ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

បង្កើត​សិទ្ធ​បញ្ញារ​សម្រាប់​សេដ្ឋកិច្ច​

ប៉ុន្មាន​​ថ្ងៃ​នេះ មាន​មតិ​មិត្ត​អ្នក​អាន​ជា​ច្រើន​បាន​​ពិភាក្សាគ្នា​ទៅ​​លើ​ ទស្សនៈ​​បង សុខ ចាន់​ផល អ្នក​និពន្ធ​​នៅ​ហង្សមាស និយាយ​អំពី​ការ​ចម្លង​បទ​ចម្រៀង​ ធ្វើ​អោយ​​ខ្ញុំ​នឹក​​ចាំ បាន​ថា​កាល​ពី​ឆ្នាំ​២០០៩ មន្រ្តី​មក​​ពី ១៥​ប្រទេស​នៅ​អាហ្រ្វិក និង​អាស៊ី​បាន​មក​ដល់​ប្រទេស​កម្ពុជា​​ដើម្បី ចូល​រួម​ពិភាក្សា​អំពី​ការ​អនុវត្ត​ផ្នែក​កម្មសិទ្ធ​បញ្ញា​ក្នុង​គោលដៅ​​សេដ្ឋកិច្ច។ នេះគឺជា​លើកទីមួយ ហើយ ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​គោល​ដៅ​សម្រាប់​​​បណ្តា​​​ប្រទេស​ផ្សេងៗ ក្នុង ការ​ដកស្រង់​បទ​ពិសោធន៍។ មន្រ្តីបានបញ្ជាក់ថា ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​បាន​ជួយ​ជា​ប្រយោជន៍​ចំពោះ​អ្នក​ប្រើ​ប្រាស់ និងជួយ ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក សរ សុវ​ណ្ណារ៉ា មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យដឹងថា នៅ​ពេលច្បាប់កម្មសិទ្ធិ​បញ្ញា​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ វា​នឹង​ជួយ​បម្រើ​ផល ប្រយោជន៍ ប្រជាពលរដ្ឋ ពង្រឹង​កេរ្តិ៍​ឈ្មោះ​ប្រទេស និងជួយដល់ចំណូល សេដ្ឋកិច្ចជាតិ។

ដូច​នេះ​ បើ​ប្រទេស​យើង​កម្មវិធី​បញ្ញារ​នោះ​ប្រ​ហែល​ជា​ល្អមែន​ហើយ​មើល​ទៅ ព្រោះ​ថា​​កុំ​អោយ​ចេះ​តែ Copy យក​ផស់​គេ​មក​ធ្វើ​ជា​ផស់​ឯង ណា​មួយ​ឧទារហណ៏​ថា មាន​ក្រុម​ហ៊ុន​ផលិតកម្ម​មួយ​បង្កើត បទ​ចម្រៀង​ដល់​ពេល ក្រុម​ហ៊ុន​ផ្សេង​ចំ​លង​បទ​ចម្រៀង​ផស​គេ​យក​មក​ច្រៀង ធ្វើ​អោយ​ម្ចាស់​ក្រុម​ហ៊ុន​ហ្នឹង អន់​ចិត្ត​ដល់​ថ្នាក់​បិទ​ក្រុម​ហ៊ុន​ចោល ឈប់​រក​ស៊ី​ខាង​ហ្នឹង​ទៀត ដូច​នេះ​វា​ធ្វើ​អោយ​សិល្បះ​ខ្មែរ​ចុះ​ថយ,

តើ​លោក​អ្នក​គិត​យ៉ាង​ដូច​ម្តេច​ដែរ​ចំ​ពោះ​ការ​បង្កើត​អោយ​មាន​ច្បាប់​ស្តី​ពី សិទ្ធ​បញ្ញារ​នេះ? បើ​បង្កើត​ឡើង​បាន​មែន តើ​មាន​ គុណ​សម្បត្តិ អ្វី​ខ្លះ? និង​គុណ​វប្បត្តិ​អ្វី​ខ្លះ?

