ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​​ហាក់​ដូច​ជា​មាន​ការ​លំបាក

គ្រាន់​តែ​និយាយ​ដល់​រឿង​អត្ត​សញ្ញាណ​ប័ណ្ណ​នេះ​​​​​​ លោក​អ្នក​ពិត​ជា​ដឹង​ច្បាស់​ទៅ​ហើយ​ថា ធម្មតា​​ទេ គ្រប់​ជាតិ​សាសន៍​​ទាំង​អស់​ចាំ​បាច់​​ត្រូវ​​មាន​លិខិត​សម្គាល់​ខ្លួន ឬ​អត្តសញ្ញាណ​ប័ណ្ណ​នេះ​​។ មនុស្ស​គ្រប់​រូប​​ត្រូវ​តែ​ទៅ​ទាក់​ទង​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​​​​​នៅ​តាម​ស្រុក​កំណើត ដើម្បី​ធ្វើ​អោយ​យើង ប៉ុន្តែ​​តាម​ការ​មើល​ឃើញ​ជាក់​ស្ដែង​នៅ​ស្រុក​ខ្មែរ មាន​ប្រជាជន​ជា​ច្រើន​ដែល​មិន​ទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ផ្ទាល់​ខ្លួន​នៅ​ឡើយ​ទេ​។

អត្តសញ្ញាណ​បណ្ណ​ខ្មែរ

អត្តសញ្ញាណ បណ្ណ ខ្មែរ

អត្តសញ្ញាណប័ណ្ណ គឺ​ជា​លិខិត​សម្គាល់ថា​ជា​ពលរដ្ឋ​ខ្មែរ ហើយ​មានប្រយោជន៍ សម្រាប់​ការ​ប្រើប្រាស់ ក្នុង​ការ​បំពេញ​បែបបទ​ផ្សេងៗ​ទៅតាម​ការ​កំណត់​នៃ​ច្បាប់ ដូច​ជា​៖ ចុះឈ្មោះ​បោះឆ្នោត ឈរ​ឈ្មោះ​បោះឆ្នោត សុំ​រៀប​អាពាហ៍ពិពាហ៍ សុំធ្វើ​សំបុត្រ​កំណើត​កូន សុំ​ធ្វើ​ការងារ សុំ​ប្រកប​អាជីវកម្ម សុំ​ធ្វើ​លិខិតឆ្លងដែន សុំ​ធ្វើ​ម្ចាស់​កម្ម​សិទ្ធិលើ​អចលនទ្រព្យ ។ល។ និង ល។

កាល​ពី​អំឡុង​ឆ្នាំ ២០០៧​ ក្រសួង​មហាផ្ទៃ​​បាន​ប្រកាស​ថា  ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន ត្រូវ​មាន​អាយុ​ ចាប់​ពី​១៥​​ឆ្នាំ​ឡើង​ទៅ ហើយ​​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​មាន​សុពលភាព​រយៈពេល ១០ឆ្នាំ។

ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​​តាម​នីតិវិធី​ពិសេស​នេះ គឺ​ធ្វើ​ឡើង​តាម​គំនិត​ផ្តួចផ្តើម​​របស់​​​មន្រ្តី​មាន​សមត្ថកិច្ច ហើយ​ធ្វើ​ឡើង​ដល់​ប្រជាពលរដ្ឋ​​ជាក្រុមៗ តាមរយៈ​ស្ថានីយ៍​ចល័ត នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ។

សូម​និយាយ​ដោយ​ពិបាក​ស្ដាប់​បន្តិច​ទៅ​ចុះ ដោយ​​លើក​យក​ឧទាហរណ៍​​​អំពី​មិត្ត​របស់​ខ្ញុំ​​ម្នាក់​ គាត់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ គ្រា​នោះ​ដែរ​​​គាត់ គ្មាន​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់​ខ្លួន​ទេ ដូច​នេះ​ហើយ​សាកសព​របស់​គាត់​ត្រូវ​បាន​គេ​យោ​ទៅ ទុក​ចោល​នៅ​ឯ​វត្ត​ស្រះចក​ព្រោះ​ពិបាក​ស្វែង​រក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ណាស់​ លុះ​ក្រោយ​​​​​ក៏​ឃើញ​មាន ប័ណ្ណ​បញ្ជាក់​ការ​ងារ​ទើប​គេ​ស្រាវ​ជ្រាវ​​ទាក់​ទង​ទៅ​អ្នក​ផ្ទះ​​បាន​តាម​ក្រោយ​។ លើស​ពី​នេះ​ទៅ​ទៀត យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ អភិបាល​ខេត្ត-ក្រុង​មានភារកិច្ច​ទទួលខុសត្រូវ​លើ​ដំណើរការ​ផលិត​ អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​ទាន់ពេលវេលា ក្នុង​រយៈពេល ៣០ថ្ងៃ គិត​​ចាប់​ពីថ្ងៃ​បំពេញបែបបទ រហូតដល់​ថ្ងៃ​ចែក​ជូនប្រជាពលរដ្ឋ​ប្រើប្រាស់។

