាង​២​ដុល្លា​​ផ្សេង​ទៀត​។

យ៉ាង​ណា​ក៏​ដោយ ក៏​​ល្បឿន​អ៊ិនធឺណេត​របស់​ក្រុម​ហ៊ុន​នេះ ល្អ​បង្គួរ​អាច​ទទួល​យក​​បាន ប៉ុន្តែ​វា​កើត​មាន​បញ្ហា​ញឹក​ញាប់ ពេល​បើក​វេបសាយ​ម្ដង​។ ​ពេល​ខ្លះ​ខ្ញុំ​ចាំ​បាច់​ត្រូវ Refresh ញឹក​ញាប់​ទើប​អាច​ចូល​ទៅ​កាន់​គេហទំព័រ​បាន​។

ថ្វី​ដ្បិត​តែ​មាន​បញ្ហា​បែប​នេះ​មែន ប៉ុន្តែ​ល្បឿន​របស់​វា​​ អាច​​​អោយ​យើង​​​មើល​វីដេអូ ឬ​ស្ដាប់​ចម្រៀង​ Online បាន​យ៉ាង​ស្រួល​។

ឥឡូវ​នេះ​ខ្ញុំ​បាន​សាក​ល្បង​ប្រើ​ប្រាស់​ សេវា​អ៊ឺនធឺណេត​របស់ qbmore ដែល​ជា​សេវា​កម្ម​របស់​ក្រុម​ហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ចល័ត QB (013) ​វិញ​​​។ ការ​ប្រើ​ប្រាស់​គឺ​ភ្ជាប់​ស៊ិម​កាត ក្នុង Modem របស់​ខ្ញុំ​  ឃើញ​ថា​ល្អ​ផស់​គេ​មែន​​ ​​។

តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ខ្លះ​អំពី​សេវាកម្ម​នេះ​គឺ​មាន​ Promotion មាន​ដូច​​ខាង​ក្រោម​…..

ផ្ដល់​ជូន unlimited FREE access សេវា​កម្ម​នេះ​គឺ​បាន​ផ្ដល់​ជូន​នូវ​ការ​ចូល​ទស្សនា​គេហទំព័រ​ចំនួន​ ៥​ដោយ​ឥត​គិត​ថ្លៃ​​​គ្មាន​​​កំណត់​ រួម​មានៈ​

ប៉ុន្តែ​សម្រាប់​ការ​ចូល​​ក្នុង​ទំព័រ​ Facebook នោះ​ចាំ​បាច់​ត្រូវ​វាយ​​លេខ​ ០ នៅ​ពី​មុខ (www.0.facebook.com) បើ​មិន​ធ្វើ​បែប​ហ្នឹង​ទេ នោះ​វា​នឹងគិត​ថ្លៃ​ធម្មតា​គឺ 1MB=1cen

ចំពោះ​ការ​ចូល​ទស្សនា​គេហទំព័រ Facebook ឥត​គិត​ថ្លៃ​នេះ​ដូច​ជា​ពិបាក​បន្តិច​ព្រោះ​ថា​ខាង​ក្រុម​ហ៊ុន​​បាន Block នូវ Function ​លើ​រូប​ថត ដោយ​មិន​អាច​បង្ហាញ​បាន​ទេ ខ្ញុំ​បាន​សាក​ល្បង​បើក​ដែរ តែ​ដូច​ជា​វង្វេង​ព្រោះ មាន​តែ​អក្សរ មិន​មាន​រូប​ភាព​​ណា​ត្រូវ​បាន​បង្ហាញ​នោះ​​ឡើយ។​ សូម​មើល​រូប​ខាង​ក្រោមៈ

ល្បឿន ៖ ខ្ញុំ​មិន​ចាំ​ថា​មាន​ Speed Connection មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ ​តែ​លឿន​ណាស់ អាច​ប្រើ​ប្រាស់​​បំពេញ​តម្រូវ​ការ​របស់​យើង​បាន​ ដូច​ជា​ការ Download គឺ​មាន​​ល្បឿន​រហូត​ដល់​ទៅ 140kb-150kb ក្នុង ១​វិនាទី​។

តម្លៃ​​ការ​ប្រើ​ប្រាស់​​​​​៖ 1cen/MB… ១​សេន​សម្រាប់ ១​មេ​កាបៃ ប៉ុណ្ណឹង​គឺ​វា​សម​ល្មម​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​បាន​ភ្ជាប់​​នូវ​សេវា​សម្រាប់​អ៊ិនធឺណេត ដោយ​ចំណាយ​ត្រឹម​​ ៥​ដុល្លា ​ក្នុង​១​ខែ​នោះ​ខ្ញុំ​អាច​ទទួល​បាន​ការ​ប្រើ​ប្រាស់​ចំនួន 1G រួម​ទាំង​មាន​ផ្ដល់​ជូន Call Free បាន​ដល់​ទៅ 100​នាទី​សម្រាប់​ក្នុង​ប្រព័ន្ធ និង​មាន​ផ្ដល់​ជូន Free SMS ចំនួន​៥០០​សារ​ និង MMS ​​ជា​ច្រើន​ទៀត​ផង​។

អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ដឹង​គឺ​មាន​ប៉ុណ្ណឹង ចាំ​មើល​ពេល​មាន​អ្វី​ថ្មី​ចាំ​ខ្ញុំ​ប្រាប់​តាម​ក្រោយ​។


Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

9 Responses to ​សាក​ល្បង​ប្រើ​ប្រាស់​អ៊ិនធឺណេត​របស់​ qbmore

  1. ពាក្យថា​ Unlimited គឺគ្រាន់តែជាឈ្មោះ ប្រូម៉ូសិន របស់ cellcard តែប៉ុណ្ណោះ ដាក់ឲ្យចាប់អារម្មណ៍ (ឬដើម្បីបោក? ហេហេ) កាលមុនញ៉ុមចាប់អារម្មណ៍ដែរ! តែអាឡូវ Digi ញ៉ុមនៅតែឡូយ!

  2. monyrinataro says:

    140kb-150kb? ចឹង ប្រើ metfone វាមិនល្អជាង…. បើនិយាយចំពោះ digi វិញ គ្មានឃើញឲ្យប្រយោជន៍មកទេ មានតែយកប្រយោជន៍ទៅវិញ.. ទាមទានេះ ទាមទានោះ ទាមទាដល់ក ទាល់តែដាក់ឯកសារជា Private ឲ្យទាម៉ាសាលាញ់ :D

  3. Samady KS says:

    ខ្ញុំ​កំពុង​តែ​គិត​ចង់​ប្រើ ឌីជី គឺ​សេវា​កម្មវិធី​សម្រាប់ មូដឹម ១០​ដុល្លា​ក្នុង​ខែ ប៉ុន្តែ​ត្រូវ​ចំណាយ​រហូត​ដល់​ ៣៥​ដុល្លា​សម្រាប់​ខែ​ដំបូង ម្យាង​ទៀត ខ្ញុំ​គិត​ថា ពេល​ណា​មួយ​ដែល​ខ្ញុំ​ត្រូវ​ចុះ តាម​ខេត្ត​ម្ដងម្កាល​ប្រហែល​ជា​មិន​បាន​ប្រើ​ទេ​មើល​ទៅ

  4. Lundi Lay says:

    ខ្ញុំប្រើប្រាស់ Metfone 3G ១០$/១ខែ ទទួលបានការប្រើប្រាស់ទិន្នន័យ ១៥០០MB=1,5G ។ បើបញ្ចូល ១០ដុល្លា​ប៉ះ​ចំថ្ងៃចុងខែ គេអាចថែមអោយទឹកប្រាក់ ១០០% នៅក្នុងប្រព័ន្ធ បើនិយាយ​ពីល្បឿនវិញគឺលឿន ។ តែប្រើចឹងនៅតែចាញ់ Digi ទេ ចង់ភ្ជាប់សេវាកម្មអ៊ីនធ័រណិត Digi វិញ Free ច្រើនជាង (តែអត់មានសេវាកម្មដល់ផ្តុំផ្ទះខ្ញុំ) :)

  5. Samady KS says:

    មិន​ដឹង​ថ្ងៃ​ណា​ទើប​តម្លៃ​អ៊ិនធឺណេត​ស្រុក​ខ្មែរ​សល់​ត្រឹម ១០​ដុល្លា​១​ខែ ប្រើ Unlimited ទេ​ ន៎..?

  6. monyrinataro says:

    មិន​ដឹង​ថ្ងៃ​ណា​ទើប​តម្លៃ​អ៊ិនធឺណេត​ស្រុក​ខ្មែរ​សល់​ត្រឹម ១០​ដុល្លា​១​ខែ ប្រើ Unlimited ទេ​ ន៎..?
    ចំលើយតបៈ ១០ unlimited គឺមានតើ គឺល្បឿន 64kbps តែបើគ្មានចេញស្អីទេ​សព្វថ្ងៃនេះ ព្រោះតំរូវការនៃការទាញល្បឿនអ៊ីនធើណេតរបស់កម្មវិធី browser មួយៗហ្នឹង អន់បំផុតក៏ 128 ទៅ ២៥៦ដែរ ខ្ញុំឯនេះ 1024Kbps នៅចង់យ៉ាប់ផង……
    មិនបាន Unlimited ក៏ហីទៅចុះ ឲ្យតែផ្ដល់កញ្ចប់សេវាកម្ម ២០ ទៅ៣០GB រឺក៏​មួយក៏មានWebsite free កាន់តែច្រើនឲ្យបើកមើលសេរីទៅស្រួលបាត់ទៅហើ​យ
    ល្បឿនអ៊ីនធើណេតវាសំខាន់ណាស់ តែមួយវិញទៀត ថវិការក៏ជាបញ្ហាចោល​ដែលត្រូវតែគុណគូររកដំណោះស្រាយសមស្របមួយផងដែរ។ តើខ្ញុំនិយាយចឹង​ត្រូវ រឺខុសទៅណ៎….?

  7. kearovak says:

    តែBeeline គឺ ៤ដុល្លា ១០០០មេកាបៃ ប្រើបានមួយខែ តែល្បឿនវិញធម្មតាមិនលឿនពេក ហើយក៏មិនយឺតពេកដែរ គឺល្មម!!! តែអត់Freeលើwebsiteណាមួយឡើយ!

Leave a Reply