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

3 Responses to បង្កើត​សិទ្ធ​បញ្ញារ​សម្រាប់​សេដ្ឋកិច្ច​

  1. sokha says:

    ពិបាកនិយាយពីគុណវិប្បត្តិណាស់ ព្រោះច្បាប់នេះការពារដល់បគ្គុលដែលមានស្នាដៃ និងមានប្រាជ្ញាច្មៃប្រឌិត និងបង្កើតថ្មី។ ច្បាប់ហ្នឹងនឹងលើកទឹកចិត្ត អោយក្រុមបញ្ញាជនទាំងអស់ ប្រឹងប្រែបង្កើតថ្មី ពីព្រោះអ្វីដែលគេបង្កើតថ្មីនឹងច្បាស់ថា នឹងផ្តល់ប្រយោជន៍ដល់ខ្លួនគេជាទីគាប់ចិត្ត។

    បើសាម៉ាឌី បង្កើតបានបទចំរៀង១បទ ប្រាកដជាមិនហ៊ានចេញទេ ពីព្រោះម៉ាប្រព្រិចភ្នែកនឹង បាត់ឈ្មោះសាម៉ាឌីចេញឈ្មោះអ្នកថ្មីហើយ។ ដល់អញ្ចឹងមានចិត្តអីទៀត? ហ្នឹងហើយធ្វើអោយអ្នកចេះអាប់ប្រាជ្ញា។

  2. Sky says:

    ចំពោះខ្ញុំ ខ្ញុំគិតថា​កាលណាប្រទេសកម្ពុជាយើង អាចអនុវត្ត​ និងប្រើប្រាស់ច្បាប់នេះ ឲ្យមានប្រសិទ្ធិភាពនោះ។វាជាការប្រសើរបំផុត។ ចំពោះ អ្នកដែលចម្លងយកស្នាដៃរបស់អ្នកដទៃ មកធ្វើជាស្នាដៃរបស់ខ្លួនឯងនោះ វាជារឿងមួយ គួរឲ្យអាម៉ាស់ណាស់ ដែលកើតមកជាមនុស្សនឹងគេដែរ ហេតុអ្វីក៏មិនមានស្មារតីជាមនុស្សហ្នឹងគេសោះអញ្ចឹង!​​ តើគេធ្លាប់គិតដែរទេថា ម្ចាស់ស្នាដៃ​​ គេមានអារម្មណ៍យ៉ាងម៉េច នៅពេលដែលស្នាដៃរបស់គេ ដែលខិតខំទាំងយប់ទាំងថ្ងៃត្រូវបានអ្នកដទៃយកទៅចម្លងជាស្នាដៃឬជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួននោះ? បើគេជាម្ចាស់កម្មសិទ្ធនោះ តើគេនឹងមានអារម្មណ៍យ៉ាងម៉េចដែរ?​ខុំសូមគាំទ្រទាំងស្រុងនូវការអនុវត្តច្បាប់នេះ និងសូមឲ្យរដ្ឋាភិបាលកុំបានតែនិយាយកោកៗ​ សូមអនុវត្តវាឲ្យមានប្រសិទ្ធិភាពផង។​
    ជាចុងក្រោយសុមឲ្យកូនខ្មែរទាំងអស់ សូមចងចាំផងនូវសុភាសិតចាស់ខ្មែរបុរាណ ដែលពោលថា “​ស៊ូសូន្យក្នុងនាមកិត្តិយស ជាជាងបានពិន្ទុខ្ពស់ក្នុងនាមចម្លងគេ”, “ទូកទៅ កំពង់នៅ”,​ “ខ្លួនទីពឹងខ្លួន” !!

  3. Samady KS says:

    ពិត​មែន​ហើយ ខ្ញុំ​ក៏​គិត​ដូច​ជា​គំនិត របស់ Sky ដែរ

Leave a Reply