និយាយ​រួម​មក​វិញ​ខ្ញុំ​ឃើញ​ថា អាជ្ញាធរ​ស្រុក​ខ្មែរ​ដូច​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ឋ​សោះ ​តើ​ការ​ធ្វើ​​​នេះ ពិត​ជា​លំបាក​ខ្លាំង​ណាស់​ឬ​? រឿង​ពិត​មួយ​ទៀត គឺ​មាន​​ជនជាតិ​យួន​ម្នាក់​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ ឈ្មោះ ង្វៀង យ៉ាង​សាង គ្រាន់​​តែ​ស្ដាប់​ក៏​ដឹង​ដែរ ឈ្មោះ​នេះ​ជា​ឈ្មោះ​យួន ប៉ុន្តែ​គេ​បែ​ជា​មាន​អត្តសញ្ញា​ប័ណ្ណ​ផ្ទាល់​ខ្លួន​ទៅ​វិញ​ដោយ​ដាក់​ឈ្មោះ​ខ្មែរ​ (….. វាសនា) ខ្ញុំ​មិន​ចាំ​ឈ្មោះ​ខ្មែរ​នោះ​ទេ​! មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ពួក​យួន​ៗ​ទាំង​ហ្នឹង​ក៏​បាន​និយាយ​ខ្សឹប​​ដាក់​មេក្រូ​ពេញ​ភូមិ​ថា គ្រាន់​តែ​អត្តសញ្ញាណ​ប័ណ្ណ​មួយ​សន្លឹក​គ្មាន​អី​ពិបាក​ធ្វើ​ទេ ចំណាយ​ត្រឹម ៥០​ដុល្លារ​គឺ​អាច​ធ្វើ​បាន​ហើយ​!

ហ្ហឹម…. បង​ប្អូន​ជួយ​គិត​មើល៍ តើ​សង្គម​ខ្មែរ​យើង​ក្លាយ​ទៅ​ជា​យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​? និយាយ​ត្រង់​ទៅ កាល​ពី​លើក​មុន​ខ្ញុំ​ទៅ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​បញ្ជាក់​សញ្ជាតិ​ខ្មែរ​ប៉ុន្តែ​​ខ្ញុំ​ត្រូវ​ ចំណាយ​លុយ​អស់​ដល់​ទៅ ៤០​ដុល្លារ បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​​វិញ​ ​តាម​នីតិវិធី​របស់​ក្រុម​​ការងារ​​តាម​ឃុំ​-​​សង្កាត់​គឺ​ ​ប្រជាពលរដ្ឋ​មិនចាំបាច់​ដាក់ពាក្យសុំ​ទៅ​អាជ្ញាធរ​នោះទេ។ គឺ​ខាង​អាជ្ញាធរ​ទៅវិញ​ទេ ដែល​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាន់ស្ថានីយ៍​ចល័ត ដើម្បី​រៀបចំ​សំណុំបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

25 Responses to ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​​ហាក់​ដូច​ជា​មាន​ការ​លំបាក

  1. រចនា says:

    អត់​ទាន់​មាន​ទេ :D

  2. Samady KS says:

    រចនា​​អាយុ​ប៉ុន្មាន​ហើយ! គ្រប់​អាយុ​នៅ?

