ធ្វើអោយកុំព្យូទ័រដើរលឿនដោយបិទកម្មវិធីក្នុង MSCONFIG
ការប្រើប្រាស់កុំព្យូទ័រពេលខ្លះមានដំណើរការកម្មវិធីច្រើនពេកដែលធ្វើអោយកុំព្យូទ័រយើងយឺតណាស់ ប៉ុន្តែតាមបទ ពិសោធន៍ខ្ញំគឺ ខ្ញុំគ្រាន់តែបិទនូវ Process ដែលគ្មានប្រយោជន៍មួយចំនួនចេញគឺជាការស្រេច។ ដូចនេះខ្ញុំសូមបង្ហាញអំពីរបៀបបិទ Process ផ្សេងៗដើម្បីកុំអោយដំណើការដោយអនុវត្តន៍ក្នុង Window 7 តាមរយៈ MSCONFIG ។ ព្រោះថាពេលយើកំណត់ត្រឹមត្រូវនោះ ក្រោយៗមក គ្រប់ដែលយើងចាប់ផ្ដើមកម្មវិធី វាក៏អាចធ្វើអោយកុំព្យូទ័រយើងមានល្បឿនលឿនជាងមុន សោយសារតែមិនចាំបាច់ Load Pop-up ដោយស្វ័យប្រវត្តិនោះទេ។ សូមមើលវិធីងាយៗខាងក្រោម៖
ដំបូងសូមចុចលើផ្ទាំង Menu ( Start ) ដែលនៅខាងឆ្វេងដៃនៃកុំព្យូទ័រ។ ក្រោយមក សូមវាយពាក្យថា MSCONFIG ក្នុងប្រអប់ search រួចចុច Enter វានឹងបង្ហាញផ្ទាំងមីនុយ រួចសូមចុចពីដងលើ MSCONFIG ក្រោយមកវានឹងបង្ហាញផ្ទាំងកម្មវិធីនោះ។
ពេលនេះ Windows 7 នឹងបង្ហាញផ្ទាំងគ្រប់គ្រងការកំណត់ប្រព័ន្ធប្រតិបត្តិការរបស់ Microsoft’s System ដូចនេះសូមចុចលើ Tap ឈ្មោះថា Startup tab.
ក្នុងផ្ទាំងនេះវានឹងបង្ហាញបញ្ជីឈ្មោះកម្មវិធីដែលដំណើរការដោយស្វ័យប្រវត្តិ ដែលជាបញ្ហាបណ្ដាលអោយកុំព្យូទ័រដើរយឺត រាល់ពេលដែលយើងបើកកុំព្យូទ័រភ្លាម ព្រោះកម្មវិធីខ្លះសុទ្ធតែឥតប្រយោជន៍យើងពុំចាំបាច់អោយវាដំណើរការទេ.
គ្រប់ទាំងកម្មវិធីដែលពាក់ព័ន្ធ ឬជាសេវារបស់ក្រុមហ៊ុន Windows ភាគច្រើនវាតែងបង្ហាញឈ្មោះថា “Windows Services.” ដូចនេះយើងក៏អាចបិទកម្មវិធីទាំងនោះមិនអោយដំណើរការបានផងដែរ។ យើងអាចចុច disable សម្រាប់គ្រប់កម្មវិធីណាដែលយើងមិនស្គាល់ និងមិនដែលសូវបានប្រើប្រាស់ ព្រោះថាទោះជាទុកក៏អត់ប្រយោជន៍ដែរ ចឹងហើយសូមកុំអោយវា ដំណើរការរហូតអី ពេលជ្រើសរើសអស់ហើយ គ្រាន់តែចុច ប៊ូតុង Ok .
ជាចុងបញ្ចប់វានឹងបង្ហាញ pop up message ប្រាប់ថា you must restart your computer before these changes will take effect. ដូចនេះសូមចុច “Restart” ក្រោយមកវានឹងដំណើរការកម្មវិធីកុំព្យូទ័រឡើងវិញដោយស្វ័យប្រវត្តិ។
ចប់! តែប៉ុណ្ណេះខ្ញុំជឿជាក់ថាកុំព្យូទ័ររបស់អ្នកនឹងដើរលឿនជាងមុន ព្រោះខ្ញុំក៏ធ្វើបែបនេះដែរ។









នេះជាវិធីសាស្រ្តដ៏ប្រសើរមួយ! តែអាចសាកល្បងមួយបែបថែមទៀត អ្នកអាចពិនិត្យមើល Tab Services (រូបទី០៣)
- សូមអ្នក Check លើប្រអប់បង្ហាញ Hide All Microsoft Services ជាសេវាកម្មរបស់វីនដូមិនអាចបិទបានទេ!
- Uncheck លើសេវាកម្មណាដែលអ្នកមិនស្គាល់ច្បាស់លាស់ ព្រោះរាល់ពេលដែលលោកអ្នកចាប់ដំណើរការវីនដូ កម្មវិធីខ្លះមិនបានចាប់ផ្តើមឡើយ! តែសេវាកម្មវាអាចនឹងដំណើរការ នេះក៏ជាមូលហេតុដែលអាចជួយឲ្យម៉ាស៊ីនអ្នកដំណើរការបានលៀន និងបញ្ចៀសការដំណើរការសេវាកម្មមេរោគដែលមានក្នុងម៉ាស៊ីនអ្នក! អាចមើលតំណនេះលំអិត
មែនហើយ,,,,អគុណ