ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

​ប្រើ ​Khmer Spell Checker សម្រាប់​ពិនិត្យ​អក្សរ​ខ្មែរ​​ក្នុង Firfox

ខ្ញុំ​ដឹង​ថា​អ្នក​ពិត​​ប្រាកដ​ជា​ស្គាល់​កម្មវិធី​រួច​ទៅ​ហើយ តែ​គ្រាន់​តែ​ដាក់​រំឭក​សម្រាប់​អ្នក​ដែល​មិន​បាន​ប្រើ​ ដើម្បី​អោយ​ពួក​គេ​បាន​ប្រើ​ដូច​យើង​ដែរ​​។ បើ​​យើង​សរសេរ​​អត្ថបទ​​ក្នុង​កម្មវិធី​ការិយាល័យ​ ឧទាហរណ៍​ដូច​ជា Microsoft Office នោះ​យើង​អាច​ពិនិត្យ​អក្សរ​បាន​ ហើយ​មាន​ច្រើន​ភាសា​​ផង​ដែរ ​ប៉ុន្តែ​សម្រាប់​អក្សរ​​ខ្មែរ​លុះ​ត្រា​តែ​យើង​ បញ្ចូល​នូវ Adds On បន្ថែម​​។

ឥឡូវ​នេះ​ខ្ញុំ​​ចង់​និយាយ​អំពី កម្មវិធី​ជំនួយ​បន្ថែម​សម្រាប់​​ត្រួត​ពិនិត្យ​អក្សរ​ខ្មែរក្នុង​​​ Firfox វិញ​ម្ដង​​,​ វា​​ក៏​មាន​ភាព​ងាយ​ស្រួល​ម្យ៉ាង​​ដែរ​ព្រោះ​ថា ពេល​ខ្លះ​ការ​សរសេរ​អក្សរ​ខ្មែរ​​​នៅ​មាន​ចន្លោះ​ខ្វះ​ខាត​ច្រើន និយាយ​តាម​ត្រង់​ទៅ ​ពេល​ខ្លះ​ខ្ញុំ​ក៏​​សរសេរ​អក្សរ​ខ្មែរ​មិន​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​នៃ​ពាក្យ​ខ្មែរ​ឡើយ ព្រោះ​មិន​សូវ​មាន​ចំណេះ​ដឹង​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​នោះ​​ទេ ពេល​ខ្លះ​យើង​មិន​ដឹង​ថា​ការ​សរសេរ​របស់​យើង​មាន​កំហុស​កម្រិត​ណា​នោះ​ទេ តែ​ពេល​សរសេរ​យូយូ​ទៅ មាន​អារម្មណ៍​ថា​ខ្លាច​ខ្លួន​ឯង​ព្រោះ​​សរសេរ​មិន​ត្រូវ​​ពាក្យ​។ សូម​មើល​រូប​ឧទាហរណ៍​ដុច​ខាង​ក្រោម៖

ខ្ញុំ​សាក​ល្បង​សរសេរ​ពាក្យ ស្មែរ

ខ្ញុំ សាក ល្បង សរសេរ ពាក្យ ស្មែរ

ដូច​នេះ​ហើយ​ដើម្បី​ជា​ជំនួយ​បន្ថែម សូម​​លោក​អ្នក​​​ងាក​មក​​ប្រើ​ប្រាស់​នូវ កម្មវិធី​នេះ​ព្រោះ​វា​ប្រើ​ប្រាស់​តាម​ទ្រង់​ទ្រាយ​ ​វចនានុក្រម​សម្ដេច ​ជួន​ណាត ។

មិន​ថា​ការ​សរសេរ​ឆ្លើយ​ឆ្លង​ Comments ជា​ភាសា​ខ្មែរ​ ឬ​ការ​សរសេរ​អ៊ីមែល៍​​នោះ​ទេ ​​យើង​មិន​ចាំ​បាច់​ខ្លាច​​​​សរសេរ​ខុស​ឡើយ​ ព្រោះ​បើ​ខុស​វា​នឹង​បង្ហាញ​បន្ទាត់​ក្រហម​នៅ​ក្រោម​ពាក្យ​នោះ យើង​យើង​អាច​គ្រាន់​តែ​ ចុច​ស្ដាំ (right click) រួច​ប្ដូរ​មក​ពាក្យ​ដែល​ត្រឹម​ត្រូវ​វិញ គឺ​ដូច​ជា​គ្នា​នឹង​ភាសា​អង់គ្លេស​ដែរ​​។

បើ​សិន​ជា​ចាប់​អារម្មណ៍​សូម​​ចុច​ទី​នេះ​ ។​


Related Posts Plugin for WordPress, Blogger...

7 Responses to ​ប្រើ ​Khmer Spell Checker សម្រាប់​ពិនិត្យ​អក្សរ​ខ្មែរ​​ក្នុង Firfox

  1. ចង់​បាន​សម្រាប់ Google Chrome។ មានទេ?

  2. ភារម្យ says:

    ហ្គូដ!

  3. កម្មវិធី​​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ ទោះ​ជា​សរសេរ​ចំលើយ សំរាប់ សុទ្ធតែ​ត្រូវ​ទាំងអស់​ ។ ខ្ញុំ​ណែនាំ​ឲ្យ​ប្រើ​មួយ​នេះ​វិញ ។ https://addons.mozilla.org/en-US/firefox/addon/khmer-spellcheck/

  4. កម្មវិធី​ប្ដូរ​​អក្សរ Limon ទៅ Unicode / Unicode ទៅ​ Limon ពេលInstall វាឲ្យបញ្ចូលpassword យកpasswordម៉ោពីណា?

  5. Samady KS says:

    មេច​ក៏​មិន​មើល​​ក្នុង​អត្ថបទ​ហ្នឹង​អៅយ​ច្បាស់​ទៅ ចុង​បញ្ចប់​ទំព័រ​ខ្ញុំ​បាន​បង្ហាញ passwordpress ដែរ​តើហ៍

  6. រិទ្ធិស័ក្រ says:

    តើមានសម្រាប់ Google Chrome ដែររឺទេ?

  7. Samady KS says:

    មិន​អាច​ទេ ប្រហែល​ជា​អាច​នឹង​មាន​នា​ពេល​ក្រោយ

Leave a Reply