  3. កែវ ឌីណា says:

    អត្តសញ្ញាណបណ្ណ័ខ្មុំហួសដឺឡេតាំងពីឆ្នាំមុនម្លេះ ទៅទាក់ទងឃុំចេះតែថាឲ្យចាំ សិនៗ មិនដឹងជាអង្កាលធ្វើឲ្យទេ :(

  4. Samady KS says:

    ចាំ​លេងៗ កំដរ​ការ​អផ្សុក! ទាល់​តែ​ហុច ២០ ឬ​៣០ ដុល្លារ​ ធានា​ថា តែ​​១​អាទិត្យ​រួច​រាល់ ​តា​ហ្មង

  5. ភារម្យ says:

    ញ៉ុមអត់ទាន់មានដែរ អត្តសញ្ញាប័ណ្ឌ

  6. Samady KS says:

    ខ្ញុំ​នឹង​ព្យាយាម​ស្វែង​រក​ទិន្នន័យ​ថា តើ​មាន​ជនជាតិ​ខ្មែរ ប៉ុន្មាន​​ភាគរយ ដែល​មាន​អត្តសញ្ញាណប័ណ្ណ និង​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​​បញ្ជាក់​សញ្ជាតិ​ខ្មែរ

  7. តប់ប្រម៉ល់ says:

    តែ​បើយួនមិនពិបាកទេ មិន​ចេះ​ខ្មែរ​សោះ​ក៏​មាន​អត្តសញ្ញាណប៍ណ្ឌ​​ខ្មែរ​ដែ។អស់​លោក​មិន​យូរ​ទេ​អា​ចំណេះ​ជិះ​កឯង​និង​វា​និង​មក​ផ្តន់ទា​ពួក​លោក​ៗ​ទាំង​នោះ​ហើយ។បើ​យួន​មក​ពេញ​ស្រុក​ខ្មែរ​ពួក​វា​និង​ទុក​អោយ​លោក​ធ្វើរ​រដ្ឋមន្រ្តី​ឬ​នាយក​រដ្ឋមន្រ្តី​ទេ​?

  8. បើសិនជាបាត់អត្តសញ្ញាណប័ណ្ណវិញ គឺកាន់តែយ៉ាប់ជាងនេះទៀត ។ ជាក់ស្តែងខ្ញុំត្រូវបានចោរលួចលូកយកកាបូបលុយ ដោយទាំងអត្តសញ្ញាណប័ណ្ណទៅបាត់ ហើយខ្ញុំទៅប្តឹងប៉ូលីសសង្កាត់ និងសួរគេធ្វើថ្មីតែប៉ូលីសប្រាប់ថាពិបាកធ្វើវិញណាស់ បើចង់ធ្វើឡើងវិញត្រូវចំណាយ ១៣០ ដុល្លា ។ ខ្ញុំក៏ទៅទាក់ទងនៅ អគ្គនាយកដ្ឋាននគរបាលជាតិ ជួបប៉ូលីសដែលស្លៀកពាក់ស៊ីវិលគេប្រាប់ថា ៩០ ដុល្លា ។ ហើយខ្ញុំឆ្ងល់ថា បើយើងបាត់អត្តសញ្ញាណប័ណ្ណ នោះយើងមិនមែនជាប្រជាពលរដ្ឋកម្ពុជាទៀតទេមែនទេ ?​ តែសំណាងល្អខ្ញុំបានជួបប្រធានប៉ូលីសម្នាក់ គាត់ក៏ព្រមធ្វើអោយខ្ញុំ ហើយទៅ Check ឯកសា អ្នកត្រួតពិនិត្យឯកសា (ស្លៀកពាក់ស៊ីវិល) មិនព្រម Check អោយទៀត ។ តែបានលោកប្រធានប៉ូលីសជួយសំរួល ដោយគាត់សរសេរក្រដាសតូចមួយអោយខ្ញុំកាន់ទៅអោយអ្នក Check ឯកសា ទើបគេ Check​ អោយ និងទាលុយ ពីរម៉ឺនរៀលទៀត ។
    សូមបងប្អូនកុំធ្វើអោយបាត់អត្តសញ្ញាណប័ណ្ណ ព្រោះពិបាកធ្វើឡើងវិញណាស់ ហើយបើធ្វើឡើងវិញ ប្រយ័ត្នប៉ូលីសបោកយកលុយ ។

  9. គ្មានស្អីលំបាកផង

  10. Samady KS says:

    ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​មិន​ពិបាក​ទេ មានតែ​មន្ត្រី​ស្រុក​ខ្មែរ​ទេ​ដែល​ពិបាក​នោះ

  11. មិនមែន​ហាក់ដូចជាពិបាកហេហ, គឺ​មហាកំពូលពិបាកម៉ង! ទៅធ្វើម្តងៗ ឈរតម្រង់ជួររាប់ម៉ោង (អានេះ​បើ​សិន​បើ​មិន​រត់ការក្រៅ សង្ស័យ​ត្រូវ​ម៉ោម្តង​ហើយ​ម្តងទៀត, តែ​គេ​អោយធ្វើតាម៉ាថ្ងៃហេហ), ធ្វើហើយ បំពេញបែបបទហើយ ថតរូបហើយ គេអោយបុងមួយ, មកដល់អាឡូវ​នៅ​មិនទាន់បានហេហ គិតទៅ​ជិត​ពីរ​ឆ្នាំ​ហើយដឹង? ទៅធ្វើពីរដងហើយអាហ្នឹង! យូរៗ​ដូច​ចង់តូចចិត្ត ចាញ់យួន គេ​មាន​អត្តមុន!

  12. ខ្ញុំ​ធ្វើ​ជិត​ម៉ា​ឆ្នាំ ទើប​រួច!

  13. មន្ត្រី​ដែល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​អោយ​យួន​ខុស​ច្បាប់​ពួក​ហ្នឹង​ពួក​ក្បត់​ជាតិ។

  14. Roeurn Vannouv says:

    សូមប្រាប់តាមត្រង់ទៅចុះញុមមានអត្តសញ្ញាណប័ណ្ណតាំងពីញុមមិនទាន់
    គ្រប់់អាយុ ហើយសំបុត្រកំណើតក៏ទើបតែធ្វើពេលមានអត្តសញ្ញាណប័ណ្ណហ្នឹង ព្រោះពូហ្នឹងស្រលាញ់បងប្អូនញុមគាត់យកក្រដាសមកបំពេញដល់ផ្ទះ
    គ្រាន់តាទៅផ្តិតម្រាមដៃ នឹងថតប្រហែលកន្លះម៉ោង ហើយចាំយកដូចគេដូចឯងដែរ សូម្បីតែប្អូនញុមចឹងដែរអត់អស់លុយទេ​។ តែញុមមិនសប្បាយចិត្តទេ :(

  15. kh2kh says:

    បើ​យួន​សុទ្ឋ​៥០​ដុល្លារ
    បើ​មាន​តែ​មុខ​ដូច​យួន​៤០​ដុល្លា :smile:
    ចុះបើ​ខ្មែរ​សុទ្ឋ​រត់​ចោល​ស្រុក​ដោយ​សារ​តែ​ខ្មែរ​គ្នា​ឯង ប៉ុន្មាន​ដុល្លា​ដែរ?
    ហើយ​បើ​ខ្មែរ​សុទ្ឋ​នៅ​ស្រុក​ខ្មែរ(អត់មុខដូចកូនកាត់) ប៉ុន្មាន​ដុល្លា​ដែរ?
    បើ​លោក​ប៉ូលីស​ដែល​ធ្វើ​កាត​អោយខ្មែរ​​ ជា​ជន​ជាតិ​យួន គាត់​គិត​​ប៉ុន្មាន​ដុល្លា​រ​វិញ​ សម្រាប់​កូន​ខ្មែរ?

  16. peehs07 says:

    ខ្ញុំធ្វើបានហើយ អស់តែ ១៥០ដុល្លាទេ ធ្វើតែមួយភ្លេតហ្នឹង គ្រាន់តែអោយផ្ទាល់ក៏មិនបានដែរ ចាំតែអ្នករត់ការយកទៅអោយ មានអីពិបាក បំពេញឈ្មោះ ថតរូបជាការស្រេច ។ បើស្រីស្អាតៗបានយូរ រឿងប្រុសស្អាតមិនយូរទេ ។

  17. ខ្ញុំធ្លាប់រត់ការ អោយជនជាតិចិន ១២០០ដុល្លា បាន​passport ខ្មែរ កាន់យ៉ាងរំភើយ
    ស្រុកខ្មែរយើង បើមានលុយចង់ធ្វើអីក័បានដែរ ខ្ញុំចាំថាចែម្នាក់ គាត់មិនដែលរៀនបើកឡាន ថាទៅមិនទាំងចេះបើកឡានផង ចំណាយតែ ១២០ដុល្លា សោះខាង សាធារណះការក្រុង ជិះម៉ូតូយកមកជូនដល់ ផ្ទះ ។
    ចំណែកខ្ញុំចំណាយ៥០ដុល្លា តែ១អាទិត្យ គេយកមកអោយដល់ផ្ទះ :D

  18. រចនា says:

    គ្រប់​ហើយ​តើ… ឥឡូវ​អាច​ធ្វើ​បាន​តាំង​ពី​អាយុ​១៦​ឆ្នាំ មែន​ទេ?

  19. ខ្ញុំធ្វើអស់៥០ដុល្លា មួយអាទិត្យ

  20. somada says:

    នឹកឃើញរឿងអត្តសញ្ញាណប័ណ្ណនេះ ខឹងមិនទាន់បាត់ទេ អ្នកដែលឲ្យយើងបំពេញ​សំណុំ​បែប​បទនោះគិតថាគេពូកែខ្លាំងណាស់ គេឲ្យយើង​បំពេញ យើងសរសេរឈ្មោះយើង​ជាអក្សរឡាតាំង​ឲ្យគេ​ គេប្រាប់ថា​សរសេរ​អញ្ចឹង​ខុសហើយ​គេយកទៅកែ ខ្ញុំប្រាប់ថា​មិនបាច់កែទេ ព្រោះអក្សរឡាតាំងនេះខ្ញុំប្រើយូរមកហើយ សូម្បី​តែក្នុងសញ្ញាប័ត្រក៏សរសេរអញ្ចឹងដែរ ។ គេមិន​មាត់​ទេ​ តែដល់ពេលអត្ត្សញ្ញាណប័ណ្ណចេញមក គេយកតាមគំនិតគេ ដល់អញ្ចឹងទៅយើងប្រើ​ការអីអត់បានដ​ដែល ។ ទៅសុំគេដូរលប់តួអក្សរ​តែមួយទេ (ប្តូរពី U មកO) គេទារ ៣០ដុល្លា ។ អ្ហើយដល់អញ្ចឹងទៅហួសចិត្ត ! ខ្មែរអើយខ្មែរ កៀបកគ្នាឯងស៊ីស្រួលណាស់ !

  21. ខ្ញុំក៏មិនទាន់មានដែរ!មើល ធ្វើអត្តសញ្ញាណប័ណ្ណស្រុកខ្មែរ រញ៉េរញ៉ៃ ជាងអាំងតេក្រាលទៀត !

  22. Samady KS says:

    រចនា! អូន​ឯង​ទៅ​ធ្វើ​ទៅ គឺ​គេ​ចាប់​​ផ្ដើម​ធ្វើ​ហើយ អាយុ​១៦​ឆ្នាំ អាច​ធ្វើ​បាន

  23. កាលខ្ញុំទៅធ្វើអត្តសញ្ញាណប័ណ្ណលើកមុន ក័ត្រូវចាំអស់រយៈពេលជាងមួយឆ្នាំដែរ! ហើយចំនាយអស់ ២០ដុល្លាទៀត! ចំនែកមិត្តភ័ក្ត្រខ្ញុំវិញគ្រប់អាយុហើយក៏គ្មាននរណាហៅទៅធ្វើទៀត!

  24. បងអើយមិនមែនគេធ្វើអត្ដសញ្ញាណបណ្ណតែ ៣០ថ្ងៃបាននោះទេ ។ ខ្ញុំធ្វើ ១ឆ្នាំត្រឹមមកដល់ខែ ០៥ ឆ្នាំ ២០១២​នេះ ។ មិនដឹងជាយ៉ាងម៉េចទេ ទាក់ទងទៅមេភូមិ គេថាមិនទាន់ដឹងទេ សួរមេឃុំក៏ថាធ្វើមិនទាន់រួច ចុះរាល់ថ្ងៃនេះគេស៊ីប្រាក់ខែរដ្ឋដោយមិនធ្វើអ្វីសោះឬ ? យ៉ាប់មែនស្រុកខ្មែរនេះ

  25. Heng88 says:

    អត្តសញ្ញាណប័ណ្ណរបស់ខ្ញុំវិញ គឺក៏ធ្លាប់បានយកសាហ៊ុយពីរដងដែរ ហើយ​ ខ្ញុំរង់ចាំអស់រយៈពេលបីឆ្នាំទំរាំតែបាន ហើយបានសេរីចាស់ទៀត គេធ្វើក្រោយខ្ញុំផង តែមួយខែគេបានដល់ដៃ ហើយជាអត្តសញ្ញាណប័ណ្ណសេរីថ្មីទៀត!​ គិតទៅនៅយ៉ាប់ណាស់!!!!!!!!!!!!!!!!!!!

Leave a Reply